• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

គណៈកម្មាធិការបក្ស-បញ្ជាការដ្ឋានយោធភូមិភាគលេខ ៩ ជួបសំណេះ សំណាលជាមួយនឹងបណ្តាស្ថាប័នកាសែតដើមនិទាឃរដូវឆ្នាំ ២០២៣

10/03/2023 15:27

គណៈកម្មាធិការបក្ស-បញ្ជាការដ្ឋានយោធភូមិភាគលេខ ៩ ថតរូបជាមួយនឹងបណ្តាស្ថាប័នកាសែត។

កាលពីថ្ងៃទី ៧ ខែមីនា គណៈកម្មាធិការបក្ស-បញ្ជាការដ្ឋានយោធភូមិភាគលេខ ៩ ចាត់តាំងពីធីជួបសំណេះសំណាលជាមួយនឹងបណ្តាស្ថាប័នកាសែតដើមនិទាឃរដូវគ្វីម៉ាវឆ្នាំ ២០២៣។
ថ្លែងយោបល់ក្នុងពិធីជួបជុំនេះ ឧត្តមសេនីយ៍ ត្រីហូវុាំងថាយ ស្នងការនយោបាយយោធភូមិភាគលេខ ៩ បានកំណត់ត្រា និងថ្លែងអំណរគុណចំពោះកងជួរអ្នកយកសារព័ត៌មាន គណៈរៀបរៀងបណ្តាស្ថាប័នសារព័ត៌មាន កាសែត របស់មជ្ឈិម និងមូលដ្ឋាននៅលើភូមិសាស្ត្រដែលមានការរួមវិភាគទានជាច្រើនក្នុងការងារផ្សព្វផ្សាយ កំណត់ទិសដៅសតិអារម្មណ៍ជាមួយនឹងកងកម្លាំងប្រដាប់អាវុធយោធភូមិភាគរួមចំណែកសាយភាយរូបភាព តម្លៃវប្បធម៌ អត្តចរិត “កងទ័ពអ៊ំហូ” ក្នុងសម័យថ្មី។  ការខិតខំ បញ្ចេញកម្លាំងរបស់កងជួរអ្នកយកសារព័ត៌មាន គណៈរៀបរៀងកាសែតរួមចំណែកបញ្ជូនគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យ ច្បាប់របស់បក្ស រដ្ឋទៅក្នុងជីវភាព និងជំរុញទឹកចិត្តកម្មាភិបាល យុទ្ធជនលំនឹងចិត្តក្តាប់ខ្ជាប់កាំ ភ្លើងព្រំដែន កោះសមុទ្រ ការពាររឹងមាំអធិបតេយ្យ ភាពដែនដីតំបន់ប៉ូលខាងត្បូងរបស់មាតុភូមិ។ ទន្ទឹមនឹងនោះ កំណត់ទិសដៅមតិសង្គម ពង្រឹង ជំនឿរបស់ប្រជាជនជាមួយនឹងកងទ័ព និងកងកម្លាំងប្រដាប់អាវុធយោធភូមិភាគលេខ ៩។ 
ឧត្តមសេនីយ៍ត្រីហូវុាំងថាយបានឱ្យដឹងបន្ថែមថា៖ កន្លងហើយ បណ្តាស្ថាប័នសារព័ត៌មានកាសែតឆ្លុះបញ្ចាំងទាន់ពេលសកម្មភាពជាក់ស្តែង របស់យោធភូមិភាគលេខ ៩ ពិសេសគឺក្នុងការ អនុវត្តន៍ភារកិច្ចហ្វឹកហាត់ ត្រៀមប្រយុទ្ធ ការងារ កសាងបក្ស ការងារនយោបាយ កសាងរៀបរយ លត់ដំក្រឹត្យវិន័យ ការងារភ័ស្តុភារ បច្ចេកទេសចូលរួមសង្គ្រោះ បង្ការប្រឆាំង ជម្នះផលវិបាក ធម្មជាតិការងារស្វែងរកប្រមូលអដ្ឋិធាតុយុទ្ធជន ពលី នៅប្រទេសកម្ពុជា ការពារគ្រឹះស្ថានសតិ អារម្មណ៍របស់បក្ស តស៊ូប្រឆាំងបណ្តាឧបាយកល និងកលល្បិចខុសឆ្គង ឃោសនាមូលបង្កាច់ របស់បណ្តាអានុភាពជាអមិត្ត។ល។ រួមចំណែក ធ្វើលំនឹងមតិសង្គមជំរុញទឹកចិត្តប្រជាជនពង្រីកសេដ្ឋកិច្ច-សង្គម។ ឆ្លងតាមនេះរួមចំណែកទប់ស្កាត់ ទាន់ពេលបណ្តាព័ត៌មានក្លែងបន្លំ បង្កឱ្យចិត្តសាស្ត្រ ជ្រួលច្របល់ក្នុងកងកម្លាំងប្រដាប់អាវុធ និងប្រជាជន។ 
ស្ថិតក្នុងពិធីជួបជុំនេះ បញ្ជាការដ្ឋានយោធភូមិភាគលេខ ៩ បានជូនប័ណ្ណសរសើរដល់ សមូហភាព និងបុគ្គល ១០ កន្លែង-រូបដែលមាន ស្នាដៃឆ្នើមក្នុងការងារផ្សព្វផ្សាយបណ្តាសកម្ម ភាពយោធា ការពារជាតិរបស់កងកម្លាំងប្រដាប់អាវុធយោធភូមិភាគលេខ ៩ ឆ្នាំ ២០២២៕      ដំណឹង-រូបថត៖ រតនា

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.