02/09/2020 12:59
កាលពីព្រឹកថ្ងៃទី ០១ កញ្ញា គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញចាត់តាំងក្រុមប្រតិភូអញ្ជើញទៅដាក់កម្រងផ្កានិងអុជធូបរំលឹកវិញ្ញាណក្ខន្ធអ៊ំហូនៅបូជនីយដ្ឋានអ៊ំហូឃុំឡុងឌឹក ទីក្រុងត្រាវិញ និងបូជនីយដ្ឋានយុទ្ធជនពលិខេត្ត ។
ក្រុមប្រតិភូអាស្រ័យសមមិត្តង៉ូជីកឿង អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភា នីតិកាលទី ១៤ អង្គភាពខេត្តត្រាវិញ ធ្វើជាប្រធានប្រតិភូ។ នៅ ០២ កន្លែងដែលបានអញ្ជើញទៅគោរពនោះ សមមិត្តង៉ូជីកឿង រួមជាមួយបណ្តាសមមិត្តក្នុងគណៈអចិន្ត្រៃយ៍ គណៈប្រតិបតិ្តការបក្សខេត្ត និងថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែក ស្ថាប័ន អង្គការមហាជនថ្នាក់ខេត្ត និងកងកម្លាំងប្រដាប់អាវុធ បានធ្វើពិធីគោរព ដើម្បីរំលឹកវិញ្ញាណក្ខន្ធ និងរលឹកនូវគុណោបការះយ៉ាងធំធេងរបស់លោកប្រធាន ហូជីមិញ និងបណ្តាវិរយុទ្ធជនពលី នៅបូជនីយដ្ឋានយុទ្ធជនពលិខេត្ត បណ្តាតំណាងបាន អុជធូបរាលផ្នូរ ដើម្បីរំលឹក ក៏ដូចជាកត់សំគាល់នូវស្នាដៃយ៉ាងធំធេងរបស់បណ្តាវិរយុទ្ធជន ពលីជីវិត៕ ប្រែសម្រួល៖ សុខា