• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

គណៈបញ្ជាការដ្ឋានយោធាស្រុកយ្វៀងហាយ៖ ឧបត្ថម្ភប្រជាស្វ័យត្រាណពង្រីកសេដ្ឋកិច្ចគ្រួសារ

06/12/2021 15:13

ក្នុងរយៈពេល ០៥ ឆ្នាំ (២០១៦-២០២១) គណៈកម្មាធិការបក្ស គណៈបញ្ហាការដ្ឋានយោធាស្រុកយ្វៀងហាយ បានកសាងចលនាប្រឡងប្រណាំងស្នេហាជាតិ ជាច្រើនរួចបំផុសចលនាក្នុងទូទាំងកងកម្លាំងចូលរួមអនុវត្ត។ ដឹកនាំ ចង្អុលការ កម្មាភិបាល យុទ្ធជនកងកម្លាំងប្រដាប់អាវុធស្រុកកសាង បំផុសបណ្ដាចលនាប្រ ឡងប្រណាំង ផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពបណ្ដាទម្រង់ភ្ជាប់ជាមួយការរៀន សូត្រ និងធ្វើតាម សតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ និងចលនាប្រឡងប្រណាំង“ប៉ិនប្រសប់ការងារប្រជាចលនា” ។

កងកម្លាំង ប្រជាស្វ័យត្រាណ កំណែនបម្រុងដែលមានស្ថាន ភាពលំបាក ។ រូបថត៖ ថាញ់ញ៉ា

     ក្នុងនោះ ទម្រង់ចិញ្ចឹមពពែមេភ្ជាប់ជាមួយការលើកកម្ពស់គុណភាពសកម្មភាពរបស់កងកម្លាំងប្រជាស្វ័យត្រាណ កងកម្លាំងកំណែនបម្រុង ប្រភពទុនបានបំផុសចលនាក្នុងកម្មាភិបាល យុទ្ធជនអង្គភាពរួមវិភាគទានទុនឧបត្ថម្ភដល់កងកម្លាំងប្រជាស្វ័យត្រាណ កំណែនបម្រុងដែលមានស្ថានភាពលំបាកវិនិយោគទៅ ក្នុងការពង្រីកសេដ្ឋកិច្ច គ្រួសារនាំមកប្រសិទ្ធភាពខ្ពស់។
     វរសេនីយ៍ទោ ផាងវុាំងត្រង ស្នងការនយោបាយ គណៈបញ្ជាការដ្ឋានយោធាស្រុកយ្វៀងហាយបានឲ្យដឹងថា ទម្រង់បំផុសចលនាកម្មាភិបាល យុទ្ធជនក្នុងអង្គភាពគបវាល់ទុនឧបត្ថម្ភកងកម្លាំងប្រជាស្វ័យត្រាណកំណែនបម្រុង ដែលមានស្ថានភាពលំបាកវិនិយោគពង្រីកសេដ្ឋកិច្ចគ្រួសារពង្រីកបានការសាមគ្គីផ្សារភ្ជាប់ជាមួយគ្នា លើកកម្ពស់ប្រសិទ្ធភាពចលនាប្រឡងប្រណាំង ស្នេហាជាតិរបស់ទូទាំងកងកម្លាំងប្រដាប់អាវុធ ស្រុក។ ឆ្ពោះទៅកាន់មូលដ្ឋានយកចិត្តទុកដាក់ គិតគូរដល់កងកម្លាំងប្រជាស្វ័យត្រាណ កំណែនបម្រុង។ ឆ្លងតាមរយៈនោះ លើកកម្ពស់ស្មារតីយល់ដឹងបន្ទុក ឥរិយាបថប្រជាចលនារបស់កម្មាភិបាល យុទ្ធជនតាមគោលលំនាំទៅផ្ទាល់មូលដ្ឋាន ជិតដិតប្រជាជន គោរពប្រជាជន យល់ប្រជាជន រៀនសូត្រពី ប្រជាជន មានស្មារតីទទួលបន្ទុកជាមួយប្រជាជន។ ដើម្បីពង្រីកអត្តចរិត “កងទ័ពអ៊ំហូ” ជាមួយគោលលំនាំ “ទៅប្រជាជននឹក នៅប្រជាជនស្រឡាញ់”។
     ទន្ទឹមនឹងការអនុវត្តន៍ល្អភារកិច្ចធ្វើសេនាធិការឲ្យគណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការ ប្រជាជនស្រុកផ្សាយបណ្ដាសេចក្ដីសម្រេចចិត្ត បធានបទកសាងបណ្ដាផែនការជំនាញ ផែនការ ត្រៀមបម្រុងប្រយុទ្ធ ដើម្បីដឹកនាំចង្អុលការទូទាំង អង្គភាពប្ដេជ្ញាអនុវត្តសម្រេចជោគជ័យភារកិច្ចតាំង ពីដើមឆ្នាំ ២០១៦ មកទល់ពេលនេះ គណៈកម្មាធិការបក្ស គណៈបញ្ជាការដ្ឋានយោធាស្រុកបាន កំណត់យកការគបវាល់ប្រាក់ទុនឧបត្ថម្ភដល់កងកម្លាំងប្រជាស្វ័យត្រាណ កំណែនបម្រុងដែលមានស្ថានភាពលំបាកពង្រីកសេដ្ឋកិច្ចគ្រួសារ ជាភារកិច្ចនយោបាយសំខាន់។ ទម្រង់ទទួលបានការសាមគ្គី ឯកភាពពីសំណាក់សមូហភាព និងកម្មាភិបាល យុទ្ធជនម្នាក់ៗក្នុងទូទាំងអង្គភាព។ ឆ្លងតាមរយៈនោះ ជ្រួតជ្រាបក្នុងយោធិនឲ្យព្រមព្រៀង ឯកភាពចាត់តាំងអនុវត្តទម្រង់យ៉ាងណាឲ្យមានប្រសិទ្ធភាពបំផុត។
     ផ្ដើមពីលទ្ធផលនៃទម្រង់នេះ ចុងឆ្នាំ ២០២១ គណៈបញ្ជាការដ្ឋានយោធាស្រុកបន្តឧបត្ថម្ភពពែ ០១ គូ (តម្លៃ ០៦ លានដុង) ដល់យុទ្ធជនឡឹម វុាំងហូវប្រជាស្វ័យត្រាណចល័តនៅឃុំដូងស្វឹង កែលម្អសេដ្ឋកិច្ច គ្រួសារ។ គិតតាំងពីឆ្នាំ ២០១៦ មកទល់ពេលនេះ ផ្ដើមពីប្រភពទុនឧបត្ថម្ភរបស់អង្គភាព ហ្វូងពពែពូជ វិនិយោគឲ្យកម្មាភិបាល យុទ្ធជនកងប្រជាស្វ័យត្រាណ និងកំណែនបម្រុង លើភូមិសាស្រ្តស្រុកសុទ្ធសឹង រីកចម្រើនល្អហើយ កើតកូនបាន ៣៤ ក្បាល។ ក្នុងឆ្នាំ ២០២១ អង្គភាពកសាងរួចចលនាយុទ្ធជនប្រជាស្វ័យ ត្រាណឃុំង៉ូវឡាកបង្វែរផ្ទៃដី ០,៣ ហិកតាមកដាំម្ទេស និងដាំស្មៅចិញ្ចឹមគោ ចលនាយុទ្ធជនឡេអាញ់ភោ ប្រជាស្វ័យត្រាណនៅឃុំដូងចូវកែប្រែ ស្រះចិញ្ចឹមបង្គានាគចំណេញជិត ១០០ លានដុង។
     ដើម្បីពង្រីកប្រវេណីសាមគ្គី ជួយគ្នាអនុវត្តសម្រេចល្អភារកិច្ចក្នុងកងកម្លាំងប្រជាស្វ័យត្រាណ និងកំណែនបម្រុង បង្កបានសញ្ញារាលដាលស៊ីជម្រៅ ទៅក្នុងកងកម្លាំងប្រដាប់អាវុធស្រុក។ អនុវត្តល្អ គោលការណ៍ គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋស្ដីពីសុខុមាលភាពសង្គម និងកសាងជនបទថ្មី។ បង្កើនស្មារតី យល់ដឹង និងស្មារតីទទួល បន្ទុករបស់កងកម្លាំងប្រដាប់អាវុធក្នុងការកសាង និងការពារមាតុភូមិ៕                ប្រែសម្រួល៖ ថាច់ហ្វាង

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.