• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

គណៈកម្មាធិការប្រជាជនខេត្ត៖ ចេញផ្សាយផែនការអនុវត្តកម្មវិធីជាតិឧបត្ថម្ភអាជីវកម្មលើកកម្ពស់ទិន្នផល និងគុណភាពផលិតផល មុខទំនិញដំណាក់កាល ២០២១ ២០២៥

10/08/2021 08:46

កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២១ លោកង្វៀងក្វិញធៀង អនុប្រធានគណៈកម្មា​ធិការប្រជាជនខេត្តបានចុះហត្ថលេខាចេញផ្សាយផែនការលេខ ៦៥/KH-UBND ជាមួយខ្លឹមសារដូចខាងលើ។

គោលដៅសំដៅនាំយកទិន្នផលក្លាយជាកម្លាំងពង្រីកសំខាន់ក្នុងបណ្តាផ្នែក វិស័យ​ឆ្លងតាមរយៈការអនុវត្តន៍បណ្តាសមិទ្ធផលថ្មីនៃវិទ្យាសាស្រ្ត-បច្ចេកវិទ្យា អនុវត្តបណ្តាប្រ​ព័ន្ធ​គ្រប់គ្រង ឧបករណ៍កែច្នៃ ទិន្នផលជឿនលឿន គួបផ្សំជាមួយការសិក្សាស្រាវជ្រាវ បណ្តុះបណ្តាល បំពាក់បំប៉នប្រភពធនធានមនុស្ស​ សមស្របជាមួយនិន្នាការបដិវត្តន៍បច្ចេកវិទ្យាលើកទីបួន និង​និន្នាការពង្រីកសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលទៅមកតាមលំដាប់លំដោយ ។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយបណ្តាភារកិច្ច វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាគ្រប់ថ្នាក់ ឧបត្ថម្ភអាជីវកម្មក្នុងការស្រាវ​ជ្រាវ ផ្លាស់ថ្មី ផ្ទេរជូន និងអនុវត្តបច្ចេកវិទ្យាសំដៅលើកកម្ពស់ទិន្នផល ប្រសិទ្ធភាពពលកម្ម ក៏ដូចជាបណ្តាកត្តាចម្រុះផ្អែកលើខឿនវិទ្យាសាស្រ្ត-បច្ចេកវិទ្យា  និងផ្លាស់ថ្មីការច្នៃប្រតិដ្ឋ។ ឧបត្ថម្ភអាជីវកម្មលើកកម្ពស់ទិន្នផល  និងគុណភាពផលិតផលមុខទំនិញចម្បងរបស់ខេត្ត​លើមូលដ្ឋានអនុវត្តបណ្តាដំណោះស្រាយអំពីសម្បទា ស្តង់ដារបច្ចេកទេស ប្រព័ន្ធគ្រប់គ្រង​ជឿនលឿន ឧបករណ៍កែច្នៃរួមចំណែកលើកកម្ពស់សមាមាត្ររួមវិភាគទានទៅក្នុងសន្ទុះកំណើន​សេដ្ឋកិច្ចប្រសិទ្ធភាព និងកម្លាំងប្រជែងរបស់សេដ្ឋកិច្ច មូលដ្ឋាន។

តាមផែនការ ជារៀងរាល់ឆ្នាំចាត់តាំងសន្និបាតផ្សព្វផ្សាយ ០១ លើក ផ្សព្វផ្សាយយ៉ាងទូ​លំទូលាយអំពីបណ្តាប្រព័ន្ធគ្រប់គ្រង ឧបករណ៍កែច្នៃទិន្នផលគុណភាព ជាពិសេសគឺបណ្តា​ឧបករណ៍ ឧបត្ថម្ភសម្រាប់ការផលិត សេវាកម្មឈ្លាសវៃទៅក្នុងសកម្មភាពអាជីវកម្ម។ ជម្រុញ​ទឹកចិត្តឱ្យអាជីវកម្ម ០២ កន្លែងចូលរួមរង្វាន់គុណភាពជាតិ។ កសាងស្តង់ដារបច្ចេកទេសមូល​ដ្ឋាន ០១ កន្លែង។ល។ ដំណាក់កាល ២០២១‑២០២៥ បណ្តុះបណ្តាល បំពាក់បំប៉នចំ​ណេះដឹង លទ្ធភាព សម្រាប់កម្មាភិបាល និយោជិត បុគ្គលិកចំនួន ២៥០ នាក់របស់បណ្តា​ស្ថាប័ន អង្គការចាត់តាំង អង្គភាពនៃប្រព័ន្ធរដ្ឋបាលរដ្ឋ។ កម្មាភិបាលដឹកនាំ អ្នកគ្រប់គ្រង និងពលកររបស់អាជីវកម្មចំនួន  ៤០០ លើកនាក់។ គ្រូបង្រៀន និស្សិតសាលាមហាវិទ្យា​ល័យ មូលដ្ឋានអប់រំអាជីពចំនួន ២៥០ នាក់។ បណ្តុះបណ្តាល ទទួលស្គាល់បញ្ជាក់សម្រេចសម្បទាសម្រាប់​អ្នក​ជំនាញការ ១០ នាក់។ ឧបត្ថម្ភកសាង អនុវត្ត និងទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាព​ជឿនលឿនចំនួន ១៧ កន្លែង។ ឧបករណ៍កែច្នៃទិន្នផល និងគុណភាពចំនួន ១៣ គ្រឿង។ កសាងគម្រោងផែនការ “ឧបត្ថម្ភ ប្រឹក្សាយោបល់ ណែនាំ វាយតម្លៃអនុវត្តកសិកម្មល្អ (G.A.P) VietGAP អនុវត្តកសិកម្មសរីរាង្គ ទិន្នផលបៃតង។ល។”។ កសាងពិសោធ​បណ្តាភារកិច្ច​វិទ្យាសាស្រ្តដូចជា៖ ផ្សព្វផ្សាយបណ្តាដំណោះស្រាយលើក​កម្ពស់ទិន្នផល ទិន្នផលបៃតង ឆ្ពោះទៅដល់គោលដៅសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចរបត់ និងអភិវឌ្ឍស្ថិរភាព។ អនុវត្តបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាលេខផ្លាស់ប្តូរបង្កបង្កើត ភាវូបនីយកម្មទំនើប ធ្វើឱ្យប្រសើរបំផុតប្រព័ន្ធគ្រប់គ្រងអាជីវកម្ម។ អនុវត្តប្រព័ន្ធស្វែងរកច្រកចេញ​ប្រភពផលិតផលមុខទំនិញ បញ្ជាក់ទទួលស្គាល់ផលិតផលមុខទំនិញ បញ្ជាក់ទទួលស្គាល់​ប្រព័ន្ធគ្រប់គ្រងគុណភាព។ អនុវត្តការផលិតកសិកម្មល្អ បរិស្ថាន សុខភាពអាជីព សមស្រប​ជាមួយសម្បទាជាតិ អន្តរជាតិ ស្រាវជ្រាវ​ ផ្លាស់ថ្មី ផ្ទេរជូន និងអនុវត្តបច្ចេកវិទ្យាដើម្បី​លើកកម្ពស់ទិន្នផលគុណភាព៕         ​​                                                    

ប្រែសម្រួល៖ ថាច់សម្បត្តិ

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.