06/08/2021 08:12
យោងតាមសេចក្តីកំណត់លេខ ៧០៩-QĐ/TU គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត បានកំណត់សម្បទា ០៤ យ៉ាងចំពោះតួនាទីកម្មាភិបាល ថ្នាក់ដឹកនាំគ្រប់គ្រងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់រួមមាន៖ (១) សតិអារម្មណ៍ នយោបាយ (២) សីលធម៌ របៀបរស់នៅ បញ្ញាវ័ន្ត ក្រឹត្យវិន័យ (៣) កម្រិតវិជ្ជា (៤) សុខភាព កំណត់អាយុ និងបទពិសោធន៍ ។ ក្នុងនោះ សេចក្តីកំណត់លេខ ៧០៩-QĐ/TU បានចែង ច្បាស់ថា៖ កម្មាភិបាល ថ្នាក់ដឹកនាំគ្រប់គ្រង គ្រប់លំដាប់ថ្នាក់មានអត្តចរិតសីលធម៌ភ្លឺស្វាង បរិសុទ្ធ រស់នៅទៀងត្រង់ ទន់ភ្លន់ ស្មោះត្រង់ សាមញ្ញ ឧស្សាហ៍ព្យាយាម សន្សំសំចៃ សុចរិត និងយុត្តិធម៌ សមធម៌ មិនលំអៀង មិនមហិច្ឆតា អំណាច ប្រាថ្នាកិត្តិយស មានស្មារតីសាមគ្គីជា និច្ចកាលពង្រីកល្អតួនាទីធ្វើជាគំរូ ស្រឡាញ់សមមិត្ត មិត្តរួមអាជីព។ ខ្លួនមិនប្រកបអំពើពុករលួយ នាម៉ឺន ឆ្លៀតឱកាស ស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន សកម្មតស៊ូទប់ស្កាត់រុញច្រាន បណ្តាភាពត្រដាងថមថយអំពីសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅបណ្តាសក្ខីភាព “ប្រែប្រួលដោយខ្លួនឯង” “ក្លែងភាពដោយខ្លួនឯង” ក្នុងផ្ទៃក្នុង ប្តេជ្ញាចិត្តតស៊ូប្រឆាំងនឹងអំពើនាម៉ឺន អំណាចបណ្តាអំពើពុករលួយ ខ្ជះខ្ជាយ បុគ្គលនិយម របៀបរស់នៅកាលានុវត្ត លទ្ធិប្រយោជន៍ចំពោះមុខ ពួកបក្ស ផលប្រយោជន៍ក្រុម និយាយមិនទន្ទឹមនឹងការងារធ្វើ គប្បីត្រូវសច្ចៈសមធម៌ ប្រើប្រាស់មនុស្សប្រាជ្ញ មិនទុកឱ្យញាតិសន្តានជនជិតស្និទ្ធឆ្លៀតឱកាស តួនាទី សិទ្ធិអំណាចរបស់ខ្លួន ដើម្បីស្វែងរក ផលប្រយោជន៍។
ស្ថិតនៅនឹងសេចក្តីកំណត់លេខ ៧០៩-QĐ/TU នេះគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត បានកំណត់សម្បទាជាក់ស្តែងចំពោះបណ្តាតួនាទីកម្មាភិបាលស្ថិតក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការបក្សខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត បណ្តាតួនាទីសមាជិកគណៈប្រតិបត្តិការបក្សស្រុក ប្រធាន អនុប្រធានការិយាល័យថ្នាក់ខេត្ត ថ្នាក់ ស្រុក (ប្រហាក់ប្រហែល) សមាជិកគណៈប្រតិបត្តិការបក្ខភាគ លេខា អនុលេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនថ្នាក់ឃុំ សេចក្តីកំណត់ករណីមួយចំនួនមានលក្ខណៈពិសេសបានអនុវត្ត ក្នុងសម្បទាតួនាទីពេលដែលតែងតាំង ឧទ្ទេសនាមកម្មាភិបាលចេញឈរឆ្នោត៕ រតនា