06/09/2022 08:41
នៅឃុំតឹងអាង មានគ្រួសារ ០២ គ្រួតម្កល់សក្ការបូជា និងចាត់តាំងពិធីសែនខួបជូន អ៊ំជាប្រចាំឆ្នាំ។ នោះគឺគ្រួសារលោកឡេក្វាងត្រាង នៅភូមិដាយអាង និងគ្រួសារ លោកគឹមភឿកហៀង នៅភូមិឡុងហោយ។ បានក្លាយជាទម្លាប់ ឲ្យតែដល់ថ្ងៃទី ០២ ខែកញ្ញា គ្រួសារលោកឡេក្វាងត្រាង និងលោកគឹមភឿកហៀងរួមជាមួយសាខាបក្ស គណៈកម្មការប្រជាជន បណ្ដាសមាគម អង្គការចាត់តាំងមហាជន ព្រមទាំងប្រជាជនក្នុងភូមិទាំងពីរតែងចាត់តាំងពិធីសែនខួបឧទ្ទិសកុសល និងរំលឹកគុណដល់លោកប្រធានហូជីមិញ។ ពិធីសែនខួបជូនអ៊ំឆ្នាំនេះបានចាត់តាំងនៅគ្រួសារទាំងពីរប្រកបដោយភាពឱឡារិកជាងឆ្នាំមុនៗ។
អ្នកស្រីង្វៀងធីបែរៀង លេខាបក្សឃុំតឹងអាងមានប្រសាសន៍ថា៖ ការ ចាត់តាំងពិធីសែនខួបជូនអ៊ំហូរបស់បណ្ដាគ្រួសារនៅលើភូមិសាស្រ្តឃុំបានក្លាយជា លក្ខណៈវប្បធម៌ជាង ៥០ ឆ្នាំកន្លង។ ដើម្បីរួមចំណែកញ៉ាំងឲ្យពិធីសែនខួបនេះកាន់តែ មានភាពអធិកអធមជាងទៀត ឆ្នាំនេះ គណៈកម្មាធិការបក្ស រដ្ឋអំណាចឃុំតឹងអាង យកចិត្តទុកដាក់យ៉ាងខ្លាំង យើងខ្ញុំប្រមូលផ្ដុំបណ្ដាកងកម្លាំងពីគណៈកម្មាធិការបក្ស រដ្ឋអំណាច បណ្ដាអង្គការចាត់តាំងមហាជនពីថ្នាក់ឃុំដល់ថ្នាក់ភូមិរួមជាមួយប្រជាជនវេចនំទៀនប្រមាណ ៧០០ នំ (នេះជាឆ្នាំដំបូងដែលចាត់តាំងវេចនំ) និងចម្អិនគ្រឿងបរិភោគសម្រាប់ឧទ្ទិសជូនអ៊ំ។
អ្នកស្រីម៉ាយធីកឹមទូ ប្រធានសមាគមសហព័ន្ធនារីឃុំតឹងអាងបានឲ្យដឹងថា៖ ដើម្បី សំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសគុណដ៏ធំធេង ការពលីរបស់លោកប្រធានហូជីមិញជូនបុព្វហេតុរំដោះជនជាតិ នាំយកនូវឯករាជ្យ សេរីភាពជូនជនរួម ជាតិ ជូនជនជាតិវៀតណាម ក្នុងពិធីសែនខួបលើកទី ៥៣ របស់អ៊ំ យើងខ្ញុំបានផ្ដុំកងកម្លាំងកម្មាភិបាល បងប្អូននារីម្នាក់ៗទទួលកិច្ចការមួយមុខ បម្រុងវត្ថុធាតុដើម សម្រាប់វេចនំ ចម្អិនអាហារ។ ទន្ទឹមនឹងនោះ បងប្អូននារីនៅទាំងរួមជាមួយបណ្ដាគ្រួ សារតុបតែងកន្លែងសក្ការបូជាអ៊ំហូទៀតផង។
បងស្រីឡេធីភឿង ប្រធានសាខាសមាគមនារីភូមិដាយអាងបានឲ្យដឹងថា៖ បងប្អូន នារីយើងខ្ញុំស្រុះស្រួលណាស់ចំពោះសកម្មភាពនេះ។ ពេញមួយសប្ដាហ៍កន្លង យើង ខ្ញុំប្ដូរវេនគ្នាត្រៀមបម្រុងបណ្ដាគ្រឿងសម្ភារ វត្ថុធាតុដើមសម្រាប់វេចនំ និងចម្អិនភោជ នាហារ ធានាដល់ថ្ងៃសែនខួបមានគ្រឿងសម្រាប់ចម្អិនគ្រប់សព្វ។
អ្នកស្រីង្វៀងធីង្វៀកយ្វៀង អនុលេខាសម្ព័ន្ធយុវជនឃុំតឹងអាងឲ្យដឹងថា៖ កងកម្លាំង យុវជនក៏មមាញឹក សកម្មជាមួយរដ្ឋអំណាចមូលដ្ឋានចូលរួមសកម្មភាពនេះ។ ចំពោះ ខ្លួនខ្ញុំផ្ទាល់ឃើញថាសកម្មភាពនេះជាសកម្មភាពពោរពេញដោយអត្ថន័យ ជាឱកាស សម្រាប់កូនចៅជំនាន់ក្រោយរំលឹកឡើងវិញនូវប្រវេណីដ៏ត្រចះត្រចង់របស់ជនជាតិ រំលឹកឡើងវិញនូវឆាកជីវិត និងបុព្វហេតុបដិវត្តន៍របស់លោកប្រធានហូជីមិញ ហើយ ផ្ដើមពីនោះ កម្មាភិបាល យុវជនម្នាក់ៗឆ្លុះបញ្ចាំងមើលមកខ្លួនឯង រួចបញ្ចេញកម្លាំង ធ្វើល្អការងារដែលបានប្រគល់ជូន រួមចំណែកកសាងមាតុភូមិ។ យុវវ័យយើងខ្ញុំនឹង បន្តដំណើរតាមមាគ៌ាដែលបក្សយើង និងលោកប្រធានហូជីមិញបានជ្រើសរើស៕
ប្រែសម្រួល៖ ថាច់ហ្វាង
សកម្មភាពមួយចំនួននៅបណ្ដាថ្ងៃត្រៀមបម្រុងចាត់តាំងបុណ្យដារជូនអ៊ំនៅឃុំតឹងអាង។ រូបថត៖ គីមឡង