05/01/2021 08:11
សប្តាហ៍កន្លងហើយគណៈបញ្ជាការដ្ឋានយោធាខេត្តចាត់តាំងសន្និបាតបូកសរុបលទ្ធផលការងារយោធា ការពារជាតិឆ្នាំ ២០២០ និងផ្សព្វផ្សាយទិសដៅ ភាកិច្ចឆ្នាំ ២០២១។ លោកវរសេនីយ៍ឯកត្រឿងថាញ់ផុង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត មេបញ្ជាការនៃគណៈបញ្ជាការដ្ឋានយោធាខេត្ត អញ្ជើញចូលរួមជាអធិបតីអង្គសន្និបាត។
ជូនទង់ដល់បណ្តាអង្គភាព។ រូបថត៖ ហឺវហ៊ីប
ឆ្នាំ២០២០ គណៈកម្មាធិការបក្ស-គណៈបញ្ជាការដ្ឋានយោធាខេត្ត និងគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់បានចាត់តាំងជ្រួតជ្រាប ផ្សព្វផ្សាយអនុវត្តសម្រេចល្អបណ្តាការងារ ទោះជាត្រូវរងជះឥទ្ធិពលដោយអាសន្នរោគកូវីដ-១៩ ក៏ដោយ ប៉ុន្តែបណ្តាស្ថាប័ន អង្គភាពនៅតែដឹកនាំចង្អុលការជម្នះរាល់ការលំបាកចាត់តាំងរក្សាម៉ឹងម៉ាត់បណ្តារបបប្រចាំការប្រយុទ្ធ សហការជាមួយបណ្តាកងកម្លាំងចាត់តាំងការយាមល្បាត ពិនិត្យអង្កេតបាន ១៦.៨៩០ លើក មានកម្មាភិបាល យុទ្ធជន ៥២.០០០ លើកនាក់ចូលរួមហ្វឹកហាត់បណ្តាវិធីសាស្រ្តត្រៀមប្រយុទ្ធបាន ៣៣២ លើកចាត់តាំងវគ្គហ្វឹកហាត់វិជ្ជាជីវៈបាន ១៥ ថ្នាក់ជូនដល់បណ្តាមុខសញ្ញាចាត់តាំងហ្វឹកហាត់ដល់ ១០០% បណ្តាមុខសញ្ញានៃខ្លឹមសារផែនការដោយមានចំនួនយោធាធានាត្រូវតាមកម្រិតផែនការ លទ្ធផលពិនិត្យសម្រេចតាមសំណូមពរចាត់តាំងល្អបណ្តាពិធីប្រឡង សមោសរកីឡាធានាសុវត្ថិភាព ការងារកសាងកងកម្លាំងតែងបានយកចិត្តទុកដាក់ ក្នុងនោះកងកម្លាំងកំណែនបម្រុងសម្រេចជាង៩៩,៨% បក្ខជនស្រូបយកអត្រាជាង ១៨% សម្រេចល្អការងារបញ្ជូនទ័ព។ល។
ថ្លែងយោបល់ពិភាក្សាក្នុងអង្គសន្និបាត បណ្តាតំណាងឯកភាពខ្ពស់ជាមួយលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ ២០២០ ក្នុងនោះ មានលើកឡើងនូវចំណុចអន់ខ្សោយនៅជាប់ជំពាក់មួយចំនួនគប្បីជម្នះនៅពេលខាងមុខនោះគឺ៖ អង្គភាពការងារមួយចំនួនធ្វើសេនាធិការហ្វឹកហាត់មានខ្លឹមសារនៅអន់ខ្សោយ អនុវត្តការកសាងរៀបរយ កសាងអង្គភាពរឹងមាំទាំងស្រុង «គំរូឆ្នើម»មិនទាន់មានការយកចិត្តទុកដាក់ ការងារគ្រប់គ្រងអប់រំ លត់ដំកងទ័ពជួនកាលខ្វះភាពហ្មត់ចត់។
ថ្លែងយោបល់ចង្អុលការនិងសន្និដ្ឋានអង្គសន្និបាត លោកវរសេនីយ៍ឯកត្រឿងថាញ់ផុងបានសង្កត់ធ្ងន់ទិសដៅភារកិច្ចមួយចំនួនក្នុងឆ្នាំ ២០២១ គឺ៖ បណ្តាស្ថាប័ន អង្គភាព គណៈបញ្ជាការដ្ឋានយោធាថ្នាក់ស្រុកបន្តរក្សាម៉ឹងម៉ាត់របបប្រចាំការប្រយុទ្ធ សហការរក្សាស្ថិរភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមលើភូមិសាស្រ្ត ផ្សព្វផ្សាយអនុវត្តម៉ឹងម៉ាត់ផែនការត្រៀមប្រយុទ្ធការពារបណ្តាថ្ងៃបុណ្យតេតបណ្តាព្រឹត្តិការណ៍នយោបាយសំខាន់ជាពិសេសគឺមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស បោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦ កសាងកងកម្លាំងប្រចាំការត្រូវតាមក្របខណ្ឌ កងកម្លាំងប្រជាស្វ័យត្រាណត្រូវតាមច្បាប់កងកម្លាំងកំណែនបម្រុងសម្រេចពី ៩៩,៨% ឡើងទៅ កសាងឃុំ សង្កាត់ ទីប្រជុំជនជាង ៩៥% រឹងមាំអំពីការពារជាតិ សន្តិសុខ អនុវត្តល្អការងារបញ្ជូនទ័ពឆ្នាំ ២០២១ សម្រេច ១០០% កម្រិតផែនការប្រគល់ជូន អនុវត្តមានប្រសិទ្ធភាពការងារបក្ស ការងារនយោបាយ ការងារសមរភូមិក្រោយ ហិរញ្ញវត្ថុ និងធានាល្អការងារបំពាក់បច្ចេកទេសសម្រាប់ភារកិច្ចហ្វឹកហាត់ សមយុទ្ធ និងត្រៀមប្រយុទ្ធសម្រាប់បណ្តាកងកម្លាំង។
ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក ត្រឿងវ៉ាំងថឹម ស្នងការនយោបាយនៃគណៈបញ្ជាការដ្ឋានយោធាខេត្តបានផ្សព្វផ្សាយចលនាប្រឡងប្រណាំងប្តេជ្ញាឈ្នះឆ្នាំ ២០២១ ជាមួយប្រធានបទ«ប្រជាធិបតេយ្យ សាមគ្គី បញ្ញា ក្រឹត្យវិន័យ ធ្វើគំរូ ប្តេជ្ញាឈ្នះ» ជាមួយកម្រិតផែនការ គោលដៅជាក់ស្តែង ផ្ទាល់ជាមួយស្ថានភាពអនុវត្តភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធ៕
ប្រែសម្រួល៖ ថាច់សម្បត្តិ