• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

គណៈឃោសនាអប់រំបក្សខេត្តអនុវត្តសម្រេចល្អតួនាទី “ឈានមុខ បើកផ្លូវ រួមដំណើរ អនុវត្ត ដើរក្រោយ បូកសរុប”

03/01/2023 08:26

កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២២ គណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត ចាត់តាំងសន្និបាតបូកសរុបការងារឃោសនា ព័ត៌មានកិច្ចការបរទេស ផ្សព្វផ្សាយអំពី កោះ សមុទ្រ បែង និងកប់បង្គោលព្រំដែន គ្រប់គ្រងព្រំដែន ផ្សព្វផ្សាយដោយមាត់ និងសកម្មភាពអ្នករបាយការណ៍ឆ្នាំ ២០២២ ផ្សព្វផ្សាយភារកិច្ចឆ្នាំ ២០២៣។ សម មិត្តឡឹមមិញដាំង អនុលេខាបក្សខេត្តបានអញ្ជើញចូលរួម និងថ្លែងយោបល់ចង្អុលការ សន្និបាត។

     

សមមិត្ត ត្រឹងក្វឹកត្វឹង ថ្លែយោបល់ក្នុងអង្គសន្និបាត។ រូបថត៖ គីមឡង

     ក្នុងឆ្នាំ ២០២២ គណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្តបានធ្វើសេនាធិការ ឲ្យគណៈអចិន្រ្តៃយ៍បក្សខេត្តចេញផ្សាយគម្រោងការចំនួន ០២ សារាចរចំនួន ០២ បូកសរុបសារាចរ សេចក្ដីសម្រេចចិត្តចំនួន ០៩ និងសារលិខិតផ្សព្វផ្សាយបណ្ដាសារា ចរ សេចក្ដីសម្រេចចិត្តរបស់បក្សចំនួន ៧៣ ច្បាប់។ ធ្វើសេនាធិការក្នុងការចង្អុលការ ចាត់តាំងខួបអនុស្សាវរីយ៍ឆ្នាំទី ៣០ ទិវាបង្កើតខេត្តត្រាវិញ (១៩៩២ – ២០២២) ភ្ជាប់ជាមួយបណ្ដាសកម្មភាពជំរុញការវិនិយោគ ជំរុញពាណិជ្ជកម្ម ទេសចរណ៍សម្រេចជោគជ័យល្អប្រសើរ។

     អនុវត្តល្អគោលការណ៍ផ្លាស់ប្ដូរឌីជីថល ធ្វើសេនាធិការក្នុងការផ្សព្វផ្សាយបណ្ដាជំហា នអនុវត្តគម្រោងការបញ្ជីបង្កាន់ដៃបក្ខជនអេឡិចត្រូនិចនៅលើភូមិសាស្រ្តខេត្ត ឆ្ពោះ ទៅរកការផ្លាស់ថ្មីវិធានការក្នុងការចាត់តាំងសិក្សាសេចក្ដីសម្រេចចិត្តរបស់បក្ស និង ការប្រជុំជីវភាពបក្សសមស្របនឹងការរីកចម្រើននៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ ចាត់ តាំងសម្រេចសន្និបាតបូកសរុបពិធីប្រឡងសរសេរ “ស្វែងយល់អំពីសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ និងស្នើវិធីសាស្ត្រលើកកម្ពស់គុណភាព ឲ្យមានប្រសិទ្ធ ភាពក្នុងការរៀនសូត្រ និងធ្វើតាមអ៊ំហូ។ យកចិត្តទុកដាក់អនុវត្តកសាង ពង្រឹង និងលើកកម្ពស់គុណភាពទម្រង់ គំរូជឿនលឿនក្នុងការរៀនសូត្រ និងធ្វើតាមអ៊ំហូ។ ផ្សព្វផ្សាយអនុវត្តទម្រង់ “ថ្នាក់លើធ្វើគំរូ ថ្នាក់ក្រោមសកម្មធ្វើតាម” ឆ្លងតាមនោះបានរួមចំណែកលើកកម្ពស់ចំណេះដឹងឲ្យកម្មាភិបាល បក្ខជន និងប្រជាជនអំពីខ្លឹមសារ តម្លៃ អត្ថន័យធំធេងនៃសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ បង្កជំហានវិវឌ្ឍយ៉ាងសកម្ម ខ្លាំងក្លាក្នុងការរៀនសូត្រ និងធ្វើតាមអ៊ំហូ។ ក្នុងឆ្នាំ ២០២២ បានកត់សម្គាល់នូវការផ្លាស់ប្ដូរយ៉ាងសកម្ម និងមានប្រសិទ្ធភាពការងារព័ត៌មានកិច្ចការបរទេស។ គណៈឃោសនាអប់រំបក្សខេត្តបានធ្វើសេនាធិការទាន់ពេល ចង្អុលការផ្សព្វផ្សាយ បណ្ដាព័ត៌មានដែលទាក់ទងដល់ស្ថានភាពកោះ សមុទ្រ។ បណ្ដាស្ថាប័នសារព័ត៌មាន របស់ខេត្តបន្តរក្សា និងលើកកម្ពស់គុណភាពទំព័រជំនាញ ខ្លឹមសារដំណឹង អត្ថបទ។ បណ្ដាមន្ទីរ ផ្នែកមូលដ្ឋានផ្សព្វផ្សាយបណ្ដាបធានបទស្ដីពីកិច្ចការពារបូរណភាពសន្តិ សុខលើសមុទ្រភ្ជាប់ជាមួយការពង្រីកសេដ្ឋកិច្ច ជីវភាពប្រជាជននៅតំបន់មាត់សមុទ្រ ។ល។ ឆ្លងតាមរយៈនោះបានរួមចំណែកតស៊ូ​ ការពារបូរណភាពកោះ សមុទ្រដ៏ពិសិដ្ឋ របស់មាតុភូមិ។ ក្នុងឆ្នាំបានបោះពុម្ពផ្សាយប្រវត្តិសាស្រ្តផ្នែកខេត្ត ០២ សំណង់ ថ្នាក់ ស្រុក ថ្នាក់ឃុំ ០៨ សំណង់ កំពុងចងក្រង ០៩ សំណង់ថ្នាក់ខេត្ត ០៤ សំណង់ប្រវត្តិសាស្រ្តផ្នែកស្រុក និង ២៤ សំណង់ប្រវត្តិសាស្រ្តបក្ខភាគមូលដ្ឋាន។

     ថ្លែងយោបល់ចង្អុលការក្នុងអង្គសន្និបាត សមមិត្តឡឹមមិញដាំងបានកត់ត្រា និងស្ងើច សរសើរបណ្ដាស្នាដៃ ការរួមចំណែករបស់បណ្ដាផ្នែក បណ្ដាថ្នាក់ និងគណៈឃោសនា អប់រំបក្សខេត្តបានអនុវត្តសម្រេចល្អតួនាទី “ឈានមុខ បើកផ្លូវ រួមដំណើរ អនុវត្ត ដើរ ក្រោយ បូកសរុប”។

     សមមិត្តឡឹមមិញដាំងបានសង្កត់ធ្ងន់ថា៖ ក្នុងឆ្នាំ ២០២៣ ស្នើឲ្យគណៈឃោសនាអប់ រំបក្សខេត្តបន្តលើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារធ្វើសេនាធិការឲ្យគណៈ អចិន្រ្តៃយ៍បក្សខេត្តចេញផ្សាយបណ្ដាសារលិខិត សេចក្ដីកំណត់ទិសដៅធំៗក្នុងការងា រឃោសនាអប់រំ។ ផ្ដុំកម្លាំងត្រួតពិនិត្យ វាយតម្លៃការអនុវត្តន៍សារាចរលេខ ២៨ –CT/TU ចុះថ្ងៃទី ១៩ តុលា ឆ្នាំ ២០២២ របស់គណៈអចិន្រ្តៃយ៍បក្សខេត្តស្ដីពីការជ្រោ ងខ្ពស់ស្មារតីទទួលបន្ទុក ធ្វើគំរូរបស់អ្នកជាប្រមុខអង្គការចាត់តាំងបក្សក្នុងការ សិក្សាស្រាវជ្រាវ ជ្រួតជ្រាប ផ្សព្វផ្សាយ និងផ្សព្វផ្សាយអនុវត្តបណ្ដាសារាចរ សេចក្ដី សម្រេចចិត្តរបស់បក្សដើម្បីធ្វើសេនាធិការឲ្យគណៈកម្មាធិការបក្សខេត្តចង្អុលការ ក្រើនរំលឹក។ ផ្លាស់ថ្មីខ្លឹមសារ វិធានការ លើកកម្ពស់ការបញ្ចុះបញ្ចូលក្នុងការងារផ្សព្វផ្សាយតាមទិសដៅសម្បូរបែប រស់រវើកអំពីរូបភាព សង្ខេបខ្លី ជាក់ស្ដែង ស្និទ្ធស្នាល នឹងការរស់នៅ ងាយយល់ ងាយចាំ ងាយអនុវត្ត សមស្របតាមមុខសញ្ញានីមួយៗ។

     ធ្វើសេនាធិការក្នុងកិច្ចចង្អុលការកសាងបក្សអំពីនយោបាយ សតិអារម្មណ៍ សីលធម៌ ផ្សព្វផ្សាយបធានបទឆ្នាំ ២០២៣ “រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិ យាបថហូជីមិញអំពីការពង្រីកកម្លាំងមហាសាមគ្គីទូទាំងជនជាតិ បំផុសបំណងកសាង ខេត្តត្រាវិញអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី”។

     ពង្រីកប្រសិទ្ធភាពការងារផ្លាស់ប្ដូរឌីជីថលក្នុងការងារឃោសនាអប់រំ បង្កើនប្រសិទ្ធភា ពសកម្មភាពកំណត់ទិសដៅឲ្យបណ្ដាស្ថាប័នសារព័ត៌មាន បណ្ដាផលិតផលបោះពុម្ព ផ្សាយ ទំព័រព័ត៌មានសម្រាប់ផ្ទៃក្នុង បន្តលើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារព័ត៌ មានកិច្ចការបរទេស ផ្សព្វផ្សាយអំពីកោះ សមុទ្រ និងបែងបោះបង្គោលព្រំដែន គ្រប់ គ្រងព្រំដែន។ យកចិត្តទុកដាក់រៀបចំអង្គការយន្តការឃោសនាអប់រំគ្រប់លំដាប់ថ្នាក់ មានផែនការកសាង ពង្រីក បំពាក់បំប៉នកងជួរកម្មាភិបាល បុគ្គលិកផ្នែកឃោសនាអប់ រំឲ្យមានគោលជំហរនយោបាយ សីលធម៌ ចំណេះដឹង លទ្ធភាពរឹងមាំ ដើម្បីឆ្លើយតបតាមតបសំណូមពរកាន់តែខ្ពស់របស់ការងារឃោសនាអប់រំ៕

ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.