03/09/2021 08:34
បណ្តាភូមិ បណ្តាផ្នែកផ្តុំកម្លាំងផ្សព្វផ្សាយលើកកម្ពស់ចំណេះដឹងក្នុងកម្មាភិបាល បក្ខជន និងមហាជន ប្រជាជនអំពីការកសាងជនបទថ្មីហើយបានក្លាយជាចលនាទូលំទូលាយក្នុងទូទាំងឃុំ។ ស្មារតីភ្ញាក់រលឹក និងភារកិច្ចធ្វើម្ចាស់របស់ប្រជាជនបានកើនឡើង ពង្រីករបៀបធ្វើជាច្រើនមានការច្នៃប្រតិដ្ឋ កេណ្ឌប្រមូលបានប្រភពកម្លាំងចូលរួមវិភាគទានជាមួយមូលដ្ឋានកសាងជនបទថ្មី។
សេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគឃុំឡុងវិញលើកទី ១៣ អាណត្តិកាល ២០២០ -២០២៥ បានកំណត់ការកសាងជនបទថ្មីជាភារកិច្ចសំខាន់របស់ទូទាំងបក្ខភាគ។ គណៈកម្មាធិការបក្ស គណៈចង្អុលការបង្កើនការពង្រឹង លើកកម្ពស់គុណភាពបណ្តាលក្ខឋានដែលសម្រេចទាប តាមសេចក្តីសម្រេចចិត្តលេខ ១៦២៩/QĐ-UBND ថ្ងៃទី ១៤ សីហាឆ្នាំ ២០១៨ របស់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញស្តីអំពីការផ្សព្វផ្សាយកន្សោមលក្ខឋានឃុំជនបទថ្មីលើកកម្ពស់លើភូមិសាស្រ្តខេត្តត្រាវិញ ដំណាក់កាល ២០១៨-២០២០។
ផ្លូវគមនាគមន៍ជនបទនៅឃុំឡុងវិញ។ រូបថត៖ ហ្វិញណូយ
លោកង្វៀងជីយុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងវិញបានឲ្យដឹង ក្រោយមហាសន្និបាតបក្ខភាគឃុំ គណៈចង្អុលការបានធ្វើសេនាធិការទាន់ពេលឲ្យគណៈកម្មាធិការបក្សចេញផ្សាយសេចក្តីសម្រេចចិត្តរៀបចំគណៈចង្អុលការបណ្តាកម្មវិធីគោលដៅជាតិ និងចលនា“ប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពវប្បធម៌” ឃុំឡុងវិញដំណាក់កាល ២០២០-២០២៥ រួមមានសមាជិក ២៨ រូប ដំណើរការសកម្មភាពទាន់ពេល។
ចាប់តាំងពីដើមឆ្នាំ គណៈចង្អុលការឃុំកសាងផែនការលេខ ០១/KH-BCĐ ចុះថ្ងៃទី ០៧ មករា ឆ្នាំ ២០២១ តាមលក្ខឋានលើកកម្ពស់ ចាត់តាំងត្រួតពិនិត្យឡើងវិញរាល់លក្ខឋាន កសាងផែនការជាក់ស្តែង បត់បែងសមាជិកទទួលបន្ទុកលក្ខឋានដែលបានសម្រេចប៉ុន្តែគុណភាពមិនទាន់បានខ្ពស់បើប្រៀបជាមួយសេចក្តីសម្រេចចិត្ត។ សមាជិកទទួលបន្ទុកបណ្តាលក្ខឋានតាមដានព័ត៌មាន តួលេខលើ បណ្តាវិស័យ របាយការណ៍ជូនគណៈចង្អុលការទាន់ពេល។ គណៈចង្អុលការឃុំចលនាគ្រួសារប្រជាជនបាន ៣.៣៥១ គ្រួ (សម្រេច ១០០% គ្រួ) ចុះឈ្មោះពង្រឹង កសាង លើកកម្ពស់គុណភាពគ្រួសារវប្បធម៌-ជនបទថ្មី។ មាន ១០ ភូមិ (សម្រេច ១០០% ភូមិ) ចុះឈ្មោះពង្រឹង កសាង លើកកម្ពស់គុណភាពភូមិវប្បធម៌-ជនបទថ្មី។ មាន ០៦/១០ ភូមិចុះឈ្មោះអនុវត្តសម្រេចសារវន្តលក្ខឋានភូមិជនបទថ្មីគំរូក្នុងឆ្នាំ ២០២១។
ក្នុង ០៦ ខែដើមឆ្នាំ ២០២១ ឆ្លងតាមរយៈការត្រួតពិនិត្យ វាយតម្លៃ ទូទាំងឃុំមាន ៣.២២១ /៣.៣៥១ គ្រួសម្រេចលក្ខឋានគ្រួសារវប្បធម៌-ជនបទថ្មី ស្រូបយក ៩៦,៥% ប្រៀបនឹងចំនួនគ្រួសាររួមក្នុងទូទាំងឃុំ។ មាន ១០ ភូមិរក្សាខ្ជាប់កិត្តិនាមភូមិវប្បធម៌-ជនបទថ្មី។ មាន ០២ ភូមិគឺ៖ ធោកឡោក ឡាហ្គីសម្រេចលក្ខឋានភូមិជនបទថ្មីគំរូ បណ្តាភូមិនៅមកគឺ៖ ភូមិវុងតាវ កិញដាវ យ៉ុងបាង កាយកោយ សម្រេច ០៥/០៨ លក្ខឋានភូមិជនបទថ្មីគំរូ។ ឆ្លងតាមរយៈការត្រួតពិនិត្យលទ្ធផលនៃការអនុវត្តន៍ ២០ លក្ខឋានឃុំជនបទថ្មីលើកកម្ពស់មកទល់ពេលនេះតែងសម្រេច។ ទន្ទឹមនឹងជំរុញមាំការកសាងជនបទថ្មីលើកកម្ពស់ គណៈកម្មាធិការបក្សចង្អុលការជំរុញមាំអនុវត្តបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ជំរុញមាំ ការងារផ្សព្វផ្សាយ ត្រួតពិនិត្យម៉ត់ចត់បណ្តាផ្លូវគមនាគមន៍ កំពង់ចម្លងចេញចូលលើភូមិសាស្រ្តឃុំ។ ចង្អុលការឲ្យក្រុមកូវីដសហគមន៍បណ្តាភូមិធ្វើសកម្មភាព ២៤/២៤ ម៉ោង និងទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ។
ជាមួយការស្រុះស្រួល ប្តេជ្ញារបស់ប្រជាជនគ្រប់ជាន់ស្រទាប់ចូលរួមបរិច្ចាគដី ដើមឈើហូបផ្លែ ដំណាំ ចូលរួមថ្ងៃពលកម្មធ្វើផ្លូវ ស្ពានជនបទ។ ប្រជាជនវិនិយោគកសាងរណ្តៅ biogas បង្គន់ស្របអនាម័យ រណ្តៅចាក់សំរាមគ្រួសារ ដាំរបងដើមឈើបៃតង ជួយគ្នាពង្រីកសេដ្ឋកិច្ច ផ្លាស់ប្តូររចនាសម្ព័ន្ធផលិត បង្កើន ប្រភពចំណូលជូនគ្រួសារ រដ្ឋអំណាចប្រមូលផ្តុំវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធជនបទឆ្លើយតបតម្រូវការធ្វើដំណើរទៅមក ដឹកជញ្ជូនមុខទំនិញ។ ផ្តើមពីនោះ ទិដ្ឋភាពជនបទពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពវិវឌ្ឍ សន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមបានរក្សារលំនឹង។ អត្រាគ្រួសារក្រីក្របានកាត់បន្ថយពលករមានការងារធ្វើជាប្រចាំបានកើនឡើង ការងារផ្សព្វផ្សាយបានស៊ីជម្រៅ បង្កបានជំហានវិវឌ្ឍក្នុងការលើកកម្ពស់ចំណេះដឹងតាំងពីកម្មាភិបាល បក្ខជន រហូតដល់មហាជន ការកសាងជនបទថ្មី ការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ បានក្លាយជាចលនាទូលំទូលាយក្នុងទូទាំងឃុំ។
រយៈពេលខាងមុខ គណៈកម្មាធិការបក្ស គណៈចង្អុលការឃុំឡុងវិញបន្តចង្អុលការជំរុញមាំការងារផ្សព្វផ្សាយ លើកម្ពស់ចំណេះដឹងរបស់ទូទាំងប្រព័ន្ធនយោបាយ និងប្រជាជនគ្រប់ជាន់ស្រទាប់ស្តីពីការកសាងជនបទថ្មី ទន្ទឹមនឹងការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ កសាងទម្រង់ និងបើកទូលាយទាន់ពេលបណ្តាចលនាមហាជនតាមទិដៅជាក់ស្តែងពិតប្រាកដ ស៊ីជម្រៅ ខ្លឹមសារ រូបភាពសម្បូរបែប បង្ករបាន ការស្របមតិខ្ពស់ និងកម្លាំងសាយភាយទូលំទូលាយ។ ពង្រីកតួនាទី ភារកិច្ចរបស់ប្រជាជន ក្នុងការចូលរួមពិនិត្យអង្កេតកសាងជនបទថ្មី ចង្អុលការត្រួតពិនិត្យម៉ត់ចត់ការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ ចូលរួមរក្សាបានល្អ ប្រើប្រាស់មានប្រសិទ្ធភាពបណ្តាសំណង់ គម្រោងការហេដ្ឋារចនាសម្ព័ន្ធជនបទឆ្លើយតបតម្រូវការពង្រីកសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន។
ទូទាំងឃុំឡុងវិញមានគ្រួសារប្រើប្រាស់អគ្គិសនីសម្រេច ៩៩,៨៨% គ្រួសារប្រើប្រាស់ទឹកស្អាតសម្រេច ១០០% គ្រួសារមានលំនៅឋានសម្រេចតាមសម្បទារបស់ក្រសួងស្ថាបនាសម្រេច ៩៦,២១% គ្មានផ្ទះបណ្តោះអាសន្ន គ្មានគ្រួសារគ្មានដីសង់ផ្ទះ។ ប្រព័ន្ធព្រែក ប្រឡាយជាមួយប្រវែងសរុបរួមជាង ១០០ គីឡូម៉ែត្រ និងធ្វើធារាសាស្រ្ត ប្រឡាយរងបាន ៣៩ គីឡូម៉ែត្រ ប្រឡាយមេ ២៦ គីឡូម៉ែត្រ ឆ្លើយតបតម្រូវការផ្គត់ផ្គង់ បង្ហូតទឹកឲ្យ ១០០% ផ្ទៃស្រះចិញ្ចឹមជលផល ២.៥៦១ ហិកតា ក្នុងនោះ មានតំបន់ចិញ្ចឹមបង្កងឧស្សាហកម្មប្រមូលផ្តុំ ០៣ កន្លែង ជាមួយផ្ទៃស្រះ ៤០០ ហិកតា។ មានពលករស្ថិតក្នុងអាយុពលកម្មមានការងារធ្វើសម្រេច ៩៩,៩៦%។ ប្រភពចំណូលជាមធ្យមក្នុងមួយឆ្នាំរបស់មនុស្សម្នាក់សម្រេច ៦០,១ លានដុង៕
ប្រែសម្រួល៖ តឹងង៉ុក