• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តឯកភាពឆ្លងសេចក្តីជម្រាប ១០ ច្បាប់ក្នុងសម័យប្រជុំលើកទី ១០-ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០

28/07/2023 13:04

     កាលពីថ្ងៃទី ២៤ ខែកក្កដា អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចាត់តាំងសន្និបាតគណៈអចិន្ត្រៃយ៍នៃ​គណៈកម្មាធិការបក្សខេត្តដើម្បីស្តាប់គណៈកម្មាធិការការងារកម្មការបក្ស ក្រុមប្រឹក្សាប្រជាជនខេត្ត​របាយការណ៍បណ្តាសេចក្តីជម្រាបរបស់គណៈកម្មាធិការប្រជាជនខេត្តដើម្បីជម្រាបសម័យប្រជុំលើកទី ១០ (សម័យប្រជុំឯកទេស)-ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦។

បណ្តាតំណាងចូលរួមអង្គសន្និបាត។ រូបថត៖​ គីមឡង

     សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភាអង្គភាពខេត្តត្រាវិញធ្វើជាអធិបតីសន្និបាត។ អញ្ជើញចូលរួមសន្និបាតមានបណ្តាសមមិត្តសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកខេត្ត មូលដ្ឋានដែលមានការទាក់ទិនដល់បណ្តាសេចក្តីជម្រាប ប្រធាន អនុប្រធានបណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្ត ការិយាល័យគណៈកម្មាធិការប្រជាជនខេត្ត ការិយាល័យក្រុមប្រតិភូតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្ត។  ស្ថិតក្នុងសន្និបាត បណ្តាសមមិត្តសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តពិនិត្យផ្តល់យោបល់លើសេចក្តីជម្រាប និងសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ១០ ច្បាប់ស្តីពី៖(១) កម្រិតប្រមូល អង្គភាពគិតសោហ៊ុយការពារបរិស្ថានចំពោះការទាញយកធនធានរ៉ែអនុវត្តនៅនឹងខេត្តត្រាវិញ។ (២) ចេញផ្សាយកម្រិតកំណត់ចំណាយថវិការដ្ឋឧបត្ថម្ភអនុវត្តគម្រោងការ ផែនការ វិធីសាស្ត្រ ភារកិច្ចពង្រីកសេដ្ឋកិច្ច ខ្លឹមសារឧបត្ថម្ភគម្រោងការ ផែនការចងសម្ព័ន្ធកន្សោមតម្លៃ គំរូប្លង់សំណុំលិខិត លំដាប់លំដោយ បែបបទ សម្បទាជ្រើសរើសគម្រោងការ ផែនការចងសម្ព័ន្ធក្នុងបណ្តាផ្នែក វិជ្ជាជីវៈ វិស័យផ្សេងៗដែលមិនស្ថិតក្នុងវិស័យផលិត លក់ផលិតផលកសិកម្ម ខ្លឹមសារឧបត្ថម្ភ លំដាប់លំដោយ បែបបទ គំរូប្លង់សំណុំលិខិត សម្បទាជ្រើសរើសគម្រោងការ វិធីសាស្ត្រផលិតនៅលើភូមិសាស្ត្រខេត្តត្រាវិញ។ (៣) សេចក្តីកំណត់រចនាគួបផ្សំប្រភព​ទុនរវាងបណ្តាកម្មវិធី​គោលដៅជាតិ និងបណ្តាកម្មវិធីគម្រោងការផ្សេងៗ រចនាបទកេណ្ឌប្រមូលបណ្តាប្រភពធនធាន​ផ្សេងៗអនុវត្ត​បណ្តាកម្មវិធីគោលដៅជាតិនៅលើភូមិសាស្ត្រខេត្ត ដំណាក់កាល ២០២១-២០២៥។ (៤) ឧបត្ថម្ភដល់គ្រួសារទើបរួចផុត​ពីភាពក្រីក្រដែលបានឧបត្ថម្ភលំនៅឋានពីប្រភពមូលនិធិសុខុមាលភាពសង្គមខេត្តឆ្នាំ ២០២៣ បានបុលទុនបន្ថែមដើម្បី​កសាងលំនៅឋាននៅលើភូមិសាស្ត្រខេត្តត្រាវិញ។ (៥)ព្រមព្រៀងគោលការណ៍បង្កើតសង្កាត់យ៉ឹងថាញ់ និងសង្កាត់​ទ្រឿងឡុងហ្វាស្ថិតក្រោមឱវាទទីផ្សាររួមខេត្តយ្វៀងហាយ ខេត្តត្រាវិញ។ (៦) ការប្រគល់ចំនួនកម្មាភិបាល បុគ្គលិកនៅថ្នាក់ឃុំ និងចំនួនអ្នកធ្វើសកម្មភាពមិនជំនាញនៅថ្នាក់ឃុំសម្រាប់គណៈកម្មាធិការប្រជាជនស្រុក ទីផ្សាររួមខេត្ត ទីក្រុងស្ថិតក្រោមឱវាទខេត្តត្រាវិញឆ្នាំ ២០២៣។ (៧) សេចក្តីកំណត់មុខតំណែង ចំនួន និងរបប គោលនយោបាយចំពោះបណ្តាអ្នកធ្វើសកម្មភាពមិនជំនាញនៅថ្នាក់ឃុំ និងភូមិ អនុសង្កាត់ អ្នកចូលរួមធ្វើសកម្មភាពនៅនឹងភូមិ អនុសង្កាត់ និងកម្រិតម៉ៅផ្តាច់ថវិកាធ្វើសកម្មភាពរបស់អង្គការចាត់តាំងនយោបាយ-សង្គមនៅថ្នាក់ឃុំលើភូមិសាស្ត្រខេត្ត។ (៨) ដាក់ឈ្មោះផ្លូវនៅលើភូមិសាស្ត្រទីប្រជុំជនថ្កូវ និងទីប្រជុំជនឌិញអាង ស្រុកថ្កូវ ខេត្តត្រាវិញ។ (៩) ដាក់ឈ្មោះផ្លូវនៅលើភូមិសាស្ត្រទីក្រុងត្រាវិញ ខេត្តត្រាវិញ។ (១០) កំណត់កម្រិតប្រមូលប្រាក់សាលាចំពោះអប់រំកុមារពន្លក និងសកលរដ្ឋនៅលើភូមិសាស្ត្រខេត្តត្រាវិញឆ្នាំសិក្សា ២០២៣-២០២៤។

     បន្ទាប់ពីបានស្តាប់បណ្តាមន្ទីរ ផ្នែកជម្រាបខ្លឹមសារបណ្តា​​សេចក្តីជម្រាប ស្តាប់បណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្តរបាយការណ៍ពីលទ្ធផលពិនិត្យមើលបណ្តាសេចក្តីព្រាងសេចក្តីសម្រេចចិត្ត បណ្តាសមមិត្តសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តពិនិត្យផ្តល់យោបល់ និងឯកភាពឆ្លងសេចក្តីជម្រាប ១០ ច្បាប់នេះ។

     សមមិត្តង៉ូជីកឿងសន្និដ្ឋានសន្និបាត៖គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តបានឯកភាពឆ្លងបណ្តាសេចក្តីជម្រាប ក្នុងនោះមានសេចក្តីជម្រាបមួយចំនួនគប្បីត្រូវកែតម្រង់ខ្លឹមសារដោយយោងតាមយោបល់រួមបំពេញរបស់បណ្តាសមមិត្តសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តក្នុងសន្និបាត ដើម្បីធានាធ្វើយ៉ាងណាទុកឱ្យបណ្តាសេចក្តីសម្រេចចិត្តនេះចេញផ្សាយសមស្របជាមួយនឹងភាពជាក់ស្តែង ស្ថានភាពពង្រីកសេដ្ឋកិច្ច-សង្គមនៅនឹងមូលដ្ឋាន៕

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.