• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

គាំពារសង្គមវៀតណាម៖ ផ្សព្វផ្សាយមានប្រសិទ្ធភាពគោលនយោបាយឧបត្ថម្ភពលករ និងអាជីវកម្មជួបការលំបាកអាស្រ័យអាសន្នរោគកូវីដ-១៩

28/06/2022 07:59

ឆ្នាំ ២០២០, ២០២១ និង ០៥ ខែដើមឆ្នាំ ២០២២ ទូទាំងផ្នែកគាំពារសង្គមវៀតណាម បានផ្សព្វផ្សាយការកាត់បន្ថយវាល់ បណ្ដាមូលនិធិគាំពារសង្គម និងការចំណាយឧបត្ថម្ភ ពីប្រភពមូលនិធិគាំពារដាច់អាជីព សរុបថវិកាជាង ៤៥.៤៤៤ ពាន់ លានដុងជូនពលករ និងអ្នកប្រើប្រាស់ពលករ ធានាទាន់ពេលវេលា ចំហ ស្មោះត្រង់ ត្រូវតាមមុខសញ្ញា។

     ជាង ០២ ឆ្នាំកន្លង វិស័យសេដ្ឋកិច្ច-សង្គម ស្ថានភាពផលិត ធ្វើអាជីវកម្មរបស់បណ្ដាអាជីវកម្មក៏ ដូចជាជីវភាពប្រជាជនរងឥទ្ធិពលពីជំងឺកូវីដ-១៩។ ស្ថិតនៅចំពោះមុខស្ថានភាពនេះ គាំពារសង្គម វៀតណាមតែងតាមដានស្ថានភាពប្រែប្រួលជាក់ ស្ដែង រួចម្ចាស់ការធ្វើសេនាធិការ សហការជាមួយបណ្ដាក្រសួងជម្រាបដល់រដ្ឋាភិបាល នាយករដ្ឋ មន្រ្តីនៃរដ្ឋាភិបាលឲ្យផ្សាយបណ្ដាគោលនយោបាយឧបត្ថម្ភអំពីគាំពារសង្គម គាំពារដាច់អាជីព ដើម្បីដោះស្រាយទុក្ខលំបាកជូនដល់ពលករ អ្នក ប្រើប្រាស់ពលករ ជាក់ស្ដែងគឺសេចក្ដីសម្រេច ចិត្ត លេខ ៤២/NQ-CP ចុះថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០២០ និងសេចក្ដីសម្រេចចិត្តលេខ ១៥៤/ NQ -CP ចុះថ្ងៃទី ១៩ ខែតុលាឆ្នាំ ២០២០ របស់រដ្ឋាភិបាលស្ដីពីបណ្ដាវិធានការឧបត្ថម្ភប្រជាជនជួបការលំបាកអាស្រ័យដោយមហាសន្នរោគកូវីដ-១៩ សេចក្ដីសម្រេចចិត្តលេខ ៨៦/NQ-CP របស់រដ្ឋាភិបាលស្ដីពីគោលនយោបាយមួយចំនួន ឧបត្ថម្ភ ពលករ និងអ្នកប្រើប្រាស់ពលករជួបការលំបាក អាស្រ័យដោយមហាសន្នរោគកូវីដ -១៩ សេចក្ដី សម្រេចចិត្តលេខ ១១៦/NQ-CP របស់រដ្ឋាភិបាល ស្ដីពីការឧបត្ថម្ភ ពលករ និងអ្នកប្រើពលករត្រូវរងឥទ្ធិពលដោយសារមហាសន្នរោគកូវីដ-១៩ ពីមូលនិធិគាំពារដាច់អាជីព។ ជាពិសេស កញ្ចប់ឧបត្ថម្ភ ជាង ៣០.០០០ ពាន់លានដុងពីមូលនិធិ គាំពារដាច់អាជីពតាមសេចក្ដីសម្រេចចិត្តលេខ ១១៦/ NQ-CP នេះជាកញ្ចប់ឧបត្ថម្ភផ្ទាល់ដោយថវិកា ច្រើនបំផុតតាំងពីមុនមកទល់ពេលនេះ។
     យោងតាមនោះ ឆ្នាំ ២០២០ ឆ្នាំ ២០២១ និង ០៥ ខែដើមឆ្នាំ ២០២២ ដើម្បីផ្សព្វផ្សាយឲ្យបាន រហ័សបំផុត មានប្រសិទ្ធភាពបំផុតបណ្ដាកញ្ចប់ឧបត្ថម្ភដូចបានពោលខាងលើជូនដល់ពលករ និង អ្នកប្រើពលករ គាំពារសង្គមវៀតណាមបានផ្ដុំកម្លាំង ប្រមូលបណ្ដាប្រភពកម្លាំងដែលមានស្រាប់ ជំរុញ រហ័សសន្ទុះរំសាយថវិកា ពង្រីកតម្លាភាពនៃប្រព័ន្ធទិន្នន័យ បច្ចេកវិទ្យាព័ត៌មាន និងលេខកូដកំណត់ឈ្មោះរបស់អ្នកចូលរួមម្នាក់ៗ បង្រួញដល់ កម្រិតទាបបំផុតបណ្ដាសំណុំបែបបទ និងពេល វេលាចំណាយសង។ លទ្ធផល ទាំងផ្នែកគាំពារ សង្គមវៀតណាមបានផ្សេព្វផ្សាយការបន្ថយវាល់បណ្ដាមូលនិធិគាំពារសង្គម និងចំណាយថវិកាឧបត្ថម្ភពីប្រភពមូលនិធិគាំពារដាច់អាជីព  សរុបថវិកាជាង ៤៥.៤៤៤ ពាន់លានដុង ជូនពលករ និងអ្នកប្រើពលករធានាទាន់ពេលវេលា​ ចំហ ស្មោះត្រង់ ត្រូវតាមមុខសញ្ញា។ ជាក់ស្ដែង៖
     ចំពោះសេចក្ដីសម្រេចចិត្តលេខ ៤២/NQ-CP និងសេចក្ដីសម្រេចចិត្តលេខ ១៥៤/NQ-CP របស់រដ្ឋាភិបាល៖ គាំពារសង្គមវៀតណាមបានទទួលសំណុំលិខិតរួច ដោះស្រាយផ្អាកការវាល់មូលនិធិ ចូលនិវត្តន៍ និងថវិកាសម្រាប់ចាត់តាំងបុណ្យសព ចំ ពោះអង្គភាព អាជីវកម្មចំនួន ១.៨៤៧ កន្លែង (មានពលករ ១៩២.៥០៣ នាក់) សរុបថវិកាផ្អាក វាល់មូលនិធិចូលនិវត្តន៍ និងមូលនិធិសម្រាប់ចាត់តាំងបុណ្យសពជាង ៧៨៦, ៨ ពាន់លានដុង។
     ចំពោះសេចក្ដីសម្រេចចិត្តលេខ ៦៨/NQ-CP របស់រដ្ឋាភិបាល៖ គិតដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២ ទូទាំងផ្នែកគាំពារសង្គមវៀតណាម បានអនុវត្តលៃតម្រង់បន្ថយ កម្រិតវាល់មូលនិធិគាំពារគ្រោះថ្នាក់ពលកម្ម មានជំងឺដោយសារមុខរបរជូនអង្គភាពជាង ៣៧៥.៣០០ កន្លែង មាន ពលករជិត ១១,១ លាននាក់ ចំនួនប្រាក់ប្រមាណ ៤.៣២២ ពាន់លានដុង បានរំសាយឲ្យ ២.៧៦០ អង្គភាព (មានពលករ ៣៧៤.១២៦ នាក់) ផ្អាក  ការវាល់មូលនិធិចូលនិវត្តន៍ និងមូលនិធិសម្រាប់ចាត់តាំងបុណ្យសពជាមួយថវិកា ១.៩១៣ ពាន់ លានដុង។ ទន្ទឹមនឹងនោះ គិតដល់ថ្ងៃទី ២៧ ខែ មិថុនាឆ្នាំ ២០២២ បានទទួលសេចក្ដីសម្រេច ចិត្តរបស់មន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គម កិច្ចអនុវត្តការចំណា យសងថវិកាឧបត្ថម្ភបណ្ដុះ បណ្ដាល បង្កើន បំពាក់បំប៉នលទ្ធភាពដើម្បីរក្សាការងារធ្វើជូន ពលករ ៥.០៣៨ នាក់របស់អង្គភាព ៣៦ កន្លែង ប្រហាក់ប្រហែលនឹងចំនួនប្រាក់ ២៣,៥ ពាន់លានដុង។
     ចំពោះសេចក្ដីសម្រេចចិត្តលេខ ១១៦/NQ-CP របស់រដ្ឋាភិបាល៖ ក្រោយ ០៥ ថ្ងៃ គាំពារសង្គមវៀតណាមបានសម្រេចការជូនដំណឹងលៃតម្រង់ កម្រិតវាល់មូលនិធិគាំពារដាច់អាជីពជូនអង្គភាព ប្រើពលករ ៣៦៣.៦០០ កន្លែង មានពលករចំនួន ៩,៦៧៦ លាននាក់ ចំនួនប្រាក់ប្រមាណ ៧.៥៩៥ ពាន់លានដុង។ គិតដល់អស់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ ទូទាំងផ្នែកគាំពារសង្គមវៀតណាម គាំពារសង្គមក្រសួងការពារជាតិ គាំពារ សង្គមនគរ បាលប្រជាជនបានចំណាយសងរបបឧបត្ថម្ភពី ប្រភពដែលនៅសល់នៃមូលនិធិគាំពារដាច់អាជីព ជូនពលករជិត ១២,៩៦៨ លាននាក់ ជាមួយថវិកាជិត ៣០.៨០៤ ពាន់លានដុង។
      ដោយឡែកខេត្តត្រាវិញ គាំពារសង្គមខេត្តបានផ្សព្វផ្សាយទាន់ពេលការបន្ថយវាល់បណ្ដាមូលនិធិគាំពារសង្គម និងចំណាយឧបត្ថម្ភពីប្រភពមូល និធិគាំពរដាច់អាជីពដល់ពលករ និងអ្នកប្រើពល ករ ជាក់ស្ដែងមានដូចខាងក្រោម៖
ចំពោះសេចក្ដីសម្រេចចិត្តលេខ ៤២/NQ-CP និងសេចក្ដីសម្រេចចិត្តលេខ ១៥៤/NQ-CP របស់រដ្ឋាភិបាល៖ គាំពារសង្គមខេត្តបានទទួលសំណុំលិខិតរួចដោះស្រាយ ការផ្អាកវាល់មូលនិធិចូល និវត្តន៍ និងមូលនិធិចាត់តាំងបុណ្យសពចំពោះអង្គភាព អាជីវកម្ម ១៩ កន្លែង (មានពលករ ៤៦១ នាក់) ជាមួយថវិកាផ្អាកវាល់មូលនិធិចូលនិវត្តន៍  និងមូលនិធិចាត់តាំងបុណ្យសពចំនួន ១,២៦៦ បាន់លានដុង។
      ចំពោះសេចក្ដីសម្រេចចិត្តលេខ ៦៨/NQ-CP របស់រដ្ឋាភិបាល៖ គិតដល់ថ្ងៃទី ៣១ ខែមិថុនា ឆ្នាំ ២០២២ បានអនុវត្តលៃតម្រង់បន្ថយកម្រិតវាល់មូលនិធិគាំពារគ្រោះថ្នាក់ពលកម្ម មានជំងឺដោយសាររបរជូនដល់អង្គភាព ៩៥១ កន្លែង មាន ពលករជិត ៤៤.៨១៦ នាក់ ចំនួនថវិកាបន្ថយ ១០,៥៤៧ ពាន់លានដុង បានរំសាយឲ្យអង្គភាព ០៦ កន្លែង (មានពលករ ៩.៤០៥ នាក់) ផ្អាក ការវាល់មូលនិធិចូលនិវត្តន៍ និងមូលនិធិសម្រាប់ចាត់តាំងបុណ្យសព សរុបថវិកា ៣០,៤៣៥ ពាន់ លានដុង។
      ចំពោះសេចក្ដីសម្រេចចិត្តលេខ ១១៦/NQ-CP របស់រដ្ឋាភិបាល៖ អនុវត្តតម្រែ តម្រង់កម្រិតវាល់មូលនិធិដាច់អាជីពឲ្យ ៨៩៦ អង្គភាពប្រើពលករ មានពលករចំនួន ៤៥.៤៣២ នាក់ សរុបថវិកា ១៦,៦២៨ ពាន់លានដុង។ គិតដល់ថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២១ គាំពារសង្គមខេត្តបានចំណាយសងរបបឧបត្ថម្ភពីប្រភពដែលនៅសល់មូលនិធិ ដាច់អាជីពជូនពលករ ៥៩.៤១៩ នាក់ សរុបថវិកាជាង ១៣២ ពាន់លានដុង។
      អាចឃើញថា ជាមួយការយកចិត្តទុកដាក់យ៉ាង ពិសេសរបស់បក្ស រដ្ឋ បណ្ដាគោលនយោបាយ ឧបត្ថម្ភពលករ និងអាជីវកម្មដែលមិនធ្លាប់មានពី មុនមកនោះឆាប់បានផ្សាយ។ ឆ្លងតាមរយៈនោះ ផលប្រយោជន៍របស់ពលករ អាជីវកម្មពេលចូល រួមគាំពារសង្គម គាំពារសុខាភិបាលកាន់តែស្ដែង ឡើងឲ្យឃើញច្បាស់ក្នុងខណៈដែលកើតអាសន្ន រោគនេះ។ ទន្ទឹម នឹងនោះ ផ្នែកគាំពារសង្គមវៀតណាមបានម្ចាស់ការផ្សព្វផ្សាយទាន់ពេលមានប្រសិទ្ធភាពបណ្ដាកញ្ចប់ឧបត្ថម្ភដល់ពលករ និងអាជីវកម្មពីមូលនិធិគាំពារសង្គម មូលនិធិដាច់អាជីព តាមបណ្ដាសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាល បានបញ្ជាក់នូវតួនាទីស្នូលរបស់គោលនយោបាយ គាំពារសង្គម គាំពារដាច់អាជីពក្នុងប្រព័ន្ធបណ្ដាគោលនយោបាយសុខុមាល ភាពសង្គមរបស់ប្រទេស បណ្ដាគោលនយោបាយនេះបានក្លាយជា តម្រូវការចាំបាច់ ជាកន្លែងបង្អែកសុខុមាលភាព ក្នុងជីវភាពរបស់ប្រជាជនគ្រប់រូបពិតប្រាកដ។
      ដើម្បីសម្រេចបានបណ្ដាលទ្ធផលខាងលើ គាំពារសង្គមវៀតណាមបានចង្អុលការទាន់ពេល ដាច់ អហង្ការក្នុងទូទាំងប្រព័ន្ធដើម្បីផ្សព្វផ្សាយម៉ឺងម៉ាត់ មានប្រសិទ្ធភាពបណ្ដាកញ្ចប់ឧបត្ថម្ភរបស់រដ្ឋាភិបាលដល់ពលករ និងអ្នកប្រើពលករ។ ក្នុងនោះ ជ្រោងខ្ពស់តួនាទី បន្ទុកការម្ចាស់ការរបស់ថ្នាក់ដឹក នាំ និយោជិតទូទាំងផ្នែកក្នុងការណែនាំ ឧបត្ថម្ភ ពលករ អ្នកប្រើពលករប្រសព្វជាមួយបណ្ដាកញ្ចប់ ឧបត្ថម្ភ ធ្វើឲ្យសម្បូរបែបបណ្ដារូបភាពទទួល សំណុំលិខិត កាត់បន្ថយដល់កម្រិតទាបបំផុតពេល វេលាដោះស្រាយសំណុំលិខិតចុះនៅមិនពេញ មួយថ្ងៃធ្វើការ។ល។ ដើម្បីគោលនយោបាយឧបត្ថម្ភទៅដល់ពលករ អ្នកប្រើ ពលករឆាប់បំផុតមានប្រសិទ្ធភាពបំផុត។
       ការដែលផ្នែកគាំពារសង្គមវៀតណាមផ្សព្វផ្សាយ មានប្រសិទ្ធភាពបណ្ដាគោលនយោបាយឧបត្ថម្ភ អំពីគាំពារសង្គម គាំពារដាច់អាជីពបានរួមចំណែកធានាសុខុមាលភាពសង្គម ដោះស្រាយការលំបាក ជូនពលករ ជួយឲ្យអាជីវកម្មមានលក្ខណៈបន្ថែម ដើម្បីស្ដារ រក្សាសកម្មភាពផលិតរុញច្រានជំ ងឺកូវីដ-១៩ ឲ្យផុតរលត់ ឆាប់បានលំនឹងសេដ្ឋ កិច្ច-សង្គម និងជីវភាពប្រជាជន៕                ប្រែសម្រួល៖ ថាច់ហ្វាង

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.