10/03/2023 15:45
ផ្តោះប្តូរយោបល់ពីការប្រិតសំចៃអគ្គិសនី។ រូបថត៖ ក្វឹកត្វឹង
កាលពីសប្ដាហ៍កន្លង គណៈកម្មាធិការបក្សក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសន្និបាត រៀនសូត្រ ជ្រួតជ្រាបផ្សព្វផ្សយអនុវត្តបធានបទសម្រាប់ឆ្នាំ ២០២៣ អំពីខ្លឹមសារ “រៀនសូត្រ និងធ្វើតាមសតិ អារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញអំពីការពង្រីកកម្លាំងមហាសាមគ្គីទូទាំងជនជាតិ បំផុសបំណង កសាងខេត្តត្រាវិញឲ្យរីកចម្រើនក្នុងដំណាក់កាលថ្មី” ជូនបក្ខជន ៣៣៩ រូបមកពីបណ្ដាសាខាបក្ស ស្ថិតក្រោមឱវាទបក្ខភាគក្រុមហ៊ុន។
នៅក្នុងអង្គសន្និបាតតំណាងទាំងអស់បានស្ដាប់ខ្លឹមសារសំខាន់ៗ ០៣ យ៉ាងរបស់បធានបទ៖ (១) ខ្លឹមសារស្នូលស្ដីពីសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញស្ដីពីការពង្រីកកម្លាំងមហាសាមគ្គី ទូទាំងជនជាតិ និងបំណងអភិវឌ្ឍប្រទេសជាតិឲ្យបានរុងរឿង សុភមង្គល។ (២) ពង្រីកកម្លាំងមហាសាមគ្គីទូទាំងបក្ខភាគ រដ្ឋអំណាច និងប្រជាជនខេត្តត្រាវិញអនុវត្តសម្រេចជោគជ័យបណ្ដាភារកិច្ច បដិវត្តន៍បង្កជាថាមពលបំផុសបំណងកសាងមាតុភូមិឲ្យរីកចម្រើនក្នុងដំណាក់កាលថ្មី។ (៣) បន្ត ពង្រីកកម្លាំងមហាសាមគ្គីទូទាំងជនជាតិ បំផុសបំណងកសាងខេត្តត្រាវិញឲ្យរីកចម្រើនក្នុងដំណាក់កាលថ្មី។
ឆ្លងតាមរយៈសន្និបាតនេះ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការបក្សក្រុមហ៊ុន ចង្អុលការឲ្យបក្ខជនទាំងអស់ម្ចាស់ការផ្សព្វផ្សាយទូលំទូលាយក្នុងមហាជន។ ដំបូងបង្អស់គឺញាតិសន្ដានអំពីបណ្ដាខ្លឹម សារនៃបធានបទ ចលនាមហាជនឲ្យសកម្មចូលរួមឃ្លាំមើលការអនុវត្តន៍របស់កម្មាភិបាល បក្ខជន។ ប្រគល់ឲ្យបណ្ដាសាខាបក្សកសាងផែនការរៀនសូត្រ និងធ្វើតាមអ៊ំ (សម្រេចក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២៣) សមស្របនឹងភារកិច្ច មុខការរបស់ខ្លួនដើម្បីជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញឲ្យកាន់តែបានស៊ីជម្រៅជាក់ស្ដែង មានប្រសិទ្ធភាព តម្រែតម្រង់បំពេញ បន្ថែមខ្លឹមសារទិសដៅខិតខំធ្វើតាមអ៊ំរបស់កម្មាភិបាល បក្ខជនឲ្យសមស្របនឹងភាពជាក់ស្ដែង៕ ក្វឹកត្វឹង-ថាច់ហ្វាង
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។