10/10/2022 07:18
យោងតាមសេចក្តីរបាយការណ៍ផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សខេត្តឆ្នាំ ២០២២ ក្នុងត្រីមាសទី ៣ និង ៩ ខែដើមឆ្នាំដោយស្ថិតក្នុងលក្ខណៈងាយស្រួលសារវន្ត លទ្ធផលអនុវត្តសេចក្តីសម្រេចចិត្តមានការវិវឌ្ឈន៍ សកម្មជាង ស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ខេត្តបានអភិវឌ្ឍន៍ចីរភាព។ ទន្ទឹមនឹងនោះ ខេត្តផ្សព្វផ្សាយទាន់ពេលបណ្តាគោលនយោបាយសុខុមាលភាពសង្គម ថែទាំដល់គ្រួសារគោលនយោបាយ យកចិត្តទុកដាក់ដោះស្រាយការងារធ្វើ ខិតខំពង្រីកវប្បធម៌ អប់រំ សុខាភិបាល បណ្តាវិស័យស្តីពីសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមបន្តបានរក្សាខ្ជាប់ខ្ជួន។
បណ្តាតំណាងចូលរួមសន្និបាត។ រូបថត៖ ថាញ់ត្វៀង
ជាក់ស្តែង ខេត្តមានសម្ទុះកំណើនតម្លៃ GRDP ប៉ាន់ស្មានក្នុង ០៩ ខែដើមឆ្នាំសម្រេចបានជាង ៣% សកម្មភាពសេដ្ឋកិច្ចកសិកម្មបង្កើនលំនឹង វិស័យឧស្សាហកម្មបន្តស្តារឡើងវិញ តម្លៃផលិតប៉ាន់ស្មានសម្រេចបានជាង២៣.២០០ ពាន់លានដុង សម្រេចជិត ៨៤% នៃផែនការ ការងារជំរុញការវិនិយោគមានសញ្ញាសកម្ម និងពង្រីកអាជីវកម្មថ្មីបាន ៣៦៣ កន្លែង។ គិតតាំងពីដើមឆ្នាំមកដល់បច្ចុប្បន្ននេះ ក្នុងទូទាំងខេត្តដោះស្រាយការងារធ្វើថ្មីជូនពលករបានជាង ២០.០០០ នាក់ និងបញ្ជូនពលករ ៦៧១ នាក់ទៅធ្វើការមានរយៈពេលនៅក្រៅបរទេស។
ថ្វីត្បិត សេចក្តីរបាយការណ៍ក៏បានសន្និដ្ឋាននៅជួបការលំបាក សាកល្បងលាយចម្រុះជាច្រើនដែរ មុខទំនិញនាំចេញមួយចំនួនប្រឈមនឹងការលំបាក តម្លៃប្រេងឥន្ធនៈ សម្ភារៈច្រកចូលសម្រាប់ផលិតមានពេលខ្លះកើនឡើងខ្ពស់ ជះឥទ្ធិពលពីអាកាសធាតុប្រែប្រួល បរិស្ថានមានពេលខ្លះប្រែប្រួលស្មុគស្មាញបណ្តាលឱ្យជះឥទ្ធិពលដល់ការផលិត និងជីវភាពរស់នៅរបស់ប្រជាជន។ ទន្ទឹមនឹងនោះ ការងារផ្លាស់ប្តូររចនាសម្ព័ន្ធផលិតកសិកម្មឡើងវិញនៅយឺតយ៉ាវ សក្តានុពលក្នុងការផលិតកសិកម្មនៅមានច្រើនប៉ុន្តែទាញយកផលនៅយឺតយ៉ាវ និងបញ្ហាតប់ប្រមល់ពីវប្បធម៌ សង្គមមិនទាន់បានដោះស្រាយសម្រេច។
ក្នុង ៩ ខែ ខេត្តមាន ១៨/៣០ ភាគកម្រិតសំខាន់ៗបានវាយតម្លៃ ក្នុងនោះមាន ១៥ ភាគកម្រិតសម្រេចជាង ៧៥% នៃសេចក្តីសម្រេចចិត្ត និងមាន ០៣ ភាគកម្រិតសម្រេចក្រោម ៧៥% នៃសេចក្តីសម្រេចចិត្ត។ ប៉ាន់ស្មានអនុវត្តដល់ចុងឆ្នាំ២០២២ មាន ២៨/៣០ ភាគកម្រិតសម្រេច និងសម្រេចលើសផែនការ នៅ ២ ភាគកម្រិតស្តីពីទុនវិនិយោគពង្រីកទូទាំងសង្គមទាំង និងសមាមាត្រពលកម្មមានសមត្ថភាពមិនសម្រេចបាន។
ចង្អុលការអង្គប្រជុំ លេខាបក្សខេត្ត ង៉ូជីកឿង បានឯកភាពខ្ពស់ជាមួយសេចក្តីព្រាងសេចក្តីសម្រេចចិត្តពីភាគកម្រិតនីមួយៗដែលសម្រេចបាន និងសំណូមពរបំពេញបន្ថែមព័ត៌មានដែលទាក់ទិនដល់ភាគកម្រិតពីសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ ក្រើនរំលឹកបន្ថែមដល់ការងារការពារធនធាន ប្តេជ្ញាចិត្តការពារបរិស្ថាននៅលើភូមិសាស្រ្តខេត្ត ប្រមូលផ្តុំកម្លាំងដាស់តឿនការងាររំដោះទីធា ផ្តល់មតិពីស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ ពីការងារបង្ការ ប្រឆាំងអំពើពុករលួយ និងការងារអធិការកិច្ច ត្រួតពិនិត្យ ស៊ើបអង្កេត៕
ប្រែសម្រួល៖ រតនា
កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ២០១៧-QĐ/TU ស្ដីពីការចាត់សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្តទទួលបន្ទុកចង្អុលការភូមិសាស្រ្ត (កម្មាភិបាលទទួលបន្ទុក)។ ក្រោយរយៈកាលជិត ០៣ ឆ្នាំដែលអនុវត្តសេចក្ដីសម្រេចចិត្តនេះ កម្មាភិ បាលទទួលបន្ទុកចង្អុលការភូមិសាស្រ្តពង្រីកបានតួនាទីដឹកនាំ ជ្រោងខ្ពស់ស្មារតីទទួលបន្ទុក រួមជាមួយមូលដ្ឋានអនុវត្តសម្រេចជោគជ័យបណ្ដាភាគកម្រិតដែលសេចក្ដីសម្រេចចិត្តដាក់ចេញ។ ជុំវិញបញ្ហានេះ យើងខ្ញុំមានឱកាសជួបសំណេះសំណាលជាមួយសមមិត្តគឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈ កម្មាធិការបក្សខេត្ត។