25/12/2020 09:00
ពិធីប្រគល់ជូនផ្ទះឧបការគុណ ។ រូបថត៖ ហុងភុក
កាលពីថ្ងៃទី ១១ ធ្នូ ឃុំតឹងស៊ើង ស្រុកថ្កូវសហការជាមួយអង្គភាពឧបត្ថម្ភចាត់តាំងពិធីប្រគល់ជូនផ្ទះឧបការគុណ ០២ ខ្នងដល់មីង ហ្វិញធីហ្វា ជាកូនរបស់យុទ្ធជនពលីហ្វិញវុាំងយ៉យ នៅភូមិដុងដៀន។ ផ្ទះបានសាងសង់លើផ្ទៃដី ៥០ ម៉ែត្រក្រឡាជាមួយថវិកា ១២៨ លានដុង។ ក្នុងនោះ ធនាគារពាណិជ្ជកម្មភាគហ៊ុនវិនិយោគនិងអភិវឌ្ឍវៀតណាម សាខាត្រាវិញឧបត្ថម្ភ ៥០ លានដុង ក្រៅពីនោះអាស្រ័យដោយកូនចៅក្នុងគ្រួសារបំពេញបន្ថែម។
ផ្ទះទី ០២ បានប្រគល់ជូនដល់លោកបូយវុាំងបា នៅភូមិអុងរុម ជាអ្នកមានសគុណចំពោះបដិវត្តន៍។ ផ្ទះបានសាងសង់លើផ្ទៃដី ៨០ ម៉ែត្រក្រឡា ជាមួយថវិកាជាង ២០០ លានដុង។ ក្នុងនោះ ធនាគារកសិកម្មនិងអភិវឌ្ឍន៍ជនបទសាខាស្រុកថ្កូវឧបត្ថម្ភ ៥០ លានដុង ក្រៅពីនោះអាស្រ័យដោយកូនចៅក្នុងគ្រួសារ រួមវិភាគ ៕ ហុងភុក-លឺវវូ