• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ឃុំដូងស្វឹង -រៀនសូត្រ និងធ្វើតាមអ៊ំហូក្នុងការពង្រីកសេដ្ឋកិច្ច

11/08/2022 15:31

ឃុំដូងស្វឹង ស្រុកយ្វៀងហាយមាន ១០ ភូមិ ជនរួមជាតិខ្មែរស្រូបយកអត្រាជាង ៦០%ប្រៀបជាមួយប្រជាជនរួមក្នុងឃុំ។ ឃុំមានគ្រួសារក្រីក្រ ៤,៣៩% គ្រួសារជិតក្រ១៤,០៨% ។ រៀនសូត្រ និងធ្វើតាមគំរូរបស់អ៊ំហូ ក្នុងប៉ុន្មានឆ្នាំមកនេះ ឃុំកសាងបានបណ្តាទម្រង់ផលិត និងចិញ្ចឹមជលផលជាច្រើន ក្នុងតំបន់ជនរួមជាតិខ្មែរនៅលើភូមិសាស្រ្ត។

     ចូលរួមជ្រោមជ្រែងក្នុងចលនារៀងសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថ ហូជីមិញ កសិករនៅភូមិជ្រៃគោកទាញយកផលពីដីល្បាប់ ដីនៅទំនេរ ... ជាង ២ ហិកតាដើម្បីចិញ្ចឹមគ្រំទទួលបានលទ្ធផលសេដ្ឋកិច្ចខ្ពស់។

     លោកហាវ៉ាំងថាញ់ ប្រធានគណៈកម្មការប្រជាជនភូមិជ្រៃគោកបានចែករំលែកថា ៖ ឆ្លងតាមចលនារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ខ្ញុំក៏បានសកម្មបំផុសចលនាបក្ខជន និងប្រជាជននៅក្នុងភូមិឲ្យរៀនសូត្រតាម និងអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿនក្នុងការផលិត បង្វែរដីផលិតមិនសូវមានផលដើម្បីបង្កើនប្រភពចំណូលជូនគ្រួសារ។​ ដោយឃើញថាមូលដ្ឋានមានសក្តានុពលក្នុងការចិញ្ចឹមគ្រំ   នៅឆ្នាំ២០១៧ កាលនោះខ្ញុំនៅជាលេខាសាខាសម្ព័ន្ធយុវជនភូមិខ្ញុំបានប្រមូលផ្តុំសមាជិកយុវជន និងប្រជាជនក្នុងភូមិបង្កើតក្រុមសហការ “ចិញ្ចឹមគ្រំពាណិជ្ជផល” ដោយមានសមាជិកចំនួន ១១ នាក់។ ចាប់ផ្តើមអនុវត្តទម្រង់នេះ ក្រុមវិនិយោគទុនចិញ្ចឹមគ្រំ ០៣ លានក្បាល សមាជិកម្នាក់ៗ​ វិនិយោគទុន ១៥ លានដុង ក្រោយពេលថែទាំ ១៥ ខែ សមាជិកម្នាក់ៗ ទទួលបានប្រាក់ចំណេញ ៤៥ លានដុង។តាំង​ពី​ពេល​នោះ​មក ទម្រង់ចិញ្ចឹមគ្រំ​បាន​ប្រជាជនគាំទ្រ  និងរក្សាខ្ជាប់មកដល់​បច្ចុប្បន្ននេះ។  សព្វថ្ងៃ ក្នុង​ភូមិ​មានគ្រួសារ​ជិត ២០​ គ្រួ​បង្វែរពីដី​ល្បាប់ ដីទំនេរមក​ចិញ្ចឹមគ្រំ។ គ្រួសារនីមួយៗចិញ្ចឹមពី ៥០០ ‑ ២.០០០ ម៉ែត្រ ។  បច្ចុប្បន្នតម្លៃ​គ្រំក្នុង​មួយ​គីឡូក្រាម ២៥.០០០ ​ដុង​ ហើយបានឈ្មួញមក​ប្រមូលទិញ​ដល់​ផ្ទះ។ដើម្បីបង្កលក្ខណៈឲ្យគ្រួសារក្រីក្រដែលខ្វះដើមទុន ឆ្នាំ ២០២០ ការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុក ដោះស្រាយឱ្យបុលទុនដោយឥតគិតប្រាក់ការក្នុងរយៈកាល ០២ ឆ្នាំ។  គ្រួសារនីមួយៗ បានបុល ០៥ លានដុង។  គិតមក​ដល់​ពេល​នេះ គ្រួសារទាំងនោះបានសងដើមទុនរួចស្រេចមុន​ពេល​កំណត់។

បងស្រីដងធីចាញ់ (ខាងឆ្វេង) កំពុងប្រមូលផលគ្រំ។

     អាស្រ័យបង្វែរពីដីល្បាប់ជាង ០,៥ កុងមកចិញ្ចឹមគ្រំ គ្រួសារបងស្រីដងធីចាញ់ (ជនជាតិខ្មែរ) បានរួចផុតពីភាពក្រីក្រកាលពីចុងឆ្នាំ ២០២០។ បងចាញ់សំណេះសំណាលដោយរីករាយថា៖ គ្រួសារខ្ញុំប្រកបរបរស៊ីឈ្នូលបើកម៉ូតូឌុបតាំងពីមុនមក។ ដោយឃើញក្នុងភូមិមានទម្រង់ក្រុមសហការចិញ្ចឹមគ្រំ ហើយបានរដ្ឋដោះស្រាយឱ្យបុលទុនសម្រាប់ទិញពូជ ដូច្នេះនៅដើមឆ្នាំ ២០២០ គ្រួសារខ្ញុំក៏ធ្វើតាម។ ផលប្រយោជន៍នៃការចិញ្ចឹមគ្រំនេះគឺ​ មិនបង់ប្រាក់ទិញចំណី និងងាយស្រួលក្នុងការថែទាំ ប៉ុន្តែត្រូវធានាប្រភពទឹកស្អាត មានប្រព័ន្ធសំណាញ់ព័ន្ធជុំវិញ និងប្រព័ន្ធលូបង្ហូតទឹកល្អ ជួយឱ្យគ្រំធំធាត់ល្អ។ ឆ្នាំ ២០២២ ទន្ទឹមនឹងជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថ ហូជីមិញ ក្នុងការពង្រីកសេដ្ឋកិច្ច ឃុំក៏បានបំផុសចលនាកម្មាភិបាល បក្ខជន និងប្រជាជនឲ្យយកចិត្តទុកដាក់អនុវត្តទម្រង់ “ប៉ិនប្រសប់ការងារប្រជាចលនា” លើគ្រប់វិស័យ។ ជាពិសេស បណ្តាវិស័យពង្រីកសេដ្ឋកិច្ច​ និង ការផ្លាស់ប្តូររចនាសម្ព័ន្ធផលិតបន្តបានជំរុញមាំ។

     លោក ត្រឹមក្វើយទ្រុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំដូងស្វឹងបានឲ្យដឹងថា៖ អនុវត្តតាមការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ឃុំដូងស្វឹងបន្តចលនាប្រជាជនឲ្យផ្លាស់ប្តូររចនាសម្ព័ន្ធផលិត សមស្របតាមលក្ខណៈនៃការពង្រីកសេដ្ឋកិច្ច។ លេចធ្លោគឺទម្រង់ក្រុមសហការ "ចិញ្ចឹមគ្រំពាណិជ្ជផល" របស់ភូមិជ្រៃគោកនាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់ ហើយឃុំកំពុងបង្កើតក្រុមសហការចិញ្ចឹមគ្រំបន្ថែមមួយកន្លែងទៀតនៅភូមិផ្សារ  ទម្រង់ដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់នៅភូមិបាយ៉ាម (បេ) និងទម្រង់បង្វែរដីស្រែមិនសូវមានផលមកដាំដំណាំនៅភូមិបាយ៉ាម (អា)។ល។ផ្តើមពីនោះមានកសិករខ្មែរជាច្រើនបានរួចផុតពីភាពក្រីក្រ ហើយឈានឡើងធូរធាអាស្រ័យរៀនសូត្រតាមអ៊ំហូ ក្នុងការផ្លាស់ប្តូរផលិត ដូចជាកសិករថាច់ចំរុង នៅភូមិបាយ៉ាម (អា)​ បង្វែរផ្ទៃដីចម្ការចម្រុះ ០,២ ហិកតាមកដាំខ្ញី។ កសិករ គឹមង៉ុកទ្រុង នៅភូមិបាយ៉ាម (បេ)​ បង្វែរផ្ទៃដីចម្ការចម្រុះ ០,១ ហិកតាមកដាំត្របែកពូជតៃវ៉ាន់ចំនួន ៥០ ដើម និងខ្នុរថៃចំនួន ១៥ ដើម។ល។

កសិករភូមិប៉ាញីកំពុងប្រមូលផលគ្រំ។

     ទន្ទឹមនឹងការបង្កលក្ខណៈឲ្យគ្រួសារក្រីក្រ គ្រួសារជិតក្រ និងគ្រួសារមាមីងខ្មែរ មានលក្ខណៈពង្រីកសេដ្ឋកិច្ច ការរៀនសូត្រនិងធ្វើតាមគំរូអ៊ំក៏បានឃុំដូងស្វឹងអនុវត្តមានប្រសិទ្ធភាពតាមរយៈការបំផុសចលនា ឧបត្ថម្ភដល់គ្រួសារដែលគ្មានលក្ខណៈ និងខ្វះមធ្យោបាយផលិតដូចជា៖ បង្កលក្ខណៈឲ្យបុលទុនពីធនាគារគោលនយោបាយសង្គម ទៅទស្សនាទម្រង់ផលិតមានប្រសិទ្ធភាព ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេស។ល។ ដើម្បីលើកទឹកចិត្តប្រជាជនឲ្យបង្កើនការផលិត និងធ្វើអាជីវកម្មដើម្បីរួចផុតពីភាពក្រីក្រចីរភាព៕

​​​​​​​​​​​​​​​​​​​​​​​​                                                                         អត្ថបទនិងរូបថត​:សុខា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.