09/10/2020 08:37
ពិធីចេញបង្ហាញមុខទម្រង់ ។ រូបថតៈ ខាក់លឿង
សប្ដាហ៍កន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំភៀកហ៊ឹង ស្រុកថ្កូវចាត់តាំងពិធីចេញបង្ហាញមុខ ទម្រង់មូលដ្ឋានសាសនាចូលរួមការពារបរិស្ថាន “ស្រស់ ជ្រះ ស្អាត” នៅវត្តឡុងហ៊ឹង ភូមិអូងរូង។
គណៈអចិន្រ្ដៃយ៍របស់ក្លឹបមានសមាជិក ១៤ នាក់ជាកម្មាភិបាល បុគ្គលិក និយោជិតឃុំ សមាជិកគណៈកម្មការប្រជាជនភូមិអូររូងនិងចៅអធិការវត្តឡុងហ៊ឹង។
ភារកិច្ចរបស់គណៈអចិន្រ្ដៃយ៍៖ បង្កើនការងារផ្សព្វផ្សាយអំពីទម្រង់សំដៅបង្កើនការយល់ដឹងជូនប្រជាជនអំពីគោលដៅ អត្ថន័យនៃការ អនុវត្តន៍ទម្រង់ អំពីខ្លឹមសារ របៀបអនុវត្តចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុង អារ្យធម៌” ផ្សព្វផ្សាយ ចលនាអ្នកមុខអ្នកការ មាមីងពុទ្ធបរិស័ទចូលរួមល្អការការពារបរិស្ថាននៅបណ្ដា ថ្ងៃបុណ្យ តេត រៀបចំទិដ្ឋភាពបរិស្ថាន ជុំវិញផ្ទះ ដាំ និងថែទាំដើមរុក្ខជាតិលម្អ បង្កសោ ភណភាពស្រស់ស្អាតត្រជាក់ត្រជំ។ល។ កសាង រក្សាមូលដ្ឋានសាសនាអារ្យធម៌ ការពារបរិស្ថាន “ស្រស់ ជ្រះ ស្អាត” ក្នុងបរិវេណវត្ត ធានាអនុវត្តល្អបណ្ដាខ្លឹមសារក្នុងកម្មវិធីសហការអនុវត្តទម្រង់នេះ។
ក្រោយពេលបញ្ចប់ពិធីនេះ សមាជិកគណៈអចិន្រ្ដៃយ៍និងមាមីងពុទ្ធបរិស័ទរួមគ្នារៀបចំទិដ្ឋភាពបរិស្ថាន ដាំដើមឈើតាមសងខាងនៅមុខវត្តនិងក្នុងបរិវេណវត្ត៕
ខាក់លឿង-ថាច់ហ្វាង