25/10/2022 09:05
គោលដៅនៃកិច្ចសហការនេះគឺដើម្បីបង្កើនការផ្សព្វផ្សាយសកម្មភាព ប្រមូលផ្ដុំ សាមគ្គី ដូនជី ពុទ្ធបរិស័ទ បរិស័ទកាតូលិក និងប្រជាជនគ្រប់ជាន់ស្រទាប់អនុវត្តល្អគោលការណ៍ គោលមាគ៌ា គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ បណ្តាលក្ខន្តិកច្បាប់ ស្តីពីសកម្មភាពសាសនា គោលនយោបាយសាមគ្គីទូទាំងប្រជាជាតិ ពង្រីកតួនាទីរបស់អ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនជាតិ សាសនា ចំពោះការងារផ្សព្វផ្សាយ ចលនាប្រជាជន ខិតខំពង្រីកសេដ្ឋកិច្ច‑សង្គម សកម្មក្នុងការចូលរួមបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋាន បង្កើនស្មារតីយល់ដឹង ប្រុងប្រយ័ត្ន ប្រឆាំងនឹងឧបាយកល “ធ្វើឲ្យប្រែប្រួល” របស់បច្ចាមិត្ត រួមចំណែកពង្រឹងមាំធ្លុងមហាសាមគ្គីទូទាំងប្រជាជាតិ។ល។
ក្នុងឱកាសនេះដែរ ព្រះតេជគុណ ធិចហ្វេថាំង អនុប្រធានគណៈអភិបាលពុទ្ធសាសនាវៀតណាមស្រុក ព្រះចៅអធិការវត្តវិញភឿក (ឃុំភឿកហាវ) ឧបត្ថម្ភប្រាក់ទិញប័ណ្ណគាំពារសុខាភិបាលដល់ប្រជាជន ១៥ នាក់ និងសិស្ស ៦២ នាក់ដែលមានស្ថានភាពលំបាក នៅឃុំលឿងហ្វា (អា) សរុបថវិកាជាង ៤២ លានដុង៕
ប្រែសម្រួល៖សុជា
បណ្តាតំណាងថតរូបជាអនុស្សាវរីយ៍។