18/12/2020 13:42
ជូនប័ណ្ណសរសើរដល់សមូហភាព និង បុគ្គលមានស្នាដៃឆ្នើម ។ រូបថត៖ ហុងញុង
ក្នុងឆ្នាំ ២០២០ បណ្ដាព្រះចៅអធិការបព្វជិត បរិស័ទនិងសប្បុរសជនក្នុងបណ្ដាត្រកូលអ្នកកាន់សាសនាគ្រឹះបានរួមវិភាគទាន ឧបត្ថម្ភដល់អ្នកអភ័ព្វក្នុងបណ្ដាចលនា “តបស្នង សងគុណ” “អ្នកមានរក្សាខ្សត់” តាមរយៈបណ្ដាចលនាមនុស្សធម៌សប្បុរសធម៌។ បណ្ដាព្រះចៅអធិការចលនាបណ្ដាសប្បុរសជនក្នុងនិងក្រៅខេត្ត មាមីងបរិស័ទឧបត្ថម្ភប្រាក់ ផ្ទះមហាសាមគ្គី អណ្ដូងទឹក កសាងផ្លូវ ស្ពានជូងរបាំងមុខ។ល។ គិតជាតម្លៃជិត ៧,៣ ពាន់លានដុង។ តួយ៉ាងដូចស្រុកកូវង៉ាងបានឧបត្ថម្ភថវិកាជាង ១,៣ ពាន់លានដុងនិង ៥០០ Euro ស្រុកយ្វៀងហាយចលនាបានជិត ៩០០ លាន ដុងស្រុកកាងឡុងឧបត្ថម្ភជាង ៩៦០ លានដុង ស្រុកចូវថាញ់ឧបត្ថម្ភជាង ៧០០ លានដុង ស្រុកទីវកឹងឧបត្ថម្ភ ៦០០ លានដុង។
អំពីវិស័យអប់រំបណ្ដាព្រះចៅអធិការ បព្វជិត និងបរិស័ទលើភូមិសាស្រ្ដខេត្តបានសកម្មជ្រោមជ្រែងគោលការណ៍អំពីវិស័យអប់រំរបស់រដ្ឋ។ ត្រកូលបព្វជិតជាច្រើនបានបើកបណ្ដាថ្នាក់ពន្លកដោយមានកងជួរគ្រូបង្រៀនបានបណ្ដុះបណ្ដាលអំពីជំនាញគរុកោសល្យពោរពេញទៅដោយស្មារតីស្រឡាញ់របរស្រឡាញ់កុមារ ម៉្លោះហើយបានអនុវត្តល្អការបង្រៀនកុមារបានឪពុកម្ដាយសិស្សជឿជាក់ គោរពស្រឡាញ់រាប់អាន។ ក្នុងសកម្មភាពជំរុញបញ្ញា គិតគូរដល់កុមារក្រីក្រ មាមីងបរិស័ទបានរួមវិភាគទានព្រម ទាំងចលនាអ្នកឧបត្ថម្ភជូនអាហារូបករណ៍ និងសិក្ខូបករណ៍ដល់កូនចៅអ្នកក្រីក្រលើភូមិសាស្រ្ដខេត្តឲ្យមានលក្ខណៈបានទៅរៀនសូត្រ។ តួយ៉ាងដូចគណៈសាមគ្គីនៃគ្រឹះ សាសនាទីក្រុង ត្រាវិញបានឧបត្ថម្ភប្រាក់និងសិក្ខូបករណ៍ដល់សិស្សក្រីក្រសង្វាតរៀនសូត្រគិតជាទឹកប្រាក់ ២២៧,៥ លានដុង។
ដើម្បីចលនាកសាងជីវភាពវប្បធម៌សាយភាយទូលំទូលាយ ទាក់ទាញមាមីងបរិស័ទចូល រួមកុះករនោះ បណ្ដាសមណស័ក្ដិ អ្នកមុខអ្នកការក្នុងបណ្ដាត្រកូល អ្នកកាន់សាសនាគ្រឹះលើភូមិសាស្រ្ដខេត្តភ្ជាប់ខ្លឹមសារចលនានីមួយៗជាមួយបណ្ដាសកម្មភាពជាក់ស្ដែង ដូចជា៖ ចលនា “ជីដូនជីតាគំរូកូនចៅស្លូតត្រង់” “មនុស្សល្អការងារល្អ” ទូទាំងប្រជាជនការពារសន្តិសុខមាតុប្រទេស” ចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងអារ្យធម៌” “រស់នៅល្អសាសនា ថ្លៃថ្លាសង្គម”។ល។ ផ្ដើមពី បណ្ដាលទ្ធផលសម្រេចបាននៅពេលខាងមុខ គណៈសាមគ្គីនៃគ្រឹះសាសនាវៀតណាមខេត្ត ត្រាវិញ គណៈសាមគ្គីនៃគ្រឹះសាសនាបណ្ដា ស្រុក ទីក្រុង ត្រកូលអ្នកកាន់គ្រឹះសាសនានឹងផ្ដុំកម្លាំងអនុវត្តកិច្ចការសំខាន់ៗ៖ ជំរុញមាំចលនាប្រឡងប្រណាំងស្នេហាជាតិក្នុងជន រួមជាតិសាសនាគ្រឹះ តាមខ្លឹមសារសមស្របជាមួយនឹងស្ថានភាពថ្មីដែលអាស្រ័យដោយគណៈកម្មាធិការសាមគ្គីនៃគ្រឹះសាសនាវៀតណាមបំផុសចលនាពង្រីកប្រពៃណីជួយគ្នា ទៅវិញទៅមកជំរុញមាំបណ្ដាសកម្មភាពមនុស្សធម៌ សប្បុរសធម៌ ផ្សព្វផ្សាយបណ្ដាចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទី ក្រុងអារ្យធម៌” “ជនជាតិវៀតណាមអាទិភាពប្រើប្រាស់មុខទំនិញវៀតណាម។ល។
នាឱកាសនេះ មានសមូហភាព បុគ្គល ០៨ កន្លែង និងរូបបានទទួលប័ណ្ណសរសើររបស់លោកប្រធានគណៈកម្មាធិការរណសិរ្យមាតុ ភូមិវៀតណាមខេត្ត មានសមូហភាព ០៩ កន្លែង បុគ្គល ១៤ រូបបានទទួលលិខិតសរសើររបស់គណៈកម្មាធិការសាមគ្គីនៃគ្រឹះសាសនាវៀត ណាមខេត្តត្រាវិញ ព្រោះមានស្នាដៃចូលរួមអនុវត្តល្អចលនា “ទូទាំងប្រជាជនសាមគ្គីកសាង ជនបទថ្មី ទីក្រុងអារ្យធម៌” ឆ្នាំ ២០២០៕
ហុងញុង,ថាច់ហ្វាង