02/04/2021 09:55
លោកឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ជូនបណ្ណសរសើរដល់សមូហភាពនិងបុគ្គល។
រូបថត៖ ហ៊ឺវហ៊ីប
តាមរបាយការណ៍ក្នុងអង្គសន្និបាតបុណ្យតេតកងទ័ពប្រជាជនឆ្នាំ ២០២១ បានគណៈចង្អុលការខេត្តជ្រើសឃុំឡុងហ៊ីប ស្រុកថ្កូវសម្រាប់ចាត់តាំងបណ្ដាសកម្មភាពសំខាន់ៗចាប់ពីថ្ងៃទី ០១-០៣ ខែកុម្ភៈឆ្នាំ ២០២១។ លេចធ្លោ បំផុតគឺបានចលនាកម្មាភិបាល បុគ្គលិក និយោជិត កងកម្លាំងប្រដាប់អាវុធ បណ្ដាក្រុមហ៊ុន អាជីវកម្ម សប្បុរសជនក្នុង និងក្រៅខេត្តឧបត្ថម្ភប្រាក់ជាង ២១ ពាន់លានដុងសម្រាប់បម្រើ ឲ្យបណ្ដាសកម្មភាពដូចជា៖ កសាងផ្ទះឧបការគុណ ផ្ទះមិត្តរួមអាវុធ ផ្ទះមហាសាមគ្គី ផ្ទះមេត្តាធម៌ ២៣៣ ខ្នងជូនបណ្ដាមុខសញ្ញាដែលមានស្ថានភាពលំបាកអំពីលំនៅឋានជាមួយទឹកប្រាក់ជាង ១០ ពាន់លានដុង កសាងស្ពានជនបទ ០៨ ជូនអំណោយនិងព្យាបាលជំងឺរួចជូនថ្នាំដោយមិនគិតថ្លៃជាង ១៥ ចំណែកដល់ គ្រួសារគោលនយោបាយគ្រួសារក្រីក្រ សិស្សក្រីក្រជាមួយទឹកប្រាក់ជាង ០៦ ពាន់លានដុង កសាងផ្លូវកៅស៊ូ ០១ ខ្សែ ឧបត្ថម្ភសំណង់ផ្គត់ផ្គង់ទឹកស្អាតជាមួយទឹកប្រាក់ជាង ១,២ ពាន់លានដុង។ល។ ផ្ដើមពីបណ្ដាលទ្ធផលសម្រេចបានតាមរយៈតេតកងទ័ពប្រជាជនឆ្នាំ ២០២១ លើភូមិសាស្រ្តស្រុកថ្កូវពង្រីកបានល្អនូវប្រវេណីផឹកទឹកនឹកប្រភព ស្មារតីជួយគ្នាទៅវិញទៅមក អនុវត្តល្អគោលនយោបាយសុខុមាលភាពសង្គម រឹតបន្តឹងចំណងសាមគ្គីរវាងកងទ័ពនិងប្រជាជន។
នាឱកាសនេះ គណៈចង្អុលការបុណ្យតេតកងទ័ពប្រជាជនខេត្តឆ្នាំ ២០២២ ប្រកាសសេចក្ដីសម្រេចរបស់គណៈកម្មាធិការប្រជាជនខេត្តស្ដីពីការជ្រើសឃុំឡុងឌឹក ទីក្រុងត្រាវិញធ្វើជាកន្លែងចាត់តាំងបុណ្យតេតកងទ័ពប្រជាជនឆ្នាំ ២០២២ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានជូនបណ្ណសរសើរដល់សមូហភាព ១៨ កន្លែង និងបុគ្គល ២៥ រូបដែលមានស្នាដៃឆ្នើមក្នុងការចាត់តាំងបណ្ដាសកម្មភាពបុណ្យតេតកងទ័ពប្រជាជនឆ្នាំ២០២១៕
ហ៊ឺវហ៊ីប-ថាច់ហ្វាង