07/03/2023 08:43
ដើម្បីពង្រីកលទ្ធផលដែលសម្រេចបានក្នុងការកសាងជោគជ័យឃុំជនបទថ្មីក្នុងឆ្នាំ ២០២២ ឃុំង៉ូវឡាក (ស្រុកយ្វៀងហាយ) បន្តរក្សាខ្ជាប់ និងលើកកម្ពស់គុណភាពបណ្ដាលក្ខឋាន ផ្ដុំកៀរគរប្រភពកម្លាំង ចលនាប្រជាជនសកម្មចូលរួមកសាងជនបទថ្មីលើកកម្ពស់។ គិតមកទល់ពេលនេះ តាមរយៈការសង្កេតពិនិត្យ វាយតម្លៃ ឃុំង៉ូវឡាកសម្រេចបាន ១៣/១៩ លក្ខឋាន នៅចំនួន ៦ លក្ខឋានមិនទាន់សម្រេចនោះគឺ៖ ឡើងគម្រោងផែនការ ផ្លូវគមនាគមន៍ លំនៅឋានអាសយជន ប្រាក់ចំណូល សុខាភិបាល ចាត់តាំងការផលិត និងពង្រីកសេដ្ឋកិច្ចជនបទ។
ផ្លូវគមនាគមន៍លើភូមិសាស្រ្តឃុំង៉ូវឡាក។
អាស្រ័យមូលដ្ឋានជាតំបន់ដែលមានជនរួមជាតិខ្មែររស់នៅច្រើន កាលពីមុនបានទទួលផលពីគោលនយោបាយរបស់រដ្ឋស្ដីពីសុខាភិបាល ម៉្លោះហើយពេលអនុវត្តកសាងជនបទថ្មី ជនបទថ្មីលើកកម្ពស់ គ្រួសារជនរួមជាតិខ្មែរមួយចំនួននៅទន្ទឹងរង់ចាំការឧបត្ថម្ភរបស់រដ្ឋ ញ៉ាំងឱ្យអត្រាអ្នកចូលរួមគាំពារសុខាភិបាលសម្រេចយ៉ាងទាប។ ទន្ទឹមនឹងនោះ កុមារមានអាយុក្រោមពី ៥ ឆ្នាំត្រូវកង្វះអាហារូបត្ថម្ភ មានកម្ពស់ទាបជាងកម្រិតដែលបានកំណត់ ឥទ្ធិពលដល់លក្ខឋានស្ដីពីសុខាភិបាល។ ប្រាក់ចំណូលគិតជាមធ្យមរបស់ប្រជាជនម្នាក់ៗមិនទាន់សម្រេចតាម សេចក្ដីសម្រេចចិត្តលេខ ១៣០៦ របស់គណៈកម្មាធិការប្រជាជនខេត្ត។
លោកង្វៀងថាញ់ហ៊ុង ប្រធានគណៈកម្មាធិការប្រជាជនឃុំង៉ូវឡាក បានឱ្យដឹងថា៖ ដើម្បីសម្រេចគោលដៅកសាងឃុំជនបទថ្មីលើកកម្ពស់នៅក្នុងឆ្នាំ ២០២៣ បក្ខភាគ រដ្ឋអំណាចបន្តការប្ដេជ្ញា និងផ្ដុំកម្លាំងទូទាំងប្រព័ន្ធនយោបាយដើម្បីខិតខំសម្រេចបណ្ដាលក្ខឋាន។ ក្នុងនោះ ជំរុញមាំការងារផ្សព្វផ្សាយដើម្បីប្រជាជនគ្រប់រូបមានស្មារតីយល់ដឹង ពីបន្ទុក កាតព្វកិច្ចចូលរួមវិភាគទាន កសាងជនបទថ្មីលើកកម្ពស់។ គណៈចង្អុលការកសាងជនបទថ្មីរបស់ឃុំ បន្តផ្ទៀងផ្ទាត់បំពេញបន្ថែម សម្រេចលើកកម្ពស់គុណភាពលក្ខឋាន។ មានសំណើទៅកាន់ផ្នែកជំនាញថ្នាក់ស្រុកឲ្យបន្តយកចិត្តទុកដាក់ ណែនាំឃុំលើកកម្ពស់គុណភាពបណ្ដាលក្ខឋានដែលខ្លួនទទួលបន្ទុក ជួយឱ្យមូលដ្ឋានកសាងសម្រេចឃុំជនបទថ្មីលើកកម្ពស់ក្នុងឆ្នាំ ២០២៣ តាមផែនការដែលបានដាក់ចេញ។
ទន្ទឹមនឹងនោះមូលដ្ឋានឡើងគម្រោងផែនការទៅជាតំបន់ផលិតច្រើនកន្លែង ក្នុងនោះមានតំបន់ឯកវប្បកម្មស្រូវ ដំណាំប្រមូលផ្ដុំនៅតាមបណ្ដាភូមិ៖ ខា្នចទទឹង ពលអាស្រ័យ សំពោងសក់ធំ គងបុណ្យ ផ្នោរម្ទេស។ តំបន់ឯកវប្បកម្មចិញ្ចឹមជលផលរួមមានបណ្ដាភូមិ៖ មាត់ខ្វែងត្បូង ជ្រៃតាសូត្បូង។ បច្ចុប្បន្ន សកម្មភាពរបស់សហករណ៍ធ្វើសកម្មភាព មិនទាន់សម្រេចតាមសំណូមពរ ដាក់ចេញ។ ទម្រង់ចងសម្ព័ន្ធភ្ជាប់ជាមួយការប្រើប្រាស់ផលិតផលចម្បង មិនទាន់ធានាបានភាពរឹងមាំ។ ការផ្សព្វផ្សាយផែនការអភិរក្ស ពង្រីកភូមិរបរ ភូមិរបរប្រពៃណីមិនទាន់បានភ្ជាប់ជាមួយការការពារបរិស្ថាន ។ល។ ឃុំកំពុងរង់ចាំការណែនាំបន្ថែមរបស់ផ្នែកពាក់ព័ន្ធ។
អំពីលំនៅឋានអាយជន គ្រួសារក្រីក្រមួយចំនួន គ្មានសមត្ថភាពពលកម្មដែលកាលពីមុនធ្លាប់ទទួលបានផលគោលនយោបាយសាងសង់លំនៅឋានរបស់រដ្ឋគ្មានសមតត្ថភាពជួសជុល បង្កើនកម្រិតផ្ទះឡើងវិញ។ មូលដ្ឋានក៏កំពុងរិះរកដំណោះស្រាយ ក្រៅពីការឧបត្ថម្ភតាមគោលនយោបាយគាំពារសង្គម មូលដ្ឋាននៅទាំងអំពាវនាវបណ្ដាសប្បុរសជនចូលរួមថវិកាដើម្បីឧបត្ថម្ភដល់គ្រួសារដែលមានស្ថានភាពលំបាក ជួយឱ្យមូលដ្ឋានឆាប់អនុវត្តសម្រេចលក្ខឋានស្ដីពីលំនៅឋានអាសយជននាពេលខាងមុខ៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។