02/09/2020 09:49
កាលពីថ្ងៃទី ២៩ សីហាស្ថិតនៅទីស្នាក់ការគណៈប្រតិបត្តិការមជ្ឍិមបក្សនៅរដ្ឋធានីហាណូយ គណៈអចិន្រ្តៃយ៍បក្សខេត្តត្រវិញរបាយការណ៍សូមយោបល់ពីការិយាល័យនយោ បាយស្តីពីឯកសារ និងបេក្ខភាពមហាស្និបាតបក្ខភាគខេត្តលើកទី ១១ អាណត្តិកាល ២០២០-២០២៥។ អាស្រ័យដោយសមមិត្តត្រឹងទ្រីយុង សមាជិកគណៈប្រតិបត្តិការមជ្ឍិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តង៉ូជីកឿង អនុលេខាប្រចាំការបក្សខេត្ត សមមិត្ត គឹមង៉ុកថាយ អនុលេខាបក្សខេត្ត សមមិត្តដុងវ៉ាំងឡឹម អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងបណ្តាសមមិត្តក្នុងគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្តត្រាវិញរួមជាមួយនឹងថ្នាក់ដឹកនាំមន្ទីរផែនការ-វិនិយោគ។
សមមិត្ត ត្រឹងក្វឹកវឿង សមាជិកការិយាល័យនយោបាយ អចិន្រ្តៃយ៍នៃគណៈលេខាមជ្ឍិមបក្សធ្វើជាអធិបតីពីធីធ្វើការ។ រួមធ្វើការមានបណ្តាសមមិត្តសមាជិកការិយាល័យនយោ បាយ លេខាមជ្ឍិមបក្ស ថ្នាក់ដឹកនាំបណ្តាគណៈកម្មាធិការបក្ស និងក្រសួងមជ្ឍិម។
របាយការណ័ជូនការិយាល័យនយោបាយ សមមិត្ត ត្រឹងទ្រីយុងសមាជិកគណៈប្រតិបត្តិការមជ្ឍិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញបានលើកជូន សេចក្តីព្រាងរបាយការណ៍វាយតម្លៃអំពីលទ្ធផលអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តត្រាវិញលើកទី ១០ អាណត្តិកាល ២០១៥-២០២០ គោលដៅ ភារកិច្ច និងវិធីសាស្ត្រអាណត្តិកាល ២០២០-២០២៥ និងការងារត្រៀមបម្រុងបេក្ខភាពគណៈប្រតិបត្តិការបក្ខភាគខេត្តត្រាវិញនីតិកាលទី១១ អាណត្តិកាល ២០២០-២០២៥។ យោងតាមនោះបក្ខភាគខេត្តត្រាវិញបញ្ជាក់បានភាគកម្រិតបង្កើន GRDP ជាមធ្យមភាគប្រចាំឆ្នាំជាង ១០% ខិតខំដល់ឆ្នាំ ២០១៥ ត្រាវិញបានក្លាយជាខេត្តរីកចម្រើនក្នុងក្រុមនាំមុខនៅតំបន់វាលទំនាបទន្លេគឺវឡុង និងកសាងខេត្តត្រាវិញក្លាយជាខេត្តមួយក្នុងចំណោមបណ្តាខេត្តសំខាន់ពង្រីកសេដ្ឋកិច្ចសមុទ្ររបស់តំបន់។ ដើម្បីអនុវត្តសម្រេចបណ្តាភាគកម្រិតខាងលើ បក្ខភាគខេត្តបញ្ជាក់បានភាពទម្លុះទម្លាយ ០៣យ៉ាងដូចជា៖ ទម្លុះទម្លាយអំពីគុណភាពប្រភពធនធាន ពិសេសគឺប្រភពធនធានក្នុងប្រព័ន្ធនយោបាយឆ្លើយតបតម្រូវការផ្លាស់ប្តូរថ្មី និងចូលរួមសមាហរណកម្មអន្តរជាតិ។ ទម្លុះទម្លាយអំពីពង្រីកហេដ្ឋារចនាសម្ព័ន្ធ សំខាន់នោះគឺហេដ្ឋារបនាសម្ព័ន្ធគំនាគមន៍ ហេដ្ឋារបនាសម្ព័ន្ធតំបន់សេដ្ឋកិច្ចឌិញអាង បណ្តាតំបន់ ម្តុំឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធថាមពល បចេ្ចកវិទ្យាព័ត៌មាន និងហេដ្ឋារចាសម្ព័ន្ធទីក្រុងដើម្បីជម្នះនូវបណ្តាភាពអន់ខ្សោយរាំងស្ទះ បង្កថាមពលពង្រីកយ៉ាងពន្លឿន និងចីរភាព និងទម្លុះទម្លាយអំពីការកែទម្រង់រដ្ឋបាល លើកកម្ពស់លិបិក្រមប្រជែងថ្នាក់ខេត្ត អនុវត្តសម្រេចរចនាបទ គោលនយោបាយ បរិស្ថានគតិយុត្តិស្រឡះរលួន តម្លាភាព ធ្វើឲ្យទាក់ទាញចិត្ត និងបង្កើតមូនិធិដីធ្លីដើម្បីទាក់ទាញការវិនិយោគ ពង្រីកអាជីវកម្ម ផ្តើមអាជីព។
ឆ្លងតាមយោបល់រួមបំពេញរបស់បណ្តាសមមិត្តជាសមាជិកការិយាល័យនយោបាយ គណៈលេខាមជ្ឍិមបក្សបានវាយតម្លៃខ្ពស់ចំពោះបណ្តាសមត្ថផលដែលបក្ខភាគ និងប្រជាជនខេត្តត្រាវិញបានបញ្ចេញកម្លាំងខិតខំសម្រេចបានក្នុងអាណត្តិកាលកន្លង។ អំពីគោលដៅ ភារកិច្ចអាណត្តកាលដល់នេះ តាមយោបល់របស់បណ្តាសមមិត្តតែងយល់ព្រមជាមួយនឹងបណ្តាភាពងាយស្រួលនោះគឺជាខេត្តដែលមានស័ក្តានុពល ភាពមានប្រៀប មានស្ថានភាពនយោបាយសង្គមលំនឹងជាសារវន្ត គឺជាខេត្តដែលមានប្រវេណីបដិវត្តន៍អត់ធ្មត់ក្លាហាន មានស្មារតីសាមគ្គី ឯកភាព និងឆន្ទះខ្លួនទីពឹងខ្លួនដើម្បីឈានឡើងរបស់មនុស្សត្រាវិញ។ រួមជាមួយនឹងសំណង់សំខាន់ៗមួយចំនួនរបស់មជ្ឍិមនឹងបានផ្សព្វផ្សាយនៅតំបន់ និងនៅលើភូមិសាស្ត្រខេត្តត្រាវិញ។ នោះគឺជាកត្តាយ៉ាងសំខាន់ ជាក្តីសម្រេចចិត្តឲ្យការអភីវឌ្ឍរបស់ខេត្តក្នុងបណ្តាឆ្នាំខាងមុខនេះ។
មានយោបល់សន្និដ្ឋានក្នុងពិធីធ្វើការនេះ អចិន្រ្តៃយ៍នៃគណៈលេខាមជ្ឍិមបក្ស ត្រឹងក្វឹក វឿងបានវាយតម្លៃខ្ពស់ការងារត្រៀមបម្រុងឯកសាររបស់ខេត្ត ការរៀបចំខ្លឹមសារការងារកសាងបក្សត្រូវបានលើកឡើងខាងដើមរបស់សេចក្តីរបាយការណ៍នយោបាយត្រដាងត្រឹមត្រូវតាមស្មារតីសារាចរលេខ ៣៥ របស់ការិយាល័យនយោបាយ។ វាយតម្លៃពីលទ្ធផលអនុវត្ត ខេត្តត្រាវិញបានខិតខំអនុវត្តសម្រេចបានស្នាដៃគ្រប់វិស័យជាច្រើន ការងារកសាងបក្សបានផ្សព្វផ្សាយអនុវត្តយ៉ាងម៉ឹងម៉ាត់ មានរៀបរយមានរៀបធ្វើថ្មី។ អំពីសេដ្ឋកិច្ចខេត្តមានសន្ទុះកំណើនបង្កើនខ្ពស់បំផិតក្នុងតំបន់វាលទំនាបទន្លេគឺវឡុង ប្រភពចំណូលជាមធ្យមរបស់មនុស្សឈរលេខ ០៣ ក្នុងតំបន់ ផ្លាស់ប្តូររចនាសម្ព័ន្ធសេដកិច្ចរហ័ស ប្រមូលថវិកាសម្រេចបានខ្ពស់ អំពីវប្បធម៌សង្គមបានយកចិត្តទុកដាក់ និងការពារជាតិ សន្និសុខបានធានា។
រួមបំពេញខាងគោលដៅ ភារកិច្ច វិធីសាស្ត្រសម្រាប់អាណត្តិកាលខាងមុខ អចិន្រ្តៃយ៍នៃគណៈលេខាមជ្ឍិមបក្ស ត្រឹងក្វឹកវឿងបានវាយតម្លៃខ្ពស់ និងសំណូមពរខេត្តត្រាវិញ គម្បីយកចិត្តទុកដាក់ដល់ការងារគ្រោងផែនការឲ្យសមស្របជាមួយនឹងតំបន់ ទូទាំងប្រទេស ការពារភាពខ្ជះខ្ជាយ។ កំណត់ទិសដៅពង្រីករបស់ខេត្តត្រាវិញគឺជាកសិកម្ម ជលផល អាស្រ័យហេតុនោះហើយគម្បីត្រូវរចនាឡើងវិញដោយភ្ជាប់ជាមួយនឹងការពង្រីកកសិកម្ម បច្ចេកវិជ្ជាខ្ពស់តាមទិសដៅសុវត្ថិភាព និងជ្រះស្អាត អាទិភាពឲ្យថាមពលប្រតិដ្ឋឡើងវិញ បង្កើនការកសាងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធចងសម្ព័ន្ធអន្តរតំបន់ និងផ្ទៃក្នុងខេត្ត។ អំពីវិស័យវប្បធម៌-សង្គម អចិន្រ្តៃយ៍នៃគណៈលេខាមជ្ឍិមបក្ស បានសង្កត់ធ្ងន់លើបញ្ហាកសាងជនបទថ្មីដោយភ្ជាប់ជាមួយនឹងការអនុវត្តន៍សេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីអភិវឌ្ឍតំបន់ជនជាតិភាគតិច អភិរក្ស និងអភិវឌ្ឍអត្តសញ្ញាណវប្បធម៌ជាជាតិខ្មែរ លើកកម្ពស់ប្រជាបញ្ញា និងយកចិត្តទុកដាក់កសាងផែនមហាសាមគ្គីទូទាំងប្រជាជាតិ។
ចង្អុលការអំពីការងារកសាងបក្ស សមមិត្ត ត្រឹងក្វឹកវឿងសំណូមពរត្រូវមានយុទ្ធសាស្ត្រកសាងកងជួរកម្មាភិបាលគ្រប់លំដាប់ថ្នាក់ ពិសេសកម្មាភិបាលវ័យក្មេង នារី និងកម្មាភិបាលជាជនជាតិ លើកកម្ពស់លទ្ធភាព ប្រសិទ្ធភាពគ្រប់គ្រងរបស់រដ្ឋគ្រប់លំដាប់ថ្នាក់ បណ្តាលិបិក្រមអំពីកម្លាំងប្រជែង អំពីការកែទម្រង់រដ្ឋបាលត្រូវបានសម្រេចនៅកម្រិតមធ្យមឡើងទៅ។
អំពីការងារត្រៀមបម្រុងបេក្ខភាពសម្រាប់អាណត្តកាលដល់នេះ អចិន្រ្តៃយ៍នៃគណៈលេខាមជ្ឍិមបក្ស ត្រឹងក្វឹកវឿងបានវាយតម្លៃខ្ពស់ចំពោះដំណាក់កាលត្រៀមបម្រុងបានត្រឹមត្រូវ ប្រព្រឹត្តទៅត្រឹមត្រូវតាមបែបបទ សេចក្តីកំណត់ ធានាអត្ររចនាតាមសេចក្តីកំណត់ និងគុណភាពកងជួរកម្មាភិបាលបានលើកកម្ពស់៕រតនា