• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

គាំពារសង្គមស្រុកទីវកឹង៖ ខិតខំអនុវត្តមានប្រសិទ្ធភាពបណ្ដាគោលនយោបាយសុខុមាលភាពសង្គម

09/04/2021 13:00

គាំពារសង្គមស្រុកទីវកឹងជាស្ថាប័នគាំពារសង្គមថ្នាក់ស្រុកស្ថិតក្រោមឱវាទគាំពារសង្គមខេត្តត្រាវិញ អនុវត្តបណ្ដាសមត្ថ កិច្ចគ្រប់គ្រងគាំពារសង្គមលើភូមិសាស្ត្រ។ រយៈពេលកន្លង គាំពារសង្គមស្រុកទីវកឹងមាន ការផ្លាស់ថ្មីជាច្រើនក្នុងការកែប្រែ រដ្ឋបាល បង្កើនគុណភាពបម្រើប្រជាជន ធានាសិទ្ធិនិងផលប្រយោជន៍ សម្រាប់អ្នកចូលរួមគាំពារសង្គម គាំពារសុខាភិបាល គាំពារដាច់អាជីពលើភូមិសាស្ត្រ។ ជាមួយបណ្ដាស្នាដៃដែលសម្រេចបានក្នុងការអនុវត្តន៍ភារកិច្ចគាំពារសង្គម ស្រុកទីវកឹង​ បានជូនទង់ប្រឡងប្រណាំងរបស់គាំពារសង្គមវៀតណាមឆ្នាំ ២០២០។

បុគ្គលិក កម្មាភិបាលគាំពារស្រុកទីវកឹង ពិនិត្យឯកសាររបស់អ្នកចូលរួមគាំពារ ។​ រូបថត៖ ង៉ុកស្វង

    លោកត្រឹងក្វាងត្រៀង នាយករងគាំពារសង្គមស្រុកទីវកឹង បានឲ្យដឹងថា៖ ចំណុចលេចធ្លោរបស់អង្គភាព ក្នុងឆ្នាំ ២០២០ គឺអនុវត្តមានប្រសិទ្ធភាពការងារប្រមូលប្រាក់និងពង្រីកមុខសញ្ញា។ ថ្វីត្បិតជះឥទ្ធិពលពីជំងឺកូវីដ ១៩ ក្ដី ប៉ុន្តែបណ្ដាអាជីវកម្មនៅលើភូមិសាស្រ្តអាស្រ័យគាំពារសង្គម ស្រុកគ្រប់គ្រងមិនបន្ថយចំនួនពលករ និងការងារប្រមូលប្រាក់រីកចម្រើនស្ថិរភាព។ បច្ចុប្បន្ន ចំនួនពលករកំពុងចូលរួមគាំពារសង្គម លើភូមិ សាស្រ្តស្រុកមានជាង ១៥០ អង្គភាព ដោយមានពលករ ១.៣៥៦ នាក់ ក្នុងនោះមានអាជីវកម្ម ៦៧ កន្លែង សហករ ០៨ កន្លែង។ល។ ថ្វីត្បិតដូច្នោះក្ដី ចំនួនពលករក្នុងបណ្ដាអាជីវកម្មតិចតួច មានតែ ក្រុមហ៊ុនចំកាតឯកសមាជិក Bestmate មានពលករដល់ទៅ ១.១៣០ នាក់។
    ចំនួនអ្នកចូលរួមគាំពារសង្គម គាំពារសុខាភិបាល គាំពារដាច់អាជីពលើភូមិសាស្រ្តស្រុកក្នុង ឆ្នាំ ២០២០ ប្រមាណ ៩២.៨៥៦ នាក់ កើន ៨.០៨៦ នាក់ប្រៀបនឹងឆ្នាំ ២០១៩ អត្រាគ្របដណ្ដបគាំពារសុខាភិបាលសម្រេច ៩១,១៧%។ ប្រាក់ចំណូលសម្រេចជាង ១៣១,២ ពាន់លានដុង កើនជាង ១៨,២ ពាន់លានដុង ប្រៀបជាមួយនឹងឆ្នាំ ២០១៩ សម្រេច ១០៤,៩% ផែនការគាំពារសង្គម ខេត្តប្រគល់ឲ្យ ក្នុងនោះ ធានាផែនការប្រមូលប្រាក់រៀងរាល់ត្រីមាសក្នុងឆ្នាំ។ ទន្ទឹមនឹងនោះ ការងារផ្ដល់ គ្រប់គ្រងបញ្ជីគាំពារសង្គម គាំពារសុខាភិបាលបានផ្សព្វផ្សាយអនុវត្តត្រូវតាមនីតិវិធីធានាសិទ្ធិនិងផលប្រយោជន៍របស់អ្នកចូលរួម។ ការដោះស្រាយបណ្ដារបបគាំពារសង្គមបានអនុ វត្តត្រូវតាមនីតិវិធីទាន់ពេលតួលេខច្បាស់លាស់។ ទន្ទឹមនឹងនោះ គាំពារសង្គមស្រុកបានសហការល្អ ជាមួយផ្នែកសុខាភិបាលនិងបណ្ដាមូលដ្ឋាន ពិនិត្យព្យាបាលជំងឺដោះស្រាយបញ្ហាលំបាក ជាប់ ជំពាក់ក្នុងដំណាក់កាលទូទាត់ប្រាក់ចំណាយពិនិត្យព្យាបាលជំងឺដោយគាំពារសុខាភិបាល។ល។
    លោក ត្រឹងក្វាងត្រៀង បានឲ្យដឹងបន្ថែម៖ ដើម្បីធានាអនុវត្តល្អភារកិច្ចជំនាញ កម្មាភិបាល បុគ្គលិកគាំពារសង្គមស្រុកទីវកឹង អនុវត្តល្អរចនាច្បាប់ក្នុងការដោះស្រាយរបបគាំពារសង្គម គាំពារសុខាភិបាលនៅអង្គភាពការទទួលសំណុំឯក សារនិងលទ្ធផលដោះស្រាយសំណុំបែបបទរដ្ឋ បាលអំពីគាំពារសង្គម គាំពារសុខាភិបាលត្រូវ តាមកំណត់អនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការ គ្រប់គ្រង បញ្ជាការអង្គភាពនិងរក្សាសម្ងាត់ឯកសារតាមកំណត់របស់គាំពារសង្គមវៀតណាម។ សហការ និងឧបត្ថម្ភបណ្ដាអង្គភាពប្រើប្រាស់ ពលករប្រើស៊ីញលេខ អនុវត្តប្រព័ន្ធទំនាក់ទំនង អេឡិចត្រុងក្នុងការរបាយការណ៍ជម្រាបសំណុំបែបបទ គាំពារសង្គម គាំពារសុខាភិបាល គាំពារ ដាច់អាជីព បង្កើនសុពលភាព ប្រសិទ្ធភាពការងារនិងបម្រើប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់ តែល្អប្រសើរជាង។
    ក្រៅពីនោះ ឆ្នាំ ២០២០ គាំពារសង្គមស្រុក ទីវកឹងបានអនុវត្តល្អការពង្រីកមុខសញ្ញាចូលរួម នៅរាល់រូបភាពគាំពារ។ ក្នុងនោះ បើប្រៀបនឹង ឆ្នាំ ២០១៩ គាំពារសង្គមចាប់បង្ខំកើន ៥៤៨ នាក់ គាំពារដាច់អាជីពកើន ៥៧៨ នាក់ គាំពារសុខា ភិបាលកើន ៥.៧៥៣ នាក់។ ជាពិសេសមាន ១.៩០៤ នាក់​ ចូលរួមគាំពារសង្គមដោយស្ម័គ្រចិត្ត កើន ១.២០៧ នាក់ សម្រេច ១២៦,៥% ផែនការ។ ដោយកំណត់គាំពារសង្គម គាំពារសុខា ភិបាលជាគោលនយោបាយធំៗ ០២ យ៉ាងរបស់ បក្ស រដ្ឋ ជាបង្គោលស្នឹងក្នុងប្រព័ន្ធ សុខុមាលភាព សង្គមឆ្នាំ ២០២១ គាំពារសង្គមស្រុក ទីវកឹងបន្ត អនុវត្តគោលដៅពង្រីកមុខសញ្ញាចូលរួមគាំពារ សង្គម គាំពារសុខាភិបាល។ ក្នុងនោះ ជំរុញមាំការងារផ្សព្វផ្សាយដល់ប្រជាជន សហការស្អិត ល្មួត ជាមួយបណ្ដាអង្គភាពប្រើប្រាស់ពលករចលនា អ្នករាល់គ្នាចូលរួមគាំពារសង្គម គាំពារសុខាភិបាល។ បំផុសចលនាសមាជិកសហជីពនិងពលករ ក្នុងបណ្ដាស្ថាប័ន អង្គភាពចលនាសាច់ញាតិសកម្មចូលរួមគាំពារសង្គមដោយស្ម័គ្រចិត្ត គាំពារ សុខាភិបាលគ្រួសារដើម្បីបើកទូលាយសន្សឹមៗ មុខសញ្ញាចូលរួមគាំពារសង្គម គាំពារសុខាភិបាល។ ឆ្លងតាមរយៈនោះ រួមចំណែកអនុវត្តមានប្រសិទ្ធភាពគោលនយោបាយសុខុមាលភាព សង្គមជូនប្រជាជនគ្រប់រូប៕               ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.