27/10/2020 21:08
ក្នុងបណ្តាថ្ងៃកន្លងហើយ ភ្លៀងព្យុះទឹកជន់លិចបណ្តាលឲ្យស្រុតបាក់ដីមានកើនឡើងបន្តបន្ទាប់នៅបណ្តាខេត្តភាគកណ្តាលនៃប្រទេសយើង បណ្តាលឲ្យអន្តរាយយ៉ាងធ្ងន់ធ្ងរអំពីអាយុជីវិតមនុស្ស ទ្រព្យសម្បត្តិរបស់រដ្ឋ និងប្រជាជន ពិសេសគឺបណ្តាខេត្តក្វាងទ្រី ធឿធៀងហ្វេ ក្វាងណាម ក្វាងបិញ ដាណាំង ។ល។ ផលពិបាកយ៉ាងទម្ងន់។
ចូលរួមជ្រោមជ្រែងសេចក្តីអំពាវនាវរបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល គណៈអធិបតីនៃគណៈ កម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមស្តីពីការឧបត្ថម្ភប្រជាជនភាគកណ្តាលត្រូវរងផលពិបាកអន្តរាយអាស្រ័យដោយគ្រោះធម្មជាតិ ព្យុះសង្ឃរាទឹកជន់លិចបង្កឡើង។ ដើម្បីពង្រីកប្រវេណីសាមគ្គីប្រជាជាតិ សេចក្តីស្រឡាញ់ប្រជាជន និងទឹកចិត្តមេត្តាធម៌ គុណធម៌របស់បក្ខភាគ រដ្ឋអំណាច និងប្រជាជនខេត្តត្រាវិញ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញសូមអំពាវនាវដល់បណ្តាស្ថាប័ន អង្គភាព កងកម្លាំងប្រដាប់អាវុធ អាជីវកម្ម បណ្តាអង្គការចាត់ តាំងសាសនា កម្មាភិបាល យុទ្ធជន បុគ្គលិក និយោជិត បណ្តាសប្បុរិសធម៌ និងប្រជាជនគ្រាប់ជាន់ថ្នាក់ ជាមួយនឹងស្មារតី “ជួយគ្នាក្នុងគ្រាលំបាក” “អ្នកមានរក្សាខ្សត់ដូចសំពត់ព័ទ្ធពីក្រៅ” ដោយសកម្មភាពជាក់ស្តែង ដើម្បីឧបត្ថម្ភ ចែករំលែកដល់បណ្តាខេត្តភាគកណ្តាលដែលត្រូវរងផលពិបាកអាស្រ័យដោយភ្លៀងព្យុះទឹកជន់លិចបង្កឡើង ដើម្បីឆាប់បានឆ្លងកាត់ការទុក្ខលំបាក លំនឹងជីវភាពរស់នៅ។
គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញសូមគោរពថ្លែងអំណរគុណ និងកត់ត្រាពីការយកចិត្តទុកដាក់ឧបត្ថម្ភពីបណ្តាស្ថាប័ន អង្គភាព កងកម្លាំងប្រដាប់អាវុធ អាជីវកម្ម បណ្តាអង្គការចាត់តាំងសាសនា កម្មាភិបាល បុគ្គលិក និយោជិត បណ្តាសប្បុរិសធម៌ និងប្រជាជាន់គ្រាប់ជាន់ថ្នាក់បានចូលរួមជ្រោមជ្រែងយ៉ាងអស់ពីចិត្ត។ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញសន្យាថាចំពោះបណ្តាការរួមវិភាគទានទាំងនេះនឹងបានប្រញាប់បញ្ជូនដល់ចំមុខសញ្ញាបានគ្រប់គ្រាន់ និងទាន់ពេល។
រយៈពេលចលនាចាប់តាំងពីថ្ងៃទី ២៣ តុលាឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ១០ វិច្ឆិកា ឆ្នាំ ២០២០។
រាល់ការឧបត្ថម្ភសូមទាក់ទងអាសយដ្ឋាន៖ គណៈសង្គ្រោះខេត្តត្រាវិញ លេខ ៩ A ឡេថាញ់តូង សង្កាត់ទី ១ ទីក្រុងត្រាវិញ ខេត្តត្រាវិញ ទូរស័ព្ទលេខ៖ ០២៩៤៣ ៨៦២៧១៤ -
០២៩៤៣៨៦៦៣៧៩ លេខគណនេយ្យៈ ៣៧៥១.០.៩០៥៤១០៥.០០០០០ នៅនឹងឃ្លាំងប្រាក់រដ្ឋត្រាវិញ៕
តំណាងឲ្យគណៈអចិន្ត្រៃយ៍
ប្រធាន ចុះហត្ថលេខា និងត្រា
ង្វៀងវ៉ាំងទ្រៀក