04/03/2021 13:29
គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តប្រគល់ជូនផ្ទះឧបការគុណ និងផ្ទះមហាសាមគ្គី ។ រូបថត៖ខាក់លឿង
កាលពីថ្ងៃទី ២៦ កុម្ភៈ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសហការជាមួយ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកថ្កូវ ចាត់តាំងពិធីប្រគល់ជូនផ្ទះឧបការគុណ និងផ្ទះមហាសាមគ្គី ០៧ ខ្នងនៅស្រុកថ្កូវ។
ក្នុងនោះ ផ្ទះឧបការគុណ ០៣ ខ្នងជូនដល់គ្រួសារគោលនយោបាយនៅឃុំង៉ុកបៀង ០២ ខ្នងនិងឃុំហាមយ៉ាង ០១ ខ្នង ក្នុងមួយខ្នងៗបានឧបត្ថម្ភថវិកាសាងសង់ ៥០ លានដុងពីប្រភព មូលនិធិសុខុមាលភាពសង្គមខេត្តត្រាវិញ ។ ផ្ទះមហាសាមគ្គី ០៤ ខ្នងបានប្រគល់ជូនដល់គ្រួសារក្រីក្រនៅឃុំង៉ុកបៀង ០៣ ខ្នងនិងហាមតឹង ០១ ខ្នង ក្នុងមួយខ្នងៗបានគណៈកម្មាធិការរណៈសិរ្សមាតុភូមិវៀតណាមខេត្តឧបត្ថម្ភទឹកប្រាក់ ៤០ លានដុង ពីប្រភពមូលនិធិដើម្បីអ្នកក្រីក្រខេត្តត្រាវិញ ។ ផ្ទះទាំងនោះបានសាងសង់រឹងមាំជាមួយតម្លៃពី ៥០ -១២០ លានដុង។ ពេលបានសង់ផ្ទះថ្មី តំណាងបណ្ដាគ្រួសារទាំងនោះបានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅដល់រណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់និងបណ្ដាផ្នែកអង្គការមហាជន បានបង្កលក្ខណៈឲ្យគ្រួសារមានកន្លែងស្នាក់នៅ និងសន្យាថានឹងចូលរួមអនុវត្តល្អបណ្ដាចលនានៅមូលដ្ឋាន ខិតខំរួចផុតពីភាពក្រីក្រក្នុងពេលខាងមុខ ៕ ខាក់លឿង-លឺវវូ