• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ឃុំជនបទថ្មីហ៊ុងហ្វា៖ វិនិយោគកសាងសំណង់ហេដ្ឋារចនាជាច្រើនដើម្បីបន្តភ្ជាប់តំបន់មូលដ្ឋានសង្រ្គាម

05/01/2021 08:08

លោកក្វាងត្រុងថាវ អនុលេខាប្រចាំការគណៈកម្មាធិការបក្សឃុំហ៊ុងហ្វា ស្រុកទីវកឹងបានឲ្យដឹង៖ ក្នុងសម័យសង្រ្គាម មានមូលដ្ឋានជាច្រើនលើភូមិសាស្រ្ដឃុំដូចជា៖ ភូមិតឺអូ ហ្វាថាញ់ កីយ៉ា អូរវែងចាស់បានក្លាយជាបណ្ដាតំបន់មូលដ្ឋានសង្រ្គាម (ដំណាក់ពីឆ្នាំ ១៩៦៩-១៩៧៥) របស់បណ្ដាអង្គភាពខេត្តបោះជុំរុំទ័ព ដូចជាគណៈពេទ្យយោធាខេត្ត នគរបាលខេត្ត។ល។ មុននោះ លក្ខណៈធ្វើដំណើរទៅមក ផ្ដោះប្ដូរមុខទំនិញនៅលើភូមិសាស្រ្ដឃុំហ៊ុងហ្វាជួបការបាកយ៉ាងខ្លាំង អាស្រ័យនេះជាតំបន់នៅឆ្ងាយពីមជ្ឈមណ្ឌលស្រុក។ ជាពិសេស ដំណាក់កាល ២០១៥-២០២០ ឃុំបានផ្ដុំកម្លាំងវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ដល់ចុងឆ្នាំ ២០២០ បានបន្តភ្ជាប់ពីបណ្ដាភូមិទៅកាន់មជ្ឈមណ្ឌលឃុំ ស្រុក។

ដំណើរការកសាងផ្លូវជបបទ។ រូបថត៖ ថាច់ហ្វាង

        នៅបណ្ដាថ្ងៃបំណាច់ឆ្នាំ ២០២០ យើងខ្ញុំមានឱកាសបានវិលមកកាន់ឃុំជនបទថ្មីហ៊ុងហ្វា (បានទទួលស្គាល់ជាឃុំសម្រេចជនបទថ្មីកាលពីឆ្នាំ ២០១៧) រូបភាពដំដូងដែលយើងខ្ញុំកត់ត្រាបាននោះគឺការផ្លាស់ប្ដូរយ៉ាងច្រើននៅបណ្ដាភូមិមូលដ្ឋានសង្រ្គាមកាលពីមុននេះ។ ជាពិសេសគឺប្រព័ន្ធគមនាគមន៍បានបន្តភ្ជាប់ពីភូមិមួយទៅភូមិមួយ។

         លោកថាច់គី កើតឆ្នាំ ១៩៤៩ នៅភូមីកីយ៉ាឃុំហ៊ុងហ្វាជាយុទ្ធជនឈ្លបម្នាក់កាលពីមុនធ្លាប់ចូលរួមធ្វើសកម្មភាពនៅតំបន់មូលដ្ឋានសង្រ្គាមភូមិកីយ៉ាបានឲ្យដឹងថា៖ បណ្ដាឆ្នាំជិតៗនេះ ឃុំហ៊ុងហ្វាមានការផ្លាស់ថ្មីយ៉ាងច្រើន បំផុតគឺប្រព័ន្ធគមនាគមន៍។ រួមជាមួយនោះ ជីវភាពរបស់ប្រជាជនជាពិសេសមុខសញ្ញាគ្រួសារគោលនយោបាយ និងជនរួមជាតិខ្មែរមិនបង្អង់បានលើកកម្ពស់សេដ្ឋកិច្ចរីកចម្រើនរហ័ស បំផុតគឺបង្វែរផ្ទៃដីផលិតស្រូវមិនសូវមានផលមកដាំដូង ឈើហូបផ្លែ។ គ្រួសារគាត់មានផ្ទៃដីផលិតស្រូវជាង ០១ ហិកតា បច្ចុប្បន្នបានបង្វែរមកដាំដូង ក្នុងមួយខែៗផ្ដល់ប្រភពចំ ណូលពី ១២-១៥ លានដុង។

        គិតដល់ចុងឆ្នាំ ២០២០ ប្រភពចំណូលជាមធ្យមរបស់ប្រជាជនម្នាក់នៅលើភូមិសាស្រ្ដឃុំហ៊ុងហ្វាសម្រេច ៥០,៤ លានដុងក្នុងមួយឆ្នាំ (កើនជាង ១,៩ ដងបើប្រៀបជាមួយឆ្នាំ ២០១៥)។ អំពីការគិតគូរដល់គ្រួសារគោលនយោបាយ ទូទាំងឃុំបច្ចុប្បន្នមានអ្នកម្ដាយវៀតណាមវីរភាព ២៣ រូប (បច្ចុប្បន្ននៅរស់ ០៤ រូប)។ ដំណាក់កាល ២០១៥-២០២០ បានផ្សព្វផ្សាយសាងសង់ថ្មីផ្ទះឧបការគុណ ៦៦ ខ្នង កើនចំនួនមកទល់ពេលនេះ ទូទាំងឃុំមានផ្ទះឧបការគុណ ២៧១ ខ្នងបានសាងសង់ជូនគ្រួសារគោលនយោបាយ។ ក្រោយពេលបានវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធដល់ចុងឆ្នាំ ២០២០ ឃុំហ៊ុងហ្វាមានផ្លូវគមនាគមន៍ ៤២,៨២០ គីឡូម៉ែត្របានកសាងដោយបេតុងនិងក្រាលកៅស៊ូ។ ដោយឡែកក្នុងឆ្នាំ ២០២០ បានវិនិយោគកសាងស្ពាន ០៣ ដោយបេតុងនិងផ្លូវកៅស៊ូ ០៣ ខ្សែ សរុបថវិកាជាង ៣០ ពាន់លានដុង។ ក្រៅពីនោះ ឃុំនៅទាំងបានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទវិនិយោគទុនកសាងដំណាក់ទឹកស្អាតប្រមូលផ្ដុំនៅនឹងឃុំ (ថាមពល ៥០ ម៉ែត្រត្រី គុណក្នុងមួយម៉ោង) សរុបទុនវិនិយោគ ១១ ពាន់លានដុង។ គិតមកទល់ពេលនេះ ទូទាំងឃុំមានផ្លូវគមនាគមន៍គ្រប់គ្រាន់ ងាយស្រួល ធ្វើដំណើរទាំងរដូវប្រាំងនិងវស្សា។

       លោកឡេវ៉ាំងដួ ប្រធានគណៈកម្មាធិការប្រជាជនឃុំហ៊ុងហ្វាបានឲ្យដឹង៖ ក្រោយពេលមូលដ្ឋានបានទទួលស្គាល់សម្រេចការកសាងជនបទថ្មី ចំពោះឃុំហ៊ុងហ្វាអំពីបញ្ហាបង្កើនប្រភពចំណូល ដោះស្រាយការងារធ្វើជូនប្រជាជនលើភូមិសាស្រ្ដតែងបានគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានយកចិត្តទុកដាក់យ៉ាងវិសេស។ អាស្រ័យលក្ខណៈជាឃុំកសិកម្ម (ភាគច្រើនផលិតស្រូវ) ដូច្នោះហើយដើម្បីនាំមកនូវតម្លៃសេដ្ឋកិច្ចខ្ពស់ជូនដល់អ្នកផលិត មូលដ្ឋានបានចលនាប្រជាជនឲ្យផ្លាស់ប្ដូររចនាសម្ព័ន្ធផលិត កំណត់សក្ដានុពលរបស់តំបន់នីមួយៗ និងកសាងបណ្ដាទម្រង់សេដ្ឋកិច្ចមានលទ្ធផលដើម្បីពង្រីកទូលាយ។

      ដល់ចុងឆ្នាំ ២០២០ កសិករក្នុងឃុំបានបង្វែរផ្ទៃដីដាំអំពៅទាំងអស់ (ជិត ៨០ ហិកតា) មកដាំបណ្ដាប្រភេទដំណាំផ្សេងផ្ដល់ប្រភពចំណូលខ្ពស់ជូនប្រជាជនខ្ពស់ជាងពី ០៤-០៥ ដងប្រៀបនឹងដាំអំពៅ។ បច្ចុប្បន្ន ទូទាំងឃុំមានចម្ការឈើហូបផ្លែ ៧៤៥ ហិកតា ជារៀងរាល់ឆ្នាំផ្ដល់បរិមាណផល ៤.៩៥១ តោន និងដូង ៦៤៥ ហិកតា បរិមាណផលផ្ដល់ ១៤,៣៥ លានផ្លែក្នុងមួយឆ្នាំ។ អំពីការពង្រីកសេដ្ឋកិច្ចសហការ មានសហករណ៍ ០២ កន្លែង ក្នុងវិស័យផលិតស្រូវនិងឈើហូបផ្លែ (សហករណ៍កសិកម្មហ៊ុងតៀង មានសមាជិក ១២០ នាក់ សហករណ៍ក្រូចត្លុងសម្បកខៀវហ៊ុងហ្វា មានសមាជិក ៥៤ នាក់) និងក្រុមសហការផលិតស្រូវ ១៦ ​ក្រុម ក្រុមចិញ្ចឹមជ្រូក ០១ ក្រុម និងក្រុមដាំដំណាំ ០១ ក្រុម។ លោកតាឡឹមញ៉ឹង នៅភូមិកិញ កើតឆ្នាំ ១៩២៨ បានឲ្យដឹង៖ បច្ចុប្បន្ន មូលដ្ឋានតែងយកចិត្តទុកដាក់ដល់ព្រឹទ្ធាចារ្យ ដូចបានថែទាំពិនិត្យព្យាបាលជំងឺដោយមិនគិតថ្លៃ។ បណ្ដាផ្នែកក៏តែងមកសួរសុខទុក្ខនិងលើកទឹកចិត្តដល់គ្រួសារក្នុងការផលិត ឧបត្ថម្ភទុនសម្រាប់ធ្វើសេដ្ឋកិច្ច។ល៕    

ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.