06/10/2020 08:09
សមមិត្តគឹមរឿន ចូលរួមពិធីប្រគល់ជូនផ្ទះមហាសាមគ្គី ។ រូបថតៈ ឡិនភឿង
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត សហការចាត់តាំង ពិនិត្យទទួល និងប្រគល់ជូនជូនផ្ទះមហាសាមគ្គី ៦៧ ខ្នងដល់បណ្តាគ្រួសារក្រីក្រ របស់ ស្រុកកាងឡុង ផ្ទះមួយខ្នងៗមានតម្លៃ ៤០ លានដុង ក្នុងនោះមូលនិធិ “ដើម្បីជនក្រីក្រ” ខេត្ត ឧបត្ថម្ភ ៤២ ខ្នង និងមូលនិធី”សុខុមាលភាពសង្គមខេត្ត” ឧបត្ថម្ភ ២៥ ខ្នង។
មានយោបល់ក្នុងពិធីប្រគល់ជូនផ្ទះ សមមិត្តគឹមរឿន សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបានជំរុញទឹកចិត្តដល់បណ្តា គ្រួសារគប្បីបន្តឆ្លងកាត់ការលំបាកខិតខំបញ្ចេញកម្លាំងពលកម្មផលិតដើម្បីឆ្លងកាត់ការលំបាកឈានឡើងរួចផុតពីភាពក្រីក្រចីរភាព ប្រតិបត្តិល្អបណ្តាគោលការណ៍របស់បក្ស គោល នយោបាយ ក្រឹត្យច្បាប់របស់រដ្ឋ សកម្មចូលរួមជ្រោមជ្រែង និងអនុវត្តល្អបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋាន រួមចំណែកកសាងសម្រេចជោគជ័យ និងរក្សាខ្ជាប់ កិត្តិនាមស្រុកកាងឡុងជនបទថ្មី៕ ប្រែសម្រួល៖ សុខា