• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ឃុំតឹងហ៊ីប៖ អនុវត្តសេចក្ដីសម្រេចចិត្តភ្ជាប់ជាមួយការគិតគូរជីវភាពបក្ខជនខ្មែរ

15/03/2022 14:06

ក្នុងការផ្សព្វផ្សាយអនុវត្តសេចក្ដីសម្រេចចិត្តលើបណ្ដាវិស័យនោះការងារបំបាត់ភាពក្រីក្រក្នុងបក្ខជនបានគណៈកម្មាធិ ការ បក្សឃុំតឹងហ៊ីប ស្រុកថ្កូវចាត់ជាភារកិច្ចសំខាន់ និងផ្សព្វផ្សាយអនុវត្តបានល្អក្នុងការឧបត្ថម្ភបក្ខជន ម៉្លោះហើយគិតមក ទល់ពេលនេះ ឃុំតឹងហ៊ីបគ្មាននៅបក្ខជនក្រីក្រឡើយ។

 

បងថាច់រ៉ងថែទាំគោ។

     បច្ចុប្បន្ន ក្នុងទូទាំងឃុំមានបក្ខជន ២៦២ រូប  ក្នុងនោះបក្ខជនខ្មែរ ១៦៩ រូប។ ក្នុងសេចក្ដីសម្រេចចិត្ត ៥ ឆ្នាំ អាណត្តិកាល ២០២០ ២០២៥ ជារៀងរាល់ឆ្នាំកាត់បន្ថយគ្រួសារក្រពី ៤-៥% គ្រួ សារជិតក្រពី ៦-៧%។ បណ្ដាសាខាបក្សសហការជាមួយបណ្ដាអង្គការមហាជនកសាងទម្រង់ ពង្រីកការផលិតចិញ្ចឹមសត្វបន្ថយភាពក្រីក្រ ក្នុងនោះ មានការចូលរួមរបស់បក្ខជនក្រីក្រ។
     អនុវត្តសេចក្ដីសម្រេចចិត្តលេខ ២៩/២០១៣/QĐ-TTg ចុះថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៣ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល “ស្ដីពីគោលនយោបាយមួយចំនួនដោះស្រាយដីសាងសង់លំនៅឋាន និងដោះស្រាយការងារធ្វើជូនជនរួមជាតិ ក្រីក្រភាគតិច ជីវភាពលំបាកតំបន់វាលរាបទន្លេ គឺវឡុងដំណាក់កាល ២០១៣-២០១៥” ក្រៅពីបណ្ដាមុខសញ្ញាបានទទួលផលនៅមានបក្ខជន មួយចំនួនក៏បានពិនិត្យដោះស្រាយផងដែរ។
     បានពង្រីកជាបក្ខជនកាលពីឆ្នាំ ១៩៩៨ បងថាច់រ៉ង (នៅភូមិផ្នោអំពូង)។ អាស្រ័យស្ថានភាព គ្រួសារលំបាកមុនឆ្នាំ ២០២០ គ្រួសារបងបាន ទទួលស្គាល់ជាបក្ខជនក្រីក្រ។ បងថាច់រ៉ង ចែករំលែក៖ ឆ្នាំ ២០១៤ ខ្ញុំបានបុលទុនតាមសេចក្ដីសម្រេចចិត្តលេខ ២៩ រសប់រដ្ឋាភិបាលជាមួយទឹកប្រាក់ ១៥ លានដុងដើម្បីលោះដីស្រែ ២,៥ កុងដែលបានបញ្ចាំឱ្យគេមុននោះ។ ផ្ដើមពីនោះ ខ្ញុំបាននឹងនរចិត្តផលិតនៅលើដីរបស់ខ្លួន។ បន្ទាប់មក ឆ្នាំ ២០១៦ ខ្ញុំទទួលបានការឧបត្ថម្ភទុន “ឧបត្ថម្ភ បក្ខជនក្រ” របស់ស្រុកចំនួនទឹកប្រាក់ ១០ លានដុង។ សន្សែសន្សំបានប្រាក់របស់គ្រួសារបន្ថែម ខ្ញុំទិញបានគោមេ ១ ក្បាលយកមកចិញ្ចឹម។ គោ កើតកូនមេ គ្រួសារខ្ញុំទុកចិញ្ចឹមបន្តសម្រាប់ធ្វើពូជ។ គិតមកទល់ពេលនេះ គ្រួសារខ្ញុំមានគោមេ ៤ ក្បាល។ បច្ចុប្បន្នក្រៅពីផ្ទៃដីរបស់គ្រួសារ បង ថាច់រ៉ងនៅទាំងជួលដីបន្ថែមជាង ១០ កុងទៀត  ដើម្បីផលិតស្រូវ ៣ រដូវក្នុងមួយឆ្នាំ បណ្ដាអនុផលក្រោយពេលប្រមូលផលបានគ្រួសារបង បម្រុងទាំងស្រុងឱ្យការចិញ្ចឹមគោ។ ក្នុងចំនួនផ្ទៃ ដីផលិតមានផ្ទៃដីជាច្រើនបានគ្រួសារបងអនុវត្តការផលិតស្រូវគុណភាពខ្ពស់។ ឆ្នាំ ២០២០ ពិនិត្យឃើញគ្រួសារបងគ្រប់លក្ខណៈចាកផុតភាពក្រី ក្រ មូលដ្ឋានបំបាត់ឈ្មោះគ្រួសារបងចេញបញ្ជីក្រីក្ររបស់មូលដ្ឋាន។
     លោកគាងថាញ់សុផាត អនុលេខបក្សឃុំតឹងហ៊ីបបានឱ្យដឹង៖ រយៈពេលកន្លង អាស្រ័យការពិនិត្យអំពីសម្បទាក្រប្រសព្វពហុសណ្ឋាន ម៉្លោះហើយមានបក្ខជនជាច្រើនធ្លាក់ចុះក្នុងមុខសញ្ញា ក្រីក្រ។ ដោយអាស្រ័យផ្សព្វផ្សាយ និងឧបត្ថម្ភបានទាន់ពេល គិតមកទល់ពេលនេះ មានបក្ខជន ជាច្រើនមានលក្ខណៈឈានឡើងក្នុងជីវភាព។ ជាក់ស្ដែងក្នុងការអនុវត្តន៍សេចក្ដីសម្រេចចិត្តលេខ ០៦ NQ/TU ចុះថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២១ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត “ស្ដីពីបន្តអភិវឌ្ឍលើគ្រប់វិស័យក្នុងតំបន់ជនរួមជាតិខ្មែរដំណាក់កាល ២០២១-២០២៥ និងកំណត់ទិសដៅដល់ឆ្នាំ ២០៣០” នោះ ទន្ទឹម ជាមួយការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន នៅទាំងដាក់ចេញគោលដៅត្រូវយកចិត្តទុកដាក់ដល់មុខសញ្ញាក្រីក្រ ក្នុងនោះមានបក្ខជនដែល ទើបចាកផុតភាពក្រីក្រ ធ្វើយ៉ាងណាជៀសវាងឱ្យបានស្ថានភាពបក្ខជនបានបំបាត់ភាពក្រីក្រហើយបែរជាក្រសាជាថ្មីវិញ៕        អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.