• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

គណៈអចិន្ត្រៃយ៍នៃសមាគមកសិករខេត្តត្រាវិញ៖ ជូនប័ណ្ណសរសើរ ២៩ ច្បាប់ដល់សមូហភាព និងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការងារសមាគម

22/01/2021 08:03

កាលពីថ្ងៃទី ១៥ មករាគណៈអចិន្ត្រៃយ៍នៃសមាគមកសិករខេត្តត្រាវិញចាត់តាំងសន្និបាតបូកសរុបលទ្ធផលឆ្នាំ ២០២០ និងផ្សព្វផ្សាយទិសដៅភារកិច្ច វិធានការការងារសមាគមឆ្នាំ ២០២១។ សមមិត្តគឹមរឿន សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្តបានអញ្ជើញចូលរួមនិងចង្អុលការសន្និបាត។

 

ជូនប័ណ្ណសរសើរដល់បណ្តាសមូហភាព និងបុគ្គល។ រូបថត៖ ហ៊ឺវហ្វេ 

         ឆ្នាំ ២០២០ ការងារសមាគមកសិករក្នុង ខេត្តសន្សឹមនឹងបានផ្លាស់ប្តូរថ្មីអំពីខ្លឹមសារ និងទិសដៅធ្វើសកម្មភាព កិច្ចចលនាធ្វើសកម្មភាពបដិវត្តន៍ជាច្រើននៅក្នុងសមាជិក កសិករតែងបានរក្សាខ្ជាប់ ពង្រីកល្អចលនាកសិករផលិត-ធ្វើអាជីវកម្មពូកែ សាមគ្គីឧបត្ថម្ភគ្នាធ្វើ មានធ្វើបាន និងកាត់បន្ថយភាពក្រីក្រចីរភាព ។ល។ ក្នុងឆ្នាំ ២០២០ ដោយឆ្លងតាមការងារផ្សព្វផ្សាយ និងគួបផ្សំជាមួយនឹងសកម្មភាពប្រជុំជីវភាពតាមបណ្តាសាខា ក្រុមសមាគម អនុវត្តបាន ២១.៩០២ លើក ដោយមាន ៧០៨.៧១២ លើកនាក់ចូលរួម។ ណែនាំពង្រីក និងបង្កើតសហករណ៍ថ្មីបាន ០៩ កន្លែង ដោយមានសមាជិក ២៧៩ នាក់ចូលរួម និងពង្រីកក្រុមសហការដោយយោងទៅលើមូលដ្ឋានពីក្រុម សាខាសមាគម ក្រុម សាខាវិជ្ជាជីវៈបាន ១៦៤ ក្រុម ដោយមានសមាជិក ១.៧៨១ នាក់ចូលរួម។ សមាគមគ្រប់លំដាប់ថ្នាក់រំសាយបាន ៤១ គម្រោងការ និងទម្រង់ឧបត្ថម្ភកសិករឲ្យសមាជិក ៣៨០ នាក់ បានបុលជាមួយនឹងចំនួនប្រាក់ ៣១,៩ ពាន់លានដុង។ សហការជាមួយនឹងធនាគារគោលនយោបាយសង្គមវិនិយោគឲ្យគ្រួសារសមាជិកកសិករ ៣៨.០៧១ គ្រួបានបុលជាមួយនឹងចំនួនទឹកប្រាក់ ៨៦១,៦៤១ ពាន់លានដុង។ ទន្ទឹមនឹងនោះពង្រីកសមាជិកថ្មីបាន ៤.០៤៣ នាក់ (សម្រេច ១២៦,៣៩% នៃផែនការមជ្ឈិមប្រគល់ជូន) ឧទ្ទេសនាមសមាជិកឆ្នើមឱ្យបក្សពិនិត្យពង្រីកបក្ខជនបាន ១៤៣ នាក់។

          ស្ថិតនៅនឹងសន្និបាត សមាគមកសិករខេត្តត្រាវិញបានផ្សព្វផ្សាយភារកិច្ចសំខាន់ៗមួយចំនួនសម្រាប់ឆ្នាំ ២០២១ ដូចជា៖ ចាត់តាំងសន្និបាតកសិករផលិត-ធ្វើអាជីវកម្មពូកែថា្នក់ខេត្ត ដំណាក់កាល ២០១៧-២០២១ មាន ១០០% មូលដ្ឋានសមាគមកសាងបានទម្រង់ក្រុមសហការ សហករណ៍ ឬក្លឹបកសិករធ្វើសេដ្ឋកិច្ច។ លើកកម្ពស់គុណភាពធ្វើសកម្មភាពរបស់ ៨៥ ក្លឹបរួមកម្លាំងកសាងជនបទថ្មី ទម្រង់ការពារបរិស្ថានជនបទ និងអារ្យធម៌ទីក្រុង ពង្រីកសាខាសមាគមមុខរបរថ្នាក់ស្រុក ទីក្រុង ០២ សាខា កសាងក្រុមសមាគមមុខរបរសមាគមមូលដ្ឋាន ០២ សាខា។ នាឱកាសនេះគណៈអចិន្ត្រៃយ៍នៃសមាគមកសិករខេត្តត្រាវិញ៖ ជូនប័ណ្ណសរសើរ ២៩​ ច្បាប់ដល់សមូហភាព ១៤ កន្លែង និងបុគ្គល ១៥ រូបដែលមានស្នាដៃឆ្នើមក្នុងការងារសមាគមឆ្នាំ ២០២០៕           

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.