23/07/2021 09:57
ក្នុង ០៦ ខែដើមឆ្នាំ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការបក្សផែនបណ្ដាស្ថាប័ន និងអាជីវកម្មបានម្ចាស់ការកសាងផែនការ ផ្ដុំកម្លាំងចង្អុលការបណ្ដាគណៈកម្មាធិការបក្សមូលដ្ឋានក្នុងផែនឲ្យផ្លាស់ថ្មីរបៀប វិធីសាស្រ្តធ្វើការ ការងារចង្អុលការ ដឹកនាំរបស់បក្ស ឯកភាពជាមួយសកម្មភាពបញ្ជាការរបស់ស្ថាប័ន អង្គភាពអាជីវកម្ម។ ដឹកនាំអនុវត្តភារកិច្ចនយោបាយផលិត ធ្វើអាជីវកម្ម ការពារជាតិ សន្តិសុខ។ ផ្ដុំកម្លាំង ផ្សព្វផ្សាយរៀនសូត្រ ជ្រួតជ្រាប ផ្សព្វផ្សាយសេចក្ដីសម្រេចចិត្តមហាសន្និបាតលើកទី ១៣ របស់បក្ស សេចក្ដីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ សេចក្ដីសម្រេចចិត្ត ឆ្នាំ ២០២១ របស់គណៈកម្មាធិការបក្សខេត្ត របស់គណៈកម្មាធិការបក្សផែន មានតំណាង ១.២៤០ រូបចូលរួម។ អនុវត្ត “គោលដៅទន្ទឹមគ្នា” គឺម្ចាស់ការអនុវត្តបណ្ដាវិធានការបង្ការទប់ ស្កាត់ជំងឺកូវីដ-១៩ និងជំរុញមាំការពង្រីកសេដ្ឋកិច្ច-សង្គម ប្រមូលពន្ធដារសម្រេច ២.៧០៩/៥.០០០ ពាន់លានដុង សម្រេចជាង ៥៤% គម្រោងថវិកា។ រំសាយសាខាបក្ស ០១ កន្លែង បង្កើតថ្មីអង្គការចាត់តាំងបក្ស ០៤ កន្លែងទៀត កើនចំនួនមកទល់ពេលនេះ បក្ខភាគផែនមាន ៨៤ អង្គការចាត់តាំងបក្សមូលដ្ឋាន ពង្រីកបក្ខជនថ្មីបាន ៧៨ រូប សម្រេចជាង ៥៥% ប្រៀបជាមួយសេចក្ដីសម្រេចចិត្ត។
ភារកិច្ចសំខាន់ៗក្នុង ០៦ ខែចុងឆ្នាំ បណ្ដាគណៈកម្មាធិការបក្សផ្ដុំកម្លាំងដឹកនាំ ចង្អុលការអនុវត្តមានប្រសិទ្ធភាព សេចក្ដីសម្រេចចិត្តមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់។ បន្តបង្កើនគុណភាព ប្រសិទ្ធភាពការងារអប់រំនយោបាយ សតិអារម្មណ៍ លើកកម្ពស់លទ្ធភាពដឹកនាំ កម្លាំងប្រយុទ្ធរបស់អង្គការចាត់តាំងមូលដ្ឋានបក្ស គុណភាពកងជួរកម្មាភិបាល បក្ខជន ចំណាប់អារម្មណ៍ការងារបង្កើតប្រភព ពង្រីកបក្ខជនថ្មី បង្កើនការងារត្រួតពិនិត្យអង្កេត ចង្អុលការណែនាំអនុវត្តការងារនាំសមាជិកគណៈប្រតិបត្តិការ បក្ខជនចេញស្វ័យទិតៀននៅមុខជុំនុំមហាជន ពិនិត្យគុណវិបត្តិ គុណសម្បត្តិ ស្វ័យទិតៀន និងទិតៀន វាយតម្លៃ ចំណាត់ប្រភេទចំពោះអង្គការចាត់តាំងបក្ស បក្ខជន និងសមូហភាព បុគ្គល កម្មាភិបាលដឹកនាំ គ្រប់គ្រង វាយតម្លៃការអនុវត្តបែបបទប្រជាធិបតេយ្យនៅមូលដ្ឋាន និងចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា”៕
ប្រែសម្រួល៖ ថាច់ហ្វាង