23/03/2021 12:57
ចម្លើយ៖ ការបោះឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនគឺជាសិទ្ធិអំណាចមួយស្ថិតក្នុងបណ្តាសិទ្ធិនយោបាយជាសារវន្តរបស់ពលរដ្ឋដោយបានរដ្ឋធម្មនុញ្ញទទួលស្គាល់។ ការបោះឆ្នោត គឺជាវិធីសាស្ត្រ ត្រដាងឡើងឆន្ទៈ គោលបំណងប្រាថ្នា និងសិទិ្ធធើ្វម្ចាស់របស់ប្រជាជនក្នុង ការកសាងនីតិរដ្ឋសង្គមនិយមនិយាយរួម និងការបង្កើតស្ថាប័នរដ្ឋនៅក្នុងមជ្ឈិម និងមូលដ្ឋាននិយាយដោយឡែក។ ការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្ដិកាល ២០២១-២០២៦ បានចាត់តាំងទូទាំងប្រទេស ក្នុងមួយថ្ងៃជាមួយគ្នា គឺជាព្រឹត្តិការណ៍ យុទ្ធនាការផ្លាស់ប្តូរថ្មីរបស់ប្រទេសជាតិយើងក្រោយរយៈ កាល ៣៥ ឆ្នាំដែលសម្រេចបាននូវបណ្តាសមិទ្ធិផលជា ច្រើន ដោយមាន អត្ថន័យប្រវត្តិសាស្ត្រលើគ្រប់វិស័យ ជីវភាពរស់នៅ សង្គម ប៉ុន្តែគង់ប្រឈម ជាមួយនឹងការទុក្ខលំបាក សាកល្បងជាច្រើនផងដែរ ពិសេសគឺជះឥទ្ធិ ពលយ៉ាងធ្ងន់ធ្ងររបស់អាសន្នរោគជំងឺកូវីដ-១៩។ ការបោះឆ្នោតតំណាង រដ្ឋសភានីតិកាលទី១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្ដិកាល ២០២១-២០២៦ គឺជាព្រឹត្តិការណ៍នយោបាយយ៉ាងសំខាន់របស់ប្រទេសជាតិ ដោយបានប្រព្រឹត្តទៅក្រោយការសម្រេចជោគជ័យរបស់ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស ភ្ជាប់ជាមួយ នឹងការងារកម្មាភិបាល ទាក់ទិនដល់ភារកិច្ចរបស់គណៈកម្មាធិការបក្ស គ្រប់លំដាប់ថ្នាក់ បណ្តាផ្នែក គឺជាទីកន្លែងសម្រាប់ម្ចាស់ឆ្នោតពង្រីកសិទ្ធិធ្វើម្ចាស់របស់ពលរដ្ឋ ជ្រើសរើសបោះ នូវបណ្តាបេក្ខជនឆ្នើម ស័ក្តិសមជាតំ ណាងឧ្យឆន្ទៈ បំណងប្រាថ្នានិងសិទ្ធិធ្វើម្ចាស់របស់ខ្លួននៅក្នុងរដ្ឋសភានិងក្រុម ប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាលថ្មី រួមចំណែកយ៉ាងសកម្ម ទៅក្នុងការកសាង ពង្រឹង និងសុក្រឹតនីតិរដ្ឋសង្គមនិយមរបស់ប្រជាជន អាស្រ័យប្រជាជន ដើម្បីប្រជាជន ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត វៀតណាម។
សំណួរទី ២៖ រដ្ឋសភាវៀតណាមមានទីតាំង តួនាទីយ៉ាងណាក្នុងយន្ត ការរដ្ឋរបស់យើង? ហេតុអ្វីនិយាយថារដ្ឋសភាគឺជាស្ថាប័នអំណាចរដ្ឋខ្ពស់ បំផុត គឺជាស្ថាប័នតំណាងខ្ពស់បំផុតរបស់ប្រជាជន?
ចម្លើយ៖ ក្នុងយន្តការរដ្ឋយើង រដ្ឋសភាគឺជាស្ថាប័នតំណាងខ្ពស់បំផុតរបស់ប្រជាជន ស្ថាប័នអំណាចរដ្ឋខ្ពស់បំផុតរបស់ប្រទេសសាធារណៈរដ្ឋ សង្គមនិយមវៀតណាម។ រដ្ឋសភាអនុវត្តសិទ្ធិបង្កើតរដ្ឋធម្មនុញ្ញ សិទ្ធិ បង្កើតច្បាប់ សម្រេចចិត្តលើបណ្តាបញ្ហាសំខាន់ៗរបស់ប្រទេសជាតិនិង ត្រួតពិនិត្យសើុបអង្កេតកំពូលចំពោះបណ្តាសកម្មភាពរបស់រដ្ឋ។
រដ្ឋសភាគឺជាស្ថាប័នសិទ្ធិអំណាចខ្ពស់បំផុត ពីព្រោះតាមសេចក្តីកំណត់របស់រដ្ឋធម្មនុញ្ញប្រទេសយើង ទូទាំងសិទ្ធិអំណាចស្ថិតលើប្រជាជន។ ប្រ ជាជនគឺជាម្ចាស់របស់សិទ្ធិអំណាចរដ្ឋ។
រដ្ឋសភាអាស្រ័យដោយប្រជាជនបោះឡើង គឺជាស្ថាប័នរដ្ឋខ្ពស់បំផុតដែលអនុវត្តសិទ្ធិអំណាចរបស់ប្រជាជន។ រដ្ឋសភាគឺជាស្ថាប័នសិទ្ធិអំណាច រដ្ឋខ្ពស់បំផុតបានស្តែងឡើងនៅសមត្ថកិច្ចរបស់រដ្ឋសភា។ យោងតាមសេច ក្តីកំណត់របស់រដ្ឋធម្មនុញ្ញ រដ្ឋសភាគឺជាស្ថាប័នអនុវត្តសិទ្ធិកសាងរដ្ឋធម្មនុញ្ញ និងកែប្រែបំពេញបន្ថែមរដ្ឋធម្មនុញ្ញ រដ្ឋសភាបានកំណត់បណ្តាបញ្ហាសារវន្តបំផុត សំខាន់បំផុតអំពីរូបភាព និងអត្តចរិតរបស់រដ្ឋ។ កត់ត្រាគោរព ការពារ ធានាសិទ្ធិ និងភារកិច្ចសារវន្តរបស់ ពលរដ្ឋ កំណត់បណ្តាខ្លឹមសារជាសារវន្តអំពីរបបសេដ្ឋកិច្ច-សង្គម វប្បធម៌ អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា បរិស្ថានការពារមាតុប្រទេស និងអំពីការចាត់តាំងយន្តការរដ្ឋ។ ធ្វើច្បាប់និង កែប្រែច្បាប់ រដ្ឋសភាតម្រែតម្រង់បណ្តាភាពទំនាក់ទំនងសង្គមលើគ្រប់វិស័យ ជីវភាព រស់នៅរបស់សង្គម។
ទន្ទឹមនឹងនោះ រដ្ឋសភាគឺជាស្ថាប័នមានសិទ្ធិអំណាចសម្រេចបណ្តាបញ្ហា សំខាន់ៗរបស់ប្រទេសជាតិ នោះគឺជាបណ្តាគោលការណ៍ធំៗ បណ្តាបញ្ហា គោលមាគ៌ានយោបាយសុខុមាលភាពប្រជាជន បណ្តាគោលនយោបាយសារ វន្តអំពីកិច្ចបរទេសក្នុង និងក្រៅភារកិច្ចសេដ្ឋកិច្ច-សង្គម ការពារជាតិ សន្តិសុខ របស់ប្រទេសជាតិ។ រដ្ឋសភាអនុវត្តសិទ្ធិអំណាចសើុបអង្កេតកំពូលលើទូទាំង សកម្មភាពរបស់រដ្ឋ។ គ្មានស្ថាប័នណាឈរលើរដ្ឋសភាក្នុងការត្រួតពិនិត្យ វាយតម្លៃការអនុវត្តរដ្ឋធម្មនុញ្ញ ច្បាប់-បណ្តាឯកសារឡើយ មានតែរដ្ឋសភា ទើបមានសិទ្ធិអំណាចចេញផ្សាយ។ បណ្តាស្ថាប័នអាស្រ័យដោយរដ្ឋសភា បង្កើតឡើង និងអ្នករក្សាបណ្តាតួនាទីអាស្រ័យដោយរដ្ឋសភាបោះឆ្នោត ផ្តល់សច្ចាប័នត្រូវទទួលខុសត្រូវ ភារកិច្ចរបាយការណ៍ការងារចំពោះរដ្ឋសភា និងទទួលការសុើបអង្កេតរបស់រដ្ឋសភា។
រដ្ឋសភាគឺជាស្ថាប័នតំណាងខ្ពស់បំផុតរបស់ប្រជាជនបានស្តែងឡើងនៅ បណ្តាចំណុចខាងក្រោម៖
-មុនបង្អស់អំពីរបៀបបង្កើត រដ្ឋសភាគឺជាស្ថាប័នអាស្រ័យដោយម្ចាស់ឆ្នោត ទូទាំងប្រទេសបោះឆ្នោតបង្កើតឡើងតាមល័ក្ខការណ៍សកល សមសភាព ផ្ទាល់ និងបោះឆ្នោតសម្ងាត់។
រដ្ឋសភាតំណាងឲ្យឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជនក្នុងទូទាំងប្រទេស បានប្រជាជនជំនឿទុកចិត្ត ប្រគល់សិទ្ធិអំណាចរដ្ឋ តំណាងឲ្យប្រជាជន សម្រេចនូវបណ្តាបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ និងទទួលខុសត្រូវចំពោះ ប្រជាជនក្នុងទូទាំងប្រទេស។
-អំពីរចនាអង្គការចាត់តាំង តំណាងរដ្ឋសភាគឺជាកត្តាសារវន្តយ៉ាងសំ ខាន់បំផុត រចនាសម័្ពន្ធជា រដ្ឋសភា។ តំណាងរដ្ឋសភាគឺជាបណ្តាពលរដ្ឋ ឆ្នើមក្នុងបណ្តាវិស័យធ្វើសកម្មភាពរបស់រដ្ឋនិងសង្គម តំណាងឲ្យប្រជាជន គ្រប់ជាន់ថ្នាក់ និងបណ្តាជនជាតិជាបងប្អូននៅក្នុងទូទាំងប្រទេសជាតិវៀតណាម។ រដ្ឋសភាគឺជារូបភាពរបស់ផែនមហាសាមគ្គីទូទាំងប្រជាជាតិ គឺជា រូបសញ្ញាកម្លាំងមាំមួនប្រាជ្ញារបស់ទូទាំងប្រជាជាតិវៀតណាម។
-សមត្ថកិច្ច និងភារកិច្ចរបស់រដ្ឋសភាបានកំណត់លើគ្រប់វិស័យដូចជា៖ បង្កើតរដ្ឋធម្មនុញ្ញ បង្កើតច្បាប់ ស៊ើបអង្កេតត្រួតពិនិត្យកំពូល និងសម្រេចចិត្ត លើបណ្តាបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ ដើម្បីបម្រើផលប្រយោជន៍រួម របស់ទូទាំងប្រជាជន។
សំណួរទី ៣៖ រដ្ឋសភាមានបណ្តាសមត្ថកិច្ច ភារកិច្ច សិទិ្ធអំណាច អ្វីខ្លះ?
ចម្លើយ៖តាមសេចក្ដីកំណត់របស់រដ្ឋធម្មនុញ្ញ និងច្បាប់ចាត់តាំងរដ្ឋសភាគឺរដ្ឋសភាប្រទេសយើងមានសមត្ថកិច្ចសំខាន់ៗ ៣ យ៉ាងគឺ៖ អនុវត្ដសិទិ្ធបង្កើត រដ្ឋធម្មនុញ្ញសិទ្ធិបង្កើតច្បាប់ សម្រេចចិត្តលើបណ្តាបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ និងស៊ើបអង្កេតត្រួតពិនិត្យកំពូលចំពោះសកម្មភាពរបស់រដ្ឋ។ រដ្ឋសភាមានបណ្ដាភារកិច្ច និងសិទិ្ធអំណាចដូចខាងក្រោមនេះ
១.កសាងរដ្ឋធម្មនុញ្ញ និងកែប្រែបំពេញបន្ថែមរដ្ឋធម្មនុញ្ញ កសាងក្រឹត្យច្បាប់និងកែប្រែច្បាប់។
២.អនុវត្ដសិទិ្ធត្រួតពិនិត្យកំពូលចំពោះការប្រតិបត្ដិតាមរដ្ឋធម្មនុញ្ញ,ក្រឹត្យ ច្បាប់ និងសេចក្ដីសម្រេចចិត្ដរបស់រដ្ឋសភាពិនិត្យសេចក្តីរបាយការណ៍ការ ងាររបស់ប្រធានរដ្ឋ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា រដ្ឋាភិបាល តុលាការប្រជាជនកំពូល សភាត្រួតពិនិត្យប្រជាជនកំពូល ក្រុមប្រឹក្សាបោះឆ្នោតជាតិ សវនាកម្មរដ្ឋ និងស្ថាប័នផេ្សងៗអាស្រ័យដោយរដ្ឋសភាបង្កើតឡើង។
៣.សម្រេចចិត្ដនូវគោលដៅ,ភាគកម្រិត,គោលនយោបាយភារកិច្ចជា សារវន្ដអំពីពង្រីកសេដ្ឋកិច្ច-សង្គម កិច្ចរបស់ប្រទេសជាតិ។
៤.សំរេចចិត្ដនូវបណ្ដាគោលនយោបាយជាសារវន្ដអំពីហិរញ្ញាវត្ថុ,រូប យប័ណ្ណជាតិសេចក្ដីកំណត់ឬលុបចោលបណ្ដាពន្ធដាសម្រេចចិត្ដបែងចែក បណ្ដាខ្ទង់ប្រមូល និងភារកិច្ចចំណាយរវាងថវិកាមជ្ឈិម និងថវិកាមូលដ្ឋាន។ សម្រេចចិត្ដលើការកំណត់សុវត្ថិភាពបំណុលជាតិបំណុលសាធារណៈ បំណុលរដ្ឋាភិបាល។សម្រេចចិត្ដលើការត្រៀមបម្រុងថវិការដ្ឋ និងបែងចែក ថវិកាមជ្ឈិម ឱ្យសច្ចាប័នធើ្វគណនេយ្យថវិការដ្ឋ។
៥.សម្រេចចិត្ដលើគោលនយោបាយជនជាតិគោលនយោបាយ សាសនារបស់រដ្ឋ។
៦.សេចក្ដីកំណត់ការចាត់តាំង និងធើ្វសកម្មភាពរបស់រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល តុលាការ ប្រជាជន សភាត្រួតពិនិត្យប្រជាជន ក្រុមប្រឹក្សាបោះ ឆ្នោតជាតិ សវនកម្មរដ្ឋ រដ្ឋអំណាចមូលដ្ឋាន និងស្ថាប័នផេ្សងៗអាស្រ័យ ដោយរដ្ឋសភាបង្កើតឡើង។
៧.បោះឆ្នោត លើកលែង បញ្ឈប់តំណែងប្រធានរដ្ឋ អនុប្រធានរដ្ឋ ប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាប្រធានក្រុមប្រឹក្សាជនជាតិ ប្រធានគណៈកម្មាធិការរបស់រដ្ឋសភា,នាយករដ្ឋមន្ដ្រីនៃរដ្ឋាភិបាល,ប្រធានតុលាការប្រជាជនកំពូល,ប្រធានសភាត្រួត ពិនិត្យប្រជាជនកំពូល,ប្រធានក្រុមប្រឹក្សាបោះឆ្នោតជាតិ,អគ្គសវនកម្មរដ្ឋ,អ្នកប្រមុខស្ថាប័នផេ្សងៗអាស្រ័យដោយរដ្ឋសភាបង្កើតឡើង។ ឱ្យសច្ចា ប័នសំណើរ តែងតាំងលើកលែង,បញ្ឈប់តំណែងឧបនាយករដ្ឋមន្ដ្រីនៃរដ្ឋា ភិបាល រដ្ឋមន្ដ្រី និងបណ្ដាសមាជិកផេ្សងៗរបស់រដ្ឋាភិបាល ចៅក្រមតុលា ការ ប្រជាជនកំពូល ឱ្យសច្ចាប័នលើបញ្ជីរាយនាមសមាជិកក្រុមប្រឹក្សាការ ពារប្រទេស និងសន្ដិ សុខ ក្រុមប្រឹក្សាបោះឆ្នោតជាតិ។
៨.បោះឆ្នោតយកមតិទំនុកចិត្ដចំពោះអ្នកទទួលតំណែងអាស្រ័យ ដោយរដ្ឋសភាតែងតាំងឬផ្ដល់សច្ចាប័ន។
៩.សម្រេចចិត្ដបង្កើត,លើកលែងចោលក្រសួង,ស្ថាប័នប្រហាក់ប្រហែល ក្រសួងរបស់រដ្ឋាភិបាល បង្កើត រំលាយចោល ឯកូបនីយកម្ម បំបែកចេញ កែទម្រង់ព្រំដែនរដ្ឋបាលខេត្ដ ទីក្រុងស្ថិតក្រោមឱវាទមជ្ឈិម អង្គភាពរដ្ឋ បាល-សេដ្ឋកិច្ចមានលក្ខណៈពិសេស,បង្កើត និងបង្កើត រំសាយចោលស្ថាប័នផេ្សងៗតាមសេចក្ដីកំណត់របស់រដ្ឋធម្មនុញ្ញ និងច្បាប់។
១០.លុបចោលឯកសាររបស់ប្រធានរដ្ឋ គណៈកម្មាធិការអចិន្ដ្រៃយ៍រដ្ឋ សភា រដ្ឋាភិបាល នាយករដ្ឋមន្ដ្រីនៃរដ្ឋាភិបាល,តុលាការប្រជាជនកំពូល សភាត្រួតពិនិត្យប្រជាជនកំពូលដែលផ្ទុយជាមួយនឹងរដ្ឋធម្មនុញ្ញ ក្រឹត្យច្បាប់ សេចក្ដីសម្រេចចិត្ដរបស់រដ្ឋសភា។
១១.ចេញសេចក្ដីសម្រេចចិត្ដលើកលែងទោសនិងបំបាត់ចោលសំណុំទោស។
១២.កំណត់ឋានន្ដរស័ក្ដិក្នុងកងកម្លាំងប្រដាប់អាវុធប្រជាជន,ឋានន្ដរ ស័ក្ដិកិច្ចការបរទេសនិងបណ្ដាឋានន្ដរស័កិថ្នាក់រដ្ឋផេ្សងៗ។ កំណត់គ្រឿង ឥស្សរិយយស,មេដាយ និងកិត្ដិនាម កិត្ដិយស ថ្នាក់រដ្ឋ។
១៣.សម្រេចចិត្ដនូវបណ្ដាបញ្ហាសង្គ្រាម និងសន្ដិភាព កំណត់ប្រកាស ស្ថានភាពអាសន្ន បណ្ដា វិធានការវិធីសាស្ដ្រមានលក្ខណៈសំខាន់ដើម្បីធានាការពារប្រទេស និងសន្ដិសុខប្រទេសជាតិ។
១៤.ចេញសេចក្ដីសម្រេចចិត្ដជាសារវន្តកិច្ចការបរទេស ឱ្យសច្ចាប័ន សេចក្ដីសម្រេចចិត្ដចូលរួមសមាហរ័ណឬបពា្ឈប់សុពលភាពរបស់សន្ធិសញ្ញា អន្ដរជាតិដែលមានការទាក់ទិនដល់សង្គ្រាម សន្តិភាពអាធិបតេយ្យជាតិ,លក្ខណៈជាសមាជិករបស់សាធារណៈរដ្ឋសង្គមនិយមវៀតណាមនៅនឹង បណ្ដាអង្គការចាត់តាំងអន្ដរជាតិ និងតំបន់សំខាន់ៗ និងសន្ធិសញ្ញាអន្ដរជាតិ អំពីសិទិ្ធមនុស្ស សិទិ្ធអំណាច និងកាតព្វកិច្ចជាសារវន្ដរបស់ពលរដ្ឋ និងសនិ្ធ សញ្ញាអន្ដរជាតិផេ្សងៗដែលផ្ទុយនិងច្បាប់សេចក្ដីសម្រេចចិត្ដរបស់រដ្ឋសភា។
១៥.សម្រេចចិត្ដធើ្វប្រជាមតិ។
សំណួរទី ៤៖ ទីតាំង តួនាទីរបស់តំណាងរដ្ឋសភាបានកំណត់ដូចម្តេចខ្លះ?
ចម្លើយ៖ តំណាងរដ្ឋសភាគឺជាបណ្តាពលរដ្ឋឆ្នើមក្នុងបណ្តាវិស័យធ្វើសកម្មភាពរបស់រដ្ឋ និងសង្គម តំណាងឲ្យឆន្ទៈ បំណងប្រាថ្នារបស់ប្រជាជន នៅនឹងអង្គភាពដែលបោះឆ្នោតឲ្យខ្លួន និងរបស់ប្រជាជនក្នុង ទូទាំងប្រទេស គឺជាអ្នកតំណាងឲ្យប្រជាជនអនុវត្តសិទ្ធិអំណាចរដ្ឋក្នុងរដ្ឋសភា។ តំណាង រដ្ឋសភា ទទួលខុសត្រូវ ភារកិច្ច សិទ្ធិអំណាចជាតំណាងរបស់ខ្លួន។ តំណាង រដ្ឋសភាសមាសភាពក្នុងការពិភាក្សា និងសម្រេចចិត្តនូវបណ្តាបញ្ហាស្ថិត ក្នុងភារកិច្ច និងសិទ្ធិអំណាចរបស់រដ្ឋសភា។
សំណួរទី ៥៖តំណាងរដ្ឋសភាមានបណ្ដាសិទិ្ធអំណាចជាសារវន្ដយ៉ាងណាខ្លះ?
ចម្លើយ៖តំណាងរដ្ឋសភាមានសិទិ្ធអំណាចជម្រាបជូនគម្រោងការច្បាប់, បទបញ្ញាត្ដិ,សំណើអំពីក្រឹត្យច្បាប់ បទបញ្ញត្ដិចំពោះរដ្ឋសភា គណៈកម្មាធិការ អចិន្ដ្រៃយ៍រដ្ឋសភាតាមលំដាប់លំដោយ និងបែបបទ អាស្រ័យដោយច្បាប់ កំណត់។
តំណាងរដ្ឋសភាបានប្រឹក្សា ឧបត្ថម្ភក្នុងការបង្កើត សុក្រឹតសំណុំលិខិតអំពី គម្រោងការច្បាប់ បទបញ្ញត្ដិ សំណើអំពីច្បាប់ បទបញ្ញត្ដិតាមសេចក្ដីកំណត់របស់ច្បាប់។
តំណាងរដ្ឋសភាមានសិទិ្ធចូលរួមធើ្វជាសមាជិករបស់ក្រុមប្រឹក្សាជនជាតិ ឬគណៈកម្មាធិការរបស់រដ្ឋសភា។ តំណាងរដ្ឋសភាមិនមែនជាសមាជិក របស់ក្រុមប្រឹក្សាជនជាតិឬគណៈកម្មាធិការរបស់រដ្ឋសភាមានសិទ្ធិចុះឈ្មោះ ចូលរួមក្នុងសម័យប្រជុំអាស្រ័យដោយក្រុមប្រឹក្សា គណៈកម្មាធិការរបស់រដ្ឋ សភាចាត់តាំងដើម្បីពិភាក្សាអំពីបណ្តាខ្លឹមសារដែលតំណាងបានយកចិត្តទុកដាក់។ តំណាងរដ្ឋសភាមានសិទិ្ធអំណាចចោទសួរប្រធានរដ្ឋ,ប្រធានរដ្ឋសភា,នាយករដ្ឋមន្ដ្រីនៃរដ្ឋាភិបាល,រដ្ឋមន្ដ្រី និងបណ្ដាសមាជិកផេ្សងៗ របស់រដ្ឋាភិបាល ប្រធានតុលាការប្រជាជនកំពូល សភាត្រួតពិនិត្យប្រជា ជនកំពូល អគ្គសវនកម្មរដ្ឋ។ តំណាងរដ្ឋសភាមានសិទិ្ធអំណាចសំណើរដ្ឋ សភាធើ្វរដ្ឋធម្មនុញ្ញ កែប្រែបំពេញបន្ថែមរដ្ឋធម្មនុញ្ញធ្វើប្រជាមតិ បង្កើតគណៈកម្មាធិការបណ្ដោះអាសន្នរបស់រដ្ឋសភា,បោះឆ្នោតទំនុកចិត្ដចំពោះ បណ្ដាអ្នកទទួលតំណែងដែលអាស្រ័យដោយរដ្ឋសភាបោះឆ្នោតជ្រើសតាំង ឬឱ្យសច្ចាប័ន ចាត់តាំង សម័យប្រជុំវិសាមញ្ញ សម័យប្រជុំសម្ងាត់របស់រដ្ឋ សភា និងសំណើអំពីបណ្ដាបញ្ហាផេ្សងៗដែលតំណាងរដ្ឋសភាឃើញថាចាំបាច់។
ពេលដែលប្រទះឃើញនូវអំពើបំពានបទដ្ឋានច្បាប់បង្កឱ្យអន្ដរាយដល់ផលប្រយោជន៍របស់រដ្ឋ សិទិ្ធអំណាច និងផលប្រយោជន៍ស្របច្បាប់របស់អង្គការចាត់តាំង បុគ្គល គឺតំណាងរដ្ឋសភាមានសិទិ្ធសំណូមពរឱ្យស្ថាប័ន អង្គការចាត់តាំងដែលមានការទាក់ទិនអនុវត្ដនូវបណ្ដាវិធានការដែលចាំបាច់ដើម្បីផ្អាកអំពើបំពានបទដ្ឋានច្បាប់ទាន់ពេល។
ពេលអនុវត្ដភារកិច្ច,សិទិ្ធអំណាចរបស់តំណាង,តំណាងរដ្ឋសភាមានសិទិ្ធ អំណាចសំណូមពរឱ្យស្ថាប័ន អង្គការចាត់តាំង បុគ្គលផ្ដល់ជូនព័ត៌មាន ឯក សារដែលមានការទាក់ទិនដល់ភារកិច្ចរបស់ស្ថាប័ន អង្គការចាត់តាំង បុគ្គល នោះ។
តំណាងរដ្ឋសភាមានសិទិ្ធអំណាចចូលរួមក្នុងសម័យប្រជុំក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ដែលខ្លួនយើងបានជាប់ឆ្នោតជាតំណាងអនុវត្តភារកិច្ចតំណាងមានសិទិ្ធអំណាចរួមបំពេញយោបល់ទៅលើបណ្ដាបញ្ហាគ្រប់គ្រងរដ្ឋ បញ្ហាមានការទាក់ទិនដល់ជីវភាព របស់ប្រជាជន និងបណ្ដាបញ្ហាផេ្សងៗ ទៀតដែលបានតំណាងយកចិត្ដទុកដាក់។
សំណួរទី ៦៖ភារកិច្ចរបស់តំណាងរដ្ឋសភាបានកំណត់ដូចមេ្ដចខ្លះ?
ចម្លើយ៖ តំណាងរដ្ឋសភាមានភារកិច្ចចូលរួមគ្រប់បណ្ដាសម័យប្រជុំ សម័យប្រជុំទូទាំងរដ្ឋសភា ចូលរួមក្នុងបណ្ដាសកម្មភាពរបស់ក្រុមតំណាងរដ្ឋសភា,របស់ក្រុមប្រឹក្សាជនជាតិ,គណៈកម្មាធិការរបស់រដ្ឋសភាដែលខ្លួនយើងធើ្វជាសមាជិក,ពិភាក្សា និងអនុម័តឆ្លងបណ្ដាបញ្ហារបស់ភារកិច្ចសិទិ្ធអំណាចរបស់រដ្ឋសភា។ បណ្តាបញ្ហាស្ថិតក្នុងភារកិច្ច សិទ្ធិអំណាចរបស់ក្រុម ប្រឹក្សាជនជាតិ គណៈកម្មាធិការរបស់រដ្ឋសភាដែលខ្លួនធ្វើជាសមាជិក។
តំណាងរដ្ឋសភាមានភារកិច្ចទាក់ទងស្និទ្ធស្នាលជាមួយនឹងម្ចាស់ឆ្នោតហើយទទួលការត្រួតពិនិត្យរបស់ម្ចាស់ឆ្នោត ជានិច្ចកាលទៅជួបសំណេះ សំណាលជាមួយនឹងម្ចាស់ឆ្នោតដើម្បីស្វែងយល់ពីបំណងប្រាថ្នារបស់ម្ចាស់ ឆ្នោត ស្រាវជ្រាវពត៌មាននិងបកបញ្ចាំងដោយយោបល់ទៀងត្រង់ សេចក្ដីសំណើរបស់ម្ចាស់ឆ្នោតជាមួយនឹងរដ្ឋសភា បណ្ដាស្ថាប័ន អង្គការចាត់តាំងដែលមានការទាក់ទិនផ្សព្វផ្សាយ និងចលនាប្រជាជនឱ្យអនុវត្ដរដ្ឋធម្មនុញ្ញនិងក្រឹតច្បាប់។
តំណាងរដ្ឋសភាមានភារកិច្ចធើ្វសវនាការពលរដ្ឋ,ទទួលយក និងវិនិច្ឆ័យសេចក្ដីបណ្តឹងតវ៉ាថ្កោលទោសរបស់ពលរដ្ឋត្រឹមត្រូវតាមសេចក្ដីកំណត់របស់ច្បាប់។
តំណាងរដ្ឋសភាជំនាញការមានភារកិច្ចចូលរួមសន្និបាតតំណាងរដ្ឋសភាធ្វើសកម្មភាពជំនាញការ និងបណ្តាសន្និបាតផ្សេងៗ អាស្រ័យដោយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកោះប្រជុំ។
សំណួរទី ៧ ៖ក្រុមប្រឹក្សាប្រជាជនរក្សាឋានៈ តួនាទីដូចមេ្ដចខ្លះនៅនិងមូលដ្ឋាន?
ចម្លើយ៖ក្រុមប្រឹក្សាប្រជាជនគឺជាស្ថាប័នសិទិ្ធអំណាចរដ្ឋនៅនឹងមូលដ្ឋាន តំណាងឱ្យសេចក្ដី បំណងប្រាថ្នា និងសិទិ្ធធើ្វម្ចាស់របស់ប្រជាជន,អាស្រ័យដោយប្រជាជននៅមូលដ្ឋានបោះឆ្នោតជ្រើសតាំងឡើង ទទួលខុសត្រូវចំពោះប្រជាជននៅមូលដ្ឋាន និងស្ថាប័នរដ្ឋថ្នាក់លើ។
ក្រុមប្រឹក្សាប្រជាជនសម្រេចចិត្ដលើបណ្ដាបញ្ហារបស់មូលដ្ឋានអាស្រ័យដោយក្រឹត្យច្បាប់បានកំណត់ ត្រួតពិនិត្យសើុបអងេ្កតការប្រតិបត្ដិតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៅមូលដ្ឋាន និងការអនុវត្ដន៍សេចក្ដីសម្រេចចិត្ដរបស់ក្រុមប្រឹក្សាប្រជាជន។
សំណួរទី ៨ ៖ ទីតាំង តួនាទីរបស់តំណាងក្រុមប្រឹក្សាប្រជាជនបានកំណត់ដូចម្តេចខ្លះ?
ចម្លើយ៖ តំណាងក្រុមប្រឹក្សាប្រជាជនគឺជាអ្នកតំណាងឲ្យឆន្ទៈបំណងប្រាថ្នារបស់ប្រជាជននៅមូល ដ្ឋាន ទាក់ទិនស្និទ្ធស្នាលជាមួយនឹងម្ចាស់ឆ្នោត ទទួលការសើុបអង្កេតរបស់ម្ចាស់ឆ្នោត អនុវត្តរបបជួប សំណេះសំណាល របាយការណ៍ជូនម្ចាស់ឆ្នោតអំពីសកម្មភាពរបស់ខ្លួន និងក្រុមប្រឹក្សាប្រជាជន ឆ្លើយនូវបណ្តាសំណូរ សេចក្តីសំណើរបស់ម្ចាស់ឆ្នោត ពិនិត្យ ដាស់តឿន ការដោះស្រាយសេចក្តីបណ្តឹង តវ៉ាថ្កោលទោស។
តំណាងក្រុមប្រឹក្សាប្រជាជនមានភារកិច្ចចលនាប្រជាជនអនុវត្តរដ្ឋធម្មនុញ្ញ និងក្រឹត្យច្បាប់ គោលនយោ បាយរបស់រដ្ឋ សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជន ជំរុញទឹកចិត្តប្រជាជនចូលរួមគ្រប់គ្រងរដ្ឋ។
តំណាងក្រុមប្រឹក្សាប្រជាជនសមាសភាពក្នុងការពិភាក្សា និងសម្រេចចិត្តលើបណ្តាបញ្ហាស្ថិតក្នុងភារកិច្ច សិទ្ធិអំណាចរបស់ក្រុមប្រឹក្សាប្រជាជន។
សំណួរទី ៩៖ តំណាងក្រុមប្រឹក្សាប្រជាជនមានបណ្តាសិទ្ធិអ្វីខ្លះ?
ចម្លើយ៖ តំណាងក្រុមប្រឹក្សាប្រជាជនមានសិទ្ធិចោទសួរប្រធានគណៈកម្មាធិការប្រជាជន អនុប្រ ធានគណៈកម្មាធិការប្រជាជន សមាជិកគណៈ កម្មាធិការប្រជាជន តុលាការប្រជាជន សភាត្រួតពិនិត្យប្រជាជនរួមថ្នាក់។
តំណាងក្រុមប្រឹក្សាប្រជាជនមានសិទ្ធិអំណាចសំណើក្រុមប្រឹក្សាប្រជាជនលុបចោលឆ្នោតទំនុកចិត្តចំពោះបណ្តាអ្នករក្សាតួនាទីអាស្រ័យដោយក្រុមប្រឹក្សាប្រជាជនបោះឆ្នោតតែងតាំង សំណើចាត់តាំងអង្គប្រជុំឯកទេស អង្គប្រជុំដើម្បីដោះស្រាយបណ្តាកិច្ចការដែលមានកើតឡើងចៃដន្យ អង្គប្រជុំរបស់ក្រុមប្រឹក្សាប្រជាជន និងសំណើអំពីបណ្តាបញ្ហាផ្សេងៗដែលតំណាងក្រុមប្រឹក្សាប្រជាជនឃើញថាចាំបាច់។
តំណាងក្រុមប្រឹក្សាប្រជាជនមានសិទ្ធិសំណើបណ្តាស្ថាប័ន អង្គការចាត់ តាំង បុគ្គលអនុវត្តវិធានការចាំបាច់ដើម្បីអនុវត្តរដ្ឋធម្មនុញ្ញ និងច្បាប់ការ ពារសិទ្ធិ និងផលប្រយោជន៍របស់រដ្ឋ សិទ្ធិមនុស្ស សិទ្ធិអំណាច និងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋ។
ពេលប្រទះឃើញមានអំពើបំពានច្បាប់ បង្កឲ្យអន្តរាយដល់ផលប្រយោជន៍របស់រដ្ឋ សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អង្គការចាត់តាំង បុគ្គល តំណាងក្រុមប្រឹក្សាប្រជាជនមានសិទ្ធិសំណូមពរស្ថាប័ន អង្គការចាត់តាំងមានការទាក់ទិនអនុវត្តបណ្តាវិធីសាស្ត្រចាំបាច់ដើម្បីបពា្ឈប់ទាន់ពេលអំពើបំពានច្បាប់។
ពេលអនុវត្តភារកិច្ច សិទ្ធិអំណាចរបស់តំណាង តំណាងក្រុមប្រឹក្សាប្រជាជនមានសិទ្ធិសំណូមពរស្ថាប័ន អង្គការចាត់តាំង បុគ្គលផ្គត់ផ្គង់ព័ត៌មាន ឯកសារទាក់ទិនដល់ភារកិច្ច សិទ្ធិអំណាចរបស់ស្ថាប័ន អង្គការចាត់តាំង បុគ្គលនោះ។
សំណួរទី ១០៖ ភារកិច្ចរបស់តំណាងក្រុមប្រឹក្សាប្រជាជនដោយ បានកំណត់ដូចមេ្ដចខ្លះ?
ចម្លើយ៖តំណាងក្រុមប្រឹក្សាប្រជាជនមានគ្រប់ភារកិច្ចចូលរួមបណ្តាសម័យប្រជុំ អង្គប្រជុំក្រុមប្រឹក្សាប្រជាជន ចូលរួមបំពេញយោបល់ពិភាក្សា និងអនុម័តិឆ្លងបណ្តាបញ្ហាដែលស្ថិតក្នុងភារកិច្ច សិទ្ធិអំណាចរបស់ក្រុមប្រឹក្សាប្រជាជន។ តំណាងក្រុមប្រឹក្សាប្រជាជនមិនចូលរួមសម័យប្រជុំ អង្គប្រ ជុំគឺ ត្រូវមានមូលហេតុ និងត្រូវរបាយការណ៍ជូនប្រធានក្រុមប្រឹក្សាប្រជាជនបានមុនសម័យប្រជុំ។ ចំពោះករណីតំណាងក្រុមប្រឹក្សាប្រជាជនមិនចូលរួមបណ្តាសម័យប្រជុំបន្តបន្ទាប់ក្នុងរយៈពេល ០១ ឆ្នាំ ហើយគ្មានមូលហេតុគឺអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនត្រូវរបាយការណ៍ជូនក្រុមប្រឹក្សាប្រជាជនដើម្បីបពា្ឈប់តំណែងតំណាងក្រុមប្រឹក្សាប្រជាជននោះ។
តំណាងក្រុមប្រឹក្សាប្រជាជនត្រូវទាក់ទងស្និទ្ធស្នាលជាមួយនឹងម្ចាស់ឆ្នោតនៅទីកន្លែងដែលអនុវត្តភារកិច្ចតំណាង ហើយទទួលការត្រួតពិនិត្យរបស់ម្ចាស់ឆ្នោត,មានភារកិច្ចស្វែងយល់ពីបំណងប្រាថ្នារបស់ម្ចាស់ឆ្នោត,ស្រាវជ្រាវព័ត៌មាន និងបកបញ្ចាំង យោបល់ទៀងត្រង់ សេចក្ដីសំណើរបស់ម្ចាស់ ឆ្នោត ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ម្ចាស់ឆ្នោត អនុវត្ត របបជួសំណេះសំណាលជាមួយម្ចាស់ឆ្នោតយ៉ាងតិចណាស់ក្នុងមួយឆ្នាំបានមួយលើកដើម្បីរបាយការណ៍ជាមួយម្ចាស់ឆ្នោតអំពីសកម្មភាពរបស់ខ្លួន និងរបស់ក្រុមប្រឹក្សាប្រជាជនជាកន្លែងដែលខ្លួនធ្វើជាតំណាង ឆ្លើយនូវបណ្តា សំណូមពរ និងសំណើរបស់ម្ចាស់ឆ្នោត។
ក្រោយសម័យប្រជុំក្រុមប្រឹក្សាប្រជាជន តំណាងក្រុមប្រឹក្សាប្រជាជនមានភារកិច្ចរបាយការណ៍ជាមួយម្ចាស់ឆ្នោតអំពីលទ្ធផលរបស់សម័យប្រជុំ ផ្សាព្វផ្សាយ និងអធិប្បាយនូវបណ្តាសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជន ចលនា និងរួមជាមួយនឹងប្រជាជនអនុវត្តបណ្តាសេចក្តីសម្រេចចិត្តនោះ។
តំណាងក្រុមប្រឹក្សាប្រជាជនមានភារកិច្ចធើ្វសវនាការពលរដ្ឋត្រឹមត្រូវតាមសេចក្តីកំណត់របស់ច្បាប់។ ពេលទទួលបានសេចក្ដីបណ្តឹងតវ៉ាថ្កោលទោស សំណើរបស់ពលរដ្ឋគឺតំណាងក្រុមប្រឹក្សាប្រជាជនមានភារកិច្ចស្រាវជ្រាវដើម្បីបញ្ជូនដល់អ្នកមានសិទ្ធិអំណាចដោះស្រាយទាន់ពេល និងប្រ កាសឲ្យអ្នកតវ៉ា ថ្កោលទោស សំណើបានដឹង ដាស់តឿនតាមដាន និង សើុបអង្កេតការដោះស្រាយ។ អ្នកដែលមានសិទ្ធិអំណាចដោះស្រាយត្រូវរបាយការណ៍ជូនតំណាងក្រុមប្រឹក្សាប្រជាជនបានដឹងអំពីលទ្ធផលដោះស្រាយសេចក្តីតវ៉ាថ្កោលទោស សំណើរបស់ពលរដ្ឋដែលស្ថិតក្នុងរយៈពេលដែលច្បាប់កំណត់។ ចំពោះករណីប្រជុំពិនិត្យឃើញការដោះស្រាយ សេចក្តីតវ៉ាថ្កោលទោស សំណើមិនសមស្របត្រឹមត្រូវតាមច្បាប់គឺតំណាងក្រុមប្រឹក្សាប្រជាជនមានសិទ្ធិទៅជួបជាមួយនឹងអ្នកជាប្រមុខស្ថាប័ន អង្គ ការចាត់តាំង អង្គភាពដើម្បីស្វែងយល់ សំណូមពរឲ្យពិនិត្យឡើងវិញ ពេល ដែលចាំបាច់ តំណាងក្រុមប្រឹក្សាប្រជាជនសំណូមពរអ្នកជាប្រមុខស្ថាប័ន អង្ការចាត់តាំង អង្គភាពថា្នក់លើផ្ទាល់របស់ស្ថាប័ន អង្គការចាត់តាំង អង្គភាពនោះដោះស្រាយ។
សំណួរទី ១១៖ អង្គការចាត់តាំងរបស់ក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត អាណត្តិកាល ២០២១-២០២៦ មានចំណុចថ្មីអ្វីខ្លះ?
ចម្លើយ៖ យោងលើសេចក្តីកំណត់របស់ច្បាប់លេខ ៤៧/២០១៩/QH១៤ បានរដ្ឋសភាអនុម័តិឆ្លងកាលពីថ្ងៃទី ២២ វិច្ឆិកា ឆ្នាំ ២០១៩ កែប្រែបំពេញបន្ថែមមាត្រាមួយចំនួនរបស់ច្បាប់ចាត់តាំងរដ្ឋាភិបាល និងច្បាប់ចាត់តាំងរដ្ឋអំណាចមូលដ្ឋានគឺអង្គការចាត់តាំងរបស់ក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត អាណត្តិកាល ២០២១-២០២៦ មានការកែប្រែបើប្រៀប ជាមួយនឹងអាណត្តិកាល ២០១៦-២០២១ អំពីចំនួនតំណាងក្រុមប្រឹក្សាប្រជាជន ចំនួនថ្នាក់អនុប្រធាន និងរចនារបស់អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជន។ ជាក់ស្តែងដូចខាងក្រោម៖
-អំពីចំនួនតំណាងក្រុមប្រឹក្សាប្រជាជន៖ ច្បាប់ចាត់តាំងរដ្ឋអំណាចមូល ដ្ឋានបានកំណត់ចំពោះខេត្តតំបន់ភ្នំ តំបន់ខ្ពស់ដែលមានចំនួនប្រជាជនពី ៥០០.០០០ នាក់ចុះទៅនឹងបានបោះជ្រើសតំណាង ៥០ នាក់ មានប្រជា ជនជាង ៥០០.០០០ នាក់គឺបន្ថែមប្រជាជន ៥០.០០០ នាក់គឺបានបោះ បន្ថែមតំណាង ០១ នាក់ ប៉ុន្តែចំនួនរួមរបស់តំណាងមិនលើសពី ៧៥ នាក់ (បន្ថយ ១០ តំណាង) ខេត្តដែលមិនស្ថិតក្នុងករណីដែលបានពោលខាងលើដែលមានចំនួនប្រជាជនពី ០១ លាននាក់ចុះមកនឹងបានបោះជ្រើសតំណាង ៥០ នាក់ មានចំនួនប្រជាជនជាង ០១ លាននាក់ គឺមានបន្ថែម ៧០.០០០ នាក់ បានបោះបន្ថែមតំណាង ០១ នាក់ ប៉ុន្តែចំនួនតំណាងរួមមិន លើសពី ៨៥ នាក់(បន្ថយ ១០ តំណាង)។ ទីក្រុងស្ថិតក្រោមឱវាទមជ្ឈិមមានចំនួនប្រជាជនពី ០១ លាននាក់ចុះបានបោះតំណាង ៥០ នាក់ មាន ចំនួនប្រជាជនជាង ០១ លាននាក់គឺបន្ថែមប្រជាជន ៦០.០០០ នាក់បាន បោះបន្ថែមតំណាង ០១ នាក់ ប៉ុន្តែចំនួនតំណាងរួមមិនលើសពី ៨៥ នាក់ (បន្ថយ ១០ តំណាង) ។ ទីក្រុងហាណូយ ទីក្រុងហូជីមិញបានបោះ តំណាង ៩៥ នាក់ (បន្ថយ ១០ តំណាង)។
-អំពីរចនាអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជន៖ អចិន្ដ្រៃយ៍ក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ដរួមមានប្រធានក្រុមប្រឹក្សាប្រជាជន និងអនុប្រធានក្រុមប្រឹក្សាប្រជាជន,បណ្ដាសមាជិកគឺជាប្រធានគណៈកម្មការរបស់ក្រុមប្រឹក្សាប្រ ជាជនខេត្ត ។ ហេតុនេះ ក្នុងការរចនារបស់ក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្តមិនមានតួនាទីប្រធានការិយាល័យក្រុមប្រឹក្សាប្រជាជនឡើយ។
-អំពីចំនួនថ្នាក់អនុប្រធាន៖ ចំពោះប្រធានក្រុមប្រឹក្សាប្រជាជនខេត្តគឺជាតំណាងក្រុមប្រឹក្សាប្រជាជនធើ្វសកម្មភាពជំនាញការគឺមានអនុប្រធានក្រុមប្រឹក្សាប្រជាជន ០១ នាក់។ ចំពោះករណីដែលប្រធានក្រុមប្រឹក្សាប្រជាជនខេត្តជាតំណាងក្រុមប្រឹក្សាប្រជាជនធើ្វសកម្មភាពជំនាញការគឺមាន អនុប្រក្រុមប្រឹក្សាប្រជាជន ០២ នាក់។ អនុប្រធានក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្តគឺជាតំណាងក្រុមប្រឹក្សាប្រជាជនធ្វើសកម្មភាពជំនាញការ។
សំណួរទី ១២៖ អង្គការចាត់តាំងរបស់ក្រុមប្រឹក្សាប្រជាជនថ្នាក់ស្រុកអាណត្តិកាល ២០២១-២០២៦ មានចំណុចថ្មីអ្វីខ្លះ?
ចម្លើយ៖យោងលើសេចក្តីកំណត់របស់ច្បាប់លេខ ៤៧/២០១៩/QH១៤ បានរដ្ឋសភាអនុម័តិ ឆ្លងកាលពីថ្ងៃទី ២២ វិច្ឆិកា ឆ្នាំ ២០១៩ កែប្រែបំពេញបន្ថែមមាត្រាមួយចំនួនរបស់ច្បាប់ចាត់តាំងរដ្ឋាភិបាល និងច្បាប់ចាត់តាំងរដ្ឋអំណាចមូលដ្ឋានគឺអង្គការចាត់តាំងរបស់ក្រុមប្រឹក្សាប្រជាជនថ្នាក់ស្រុក អាណត្តិកាល ២០២១-២០២៦ មានការកែប្រែបើប្រៀប ជាមួយនឹងអាណត្តិកាល ២០១៦-២០២១ តាមការកាត់បន្ថយចំនួន តំណាងក្រុមប្រឹក្សាប្រជាជនដែលបានបោះឆ្នោត និង បន្ថយអនុប្រធាន ក្រុមប្រឹក្សាប្រជាជន។ ជាក់ស្តែងដូចខាងក្រោម៖
-ស្រុកតំបន់ភ្នំ តំបន់ខ្ពស់ដែលមានចំនួនប្រជាជនពី ៤០.០០០ នាក់ចុះ ទៅនឹងបានបោះជ្រើស តំណាង ៣០ នាក់ មានប្រជាជនជាង ៤០.០០០ នាក់គឺបន្ថែមប្រជាជន ៧.០០០ នាក់គឺបានបោះបន្ថែមតំណាង ០១ នាក់ ប៉ុន្តែចំនួនរួមរបស់តំណាងមិនលើសពី ៣៥ នាក់ (បន្ថយ ០៥ តំណាង)។ ស្រុកដែលមិនស្ថិតក្នុងករណីដែលបានពោលខាងលើ ទីផ្សាររួមខេត្តដែលមានចំនួនប្រជាជនពី ៨០.០០០ នាក់ចុះមកនឹងបានបោះជ្រើស តំណាង ៣០ នាក់ មានចំនួនប្រជាជនជាង ៨០.០០០ នាក់ គឺមានបន្ថែម ១៥.០០០ នាក់បានបោះបន្ថែមតំណាង ០១ នាក់ប៉ុន្តែចំនួនតំណាងរួម មិនលើសពី ៣៥ នាក់ (បន្ថយ ០៥ តំណាង)។
-ខ័ណ្ឌទីក្រុងស្ថិតក្រោមឱវាទខេត្ត ទីក្រុងស្ថិតក្រោមឱវាទមជ្ឈិមមានចំនួនប្រជាជនពី ១០០.០០០ នាក់ចុះបានបោះតំណាង ៣០ នាក់ មាន ចំនួនប្រជាជនជាង ១០០.០០០ នាក់គឺបន្ថែមប្រជាជន ១៥.០០០ នាក់បានបោះបន្ថែមតំណាង ០១ នាក់ ប៉ុន្តែចំនួនតំណាងរួមមិនលើសពី ៣៥ នាក់ (បន្ថយ ០៥ តំណាង) ។
-ចំនួនតំណាងក្រុមប្រឹក្សាប្រជាជនស្រុក ខ័ណ្ឌ ទីផ្សាររួមខេត្ត ទីក្រុង ស្ថិតក្រោមឱវាទខេត្ត ទីក្រុងស្ថិតក្រោមឱវាទមជ្ឈិមដែលមានអង្គភាព រដ្ឋបាលថ្នាក់ឃុំស្ថិតក្រោមឱវាទឡើងទៅ អាស្រ័យដោយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាសម្រេចចិត្តតាមសេចក្តីសំណើរបស់អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត ប៉ុន្តែចំនួនតំណាងមិនលើសពី ៤០ នាក់(បន្ថយ ០៥ តំណាង)។
អចិន្ដ្រៃយ៍ក្រុមប្រឹក្សាប្រជាជនថ្នាក់ស្រុករួមមានប្រធានក្រុមប្រឹក្សាប្រជាជន,អនុប្រធានក្រុមប្រឹក្សាប្រជាជន ០១ រូប និងបណ្ដាសមាជិកគឺជាប្រធានគណៈកម្មការរបស់ក្រុមប្រឹក្សាប្រជាជនស្រុក។ ប្រធានក្រុមប្រឹក្សាប្រជាជនអាចជាតំណាងក្រុមប្រឹក្សាប្រជាជនធើ្វសកម្មភាពជំនាញ្ញការ,អនុប្រធានក្រុមប្រឹក្សាប្រជាជនគឺតំណាងក្រុមប្រឹក្សាប្រជាជនធើ្វសកម្មភាពជំនាញការ។
សំណួរទី ១៣៖ អង្គការចាត់តាំងរបស់ក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំអាណត្តិកាល ២០២១-២០២៦ មានចំណុចថ្មីអ្វីខ្លះ?
ចម្លើយ៖យោងលើសេចក្តីកំណត់របស់ច្បាប់លេខ ៤៧/២០១៩/QH១៤ បានរដ្ឋសភាអនុម័តិឆ្លងកាលពីថ្ងៃទី ២២ វិច្ឆិកា ឆ្នាំ ២០១៩ កែប្រែបំពេញបន្ថែមមាត្រាមួយចំនួនរបស់ច្បាប់ចាត់តាំងរដ្ឋាភិបាល និងច្បាប់ចាត់តាំងរដ្ឋអំណាចមូលដ្ឋានគឺអង្គការចាត់តាំងរបស់ក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំ អាណត្តិកាល ២០២១-២០២៦ ក៏មានការកែប្រែបើប្រៀបជាមួយនឹងអាណត្តិកាល ២០១៦-២០២១ អំពីចំនួនតំណាងក្រុមប្រឹក្សាប្រជាជនដែលបានបោះឆ្នោត និងរចនាអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជន ។ ជាក់ស្តែងដូចខាងក្រោម៖
ឃុំ ទីប្រជុំជនតំបន់ភ្នំ តំបន់ខ្ពស់ និងកោះសមុទ្រដែលមានចំនួនប្រជាជនជាង ២.០០០ នាក់ចុះទៅ នឹងបានបោះជ្រើសតំណាង ១៥ នាក់ (ចំពោះឃុំ ទីប្រជុំជនតំបន់ភ្នំ តំបន់ខ្ពស់ និងកោះសមុទ្រដែលមានចំនួនប្រជាជនពី ១.០០០ - ២.០០០ នាក់ បន្ថយ ០៥ តំណាង)។
ឃុំ ទីប្រជុំជនតំបន់ភ្នំ តំបន់ខ្ពស់ និងកោះសមុទ្រដែលមានចំនួនប្រជាជនជាង ២.០០០ នាក់ ដល់ក្រោម ៣.០០០ នាក់ នឹងបានបោះតំណាង ១៩ នាក់(បន្ថយ ០៦ តំណាង)។
ឃុំ ទីប្រជុំជនតំបន់ភ្នំ តំបន់ខ្ពស់ និងកោះសមុទ្រដែលមានចំនួនប្រជាជនពី ៣.០០០ - ៤.០០០ នាក់ នឹងបានបោះតំណាង ២១ នាក់មានចំនួន ប្រជាជនជាង ៤.០០០ នាក់បន្ថែមប្រជាជន ១.០០០ នាក់បានបោះបន្ថែម តំណាង ០១ នាក់ ប៉ុន្តែមិនលើចំនួនតំណាង ៣០ នាក់ (បន្ថយ ០៥ តំណាង)។
ឃុំ ទីប្រជុំជនមិនស្ថិតក្នុងករណីដែលបានពោលមកខាងលើ ប្រសិនបើ មានចំនួនប្រជាជនជាង ពី ៥.០០០ នាក់ចុះមកបានបោះតំណាង ២៥ នាក់ មានចំនួនប្រជាជនជាង ៥.០០០នាក់បន្ថែមប្រជាជន ២.៥០០ នាក់បាន បោះបន្ថែមតំណាង ០១ នាក់ ប៉ុន្តែមិនលើចំនួនតំណាង ៣០ នាក់ (បន្ថយ ០៥ តំណាង)។
សង្កាត់មានចំនួនប្រជាជនពី ១០.០០០នាក់ចុះមកបានបោះតំណាង ២១ នាក់ (បន្ថយ ០៤ តំណាង)។
សង្កាត់ មានចំនួនប្រជាជនជាង ១០.០០០ នាក់ គឺបន្ថែមប្រជាជន ៥.០០០ នាក់បានតំណាង បន្ថែម ០១ នាក់ ប៉ុន្តែមិនលើចំនួនតំណាង ៣០ នាក់ (បន្ថយ ០៥ តំណាង)។
អំពីរចនាអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំ តាមច្បាប់ចាត់តាំងរដ្ឋ អំណាចមូលដ្ឋានបានកំណត់អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំរួមមាន ប្រធានក្រុមប្រឹក្សាប្រជាជន,អនុប្រធានក្រុមប្រឹក្សាប្រជាជន០១ រូប និងមានបន្ថែមបណ្តាសមាជិកគឺជាប្រធានគណៈកម្មការរបស់ក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំ។ អនុប្រធានក្រុមប្រឹក្សាប្រជាជនឃុំគឺជាតំណាងក្រុមប្រឹក្សាប្រជាជនធើ្វសកម្មភាពជំនាញការ។
សំណួរទី ១៤៖ ភារកិច្ចនិងសិទិ្ធអំណាចរបស់ក្រុមប្រឹក្សាប្រជាជន ខេត្ដដោយបានកំណត់យ៉ាងណាដែរ?
ចមើ្លយ៖ មាត្រាទី ១៩ និងមាត្រាទី ៤០ របស់ច្បាប់ចាត់តាំងរដ្ឋអំណាចមូលដ្ឋានបានកំណត់ ជាក់ស្តែងភារកិច្ច និងសិទិ្ធអំណាចរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត និងក្រុមប្រឹក្សាប្រជាជនទីក្រុងស្ថិតក្រោមឱវាទមជ្ឈិមក្នុងការចាត់តាំង និងធានាការអនុវត្តរដ្ឋធម្មនុញ្ញ និងច្បាប់ សេចក្តីសម្រេចចិត្តបណ្តាបញ្ហារបស់មូលដ្ឋានលើបណ្តាវិស័យ កសាងរដ្ឋអំណាច សេដ្ឋ កិច្ច បរិស្ថាន ធនធាន សុខាភិបាល ពលកម្ម និងអនុវត្តគោលនយោ បាយសង្គម ការងារជនជាតិ សាសនា និងការពារជាតិ សន្តិសុខ ធានាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។ ទន្ទឹមនឹងនោះ ក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្តនៅទាំងអនុវត្តភារកិច្ចសើុបអង្កេតពិនិត្យការប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៅមូលដ្ឋាន ការអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រ ជាជនខេត្ត សើុបអង្កេតពិនិត្យការធ្វើសកម្មភាពរបស់អចិន្ត្រៃយ៍ក្រុមប្រឹក្សា ប្រជាជន គណៈកម្មាធិការប្រជាជន តុលាការប្រជាជន សភាត្រួតពិនិត្យ ប្រជាជនរួមថ្នាក់ គណៈកម្មាធិការរបស់ក្រុមប្រឹក្សាប្រជាជនរួមថ្នាក់យើង សើុបអង្កេតពិនិត្យឯកសារបទដ្ឋានច្បាប់របស់គណៈកម្មាធិការប្រជាជនរួមថ្នាក់ និងឯកសាររបស់ក្រុមប្រឹក្សាប្រជាជនថ្នាក់ស្រុក អនុវត្តភារកិច្ច សិទ្ធិអំណាចផ្សេងៗដែលតាមសេចក្តីកំណត់របស់ច្បាប់។
សំណួរទី ១៥៖ ភារកិច្ច,សិទិ្ធអំណាចរបស់ក្រុមប្រឹក្សាប្រជាជនស្រុក ដោយបានកំណត់យ៉ាង ណាដែរ?
ចម្លើយ៖យោងតាមសេចក្តីកំណត់នៅនឹងមាត្រាទី ២៦ របស់ច្បាប់ចាត់តាំងរដ្ឋអំណាចមូលដ្ឋានក្រុមប្រឹក្សាប្រជាជនស្រុកមានភារកិច្ចចាត់តាំងនិងធានាការអនុវត្ដន៍រដ្ឋធម្មនុញ្ញ,ក្រឹត្យច្បាប់នៅនឹងមូលដ្ឋាន សម្រេចចិត្តលើបណ្តាបញ្ហាសំខាន់ៗរបស់មូលដ្ឋានលើបណ្តាវិស័យការពារប្រទេស សន្ដិសុខ កសាងរដ្ឋអំណាច សេដ្ឋកិច្ច ធនធាន បរិស្ថាន អប់រំ វប្បធម៌-សង្គម។ ក្រុមប្រឹក្សាប្រជាជនស្រុកអនុវត្តការត្រួតពិនិត្យសើុបអង្កេតការប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៅមូលដ្ឋាន ការអនុវត្តន៍សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនស្រុក សើុបអង្កេតពិនិត្យការធ្វើសកម្មភាពរបស់ អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន តុលាការប្រ ជាជន សភាត្រួតពិនិត្យប្រជាជនរួមថ្នាក់ គណៈកម្មាធិការរបស់ក្រុមប្រឹក្សាប្រជាជនរួមថ្នាក់យើង សើុបអង្កេតពិនិត្យឯកសារបទដ្ឋានច្បាប់របស់គណៈ កម្មាធិការប្រជាជនរួមថ្នាក់ និងឯកសាររបស់ក្រុមប្រឹក្សាប្រជាជនឃុំ អនុវត្ត ភារកិច្ច សិទ្ធិអំណាចផ្សេងៗតាមសេចក្តីកំណត់របស់ច្បាប់។
ក្រៅពីភារកិច្ច សិទ្ធិអំណាចដែលបានពោលមកខាងលើ៖ ក្រុមប្រឹក្សាប្រជាជនទីផ្សាររួមខេត្ត ទីក្រុង ស្ថិតក្រោមឱវាទខេត្ត ទីក្រុងស្ថិតក្រោមឱវាទមជ្ឈិមយោងតាមសេចក្តីកំណត់នៅនឹងមាត្រាទី ៥៤ របស់ច្បាប់ចាត់តាំងរដ្ឋអំណាចមូលដ្ឋាននៅទាំងមានបណ្តាភារកិច្ចសិទ្ធិអំណាចដូចខាងក្រោម៖
-សម្រេចចិត្តគ្រោងផែនការកសាង និងពង្រីកទីក្រុងលើមូលដ្ឋានគ្រោងផែនការរបស់ខេត្ត ទីក្រុងស្ថិតក្រោមឱវាទមជ្ឈិមដើម្វីជម្រាបជូនស្ថាប័នរដ្ឋមានសមត្ថកិច្ចពិនិត្យ ផ្តល់សច្ចាប័ន សម្រេចចិត្តលើគម្រោងការវិនិយោគសំណង់ទីក្រុងនៅលើភូមិសាស្ត្រតាមសេចក្តីកំណត់របស់ច្បាប់។
-សម្រេចចិត្តលើបណ្តារចនាបទ គោលនយោបាយទាក់ទាញវិនិយោគពង្រីកទីក្រុង កម្មវិធី ផែនការកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធទីក្រុង គមនាគមន៍តាមសេចក្តីកំណត់របស់ច្បាប់។
-សម្រេចចិត្តវិធីសាស្ត្រគ្រប់គ្រងទីប្រជាជនស្នាក់នៅ និងចាត់តាំងជីវភាពរស់នៅទីប្រជាជនស្នាក់នៅ ធានាសណ្តាប់ធ្នាប់សហគមន៍ ទិដ្ឋភាពទីក្រុង លើភូមិសាស្ត្រ។
សំណួរទី ១៦៖ ភារកិច្ច,សិទិ្ធអំណាចរបស់ក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំ សង្កាត់,ទីប្រជុំជនបានកំណត់ដូចមេ្ដចខ្លះ?
ចម្លើយ៖ តាមសេចក្តីកំណត់នៅមាត្រាទី ៣៣ របស់ច្បាប់ចាត់តាំងរដ្ឋអំណាចមូលដ្ឋានគឺក្រុមប្រឹក្សាប្រជាជនឃុំមានភារកិច្ចសិទិ្ធអំណាចដូចខាងក្រោម៖
-ចេញផ្សាយសេចក្តីសម្រេចចិត្តស្តីអំពីបណ្តាបញ្ហាស្ថិតក្នុងភារកិច្ច សិទ្ធិអំណាចរបស់ក្រុមប្រឹក្សាប្រជាជនឃុំ។
-សម្រេចចិត្ដលើវិធានការធានាសនិ្ដសុខ,សុវត្ថិភាពសង្គម,តស៊ូ,បង្ការ បង្រ្កាបឧក្រឹដ្ឋជន និងបណ្ដាអំពើប្រព្រឹត្តបទល្មើសច្បាប់ផេ្សងៗ។ បង្ការប្រឆាំងអំពើខ្ជះខ្ជាយអំពើលោភលន់ក្នុងវិសាលភាពដែលបានបែងចែកសិទិ្ធអំណាច,វិធានការការពារទ្រព្យសម្បត្ដិរបស់ស្ថាប័នអង្គការចាត់តាំង,ការពារអាយុជីវិត,សេរីភាព,កិតិ្ដយស,សេចកី្ដថ្លៃថ្នូរ,ទ្រព្យសម្បតិ្ដ,បណ្ដាសិទិ្ធ និងផលប្រយោជន៍ស្របច្បាប់ផេ្សងៗរបស់ពលរដ្ឋលើភូមិសាស្ដ្រឃុំ។
-បោះឆ្នោតលើកលែង បពា្ឈប់តំណែងប្រធានក្រុមប្រឹក្សាប្រជាជន អនុប្រធានក្រុមប្រឹក្សាប្រជាជន ប្រធានគណៈកម្មាធិការ អនុប្រធានគណៈកម្មាធិការរបស់ក្រុមប្រឹក្សាប្រជាជនឃុំ បោះឆ្នោតលើកលែង បពា្ឈប់តំណែង ប្រធានគណៈកម្មាធិការប្រជាជន អនុប្រធានគណៈកម្មាធិការប្រជាជន និងបណ្តាសមាជិកគណៈកម្មាធិការប្រជាជនឃុំ។
-ឆ្លងផែនការពង្រីកសេដ្ឋកិច្ច-សង្គមជាប្រចាំឆ្នាំរបស់ឃុំ មុនពេលជម្រាបជូនគណៈកម្មាធិការប្រជាជនស្រុក ទីផ្សាររួមខេត្ត ទីក្រុងស្ថិតក្រោមឱវាទ ខេត្ត ទីក្រុងស្ថិតក្រោមឱវាទមជ្ឈិមផ្តល់សច្ចាប័ន។ សម្រេចចិត្តលើគម្រោងការប្រមូលថវិការដ្ឋលើភូមិសាស្ត្រ ត្រៀមបម្រុងផែនការប្រមូល ចំណាយថវិកាឃុំ តម្រែតម្រង់គម្រោងផែនការថវិកាឃុំដែលស្ថិតក្នុងករណីចាំបាច់ ផ្តល់សច្ចាប័នជម្រះថវិកាឃុំ។ សម្រេចចិត្តលើគោលការណ៍វិនិយោគកម្មវិធី គម្រោងការរបស់ឃុំក្នុងក្របខ័ណ្ឌដែលបានប្រគល់ជូន។
-ស៊ើបអង្កេតពិនិត្យការប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៅមូលដ្ឋាន ការ អនុវត្តន៍សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនឃុំ សើុបអង្កេត ពិនិត្យ សកម្មភាពរបស់អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនរួម ថ្នាក់ គណៈកម្មការរបស់ក្រុមប្រឹក្សាប្រជាជនរួមថ្នាក់យើង សុើបអង្កេតពិនិត្យឯកសារបទដ្ឋានច្បាប់របស់គណៈកម្មាធិការប្រជាជនរួមថ្នាក់។
-យកឆ្នោតទំនុកចិត្ត បោះឆ្នោតទំនុកចិត្តចំពោះអ្នករក្សាតំណែងអាស្រ័យដោយក្រុមប្រឹក្សាប្រជាជនឃុំបោះឆ្នោត។
-លើកលែងតំណែងតំណាងក្រុមប្រឹក្សាប្រជាជនឃុំ និងទទួលព្រមឲ្យក្រុមប្រឹក្សាប្រជាជនឃុំសូមឆាប់ភារកិច្ចតំណាង។
-លើកលែងបពា្ឈប់មួយចំណែកឬទាំងមូលឯកសារខុសនឹងក្រឹត្យច្បាប់របស់គណៈកម្មាធិការប្រជាជន ប្រធានគណៈកម្មាធិការប្រជាជនឃុំ។
ចំពោះក្រុមប្រឹក្សាប្រជាជនសង្កាត់ ទីប្រជុំជន គឺយោងតាមសេចក្តីកំណត់ នៅមាត្រាទី ៦១ និងមាត្រា ទី ៦៨ របស់ច្បាប់ចាត់តាំងរដ្ឋអំណាចមូលដ្ឋានគែភារកិច្ច សិទ្ធិអំណាចរបស់ក្រុមប្រឹក្សាប្រជាជនសង្កាត់ ទីប្រជុំជនជាសារវន្តដូចជាភារកិច្ច សិទ្ធិអំណាចរបស់ក្រុមប្រឹក្សាប្រជាជនឃុំ លើកលែងតែភារកិច្ចសម្រេចចិត្តលើវិធានការធានាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម តស៊ូប្រឆាំងនិងអំពើខ្ជះខ្ជាយអំពើលោភលន់ ប្រឆាំបង្ក្រាបឧក្រឹដ្ឋជន និងបណ្តា អំពើបំពានច្បាប់ផ្សេងៗ បង្ការប្រឆាំងនឹងកេ្អងក្អាងកេងប្រវ័ញ្ចន៍រាល់សក្ខីកម្ម ខ្ជះខ្ជាយលោភលន់ ក្នុងវិសាលភាពដែលបានបត់បែងសិទ្ធិអំណាច វិធាន ការការពារទ្រព្យសម្បត្តិរបស់ស្ថាប័ន អង្គការចាត់តាំង គាំពារអាយុជីវិត សេរីភាព កិត្តិយស សេចក្តីថ្លៃថ្នូរ ទ្រព្យសម្បត្តិ បណ្តាសិទ្ធិអំណាចផលប្រយោជន៍ស្របច្បាប់ផ្សេងៗរបស់ពលរដ្ឋនៅលើភូមិសាស្រ្តសង្កាត់ ទីប្រជុំជនអាស្រ័យដោយខ្លឹមសារនេះស្ថិតក្រោមសិទ្ធិអំណាចសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនថ្នាក់លើដើម្បីធានាភាពព្រមព្រៀង ប្រមូលផ្តុំក្នុងការគ្រប់គ្រងទីក្រុង។
សំណួរទី១៧៖ តំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជនត្រូវឆ្លើយតបនូវបណ្ដាសម្បទាអ្វីដែរ?
ចម្លើយ៖តំណាងរដ្ឋសភាត្រូវឆ្លើយតបនូវបណ្ដាសម្បទាដែលបានកំណត់នៅមាត្រាទី ២២ របស់ ច្បាប់ចាត់តាំងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជនត្រូវឆ្លើយតបនូវបណ្ដាសម្បទាដែលបានកំណត់នៅមាត្រាទី ៧ របស់ច្បាប់ចាត់តាំងរដ្ឋអំណាចមូលដ្ឋាននោះគឺ៖
-ស្មោះត្រង់ចំពោះមាតុភូមិ ប្រជាជន និងរដ្ឋធម្មនុញ្ញខិតខំអនុវត្ដកិច្ចផ្លាស់ប្ដូរថ្មីដើម្បីបុព្វហេតុគោល ដៅប្រជាជនសម្បូរណ៍ ប្រទេសជាតិរឹងមាំ ប្រជា ធិបតេយ្យ សមាសភាព អារ្យធម៌។
-មានសញ្ជាតិតែមួយគឺជាសញ្ជាតិវៀតណាម។
-មានលក្ខណៈសម្បតិ្ដសីលធម៌ល្អ ឧស្សាហ៍ព្យាយាមសុចរិតទៀងត្រង់សមធម៌មិនលំអៀងដោយ អគតិណាមួយ ធើ្វជាគំរូក្នុងការប្រតិបតិ្ដក្រឹត្យច្បាប់ មានភាពអង់អាច បេ្ដជ្ញាចិត្ដតស៊ូប្រឆាំង និងអំពើ ខ្ជះខ្ជាយអំពើ លោភលន់ រាល់សក្ខីកម្មខ្ជះខ្ជាយកេ្អងក្អាងកេងប្រវ័ញ្ចន៍ និងបណ្ដាអំពើបំពានក្រឹត្យច្បាប់ផេ្សងៗ។
-មានកម្រិតវិជ្ជាវប្បធម៌ មុខជំនាញ គ្រប់សមត្ថភាព សុខភាព បទ ពិសោធន៍ក្នុងកិច្ចការ និងមានប្រជា ប្រិយភាពសម្រាប់អនុវត្ដភារកិច្ច។
-ភាពទំនាក់ទំនងស្និទ្ធស្នាលជាមួយនឹងប្រជាជន ស្ដាប់យោបល់របស់ ប្រជាជន ហើយបានប្រ ជាជនជំនឿទុកចិត្ដ។
-មានលក្ខណៈចូលរួមក្នុងសកម្មភាពរបស់រដ្ឋសភា និងក្រុមប្រឹក្សាប្រ ជាជន។
សំណូរទី ១៨៖ សិទ្ធិបោះឆ្នោតគឺជាអ្វី? សិទ្ធិចេញឈរឆ្នោតគឺជាអ្វី?
ចម្លើយ៖ សិទ្ធិបោះឆោតគឺជាសិទិ្ធសារវន្តរបស់ពលរដ្ឋបានរដ្ឋធម្មនុញ្ញ និងច្បាប់កំណត់ក្នុងការជ្រើសរើសអ្នកតំណាងរបស់ខ្លួនចូលទៅក្នុងស្ថាប័នអំណាចរដ្ឋ។ សិទ្ធិបោះឆ្នោតរួមមានការឧទ្ទេសនាមបេក្ខជនចេញឈរឆ្នោត និងបោះឆ្នោតដើម្បីជ្រើសរើសអ្នកតំណាងឲ្យខ្លួននៅនឹងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។ សិទ្ធិចេញឈរឆ្នោតគឺជាសិទ្ធិសារវន្តរបស់ពលរដ្ឋពេលឆ្លើយតបគ្រប់លក្ខណៈបណ្តាសម្បទា លក្ខណៈតាមសេចក្តីកំណត់របស់ច្បាប់គឺអាចនឹងត្រដាងបំណង់ប្រាថ្នារបស់ខ្លួនដោយបានចេញឈរឆ្នោតតំណាងរដ្ឋសភា ចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជន។
មាត្រាទី ២៧ របស់រដ្ឋធម្មនុញ្ញ និងមាត្រាទី ២ របស់ច្បាប់បោះឆ្នោត តំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនបានកំណត់ថា៖ គិតមកដល់ថ្ងៃបោះឆ្នោតដែលបានប្រកាស ពលរដ្ឋប្រទេសសាធារណៈសង្គមនិយមវៀតណាមគ្រប់អាយុ ១៩ ឆ្នាំ ឡើងទៅមានសិទ្ធិចេញឈរឆ្នោត និង គ្រប់ ២១ ឆ្នាំឡើងទៅមានសិទ្ធិចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជា ជនគ្រប់លំដាប់ថ្នាក់។
សំណួរទី ១៩៖ ហេតុអ្វីនិយាយថាការបោះឆ្នោតគឺជាសិទ្ធិអំណាច និងកាតព្វកិច្ចរបស់ពលរដ្ឋ?
ចម្លើយ៖ សិទ្ធិអំណាចបោះឆ្នោតគឺជាសិទ្ធិអំណាចនយោបាយជាសារវន្តរបស់ពលរដ្ឋដោយបានរដ្ឋធម្មនុញ្ញ និងច្បាប់កំណត់ដើម្បីធានាឱ្យ រាល់ពលរដ្ឋគ្រប់លក្ខណៈអនុវត្តការជ្រើសរើសអ្នកតំណាងរបស់ខ្លួនចូលទៅក្នុងស្ថាប័នអំណាចរដ្ឋ។ សិទ្ធិអំណាចពលរដ្ឋមិនឃ្លាតឆ្ងាយពីកាតព្វកិច្ចរបស់ពលរដ្ឋឡើយ។
ឆ្លងតាមការបោះឆ្នោត ពលរដ្ឋបោះឆ្នោតដោយផ្ទាល់ដើម្បីជ្រើសរើសអ្នកតំណាងឲ្យឆន្ទៈបំណង់ប្រាថ្នា និងសិទ្ធិធ្វើម្ចាស់របស់ខ្លួន តំណាងឲ្យយើងអនុវត្តសិទ្ធិអំណាចរដ្ឋ រួមចំណែកយ៉ាងជាក់ស្តែងបង្កើតយន្តការរដ្ឋដើម្បីដំណើរការបណ្តាសកម្មភាពគ្រប់គ្រងសង្គម។ ហេតុនោះហើយ ការអនុវត្តន៍ បោះឆ្នោតគឺជាភារកិច្ចរបស់ពលរដ្ឋជាមួយនឹងប្រទេសជាតិ។
សំណួរទី ២០៖ ការបោះឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនបានដំណើរការ ទៅតាមល័ក្ខការណ៍ណាខ្លះ?
ចម្លើយ៖ យោងតាមសេចក្តីកំណត់នៅនឹងមាត្រាទី ៧ របស់រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ និងមាត្រាទី ១ របស់ច្បាប់បោះឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនបានដំណើរការទៅតាមល័ក្ខការណ៍ដូចខាងក្រោមនេះ
-ល័ក្ខការណ៍បោះឆ្នោតសកល។
-ល័ក្ខការណ៍បោះឆ្នោតសមភាព។
-ល័ក្ខការណ៍បោះឆ្នោតដោយផ្ទាល់។
-ល័ក្ខការណ៍បោះឆ្នោតសម្ងាត់។
សំណួរទី ២១៖ ចំនួនបេក្ខជនដែលបានឧទេ្ទសនាមចេញឈរឆ្នោតជានារីភេទ ជាជនជាតិភាគតិច បានកំណត់ដូចមេ្ដចខ្លះ?
ចម្លើយ៖ ចំនួននារីភេទដែលបានឧទេ្ទសនាមចេញឈរឆ្នោតជាតំណាងរដ្ឋសភាអាស្រ័យគណៈអចិន្ដ្រៃយ៍រដ្ឋសភាជ្រើសបំរុងលើមូលដ្ឋានសេចកី្ដស្នើរបស់គណៈអធិបតីនៃគណៈប្រតិបតិ្ដការមជ្ឈិមសមាគមសហព័ន្ធនារីវៀតណាម ធានាមានតិចបំផុត ៣៥% នៃចំនួនបេក្ខជន ដែលមានឈ្មោះក្នុងបញ្ជីរាយនាមពេញសិទ្ធិបណ្ដាបេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភាជានារីភេទ។
ចំនួនបេក្ខជនជាជនជាតិភាគតិចដែលបានឧទេ្ទសនាមចេញឈរឆ្នោតតំណាងរដ្ឋសភា អាស្រ័យគណៈកម្មាធិការអចិន្ដ្រៃយ៍រដ្ឋសភាជ្រើសរើស លើមូលដ្ឋាននៃសេចកី្ដស្នើរបស់ក្រុមប្រឹក្សាជនជាតិរបស់រដ្ឋសភា ធានាមាន តិចបំផុត ១៨% នៃចំនួនបេក្ខជនដែលមានឈ្មោះក្នុងបញ្ជីរាយនាមពេញសិទ្ធិបណ្ដាបេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភាជាជនជាតិភាគតិច។
ចំនួនបេក្ខជនដែលបានឧទេ្ទសនាមចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ក៏ត្រូវធានាឱ្យមានតិចបំផុត ៣៥% នៃចំនួនបេក្ខជនដែលមានឈ្មោះក្នុងបញ្ជីរាយនាមពេញសិទ្ធិនៃបណ្តាបេក្ខជនចេញឈរឆ្នោតក្រុមប្រឹក្សាប្រជាជនគឺជានារីភេទ ចំនួនបេក្ខជនឈរឆ្នោតជាជនជាតិភាគតិចដែលបានកំណត់បញ្ជាក់សមស្របនឹងស្ថានភាពជាក់ស្ដែងរបស់មូលដ្ឋាននីមួយៗ។
សំណួរទី ២២៖ការកំណត់ជ្រើសរើសបំរុងរចនាបទសមាសភាព និងបែងចែកចំនួនបេក្ខជនបានឧទេ្ទសនាមចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណតិ្តកាល ២០១១-២០២០ បានអនុវត្ដដូច មេ្ដចខ្លះ?
ចម្លើយ៖ ការបម្រុងរចនាបទ សមាសភាព និងបែងចែកចំនួនបេក្ខជនបានឧទេ្ទសនាមចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជននៅគ្រប់អង្គភាពរដ្ឋបាលត្រូវបានធានារចនាសមស្របក្នុងបណ្តាអង្គការចាត់តាំងនយោបាយ អង្គការចាត់តាំងនយោបាយ-សង្គម អង្គការចាត់តាំងសង្គម អង្គភាពកងកម្លាំងប្រដាប់អាវុធប្រជាជន ស្ថាប័នរដ្ឋនៅថ្នាក់យើង និងបណ្តាអង្គភាពរដ្ឋបាលថ្នាក់ក្រោម (ចំពោះ ថា្នក់ខេត្ត ថ្នាក់ស្រុក) បណ្តាភូមិ ក្រុម ប្រជាជនក្រុង (ចំពោះថ្នាក់ឃុំ) អង្គភាពបុព្វហេតុរដ្ឋ អង្គការចាត់តាំងសេដ្ឋកិច្ចលើភូមិសាស្ត្រដែលមានតំណាងរបស់បណ្តាសមាសភាពសង្គម វិជ្ជាជីវៈ សាសនា កម្រិតអាយុ និងឆ្លើយតបបណ្តាសំណូមពរខាងក្រោមនេះ
-ធានាយ៉ាងតិចបំផុតគឺ ៣៥% នៃចំនួនអ្នកនៅក្នុងបញ្ជីជាក់ស្តែងនៃបណ្តាបេក្ខជនដែលបានឧទេ្ទសនាមចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនគឺជានារី ខិតខំសម្រេចអត្រានារីជាប់ឆ្នោតប្រមាណ ៣០% នៃចំនួនតំណាងក្រុមប្រឹក្សាប្រជាជន។
-ធានាអត្រាសមស្របបេក្ខជនក្នុងបញ្ជីពេញសិទ្ធិបណ្តាបេក្ខជនបានឧទ្ទេសនាមចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនគឺជាជនជាតិភាគតិច សម ស្របជាមួយនឹងលក្ខណៈ រចនាចំនួនប្រជាជនរបស់មូលដ្ឋាននីមួយៗ។ យកចិត្តទុកដាក់ដល់បណ្តាជនជាតិភាគតិចក្នុងនីតិកាលដែលមិនទាន់មានអ្នកចូលរួមធ្វើសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជន។
-ខិតខំសម្រេចអត្រាបេក្ខជនបានឧទេ្ទសនាមចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនដែលមិនមែនជាបក្ខជនមិនក្រោមពី ១០% នៃចំនួនរួមបេក្ខជនបានឧទ្ទេសនាមចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជន។
-ខិតខំមានចំនួនបេក្ខជនដែលបានឧទេ្ទសនាមចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនជាតំណាងវ័យកេ្មង(អាយុក្រោម ៤០ ឆ្នាំ) មិនក្រោមពី ១៥% នៃចំនួនបេក្ខជនដែលបានឧទេ្ទសនាមចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជន។
-ខិតខំសម្រេចអត្រាពី ៣០% ឡើងទៅគឺជាតំណាងក្រុមប្រឹក្សាប្រជាជនអាណត្ដិកាល ២០១៦-២០២១ បានចេញឈរឆ្នោត តំណាងក្រុមប្រឹក្សាប្រជាជនឡើងវិញក្នុងអាណត្ដិកាល ២០១៦-២០២១ នៅនឹងគ្រប់ថ្នាក់។
សំណួរទី ២៣៖ ចំនួនតំណាងបានបោះនៅនឹងអង្គភាពបោះឆ្នោតតំណាងរដ្ឋសភានីមួយៗ អង្គភាពបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនបានកំណត់ដូចម្តេចខ្លះ?
ចម្លើយ៖ ស្ថិតនៅនឹងអនុប្រយោគទី ៤ មាត្រាទី ១០ របស់ច្បាប់បោះ ឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនបានកំណត់ជា៖
-អង្គភាពបោះឆ្នោតនីមួយៗបានបោះឆ្នោតតំណាងរដ្ឋសភាមិនលើសពី ០៣ រូប។
-អង្គភាពបោះឆ្នោតនីមួយៗបានបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនមិនលើសពី ០៥ រូប។
សំណួរទី ២៤៖ការដោះស្រាយសំណុំលិខិតតវ៉ាថ្កោលទោសទាក់ទិនដល់ការបោះឆ្នោតបានអនុវត្តដូចម្តេចខ្លះ?
ចម្លើយ៖ ១. អាស្រ័យដោយចរិតលក្ខណៈអំពីពេលវេលាចាត់តាំង បោះឆ្នោត បានជាការដោះស្រាយសំណុំលិខិតបណ្តឹងតវ៉ា ថ្កោលទោសក្នុងការបោះឆ្នោតមិនអនុវត្តតាមបណ្តាសេចក្តីកំណត់របស់ច្បាប់តវ៉ា ច្បាប់ថ្កោល ទោស។
ការដោះស្រាយសំណុំលិខិតតវ៉ាថ្កោលទោសក្នុងការបោះឆ្នោតសំខាន់ គឺដើម្បីគោលដៅធានាឲ្យបណ្តាជំហាន បណ្តាដំណាក់កាលចាត់តាំងបោះ ឆ្នោតបានដំណើរការត្រឹមត្រូវតាមសេចក្តីកំណត់របស់ច្បាប់ ការពិនិត្យបញ្ជាក់ ភារកិច្ចជាក់ស្តែងរបស់បណ្តាបុគ្គល អង្គការចាត់តាំងមានបទល្មើសគង់តែនៅអនុវត្តតាមបណ្តាសេចក្តីកំណត់ផ្សេងៗដែលមានការទាក់ទិនដល់ច្បាប់ (ឧទាហរណ៍ដូចជាច្បាប់អំពីកម្មាភិបាល បុគ្គលិក ច្បាប់អំពីអធិការ កិច្ច អំពីតវ៉ាបណ្តឹងថ្កោលទោស អំពីព្រហ្មទណ្ឌ។ល។)
២. មាត្រាទី ៥៥ របស់ច្បាប់បោះឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនបានកំណត់អំពីការពិនិត្យបញ្ជាក់ ឆ្លើយនូវបណ្តាករណីរឿងដែលម្ចាស់ឆ្នោតបានឆ្លុះបញ្ចាំងចំពោះបេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនមានកើតឡើងក្នុងដំណាក់កាលឧទ្ទេសនាម សន្និបាតពិភាក្សា ជ្រើសរើសបេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជន។ មាត្រាច្បាប់បានចែងច្បាស់ភារកិច្ច និងសិទ្ធិអំណាចពិនិត្យបញ្ជាក់ ឆ្លើយចំពោះ បណ្តាករណីតវ៉ា បណ្តឹងថ្កោលទោស។ លទ្ធផលពិនិត្យបញ្ជាក់ឆ្លើយអំពីបណ្តាករណីខាងលើគឺជាមូលដ្ឋាន ដើម្បីសន្និបាតពិភាក្សាលើកទី ០៣ ពិនិត្យបញ្ជាក់ សម្រេចចិត្តលើបញ្ជីរាយនាមបណ្តាបេក្ខជនគ្រប់លក្ខណៈចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់យើង។
មាត្រាទី ៦១ របស់ច្បាប់បោះឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនបានកំណត់រួមអំពីការតវ៉ា បណ្តឹងថ្កោលទោសអំពីបេក្ខជនចេញឈរឆ្នោត តវ៉ា បណ្តឹងថ្កោលទោសសំណើអំពីបណ្តាការខុសឆ្លកក្នុងការបង្កើតបញ្ជីរាយនាមបណ្តាបេក្ខជនចេញឈរឆ្នោតមិនបែងវណ្ណៈអំពីពេលវេលាអនុវត្តការតវ៉ា បណ្តឹងថ្កោលទោស។ គណៈកម្មាធិការបោះឆ្នោត គណៈ កម្មការបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនគឺជាបណ្តាស្ថាប័នទទួលភារកិច្ចទទួលយក និងដោះស្រាយបណ្តាសេចក្តីតវ៉ាបណ្តឹង ថ្កោលទោស សំណើទាក់ទិនដល់បេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជននៅថ្នាក់យើង។
ចំពោះបណ្តាករណីម្ចាស់ឆ្នោតបានលើកឡើងអំពីបេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ក្នុងរយៈពេលដំណើរការសន្និបាតពិភាក្សាគឺការបញ្ជាក់ ឆ្លើយ និងបានអនុវត្តតាមសេចក្តីកំណត់នៅមាត្រាទី ៥៥ របស់ច្បាប់បោះឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សា ប្រជាជន។ លទ្ធផលបញ្ជាក់ពិនិត្យ ឆ្លើយនឹងបានផ្ញើជូនដល់គណៈអចិន្រ្តៃយ៍រណសិរ្សមាតុភូមិវៀតណាមជាថ្នាក់ចាត់តាំងសន្និបាតពិភាក្សា ដើម្បីធ្វើជា មូលដ្ឋានសម្រាប់សន្និបាតពិភាក្សាលើកទី ០៣ ពិនិត្យសម្រេចបញ្ជីរាយនាមបណ្តាបេក្ខជនគ្រប់លក្ខណៈចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់យើង។បណ្តាការបណ្តឹងថ្កោលទោសអំពីបណ្តាបេក្ខជនចេញឈរឆ្នោតក្រោយពីបញ្ចប់សន្និបាតពិភាក្សាលើកទី ០៣ ឬវិនិច្ឆ័យលទ្ធផលបញ្ជាក់ បណ្តាករណីរឿងម្ចាស់ឆ្នោតបានលើកឡើង ប៉ុន្តែមិនទាន់បានឆ្លើយត្រឹមត្រូវតាមពេលវេលាកំណត់នៅនឹងអនុប្រយោគទី ៤ មាត្រាទី ៥៥ របស់ ច្បាប់បោះឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនសុទ្ធតែស្ថិតនៅក្នុងសិទ្ធិអំណាចពិនិត្យបញ្ជាក់ដោះស្រាយរបស់គណៈកម្មការបោះឆ្នោត គណៈកម្មាធិការបោះឆ្នោតតាមសេចក្តីកំណត់នៅមាត្រាទី ៦១ របស់ច្បាប់ បោះឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជន។
គណៈកម្មការបោះឆ្នោត គណៈកម្មាធិការបោះឆ្នោតបពា្ឈប់ការពិនិត្យបញ្ជាក់ ដោះស្រាយរាល់សេចក្តីតវ៉ា បណ្តឹងថ្កោលទោស សំណើអំពីបេក្ខជន និងបង្កើតបញ្ជីរាយនាមបណ្តាបេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនបានមុនថ្ងៃបោះឆ្នោត ១០ ថ្ងៃ។ បណ្តាសេចក្តីតវ៉ា បណ្តឹងថ្កោលទោសមិនទាន់បានដោះស្រាយបានបញ្ជូនឡើងអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជននីតិកាលថ្មីដើម្បីបន្តការពិនិត្យដោះស្រាយត្រូវតាមសិទ្ធិអំណាច។
៣. អំពីល័ក្ខការណ៍ បណ្តាសេចក្តីតវ៉ា បណ្តឹងថ្កោលទោស សំណើអំពីចរិតលក្ខណៈរបស់បេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនមានការទាក់ទិនដល់ការតម្រែតម្រង់ កែប្រែបំពេញបន្ថែមបណ្តាព័ត៌មានក្នុងបញ្ជីជាក់ស្តែងរបស់បេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនស្ថិតក្នុងសិទ្ធិអំណាចដោះស្រាយរបស់គណៈកម្មាធិការបោះឆ្នោតនៅទីកន្លែងបង្កើត និងប្រកាសបញ្ជីនេះ។ ពេលទទួលយកបណ្តាសេចក្តីតវ៉ា បណ្តឹងថ្កោលទោស សំណើស្ថិតក្នុងប្រភេទដែលបានពោលមកខាងលើ គណៈកម្មការបោះឆ្នោតត្រូវបញ្ជូនឲ្យគណៈកម្មាធិការបោះឆ្នោតជាបន្ទាន់ដើម្បីពិនិត្យ ដោះស្រាយត្រឹមត្រូវតាមសិទ្ធិអំណាច (ចំណុច e អនុប្រយោគ ទី ២ មាត្រាទី ២៤ របស់ច្បាប់បោះឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជន)។
យោងលើលទ្ធផលពិនិត្យបញ្ជាក់ ឆ្លើយតបរបស់បណ្តាស្ថាប័នទាក់ទិន គណៈកម្មាធិការបោះ ឆ្នោតអាចសម្រេចលុបឈ្មោះបេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនក្នុងបញ្ជីរាយនាមជាផ្លូវការបណ្តាបេក្ខជនចេញឈរឆ្នោតឬក៏អនុវត្តការកែសម្រួល កែប្រែ បំពេញបន្ថែមបណ្តាខ្លឹមសារចាំបាច់ក្នុងបញ្ជីរាយនាមជាផ្លូវការបណ្តាបេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជន។ សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបោះឆ្នោតជាសេចក្តីសម្រេចចុងក្រោយបំផុត។
គណៈកម្មការបោះឆ្នោតបានត្រឹមតែដោះស្រាយបណ្តាការសេចក្តីបណ្តឹងតវ៉ា ថ្កោលទោស សំណើមានលក្ខណៈបច្ចេកទេសទាក់ទងដល់ការប្រកាស បិទប្រកាសបញ្ជីរាយនាមជាផ្លូវការបណ្តាបេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជននៅអង្គភាពបោះឆ្នោត(ឧទាហរណ៍ដូចជាពេលវេលាបិទប្រកាស ទីកន្លែង បែបផែនបិទប្រកាសបញ្ជីរាយនាម បណ្តាការខុសចន្លោះបោះពុម្ពក្នុងបញ្ជីរាយនាមបានបិទប្រកាស)។ ក្នុងករណីពលរដ្ឋមិនយល់ព្រមជាមួយការដោះស្រាយរបស់គណៈកម្មការបោះ ឆ្នោតនោះ គណៈកម្មាធិការបោះឆ្នោតថ្នាក់ប្រហាក់ប្រហែលដោះស្រាយ។ ដោះស្រាយ លំដាប់លំដោយ ដោយយោងទៅលើខ្លឹមសារសេចក្តីតវ៉ាឬក៏ថ្កោលទោស។
៤.បណ្តាសេចក្តីថ្កោលទោសទាក់ទងដល់ការខុសបំពានរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាមថ្នាក់ចាត់តាំងកិច្ចពិគ្រោះ ដល់សមាជិករបស់គណៈកម្មាធិការបោះឆ្នោត ដល់បណ្តាគណៈ កម្មការបោះឆ្នោត ក្រុមបោះឆ្នោតសុទ្ធតែស្ថិតក្នុងសិទ្ធិអំណាចដោះស្រាយរបស់គណៈកម្មាធិការបោះឆ្នោតថ្នាក់ប្រហាក់ប្រហែល។ ថ្វីត្បិតដូច្នោះ គណៈកម្មាធិការបោះ ឆ្នោតបានត្រឹមពិនិត្យ សម្រេចអំពីបណ្តាខ្លឹមសារជាប់ទាក់ទងផ្ទាល់ដល់ការចាត់តាំងបោះឆ្នោត។ ការពិនិត្យ កំណត់បន្ទុកជាក់ស្តែងរបស់បណ្តា បុគ្គល អង្គការចាត់តាំងមានការបំពានបានអនុវត្តតាមបណ្តាការកំណត់ដទៃទៀតរបស់ច្បាប់ដែលមានការទាក់ទង។
សំណួរទី ២៥៖ អ្នកមានអំពើបំពានច្បាប់ស្តីពីការបោះឆ្នោតត្រូវ វិនិច្ឆ័យដូចម្តេច?
ចម្លើយ៖ មាត្រាទី ៩៥ របស់ច្បាប់បោះឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនបានកំណត់ច្បាស់៖ ជនណាប្រើល្បិចកលបោក បញ្ឆោត ទិញទឹកចិត្ត ឬក៏ចាប់បង្ខំធ្វើឱ្យរាំងស្ទះការបោះឆ្នោត ចេញឈរឆ្នោត របស់ពលរដ្ឋ បំពានការកំណត់ស្តីពីការបំផុសចលនាបោះឆ្នោត អ្នកមាន បន្ទុកក្នុងការងារបោះឆ្នោតដែលក្លែងក្លាយលិខិតស្នាម កេងប្រវ័ញ្ចន៍សន្លឹក ឆ្នោត ឬក៏ប្រើល្បិចកលដទៃទៀតដើមធ្វើឱ្យខុសឃ្លាតលទ្ធផលបោះឆ្នោត ឬក៏បំពានបណ្តាសេចក្តីកំណត់ដទៃទៀតរបស់ច្បាប់ស្តីពីការបោះឆ្នោតនោះ យោងទៅតាមលក្ខណៈ កម្រិតបំពានត្រូវវិនិច្ឆ័យពិន័យ វិនិច្ឆ័យបំពានរដ្ឋបាល ឬក៏ពិនិត្យរក បន្ទុកព្រហ្មទណ្ឌ។
យោងតាមការកំណត់របស់ច្បាប់នេះ ក្រាំងច្បាប់ព្រហ្មទណ្ឌបានកំណត់ ជាក់ស្តែង ទោស ០២ យ៉ាងជាប់ទាក់ទងដល់ការបោះឆ្នោតរួមមាន៖
-ទោសរំលោភសិទ្ធិបោះឆ្នោត ចេញឈរឆ្នោត ឬក៏អនុម័តពេលរដ្ឋយកប្រជាមតិរបស់ពលរដ្ឋ (មាត្រាទី ១៦០)៖
១. អ្នកបោកបញ្ឆោត ទិញទឹកចិត្ត ក៏ចាប់បង្ខំ ឬក៏ប្រើល្បិចកលដទៃទៀតធ្វើរាំងស្ទះពលរដ្ឋអនុវត្តសិទ្ធិបោះឆ្នោត សិទ្ធិចេញឈរឆ្នោត ឬក៏សិទ្ធអនុម័តពេលរដ្ឋយកប្រជាមតិនោះត្រូវពិន័យព្រមាន ពិន័យកែប្រែមិនឃុំខ្លួន ឬក៏ពិន័យជាប់ពន្ធនាគារពី ០៣ ខែដល់ ០១ ឆ្នាំ។
២. បំពានទោសមួយស្ថិតក្នុងចំណោមករណីតទៅនេះ ត្រូវពិន័យ ជាប់ពន្ធនាគារពី ០១ ដល់ ០២ ឆ្នាំ៖
ក) មានការចាត់តាំង។
ខ) ឆ្លៀតយកតំណែង សិទ្ធិអំណាច។
គ) ញុាំងឱ្យដល់ការផ្អាកថ្ងៃបោះឆ្នោត បោះឆ្នោតមកវិញ ឬក៏ ផ្អាកការយកប្រជាមតិ។
៣. អ្នកបំពានទោសនៅទាំងត្រូវហាមទទួលតំណែងជាដាច់ខាតចាប់ពី ០១ ឆ្នាំដល់ ០៥ ឆ្នាំ។
- ទោសធ្វើខុសឃ្លាតលទ្ធផលបោះឆ្នោត លទ្ធផលយកប្រជាមតិ (មាត្រទី ១៦១)៖
១. អ្នកណាមានបន្ទុកក្នុងការចាត់តាំង ឃ្លាំមើលការបោះឆ្នោត ចាត់ តាំងយកប្រជាមតិដែលក្លែងបន្លំក្រដាសស្នាម គៃបន្លំសន្លឹកឆ្នោត ឬក៏ប្រើល្បិចកលដទៃទៀតធ្វើឱ្យខុសឃ្លាតលទ្ធផលបោះឆ្នោត លទ្ធផលយកមតិប្រជាជន នោះត្រូវពិន័យកែប្រែមិនឃុំខ្លួនដល់ ០២ ឆ្នាំ ឬក៏ពិន័យជាប់ពន្ធនាគារ ពី ០៣ ខែដល់ ០២ ឆ្នាំ។
២. បំពានទោសស្ថិតក្នុងករណីមួយនៃបណ្តាករណីដូចតទៅ នោះ ត្រូវពិន័យជាប់ពន្ធនា គារពី ០១ ឆ្នាំដល់ ០៣ ឆ្នាំ៖
ក) មានការចាត់តាំង។
ខ) ញុាំងឱ្យដល់ការចាត់តាំងបោះឆ្នោត ឬក៏យកប្រជាមតិ ឡើងវិញ។
៣. អ្នកបំពានទោសនៅទាំងអាចត្រូវហាមទទួលតំណែងជាដាច់ខាតពី ០១ ឆ្នាំដល់ ០៥ ឆ្នាំ។ បេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជនដែលមានអំពើបំពានច្បាប់ស្តីពីការបោះឆ្នោត(ដូចជាផ្តល់ការណ៍សំណុំលិខិតឈរឈ្មោះមិនស្មោះត្រង់ កុហក គៃបន្លំ ព័ត៌មាន បំពានស្តីពីការកំណត់បំផុសចលនាបោះឆ្នោត។ល។)នោះអាចត្រូវលុបឈ្មោះក្នុងបញ្ជីរាយនាមជាផ្លូវការបណ្តាបេក្ខជនចេញឈរឆ្នោតឬបើបានបោះឆ្នោតក៏មិនបានទទួលស្គាល់លក្ខណៈតំណាងរដ្ឋសភា តំណាង ក្រុមប្រឹក្សាប្រជាជនឡើយ។
សំណួរទី ២៦៖ បណ្តាអ្នកណាខ្លះឈ្មោះថាជាម្ចាស់ឆ្នោត?
ចម្លើយ៖ ម្ចាស់ឆ្នោតគឺជាអ្នកមានសិទ្ធិបោះឆ្នោត។ ជាពលរដ្ឋប្រទេស សាធារណរដ្ឋសង្គមនិយម វៀតណាម-ជាអ្នកមានសញ្ជាតិវៀតណាម គិត ដល់ថ្ងៃបោះឆ្នោត (ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១) មានអាយុគ្រប់ពី ១៨ ឆ្នាំឡើងទៅ និងមានគ្រប់បណ្តាលក្ខណៈតាមការកំណត់របស់ច្បាប់បោះឆ្នោតសុទ្ធតែមានសិទ្ធិបោះឆ្នោត។
សំណួរទី ២៧៖ បណ្តាអ្នកណាខ្លះមិនបានកត់ឈ្មោះទៅក្នុងបញ្ជីរាយនាមម្ចាស់ឆ្នោត?
ចម្លើយ៖ បណ្តាអ្នកស្ថិតក្នុងបណ្តាករណីខាងក្រោមមិនបានកត់ឈ្មោះទៅក្នុងបញ្ជីរាយនាមម្ចាស់ឆ្នោត៖
- អ្នកកំពុងត្រូវដកហូតសិទ្ធិបោះឆ្នោតតាមសាលក្រម សេចក្តីសម្រេចរបស់តុលាការបានមានសុពលភាពក្រឹត្យច្បាប់។
- អ្នកកំពុងផ្តន្ទាទោសប្រហារជីវិតក្នុងរយៈពេលរង់ចាំអនុវត្តក្តី។
- អ្នកកំពុងប្រតិបត្តិបទពិន័យជាប់ពន្ធនាគារដែលមិនបានទទួលការព្យួរទោស។
- អ្នកបាត់លទ្ធភាពអំពើកិច្ចការស៊ីវិល។
សំណួរទី ២៨៖ សិទ្ធិបោះឆ្នោតរបស់បណ្តាម្ចាស់ឆ្នោតមានភាពដូចគ្នាឬទេ?
ចម្លើយ៖ យោងទៅតាមពេលវេលាស្នាក់នៅឬក៏ទំនាក់ទំនងស្អិតល្មួតជាមួយមូលដ្ឋានកន្លែងចុះឈ្មោះចូលរួមបោះឆ្នោតដែលច្បាប់បោះឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនបានកំណត់តាមក្រុមមុខសញ្ញាម្ចាស់ឆ្នោតនីមួយៗមានបរិវេណចូលរួមបោះឆ្នោតមិនដូចគ្នាទាំងស្រុង ឡើយ។ តួយ៉ាងដូចជា៖
-ម្ចាស់ឆ្នោតជាអ្នកចុះឈ្មោះស្នាក់នៅអចិន្រ្តៃយ៍នៅតំបន់បោះឆ្នោត និងម្ចាស់ឆ្នោតជាអ្នកចុះឈ្មោះស្នាក់នៅបណ្តោះអាសន្ន មានពេលវេលាចុះឈ្មោះ ស្នាក់នៅបណ្តោះអាសន្ននៅអង្គភាពរដ្ឋបាលថ្នាក់ឃុំ កន្លែងមានអង្គភាពបោះឆ្នោតតាំងពីគ្រប់ ១២ ខែឡើងទៅនោះ បានកត់ឈ្មោះទៅក្នុងបញ្ជី រាយនាម ម្ចាស់ឆ្នោតដើម្បីបោះឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជននៅថ្នាក់ទាំង ៣៖ ថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់ឃុំ(លើកលែងកន្លែងដែលគ្មានអង្គភាពរដ្ឋបាលថ្នាក់ឃុំ ឬក៏កន្លែងអនុវត្តទម្រង់រដ្ឋអំណាចទីក្រុងគ្មានចាត់តាំងក្រុមប្រឹក្សាប្រជាជនខណ្ឌ សង្កាត់)។
-មា្ចស់ឆ្នោតជាអ្នកចុះឈ្មោះស្នាក់នៅបណ្តោះអាសន្ននៅនឹងអង្គភាពរដ្ឋបាលថ្នាក់ឃុំកន្លែងមានតំបន់បោះឆ្នោត និងមានពេលវេលាចុះឈ្មោះស្នាក់នៅបណ្តោះអាសន្នមិនទាន់គ្រប់ ១២ ខែនោះ បានត្រឹមតែកត់ឈ្មោះ ចូលក្នុងបញ្ជីរាយនាមម្ចាស់ឆ្នោត ដើម្បីបោះឆ្នោតតំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត និងតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ស្រុកនៅកន្លែងដែលខ្លួនស្នាក់នៅបណ្តោះអាសន្នបើសិនមានបំណងចូលរួមបោះឆ្នោតនៅកន្លែងស្នាក់នៅបណ្តោះអាសន្ន។
-ម្ចាស់ឆ្នោតជាអ្នកកំពុងឃុំខ្លួន ឃាត់ខ្លួនបណ្តោះអាសន្ន អ្នកកំពុងប្រតិបត្តិវិធានការនាំចូលទៅមូលដ្ឋានអប់រំចាប់បង្ខំ មូលដ្ឋានកែប្រែញៀនចាប់បង្ខំបានកត់ឈ្មោះទៅក្នុងបញ្ជីរាយនាមម្ចាស់ឆ្នោតដើម្បីបោះឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្តកន្លែងដែលអ្នកនោះកំពុងឃុំខ្លួន ឃាត់ខ្លួនបណ្តោះអាសន្ន កំពុងប្រតិបត្តិវិធានការនាំចូលទៅមូលដ្ឋានអប់រំចាប់បង្ខំ មូលដ្ឋានកែ ប្រែញៀនចាប់បង្ខំ។
សំណួរទី ២៩៖ បណ្តាករណីណាម្ចាស់ឆ្នោតបានត្រឹមតែចូលរួមបោះឆ្នោតតំណាង រដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត?
ចម្លើយ៖ ម្ចាស់ឆ្នោតជាអ្នកកំពុងត្រូវឃុំខ្លួន ឃាត់ខ្លួន អ្នកកំពុងប្រតិបត្តិវិធានការនាំចូលទៅមូលដ្ឋានអប់រំចាប់បង្ខំ មូលដ្ឋានកែប្រែញៀនចាប់ បង្ខំ បានត្រឹមតែកត់ឈ្មោះទៅក្នុងបញ្ជីរាយនាម ម្ចាស់ឆ្នោតដើម្បីចូលរួម បោះឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្តកន្លែងដែលអ្នកនោះកំពុងត្រូវឃុំខ្លួន ឃាត់ខ្លួន កំពុងប្រតិបត្តិវិធានការនាំចូលទៅមូលដ្ឋានអប់រំចាប់បង្ខំ មូលដ្ឋានកែប្រែញៀនចាប់បង្ខំ។
-ម្ចាស់ឆ្នោតពីព្រោះតែទៅកន្លែងផ្សេង មិនអាចចូលរួមបោះឆ្នោតនៅកន្លែងដែលបានកត់ឈ្មោះទៅក្នុងបញ្ជីម្ចាស់ឆ្នោតនោះ ធ្វើសំណុំលិខិតដើម្បីបានបំពេញបន្ថែមឈ្មោះទៅក្នុងបញ្ជីរាយនាមម្ចាស់ឆ្នោត រួចចូលរួម បោះឆ្នោតតំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្តកន្លែងដែលខ្លួនអាចចូលរួមបោះឆ្នោត។
សំណួរទី ៣០៖ បណ្តាករណីណាម្ចាស់ឆ្នោតបានត្រឹមតែចូលរួមបោះឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត ថ្នាក់ស្រុក?
ចម្លើយ៖ - មា្ចស់ឆ្នោតជាអ្នកស្នាក់នៅបណ្តោះអាសន្ននៅអង្គភាពរដ្ឋ បាលថ្នាក់ឃុំ និងមានពេលវេលាចុះឈ្មោះស្នាក់នៅបណ្តោះអាសន្នមិនទាន់គ្រប់ ១២ ខែ បានត្រឹមតែកត់ឈ្មោះទៅ ក្នុងបញ្ជីរាយនាមម្ចាស់ឆ្នោតដើម្បីចូលរួមបោះឆ្នោតតំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត ថ្នាក់ស្រុកកន្លែងដែលខ្លួនកំពុងស្នាក់នៅបណ្តោះអាសន្ន។
- ម្ចាស់ឆ្នោតជាយោធានៅអង្គភាពនៅបណ្តាអង្គភាពប្រដាប់អាវុធប្រ ជាជនបានកត់ឈ្មោះទៅ ក្នុងបញ្ជីរាយនាមម្ចាស់ឆ្នោតដើម្បីបោះឆ្នោតតំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត ថ្នាក់ស្រុកនៅ កន្លែងស្នាក់នៅបណ្តោះអាសន្ន ឬក៏កន្លែងបោះទ័ព។
- ពលរដ្ឋវៀតណានៅក្រៅប្រទេសវិលត្រឡប់មកវៀតណាមក្នុងអំឡុងពេលចាប់ពីក្រោយពេលបញ្ចីរាយនាមម្ចាស់ឆ្នោតបានបិទប្រកាសដល់មុនពេលចាប់ផ្តើមបោះឆ្នោត ២៤ ម៉ោងនោះធ្វើសំណុំលិខិតដើម្បីបានកត់ឈ្មោះទៅក្នុងបញ្ជីរាយនាមម្ចាស់ឆ្នោតកន្លែងស្នាក់នៅបណ្តោះអាសន្ន រួចចូល រួមបោះឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត ថ្នាក់ស្រុក។
- អ្នកបញ្ជូនទៅស្នាក់នៅបណ្តោះអាសន្ននៅកន្លែងផ្សេងជាមួយអង្គភាពរដ្ឋបាលថ្នាក់ឃុំដែលខ្លួនបានកត់ឈ្មោះទៅក្នុងបញ្ជីរាយនាមម្ចាស់ឆ្នោត និងមានបំណងចូលរួមបោះឆ្នោតនៅកន្លែងស្នាក់នៅបណ្តោះអាសន្នថ្មីនោះ លុបឈ្មោះក្នុងបញ្ជីរាយនាមម្ចាស់ឆ្នោតនៅកន្លែងស្នាក់នៅចាស់ រួចបំពេញបន្ថែមទៅក្នុងបញ្ជីរាយនាមនៅកន្លែងស្នាក់អាស្រ័យបណ្តោះអាសន្នថ្មីដើម្បី បោះឆ្នោតតំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត ថ្នាក់ស្រុក។
សំណួរទី ៣១៖ បណ្តាករណីណាម្ចាស់ឆ្នោតបានចូលរួមបោះឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនទាំង ០៣ ថ្នាក់?
ចម្លើយ៖ ម្ចាស់ឆ្នោតបានចូលរួមបោះឆ្នោតតំណាងរដ្ឋសភា និង តំណាងក្រុមប្រឹក្សាប្រជាជននៅទាំង ០៣ ថ្នាក់៖ ថ្នាក់ខេត្ត ស្រុក ឃុំពេលស្ថិតក្នុងបណ្តាករណីដូចតទៅ៖
- ម្ចាស់ឆ្នោតជាអ្នកស្នាក់នៅអចិន្ត្រៃយ៍នៅនឹងអង្គភាពរដ្ឋបាលថ្នាក់ ឃុំកន្លែងមានតំបន់បោះ ឆ្នោត។
- ម្ចាស់ឆ្នោតជាអ្នកស្នាក់នៅបណ្តោះអាសន្ននៅនឹងអង្គភាពរដ្ឋបាល ថ្នាក់ឃុំ កន្លែងដែលមាន តំបន់បោះឆ្នោត និងមានពេលវេលាចុះឈ្មោះស្នាក់នៅបណ្តោះអាសន្នចាប់ពីគ្រប់ ១២ ខែឡើង ទៅ។
- ពលរដ្ឋវៀតណាមនៅក្រៅប្រទេសវិលត្រឡប់មកវៀតណាមក្នុងអំឡុងវេលាចាប់ពីក្រោយពេលបញ្ជីរាយនាមម្ចាស់ឆ្នោតបានបិទប្រកាសដល់មុនពេលចាប់ផ្តើមបោះឆ្នោត ២៤ ម៉ោងបានធ្វើសំណុំលិខិតដើម្បីបានកត់ឈ្មោះទៅក្នុងបញ្ជីរាយនាមម្ចាស់ឆ្នោតនៅកន្លែងស្នាក់នៅអចិន្ត្រៃយ៍។
- អ្នកកំពុងឃុំខ្លួន ឃាត់ខ្លួនបណ្តោះអាសន្ន អ្នកកំពុងប្រតិបត្តិវិធានការនាំយកទៅមូលដ្ឋានអប់រំចាប់បង្ខំ មូលដ្ឋានកែប្រែញៀនចាប់បង្ខំ បើសិនដល់ មុនពេលចាប់ផ្តើមបោះឆ្នោត ២៤ ម៉ោង ប៉ុន្តែ បានលើកលែងឱ្យមានសេរី ភាព ឬក៏អស់ពេលវេលាអប់រំចាប់បង្ខំ កែប្រែញៀនចាប់បង្ខំ រួចបានធ្វើសំណុំលិខិតដើម្បីបានលុបឈ្មោះក្នុងបញ្ជីរាយនាមនៅកន្លែងមានមណ្ឌលឃុំខ្លួនបណ្តោះអាសន្ន មូលដ្ឋានអប់រំចាប់បង្ខំ មូលដ្ឋានកែប្រែញៀនចាប់ បង្ខំ និងបានបំពេញបន្ថែមទៅក្នុងបញ្ជីរាយនាមម្ចាស់ឆ្នោតនៅកន្លែងស្នាក់ នៅបណ្តោះអាសន្ន។
សំណួរទី ៣២៖ សិទ្ធិបោះឆ្នោតរបស់អ្នកស្ម័គ្រចិត្តសុំចូលទៅកែប្រែញៀន ព្យាបាលនៅនឹង មូលដ្ឋានអប់រំចាប់បង្ខំ មូលដ្ឋានកែប្រែញៀនបានអនុវត្តដូចម្តេច?
ចម្លើយ៖ ចំពោះម្ចាស់ឆ្នោតជាអ្នកស្ម័គ្រចិត្តសុំចូលកែព្រែញៀន ព្យាបាលនៅនឹងមូលដ្ឋាន កែប្រែញៀនចាប់បង្ខំនោះការធានាអនុវត្តសិទ្ធិបោះឆ្នោតបានកំណត់ដូចចំពោះម្ចាស់ឆ្នោតជាអ្នកស្នាក់នៅបណ្តោះអាសន្ន កំណត់ត្រង់កថាអនុប្រយោគទី ៣ មាត្រាទី ២៩ របស់ច្បាប់បោះឆ្នោត តំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជន។ តាមរយៈនោះ បើសិន ដល់ថ្ងៃបោះឆ្នោត បណ្តា អ្នកម្ចាស់ឆ្នោតទាំងនេះវិលទៅកន្លែងស្នាក់នៅបណ្តោះអាសន្ននោះ បានបំពេញបន្ថែមឈ្មោះទៅ ក្នុងបញ្ជីរាយនាមម្ចាស់ឆ្នោតនៅកន្លែងស្នាក់នៅអចិន្ត្រៃយ៍ដើម្បីបោះឆ្នោតតំណាងរដ្ឋសភា តំណាង ក្រុមប្រឹក្សាប្រជាជននៅទាំង ០៣ ថ្នាក់៖ ខេត្ត ស្រុក ឃុំ។ ចំពោះករណីដល់ថ្ងៃបោះឆ្នោតពួកគាត់នៅតែអនុវត្តការកែប្រែញៀន ព្យាបាលនៅមូលដ្ឋាន កែប្រែញៀន បើសិនពេលវេលាចាប់ពីកែប្រែ ញៀន ព្យាបាលនៅមូលដ្ឋាន ដល់ថ្ងៃបោះឆ្នោតមិនទាន់គ្រប់ ១២ ខែនោះ បណ្តាម្ចាស់ឆ្នោតនេះបានចូលរួមបោះឆ្នោតតំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត និងថ្នាក់ស្រុក។ បើសិនពេលវេលាចាប់ពីពេលកែប្រែញៀន ព្យាបាលនៅមូលដ្ឋានដល់ថ្ងៃបោះឆ្នោតគឺចាប់ពីគ្រប់ ១២ ខែឡើងទៅនោះ ពួកគាត់បានចូលរួមបោះឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជននៅថ្នាក់ទាំងបីនៅនឹងមូលដ្ឋានបោះឆ្នោតកន្លែងមានមូលដ្ឋានកែប្រែញៀន។
សំណួរទី ៣៣៖ ម្ចាស់ឆ្នោតជាអ្នកចរនិវាសសេរី មិនទាន់ចុះឈ្មោះស្នាក់នៅអចិន្ត្រៃយ៍ ឬក៏ស្នាក់នៅបណ្តោះអាសន្ននៅមូលដ្ឋាននោះ មានសិទ្ធិចូលរួមបោះឆ្នោតតំណាងនៅថ្នាក់ណា?
ចម្លើយ៖ អំពីលក្ខខណ្ឌ ពលរដ្ឋគ្រប់រូបមានសិទ្ធិបោះឆ្នោត សុទ្ធតែ បានកត់ឈ្មោះទៅក្នុងបញ្ជីរាយនាមម្ចាស់ឆ្នោត និងបានផ្តល់បណ្ណអ្នកបោះឆ្នោតដើម្បីអនុវត្តសិទ្ធិបោះឆ្នោត នៅកន្លែង ខ្លួនស្នាក់នៅអចិន្ត្រៃយ៍ឬបណ្តោះអាសន្ន។ ដើម្បីធានាសិទ្ធិបោះឆ្នោតរបស់ម្ចាស់ឆ្នោតជាអ្នកចរនិវាសសេរី តាមការណែនាំរបស់ក្រុមប្រឹក្សាបោះឆ្នោតជាតិពីការបោះឆ្នោត ឆ្នាំ ២០១៦ គណៈកម្មាធិការប្រជាជនថ្នាក់ឃុំគប្បីជូនដំណឹងឱ្យម្ចាស់ឆ្នោតលើភូមិសាស្រ្តដឹងអំពីនីតិវិធីអនុវត្តសិទ្ធិបោះឆ្នោត និងការបង្កើតបញ្ជីរាយនាមម្ចាស់ឆ្នោតដើម្បីម្ចាស់ឆ្នោតសម្រេចកន្លែងដែលខ្លួនចុះឈ្មោះអនុវត្តសិទ្ធិបោះឆ្នោត(អាចជាការវិលត្រឡប់ពីកន្លែងដែលពួកគាត់កំពុងចុះឈ្មោះស្នាក់នៅអចិន្ត្រៃយ៍ឬបណ្តោះអាសន្ន)។ ចំពោះករណីម្ចាស់ឆ្នោតនៅតែមានបំណងបានអនុវត្តការបោះឆ្នោតនៅមូលដ្ឋានកន្លែងដែលពួកគាត់រស់នៅជាក់ស្តែងនោះ មូលដ្ឋានបង្កលក្ខណៈដើម្បីកត់ឈ្មោះបណ្តាម្ចាស់ឆ្នោតនេះទៅក្នុងបញ្ជីរាយនាមម្ចាស់ឆ្នោតរបស់តំបន់បោះឆ្នោតប្រហាក់ប្រហែលកន្លែងដែលពួកគាត់កំពុងអនុវត្តការរស់នៅជាក់ស្តែង និងអនុវត្តសិទ្ធិបោះឆ្នោតដូចចំពោះម្ចាស់ឆ្នោតជាអ្នកស្នាក់នៅបណ្តោះអាសន្ន មានពេលវេលាចុះឈ្មោះស្នាក់នៅបណ្តោះអាសន្នមិនទាន់គ្រប់ ១២ ខែ(អាស្រ័យគ្មានមូលដ្ឋានដើម្បីកំណត់ពេលវេលាចាប់ផ្តើមស្នាក់នៅនឹងមូលដ្ឋាន)។
គណៈកម្មាធិការប្រជាជនថ្នាក់ឃុំចាត់តាំងដើម្បីម្ចាស់ឆ្នោតជាអ្នកចរនិវាសសេរីមិនទាន់ចុះឈ្មោះអចិន្ត្រៃយ៍ ឬក៏បណ្តោះអាសន្នចូលរួមបោះឆ្នោតនៅតំបន់បោះឆ្នោតរបស់មូលដ្ឋានបានកំណត់លើមូលដ្ឋានបណ្តាភូមិស្រុក មណ្ឌលអាសយជនដែលមានលើភូមិសាស្រ្តនាពេលបច្ចុប្បន្ន។
សំណួរទី ៣៤៖ ម្ចាស់ឆ្នោតចុះឈ្មោះស្នាក់នៅអចិន្ត្រៃយ៍នៅមូលដ្ឋាន ប៉ុន្តែទៅពលកម្ម រៀន សូត្រនៅមូលដ្ឋានដទៃទៀត ម៉្លោះហើយច្រើនមិនសូវមានមុខនៅកន្លែងស្នាក់នៅអចិន្រ្តៃយ៍យូរថ្ងៃនោះ ការធានាសិទ្ធិបោះ ឆ្នោតសម្រាប់ពួកគាត់បានអនុវត្តដូចម្តេច?
ចម្លើយ៖ ចំពោះករណីម្ចាស់ឆ្នោតបានចុះឈ្មោះស្នាក់នៅអចិន្ត្រៃយ៍នៅមូលដ្ឋាន បើសិនធ្វើសំណុំលិខិតផ្តល់ការណ៍មុនពេលទៅពលកម្ម រៀន សូត្រនៅមូលដ្ឋានដទៃនោះ បានចាត់ទុកថាមិនស្នាក់ នៅអចិន្ត្រៃយ៍នៅ មូលដ្ឋាន។ គណៈកម្មាធិការប្រជាជនថ្នាក់ឃុំកន្លែងពលរដ្ឋចុះឈ្មោះស្នាក់នៅអចិន្ត្រៃយ៍មិនកត់ឈ្មោះពលរដ្ឋនោះទៅក្នុងបញ្ជីរាយនាមម្ចាស់ឆ្នោតឡើយ។ ក្នុងករណីនេះ ពលរដ្ឋមានសិទ្ធិចុះឈ្មោះដើម្បីបានកត់ឈ្មោះទៅក្នុងបញ្ជីរាយនាមម្ចាស់ឆ្នោតនៅកន្លែងខ្លួនស្នាក់នៅបណ្តោះអាសន្ន រួចអនុវត្តសិទ្ធិបោះឆ្នោតនៅនឹងកន្លែងស្នាក់នៅបណ្តោះអាសន្ន។
ចំពោះករណីម្ចាស់ឆ្នោតវិលត្រឡប់មកកន្លែងស្នាក់នៅអចិៃន្រ្តយ៍ក្នុងអំឡុងពេលចាប់ពីក្រោយពេលបញ្ជីរាយនាមម្ចាស់ឆ្នោតបានបិទប្រកាសដល់មុនពេលចាប់ផ្តើមបោះឆ្នោត ២៤ ម៉ោងនោះ ទៅកាន់គណៈកម្មាធិការប្រជាជនឃុំកន្លែងចុះឈ្មោះអចិន្ត្រៃយ៍ដើម្បីស្នើបានបំពេញបន្ថែមឈ្មោះចូលបញ្ជីរាយនាមម្ចាស់ឆ្នោត រួចទទួលបណ្ណបោះឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់ឃុំ។
ចំពោះករណីពលរដ្ឋបានចុះឈ្មោះអចិន្ត្រៃយ៍នៅមូលដ្ឋាន ប៉ុន្តែមិនទាន់ធ្វើសំណុំលិខិតផ្តល់ការណ៍អវត្តមានបណ្តោះអាសន្នមុនពេលទៅពលកម្ម រៀនសូត្រនៅមូលដ្ឋានដទៃនោះ ទោះបីលើភាពជាក់ស្តែងបានអវត្តមានយូរថ្ងៃនៅកន្លែងស្នាក់នៅអចិន្ត្រៃយ៍ គណៈកម្មាធិការប្រជាជនថ្នាក់ឃុំនៅតែត្រូវកត់ឈ្មោះពលរដ្ឋនោះទៅក្នុងបញ្ជីរាយនាមម្ចាស់ឆ្នោតដើម្បីឱ្យពួកគាត់អនុវត្តសិទ្ធិបោះឆ្នោតនៅមូលដ្ឋាន លើកលែងករណីរូបម្ចាស់ ឆ្នោត ឬក៏សាច់ញាតិរបស់ម្ចាស់ឆ្នោតនោះបានប្រកាសបំណងរបស់ម្ចាស់ឆ្នោតស្តីពីការមិនចូលរួមបោះឆ្នោតនៅកន្លែងស្នាក់នៅអចិន្ត្រៃយ៍។
ទន្ទឹមនឹងនោះ គប្បីមានវិធានការជូនដំណឹងសមស្របដើម្បីម្ចាស់ឆ្នោតដឹងអំពីការដែលបញ្ជីរាយនាមម្ចាស់ឆ្នោត រួចអនុវត្តសិទ្ធិបោះឆ្នោតរបស់ខ្លួន។
សំណួរទី ៣៥៖ ម្ចាស់ឆ្នោតជានិស្សិតរបស់បណ្តាមូលដ្ឋានអប់រំមហា វិទ្យាល័យ ឬក៏កម្មករតំបន់ឧស្សាហកម្មអាចបានកត់ឈ្មោះទៅក្នុងបញ្ជីរាយ នាមម្ចាស់ឆ្នោត និងចូលរួមបោះឆ្នោតនៅតំបន់បោះឆ្នោតកន្លែងមានមូលដ្ឋានអប់រំ ឬក៏មានតំបន់ផ្ទះស្នាក់នៅប្រមូលផ្តុំរបស់តំបន់ឧស្សាហកម្មដើម្បី ងាយស្រួលសម្រាប់ការចូលរួមបោះឆ្នោតបានឬទេ?
ចម្លើយ៖ អំពីលក្ខខណ្ឌ ម្ចាស់ឆ្នោតជានិស្សិត កម្មករគប្បីចុះឈ្មោះដើម្បីបានកត់ឈ្មោះទៅ ក្នុងបញ្ជីរាយនាមម្ចាស់ឆ្នោតកន្លែងដែលខ្លួនស្នាក់់នៅ អចិន្ត្រៃយ៍ឬបណ្តោះអាសន្ន។
ចំពោះករណីសាលាមហាវិទ្យាល័យ ឧត្តមសិក្សា ឬក៏តំបន់ឧស្សាហកម្មបានបង្កើតតំបន់បោះឆ្នោតដោយឡែកនោះ ម្ចាស់ឆ្នោតជាកម្មាភិបាល គ្រូបង្រៀន និស្សិត កម្មករមិនស្នាក់នៅអចិន្ត្រៃយ៍ឬក៏បណ្តោះអាសន្នក្នុងអន្តេវាសិកដ្ឋាន ឬក៏តំបន់ផ្ទះស្នាក់នៅប្រមូលផ្តុំរបស់តំបន់ឧស្សាហកម្ម ដោយមានបំណងចូលរួមបោះឆ្នោតនៅតំបន់បោះឆ្នោតកន្លែងមានសាលាមហាវិទ្យាល័យ ឧត្តមសិក្សា ឬក៏តំបន់ឧស្សាហកម្ម(ដើម្បីងាយស្រួលជាងសម្រាប់ការងារ និងការប្រជុំជីវភាពរបស់ខ្លួន)មានសិទ្ធិសុំផ្តល់លិខិតបញ្ជាក់ របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំកន្លែងដែលខ្លួនបានមានឈ្មោះក្នុងបញ្ជីរាយនាមម្ចាស់ឆ្នោត(តាមគំរូលេខ ១២/HĐBC)ដើម្បីបានបំពេញបន្ថែមទៅក្នុងបញ្ជីរាយនាមម្ចាស់ឆ្នោតចូលរួមបោះឆ្នោតតំណាងរដ្ឋសភា និងបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្តតំបន់បោះឆ្នោតថ្មី។
សំណួរទី ៣៦៖ បណ្តាអ្នកអវត្តមានបណ្តោះអាសន្នចាកទីកន្លែងស្នាក់នៅចាប់ពីពេលបញ្ជី រាយនាមម្ចាស់ឆ្នោតបានបិទប្រកាសរហូតដល់ ថ្ងៃបោះឆ្នោតពីព្រោះតែមូលហេតុផ្សេងគ្នានោះអនុវត្តការបោះឆ្នោតនៅទីណា?
ចម្លើយ៖ ចាប់ពីពេលបិទប្រកាសបញ្ជីរាយនាមម្ចាស់ឆ្នោតរហូតដល់ថ្ងៃ បោះឆ្នោត បើសិនម្ចាស់ឆ្នោតរូបណាពីព្រោះតែទៅកន្លែងផ្សេង មិនអាច ចូលរួមបោះឆ្នោតនៅកន្លែងខ្លួនដែលបានកត់ឈ្មោះទៅក្នុងបញ្ជីរាយនាមម្ចាស់ឆ្នោត(ឧទាហរណ៍ដូចជាទៅបំពេញការងារ ទៅរៀនសូត្រ ទេសចរណ៍ សម្រាក់បំប៉ន ព្យាបាលជំងឺ សួរសុខទុក្ខសាច់ញាតិ។ល។)នោះអាចសុំលិខិតបញ្ជាក់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំកន្លែងខ្លួនមានឈ្មោះក្នុងបញ្ជីរាយនាមម្ចាស់ឆ្នោត(តាមគំរូ ១២/HĐBC)ដើម្បីបានបំពេញបន្ថែមឈ្មោះទៅក្នុងបញ្ជីរាយនាមម្ចាស់ឆ្នោត រួចចូលរួមបោះឆ្នោតតំណាង រដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្តនៅកន្លែងដែលខ្លួនអាច ចូលរួមបោះឆ្នោត។ ពេលផ្តល់លិខិតបញ្ជាក់ គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវកត់ទៅក្នុងបញ្ជីរាយនាមម្ចាស់ឆ្នោតជាបន្ទាន់នៅកន្លែងតំបន់បោះឆ្នោតស្ថិតក្នុងមូលដ្ឋានខ្លួននៅក្បែរឈ្មោះម្ចាស់ឆ្នោតដោយកន្សោមពាក្យ “បោះឆ្នោតនៅកន្លែងដទៃ”។
ចំពោះករណីអ្នកបានកត់ឈ្មោះទៅក្នុងបញ្ជីរាយនាមម្ចាស់ឆ្នោតនៅតំបន់បោះឆ្នោតមួយ ប៉ុន្តែជិតដល់ថ្ងៃបោះឆ្នោតត្រូវបញ្ជូនទៅចត្តាឡីស័កសុខាភិបាលប្រមូលផ្តុំនៅមូលដ្ឋានដទៃរហូតដល់អស់ថ្ងៃបោះឆ្នោតតាមការកំណត់របស់ស្ថាប័នមានសិទ្ធិអំណាច និងមិនអាចអនុវត្តសំណុំបែបបទសុំលិខិតបញ្ជាក់ដើម្បីទៅបោះឆ្នោតនៅកន្លែងផ្សេងដូចបានពោលខាងលើ នោះ គណៈកម្មាធិការប្រជាជនថ្នាក់ឃុំកន្លែងដែលបានបង្កើតបញ្ជីរាយនាមម្ចាស់ឆ្នោតមានបន្ទុកក្តាប់ព័ត៌មាន ម្ចាស់ការផ្តល់លិខិតបញ្ជាក់ និងផ្ញើ ដល់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំកន្លែងមានមូលដ្ឋានចត្តាឡីស័កប្រមូលផ្តុំដើម្បីស្នើបំពេញបន្ថែមអ្នកនេះទៅក្នុងបញ្ជីរាយនាមម្ចាស់ឆ្នោត រួចផ្តល់បណ្ណម្ចាស់ឆ្នោតថ្មីសំដៅជួយឱ្យពួកគាត់អនុវត្តសិទ្ធិបោះឆ្នោតតាមសេចក្តីកំណត់របស់ច្បាប់។ គណៈកម្មាធិការប្រជាជន កន្លែងបានបង្កើតបញ្ជីរាយនាមម្ចាស់ឆ្នោតដំបូងមានបន្ទុកបញ្ចូលទៅក្នុងបញ្ជីរាយនាមម្ចាស់ឆ្នោតរួមបន្ទាត់ជាមួយគោត្ត ព្រមទាំងនាមរបស់អ្នកត្រូវនាំទៅចត្តាឡីស័កប្រមូលផ្តុំខ្លឹមសារកត់សម្គាល់ “បោះឆ្នោតនៅកន្លែងផ្សេងអាស្រ័យចត្តាឡីស័កសុខា ភិបាល”។
សំណួរទី ៣៧៖ ដូចម្តេចចាត់ថាជាបេក្ខជនបានឧទ្ទេសនាមចេញឈរឆ្នោត និងដូចម្តេចជាបេក្ខជនចេញឈរឆ្នោតដោយខ្លួនឯង?
ចម្លើយ៖ បេក្ខជនបានឧទ្ទេសនាមចេញឈរឆ្នោត គឺជាកម្មាភិបាល និយោជិត បុគ្គលិក នាយទា ហានកងកម្លាំងប្រដាប់អាវុធ ឬក៏ពលករគំរូឆ្នើមកំពុងបំពេញការងារនៅតាមបណ្តាស្ថាប័នរដ្ឋ អង្គការនយោបាយ អង្គការ នយោបាយ-សង្គម អង្គការសង្គម អង្គភាព អង្គភាពបុព្វហេតុសាធារណៈ អង្គភាពប្រដាប់អាវុធប្រជាជន ឬក៏សមាជិកឆ្នើមរបស់អង្គការនយោ បាយ-សង្គម អង្គការសង្គម មនុស្សរបស់ភូមិស្រុកក្រុមប្រជាទីក្រុងធានាគ្រប់សម្បទា លក្ខណៈចេញឈរឆ្នោតតំណាងរដ្ឋសភា ចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនតាមសេចក្តីកំណត់របស់ច្បាប់ចាត់តាំងរដ្ឋសភា ច្បាប់ ចាត់តាំងរដ្ឋអំណាចមូលដ្ឋាន រួចបានបណ្តាស្ថាប័ន អង្គការចាត់តាំង អង្គភាព ឬភូមិ ក្រុមប្រជាទីក្រុង(ចំពោះបេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំ) ជ្រើសរើសសំណុំលិខិតជាដាច់ខាតដើម្បីឧទ្ទេសនាមចេញ ឈរឈ្មោះតំណាងរដ្ឋសភា ចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជន និងបានសម្រេចការដាក់សំណុំលិខិតចេញឈរឆ្នោតត្រូវតាមការកំណត់របស់ច្បាប់បោះឆ្នោតតំណាង រដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជន។
បេក្ខជនចេញឈរឆ្នោតដោយខ្លួនឯង គឺជាអ្នកឃើញខ្លួនឯងមានគ្រប់សម្បទា លក្ខណៈចេញឈរឆ្នោតតំណាងរដ្ឋសភា ឬក៏គ្រប់សម្បទា លក្ខណៈចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនតាមការកំណត់របស់ច្បាប់ចាត់តាំងរដ្ឋសភា ច្បាប់ចាត់តាំងរដ្ឋអំណាចមូលដ្ឋាន មានបំណងចេញ ឈរឆ្នោតតំណាងរដ្ឋសភា ឬក៏ចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជន និងបានសម្រេចការដាក់សំណុំលិខិតចេញឈរឆ្នោតត្រូវតាមសេចក្តីកំណត់របស់ច្បាប់បោះឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជន។
សំណួរទី ៣៨៖ បេក្ខជនចេញឈរឆ្នោតត្រូវឆ្លើយតបបណ្តាសម្បទាណា?
ចម្លើយ៖ បេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជនត្រូវឆ្លើយតបបណ្តាសម្បទារបស់តំណាងរដ្ឋសភា សម្បទារបស់តំណាងក្រុមប្រឹក្សាប្រជាជនតាមសេចក្តីកំណត់ត្រង់របស់ច្បាប់ចាត់តាំងរដ្ឋសភា និងច្បាប់ចាត់តាំងរដ្ឋអំណាចមូលដ្ឋាន។ តាមបណ្តាការកំណត់ ថ្មីបានកែប្រែ បំពេញបន្ថែមមាគ៌ាច្បាប់ ០២ យ៉ាងពោលខាងលើនោះ តំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជនត្រូវមានបណ្តាសម្បទាដូចខាងក្រោម៖
- ស្មោះត្រង់ជាមួយមាតុប្រទេស ប្រជាជន និងរដ្ឋធម្មនុញ្ញ ខិតខំអនុវត្ត កិច្ចការផ្លាស់ថ្មី ពីព្រោះ គោលដៅប្រជាជនសម្បូរ ប្រទេសជាតិរឹងមាំ ប្រជាធិបតេយ្យ សមភាព អារ្យធម៌។
- មានសញ្ជាតិមួយគឺសញ្ជាតិវៀតណាម។
- មានអត្តចរិតសីលធម៌ល្អ វិរិយៈ អាចយៈ សុចរិត សច្ចៈ សមធម៌អនាគតិ ធ្វើគំរូប្រតិបត្តិច្បាប់ មានថ្វីដៃ ប្តូរផ្តាច់តស៊ូប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ រាល់អាការៈកេងប្រវ័ញ្ចន៍ក្រអឺតក្រទម មន្ត្រី និយម និងបណ្តាអំពើបំពានច្បាប់ ដទៃទៀត។
- មានកម្រិតវប្បធម៌ មុខជំនាញ មានលទ្ធភាព សុខភាព បទពិសោធន៍ ការងារគ្រប់គ្រាន់ និងប្រជាប្រិយភាពដើម្បីអនុវត្តភារកិច្ចតំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជន។
- ទំនាក់ទំនងជិតដិតជាមួយប្រជាជន ស្តាប់យោបល់ប្រជាជន បានប្រជា ជនទំនុកចិត្ត។
- មានលក្ខណៈចូលរួមបណ្តាសកម្មភាពរបស់រដ្ឋសភា សកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជន។
បេក្ខជនចេញឈរឆ្នោត បេក្ខជនបានឧទ្ទេសនាមចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជន របស់មូលដ្ឋានណានោះ ត្រូវជាអ្នកស្ថិរនិវាស ឬក៏បំពេញការងារជាប្រចាំនៅមូលដ្ឋាននោះ។
ក្រៅពីនោះ ចំពោះបេក្ខជនបានឧទ្ទេសនាមចេញឈរឆ្នោតតំណាងរដ្ឋសភាកំពុងបំពេញការងារនៅស្ថាប័នរដ្ឋ អង្គការចាត់តាំងនយោបាយ អង្គ ការចាត់តាំងនយោបាយ-សង្គម អង្គភាពបុព្វ ហេតុសាធារណៈ អាជីវ កម្មរដ្ឋ ក្រៅពីការធានាបណ្តាសម្បទារួម នៅទាំងគប្បីជាកម្មាភិបាល និយោជិត បុគ្គលិក ពលករគំរូ ឆ្នើម មានទស្សនៈគោលជំហរនយោបាយ រឹងប៉ឹង មានលទ្ធភាព វិភាគ កំណត់ផែនការនយោបាយ កសាងច្បាប់ មានមុខជំនាញ បទពិសោធន៍ជាក់ស្តែងសមស្របជាមួយឋានៈគំនិតគ្រោង សម្តែងបន្ទុកធ្វើជាគំរូរបស់កម្មាភិបាល បក្ខជន មិនបំពានសេចក្តីកំណត់អំពីបណ្តាប្រការដែលបក្ខជន កម្មាភិបាល និយោជិត បុគ្គលិកមិនគប្បីធ្វើ។
ចំពោះបេក្ខជនដែលបានឧទ្ទេសនាមចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនបណ្តាថ្នាក់កំពុងបំពេញការងារនៅតាមស្ថាប័នរដ្ឋ អង្គការចាត់តាំង នយោបាយ អង្គការចាត់តាំងនយោបាយ-សង្គម អង្គភាពបុព្វហេតុសា ធារណៈ អាជីវកម្មរដ្ឋនិយាយរួមត្រូវជាកម្មាភិបាល និយោជិត បុគ្គលិក ពលករឆ្នើម មានសតិអារម្មណ៍រឹងប៉ឹង មានលទ្ធភាពកសាងគោលនយោបាយ និងសមត្ថភាពចាត់តាំងសកម្មភាពឃ្លាំមើល មានមុខជំនាញ និងបទពិសោធន៍ជាក់ស្តែងសមស្របជាមួយគំនិតគ្រោង សម្តែងបន្ទុកធ្វើជាគំរូរបស់កម្មាភិបាល បក្ខជន មិនបំពានសេចក្តីកំណត់អំពីប្រការដែលបក្ខជន កម្មាភិបាល និយោជិត បុគ្គលិកមិនគប្បីធ្វើ។
មិនឧទ្ទេសនាម និងដាក់ចូលបញ្ជីរាយនាមម្ចាស់ឆ្នោតអ្នកមានអាការៈឱកាសនយោបាយ ល្មោភអំណាច មានសតិអារម្មណ៍ឋានៈនិយម ចាស់គំរឹល យីកយោក កំពុងត្រូវអធិការកិច្ច ពិនិត្យ សញ្ញាបំពាន អ្នកជាប្រមុខស្ថាប័ន អង្គការ អង្គភាព ទុកឱ្យកើតមានរឿងរ៉ាវ ការពុករលួយ ខ្ជះខ្ជាយ បាត់សាមគ្គីភាព បណ្តាអ្នកបំពាន សេចក្តីកំណត់លេខ ១២៦-QĐ/TW ចុះថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០១៨ របស់ការិ យាល័យនយោបាយ ឬក៏មានបញ្ហាស្តីពីនយោបាយមិនទាន់បានសន្និដ្ឋាន។ ប្តូរផ្តាច់មិនឱ្យបណ្តាអ្នកមិនស័ក្តិសម បណ្តាអ្នករត់តំណែង រត់សិទ្ធិធ្លាក់ចូលរួម រដ្ឋសភា ក្រុមប្រឹក្សា ប្រជាជន។
ក្រៅពីបណ្តាសម្បទារួមពោលខាងលើ បេក្ខជនបានឧទ្ទេសនាមចេញឈរឆ្នោតដើម្បីធ្វើជាតំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជនធ្វើសកម្មភាពទទួលបន្ទុកជំនាញនៅទាំងចាំបាច់ឆ្លើយតបបន្ថែមសម្បទាមួយចំនួនខ្ពស់ជាងអំពីចំណេះជំនាញ ឋានៈការងារកំពុងទទួលរ៉ាប់រង អំពីស្ថានភាពសុខភាព និងអំឡុង អាយុឈរឆ្នោត ឈរឆ្នោតជាថ្មី (ចែងច្បាស់នៅត្រង់សេចក្តីណែនាំលេខ ៣៦-HD/BTCTW ចុះថ្ងៃទី២០ខែមករាឆ្នាំ ២០២១)។
សំណួរទី ៣៩៖ អ្នកណាមិនបានចេញឈរឆ្នោតតំណាងរដ្ឋសភា និង តំណាងក្រុមប្រឹក្សាប្រជាជន?
ចម្លើយ៖ បណ្តាបេក្ខជនមិនបានចេញឈរឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនរួមមាន៖
- អ្នកមិនទាន់គ្រប់អាយុ ២១ ឆ្នាំ។
- អ្នកកំពុងត្រូវដកហូតសិទ្ធិឈរឆ្នោតតាមសាលក្រម សេចក្តីសម្រេចរបស់ តុលាការមាន សុពលភាពច្បាប់ អ្នកកំពុងប្រតិបត្តិបទពិន័យជាប់ពន្ធនាគារ អ្នក ត្រូវអន់ខ្សោយ ឬក៏បាត់លទ្ធភាពអំពើស៊ីវិល។
- អ្នកកំពុងត្រូវប្តឹងចោទទោស។
- អ្នកកំពុងប្រតិបត្តិសាលក្រម សេចក្តីសម្រេចចិត្តរបស់តុលាការ។
- អ្នកបានប្រតិបត្តិរួចរាល់សាលក្រម សេចក្តីសម្រេចព្រហ្មទណ្ឌរបស់តុលាការ ប៉ុន្តែមិនទាន់បានលុបស្លាកស្នាមសាលក្រម។
- អ្នកកំពុងប្រតិបត្តិវិនិច្ឆ័យរដ្ឋបាលនាំចូលទៅមូលដ្ឋានអប់រំចាប់បង្ខំ នាំចូល ទៅក្នុងមូលដ្ឋាន កែប្រែញៀនចាប់បង្ខំ ឬក៏អប់រំនៅនឹងឃុំ សង្កាត់ ទីប្រជុំជន។
សំណួរទី ៤០៖ យ៉ាងណាដែលហៅថា “សញ្ជាតិមួយគឺសញ្ជាតិវៀតណាម”?
ចម្លើយ៖ យោងតាមច្បាប់រដ្ឋសភាវៀតណាម អ្នកមានសញ្ជាតិវៀតណាម គឺជាពលរដ្ឋវៀតណាមបានកំណត់តាមបណ្តាការសម្អាងកំណត់ត្រង់ចំពូកទី ២ របស់ច្បាប់នេះ។ អ្នកមានសញ្ជាតិមួយគឺសញ្ជាតិវៀតណាមគប្បីជាអ្នកមិនមានសញ្ជាតិទន្ទឹមគ្នារបស់ប្រទេសមួយដទៃទៀត។ អំពីលក្ខខណ្ឌ អ្នកកំពុងមាន សញ្ជាតិបរទេស អ្នកមានបំណង និងកំពុងអនុវត្តសំណុំបែបបទសុំចូលសញ្ជាតិរបស់ប្រទេសដទៃតែងមិនគ្រប់លក្ខណៈដើម្បីឈរឆ្នោតតំណាងរដ្ឋសភា ឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនបណ្តាថ្នាក់។
អាស្រ័យហេតុនោះ ក្នុងផ្នែកផ្តល់ការណ៍ស្តីពីសញ្ជាតិក្នុងលិខិតចេញឈរឆ្នោត និងបណ្តាឯកសារដទៃទៀតក្នុងសំណុំលិខិតចេញឈរឆ្នោត ក្រុមប្រឹក្សាបោះឆ្នោតជាតិបានណែនាំបេក្ខជន ចេញឈរឆ្នោតគប្បីកត់ច្បាស់៖ “មានត្រឹមតែសញ្ជាតិមួយគឺសញ្ជាតិវៀតណាម និងមិននៅក្នុងពេលវេលាអនុវត្តសំណុំបែបបទសុំចូលសញ្ជាតិប្រទេសដទៃ”។ បេក្ខជនចេញឈរឆ្នោតត្រូវសន្យាអំពីបណ្តាខ្លឹមសារដែលខ្លួនផ្តល់ការណ៍។ បើសិនរកឃើញដំណឹងមិនត្រូវតាមការពិត មិនដូចខ្លឹមសារ ដែលផ្តល់ការណ៍នោះ បេក្ខជនចេញឈរឆ្នោតត្រូវទទួលបន្ទុកទាំងស្រុង និងយោង ទៅតាមខ្លឹមសារ កម្រិតបំពានដែលអាចត្រូវជម្រុះចេញពីបញ្ជីរាយនាមបេក្ខជនចេញឈរឆ្នោតបើសិនបានជាជាប់ឆ្នោតនោះ នឹងមិនបានទទួលស្គាល់នីតិសម្បទាតំណាង ឬក៏ត្រូវដកហូតតំណែងតំណាង។
សំណួរទី ៤១៖ បេក្ខជនម្នាក់អាចចេញឈរឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនដំណាលជាមួយគ្នានៅថ្នាក់ជាច្រើនខុសគ្នាបានឬទេ?
ចម្លើយ៖ ពលរដ្ឋបានត្រឹមតែដាក់សំណុំលិខិតឈរឆ្នោតធ្វើជាតំណាងក្រុមប្រឹក្សាច្រើនបំផុត ២ ថ្នាក់ក្នុងអាណត្តិកាលជាមួយគ្នា បើសិនបានដាក់សំណុំលិខិតឈរឆ្នោតតំណាងរដ្ឋសភានោះ បានត្រឹមតែដាក់បន្ថែមសំណុំលិខិតឈរឆ្នោត តំណាងក្រុមប្រឹក្សាប្រជាជននៅថ្នាក់ ១ ទៀត។
ករណីបេក្ខជនចេញឈរឆ្នោតបំពានសេចក្តីកំណត់ដូចពោលខាងលើ (ឧទាហរណ៍ដូចជាដាក់លិខិតចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនទាំងនៅថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់ឃុំ)នោះនឹងត្រូវចាត់ថាមានការបំពានយ៉ាងធ្ងន់ធ្ងរក្នុងច្បាប់ស្តីពីការបោះឆ្នោត និងត្រូវលុបឈ្មោះក្នុងបញ្ជីជាផ្លូវការបេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភា បញ្ជីជាផ្លូវការបណ្តាបេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជននៅបណ្តាថ្នាក់ទាំងអស់ដែលអ្នកនោះបានដាក់សំណុំលិខិតចេញឈរឆ្នោត។ បើសិនក្រោយពេលមានលទ្ធផលបោះឆ្នោតទើបរកឃើញនោះ មិនបានទទួលស្គាល់នីតិសម្បទានៅបណ្តាថ្នាក់ទាំងអស់ដែលអ្នកនោះបានចេញឈរឆ្នោតឡើយ។
សំណួរទី ៤២៖ បេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភា តំណាងក្រុម ប្រឹក្សាប្រជាជនអាច ជាសមាជិករបស់បណ្តាអង្គការចាត់តាំងទទួលបន្ទុកបោះ ឆ្នោតបានឬទេ?
ចម្លើយ៖ បេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភា ចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនមិនបានធ្វើជាសមាជិកគណៈកម្មការបោះឆ្នោត ឬក៏ក្រុមបោះឆ្នោតនៅកន្លែងបោះឆ្នោត ឬមួយតំបន់បោះឆ្នោតកន្លែងដែលខ្លួនមានឈ្មោះក្នុងបញ្ជីរាយនាមជាផ្លូវការបណ្តាអ្នកឈរឆ្នោត។ បើសិនបានជាសមាជិករបស់គណៈកម្មការបោះឆ្នោត ឬក៏ក្រុមបោះឆ្នោតនៅអង្គភាពខ្លួនចេញឈរឆ្នោតនោះ បេក្ខជនចេញឈរឆ្នោតត្រូវដកឈ្មោះចាកបញ្ជីរាយនាមសមាជិករបស់អង្គការចាត់តាំងទទួលបន្ទុកបោះឆ្នោតនោះចាប់ពីថ្ងៃបានកត់ឈ្មោះទៅក្នុងបញ្ជីរាយនាមជាផ្លូវការបណ្តាបេក្ខជនចេញឈរឆ្នោតតាមអង្គភាពបោះឆ្នោតនីមួយៗ។
សំណួរ ៤៣៖ សំណុំលិខិតតំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជនរួមមានបណ្តាអ្វីខ្លះ?
ឆ្លើយ៖ សំណុំលិខិតតំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជនរួមមាន៖
-លិខិតចេញឈរឆ្នោត។
- ប្រវត្តិរូបសង្ខេបមានបោះត្រាភ្ជាប់ជាយ និងមានការបញ្ជាក់របស់ស្ថាប័ន អង្គការចាត់តាំង អង្គភាពកន្លែងបេក្ខជនចេញឈរឆ្នោតបំពេញការងារ ឬក៏គណៈកម្មាធិការប្រជាជនជនថ្នាក់ឃុំកន្លែងបេក្ខជនចេញឈរឆ្នោតស្នាក់នៅ។
- ជីវប្រវត្តិសង្ខេប។
- សំណុំលិខិតចេញឈរឆ្នោតរបស់បេក្ខជនចេញឈរឆ្នោតនីមួយៗផ្ញើតាមរូបថតឆាយាលក្ខណ៍ ០៣ សន្លឹក ថ្នាលស ខ្នាត់ ៤ ×៦ សង់ទីម៉ែត្រ(មិនគិតរូបបិទលើប្រវត្តិរូបសង្ខេប និងជីវប្រវត្តិ សង្ខេប) រូបបានថតក្នុងរយៈពេល ៦ ខែគិតដល់ថ្ងៃដាក់សំណុំលិខិតឈរឆ្នោត។
- លិខិតផ្តល់ការណ៍ទ្រព្យសម្បត្តិ កម្រិតចំណូលតាមការកំណត់របស់ច្បាប់ស្តីពីការបង្ការ ប្រឆាំង អំពើពុករលួយ។
សំណួរទី ៤៤ ៖ ពេលវេលា និងការដាក់សំណុំលិខិតចេញឈរឆ្នោតបាន អនុវត្តដូចម្តេច?
ចម្លើយ៖ យឺតបំផុតគឺថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ (៧០ ថ្ងៃមុនថ្ងៃបោះឆ្នោត) បេក្ខជនចេញ ឈរឆ្នោតតំណាងរដ្ឋសភា ចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជន(រាប់ទាំងបេក្ខជនបានឧទ្ទេសនាមចេញឈរឆ្នោត និងបេក្ខជនចេញឈរ ឆ្នោតដោយខ្លួនឯង) ត្រូវសម្រេចការដាក់សំណុំលិខិតឈរឆ្នោត។
ការដាក់សំណុំលិខិតចេញឈរឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ តំណាងក្រុមប្រឹក្សាប្រជាជនអាណត្តិកាល ២០២១-២០២៦ បានអនុវត្តដូចខាងក្រោម៖
- បេក្ខជនដែលបានអង្គការនយោបាយ បណ្តាអង្គការនយោបាយ-សង្គម អង្គការ សង្គម កងកម្លាំង ប្រដាប់អាវុធប្រជាជន ស្ថាប័នរដ្ឋនៅមជ្ឈិមឧទ្ទេសនាមចេញឈរឆ្នោត តំណាងរដ្ឋសភាត្រូវ ដាក់សំណុំលិខិត ០២ ច្បាប់នៅក្រុមប្រឹក្សាបោះឆ្នោតជាតិ (ឆ្លងតាមរយៈអនុគណៈកម្មការបេក្ខភាពរបស់ ក្រុមប្រឹក្សាបោះឆ្នោតជាតិ អាសយដ្ឋាន៖ អាគាររដ្ឋសភា លេខ ០១ វិថីដុកឡឹប ខណ្ឌបាឌិញ ទីក្រុង ហាណូយ)។
- បេក្ខជនបានស្ថាប័ន អង្គការ អង្គភាពនៅមូលដ្ឋានឧទ្ទេសនាមបេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភា និងបេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភាដោយខ្លួនឯងដាក់សំណុំលិខិតចេញឈរឆ្នោត ០២ ច្បាប់នៅគណៈកម្មការបោះឆ្នោត នៅខេត្ត ទីក្រុងស្ថិតក្រោមឱវាទមជ្ឈិម កន្លែងខ្លួនស្នាក់ នៅ ឬក៏បំពេញការងារជា ប្រចាំ។
- បេក្ខជនចេញឈរឆ្នោតបានស្ថាប័ន អង្គការ អង្គភាព ភូមិ ក្រុមប្រជាទីក្រុងឧទ្ទេសនាមចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជន និងចេញឈរឆ្នោតតំណាង ក្រុមប្រឹក្សាប្រជាជនដោយខ្លួនឯងដាក់សំណុំលិខិតចេញឈរឆ្នោត ០១ ច្បាប់នៅ គណៈកម្មាធិការបោះឆ្នោតនៅអង្គភាពរដ្ឋបាល ដែលខ្លួនចេញឈរឆ្នោត។
គណៈកម្មាធិការបោះឆ្នោតបណ្តាថ្នាក់ មានបន្ទុកប្រកាសជាចម្ហអំពីទីកន្លែង និងពេលវេលាទទួលសំណុំលិខិតចេញឈរឆ្នោតលើបណ្តាមធ្យោបាយព័ត៌មាន មហាជននៅមូលដ្ឋាន។
ចំពោះករណីបេក្ខជនចេញឈរឆ្នោតមិនទៅដាក់សំណុំលិខិតចេញឈរឆ្នោតដោយខ្លួនឯងបាននោះ អាចផ្ទេរសិទ្ធិឱ្យអ្នកតំណាងស្ថាប័ន អង្គការ អង្គភាពរបស់បេក្ខជនចេញឈរឆ្នោតទៅដាក់សំណុំលិខិតសម្រាប់ខ្លួន។ អ្នកតំណាងត្រូវមានលិខិតឧទ្ទេសនាមរបស់ស្ថាប័ន អង្គការ អង្គភាព នោះ។
ពេលវេលាទទួលសំណុំលិខិតចេញឈរឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងសំណុំលិខិតចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនអាណត្តិកាល ២០២១ -២០២៦ គឺក្នុងម៉ោងរដ្ឋបាលបណ្តាថ្ងៃក្នុងសប្តាហ៍ ចាប់ពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ និងបញ្ចប់នៅវេលាម៉ោង១៧ ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ២០២១។ អនុគណៈកម្មការបេក្ខភាពរបស់ក្រុមប្រឹក្សាបោះឆ្នោតជាតិ និងគណៈកម្មាធិការបោះឆ្នោតបណ្តាថ្នាក់បញ្ជូនមនុស្សដោយផ្ទាល់ដើម្បីទទួលលិខិតចេញឈរឆ្នោត។
បេក្ខជនបានតម្រូវទទួលសំណុំលិខិតចេញឈរឆ្នោតមានបន្ទុកទទួល ពិនិត្យសំណុំលិខិត ឱ្យហ្មត់ចត់ បើសិនបណ្តាឯកសារក្នុងសំណុំលិខិតបានគ្រប់សព្វហើយ កត់ដំណឹងឱ្យបានគ្រប់គ្រាន់ត្រូវតាមសំណូមពរក្នុងគំរូ និងការណែនាំរបស់ក្រុមប្រឹក្សាបោះឆ្នោតជាតិនោះ បំពេញព័ត៌មាន ចូលបញ្ជីទទួល និងលិខិតបង្កាន់ ដៃ ចុះស៊ីញេ រួចប្រគល់លិខិតបង្កាន់ដៃដល់អ្នកដាក់សំណុំលិខិត។
សំណួរទី ៤៥៖ បណ្តាសេចក្តីតវ៉ា ថ្កោលទោស អំពីបេក្ខជនចេញឈរឆ្នោត និងបណ្តាការ ថ្កោលទោស សំណើអំពីបណ្តាការខុសចន្លោះក្នុងការបង្កើតបញ្ជីរាយនាមបណ្តាបេក្ខជនចេញឈរឆ្នោតបានអនុវត្តដូចម្តេច?
ចម្លើយ៖ ពលរដ្ឋមានសិទ្ធិថ្កោលទោសអំពីបេក្ខជនចេញឈរឆ្នោតតវ៉ា ថ្កោលទោស សំណើស្តីពីការខុសចន្លោះក្នុងការបង្កើតបញ្ចីរាយនាមបណ្តាបេក្ខជន ចេញឈរឆ្នោត។ ការតវ៉ា ថ្កោលទោស សំណើបានអនុវត្តដូចខាងក្រោម៖
- សេចក្តីតវ៉ា ថ្កោលទោស សំណើជាប់ទាក់ទងដល់បេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភា ការបង្កើតបញ្ជីរាយនាមបណ្តាបេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋ សភាបានផ្ញើទៅកាន់គណៈកម្មការបោះឆ្នោតតំណាងរដ្ឋសភា គណៈកម្មាធិការ បោះឆ្នោតនៅខេត្ត ទីក្រុងស្ថិតក្រោមឱវាទរបស់ មជ្ឈិម ឬក៏ក្រុមប្រឹក្សាបោះឆ្នោត ជាតិ។ ករណីអ្នកតវ៉ា ថ្កោលទោស សំណើមិនយល់ព្រមជាមួយលទ្ធផលដោះស្រាយ របស់គណៈកម្មការបោះឆ្នោត គណៈកម្មាធិការបោះឆ្នោតនោះ មានសិទ្ធិតវ៉ា ដល់ ក្រុមប្រឹក្សាបោះឆ្នោតជាតិ។ សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាជាតិ ជាសេចក្តី សម្រេច ចុងក្រោយ។
- សេចក្តីតវ៉ា ថ្កោលទោស សំណើទាក់ទងដល់បេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជន ការបង្កើតបញ្ជីរាយនាមបណ្តាបេក្ខជនចេញឈរឆ្នោតតំណាង ក្រុមប្រឹក្សាប្រជាជននៅ ថ្នាក់ណានោះបានផ្ញើដល់គណៈកម្មការបោះឆ្នោត តំណាង ក្រុមប្រឹក្សាប្រជាជននៅថ្នាក់នោះ។ ករណី អ្នកតវ៉ា ថ្កោលទោស សំណើមិនយល់ព្រមជាមួយលទ្ធផលដោះស្រាយរបស់គណៈកម្មការបោះឆ្នោតនោះ មានសិទ្ធិតវ៉ា ដល់គណៈកម្មការបោះឆ្នោតថ្នាក់ប្រហាក់ប្រហែល។ សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបោះឆ្នោតជាសេចក្តីសម្រេចចិត្តចុងក្រោយបង្អស់។
- គណៈកម្មការបោះឆ្នោត គណៈកម្មាធិការបោះឆ្នោត ក្រុមប្រឹក្សាបោះឆ្នោតជាតិត្រូវកត់ទៅក្នុងបញ្ជី និងដោះស្រាយការតវ៉ា ថ្កោលទោស សំណើដែលទទួល បានតាមសិទ្ធិអំណាច។
មិនពិនិត្យ ដោះស្រាយចំពោះបណ្តាលិខិតថ្កោលទោសគ្មានគោត្ត និងនាម អ្នកថ្កោលទោសឬក៏ក្លែងបន្លំឈ្មោះអ្នកដទៃដើម្បីថ្កោលទោស។
សំណួរទី ៤៦៖ ការផ្លាស់ប្តូរ កែតម្រូវសំណុំលិខិតចេញឈរឆ្នោតអាចបាន អនុវត្តដូចម្តេច?
ចម្លើយ៖ ករណីចាប់ពីក្រោយពេលដាក់សំណុំលិខិតចេញឈរឆ្នោតដល់មុនពេលប្រកាស បញ្ជីរាយមានជាផ្លូវការ បណ្តាបេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជា ជន ដែលបេក្ខជនចេញឈរឆ្នោតមានការផ្លាស់ប្តូរដំណឹងមួយចំនួនក្នុងសំណុំលិខិតចេញឈរឆ្នោតបានដាក់ប្រគល់ដូចជា កន្លែងនៅ មុខរបរ ឬក៏កម្រិតវិជ្ជា បណ្តារូបភាពស្ងើចសរសើរជូនរង្វាន់។ល។ ដែលមិនប៉ះ ពាល់ដល់សម្បទា លក្ខណៈចេញឈរឆ្នោត នោះក្រុមប្រឹក្សាបោះឆ្នោត ជាតិ ឬក៏គណៈកម្មាធិការបោះឆ្នោតកន្លែងទទួលសំណុំលិខិតចេញឈរឆ្នោតណែនាំបេក្ខជន ចេញឈរឆ្នោតធ្វើលិខិតលាយល័ក្ខអក្សរផ្ញើជូនគណៈកម្មាធិការបោះឆ្នោតស្នើកែតម្រូវ កត់ច្បាស់បណ្តាការផ្លាស់ប្តូរក្នុងសំណុំលិខិត រួចសន្យាការកែតម្រូវគឺត្រូវ ការពិត បើសិនខុសនោះ បេក្ខជនចេញឈរឆ្នោតត្រូវទទួលបន្ទុកទាំងស្រុងនៅចំពោះមុខច្បាប់។ ចំពោះបេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភាបានដាក់លិខិត ចេញឈរឆ្នោតនៅគណៈកម្មាធិការបោះឆ្នោតនៅខេត្ត ទីក្រុងស្ថិតក្រោមឱវាទមជ្ឈិម នោះ ក្រោយពេលទទួលលិខិតជាលាយល័ក្ខអក្សរស្នើជាផ្លូវការរបស់បេក្ខជនចេញឈរឆ្នោតគណៈកម្មាធិការបោះឆ្នោតគប្បីរបាយការណ៍ដោយលិខិតលាយ ល័ក្ខអក្សរដល់ក្រុមប្រឹក្សាបោះឆ្នោតជាតិស្តីពីការកែតម្រូវសំណុំលិខិតរបស់បេក្ខជន ចេញឈរឆ្នោតអមដោយលិខិតលាយល័ក្ខអក្សរ ឯកសារកែតម្រូវដែលបេក្ខជន ចេញឈរឆ្នោតតំណាងបានប្រគល់ជូនមុននោះដើម្បីអនុវត្តការកែតម្រូវ។
ចំពោះករណីក្រោយពេលបញ្ជីរាយនាមចូលជាផ្លូវការបណ្តាបេក្ខជនចេញឈរឆ្នោតនៅតាមអង្គភាពបោះឆ្នោតនីមួយៗបានប្រកាស និងបិទប្រកាសនោះ មិនអនុវត្តការកែតម្រូវ និងបោះពុម្ព បញ្ជីរាយនាម និងជីវប្រវត្តិសង្ខេបបណ្តា បេក្ខជនចេញឈរឆ្នោតដើម្បីជំនួសឱ្យខ្លឹមសារបានប្រកាស បិទប្រកាសទៀតឡើយ។ ទន្ទឹមនឹងនោះ គណៈកម្មាធិការបោះឆ្នោតគប្បីបញ្ចូលព័ត៌មាន ទៅក្នុងបញ្ជីរាយនាមពេលប្រកាសលទ្ធផលបោះឆ្នោត។ ករណីខ្លឹមសារកែតម្រូវទាក់ទងដល់បេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភានោះ គប្បីរបាយការណ៍ដោយលិខិតលាយលក្ខអក្សរដល់ក្រុមប្រឹក្សាបោះឆ្នោតជាតិដើម្បីឯកភាពក្នុងការបញ្ចូល និង ប្រកាសព័ត៌មាន។
សំណួរទី ៤៧៖ ពេលវេលាផ្អាកបណ្តោះអាសន្នការពិនិត្យតវ៉ា ថ្កោលទោសចំ ពោះបេក្ខជនចេញឈរឆ្នោតបានកំណត់ដូចម្តេច?
ចម្លើយ៖ ក្នុងរយៈពេល១០ថ្ងៃមុនថ្ងៃបោះឆ្នោត(ពោលគឺចាប់ពីថ្ងៃទី ១៣ ខែ ឧសភាឆ្នាំ២០២១ តទៅ) ក្រុមប្រឹក្សាបោះឆ្នោតជាតិ គណៈកម្មាធិការបោះឆ្នោត គណៈកម្មការបោះឆ្នោត បពា្ឈប់ ការពិនិត្យ ដោះស្រាយរាល់ការតវ៉ា ថ្កោលទោសអំពីបេក្ខជនចេញឈរឆ្នោតនិងការបង្កើតបញ្ជីរាយ នាមបណ្តាអ្នកឈរឆ្នោត។
ក្នុងករណីបណ្តាករណីតវ៉ា ថ្កោលទោសបានច្បាស់លាស់ មានគ្រប់មូលដ្ឋាន សន្និដ្ឋានបេក្ខជន ចេញឈរឆ្នោតមិនឆ្លើយតបគ្រប់សម្បទារបស់តំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជននោះ ក្រុមប្រឹក្សាបោះឆ្នោត(ចំពោះបោះឆ្នោតតំណាង រដ្ឋសភា) ឬក៏គណៈកម្មាធិការបោះឆ្នោតនៅថ្នាក់ប្រហាក់ប្រហែល (ចំពោះបោះឆ្នោត តំណាងក្រុមប្រឹក្សាប្រជាជន) សម្រេចលុបឈ្មោះអ្នកនោះក្នុងបញ្ជីរាយនាមជាផ្លូវការបណ្តាបេក្ខជនចេញឈរឆ្នោតមុនថ្ងៃបោះឆ្នោត រួចប្រកាសឱ្យម្ចាស់ឆ្នោតដឹង។
ក្រុមប្រឹក្សាបោះឆ្នោតជាតិ គណៈកម្មាធិការបោះឆ្នោតថ្នាក់ខេត្ត គណៈកម្មាធិការបោះឆ្នោតថ្នាក់ស្រុក គណៈកម្មាធិការថ្នាក់ឃុំ បញ្ជូនសំណុំលិខិតទាំងអស់ស្តីពីការតវ៉ា ថ្កោលទោសមិនទាន់ដោះស្រាយទៅកាន់គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានីតិកាលទី ១៥ (ចំពោះបោះឆ្នោតតំណាង រដ្ឋសភា) ឬក៏អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនអាណត្តិកាល ២០២១-២០២៦នៅថ្នាក់ប្រហាក់ប្រហែល(ចំពោះបោះឆ្នោតក្រុមប្រឹក្សាប្រជាជន)ដើម្បីបន្តការពិនិត្យដោះស្រាយតាមសិទ្ធិអំណាច។
សំណួរទី ៤៨៖ បណ្តាករណីណាត្រូវលុបឈ្មោះក្នុងបញ្ជីរាយនាមជាផ្លូវការបណ្តាបេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភា ចេញឈរឆ្នោតតំណាងក្រុម ប្រឹក្សាប្រជាជន?
ចម្លើយ៖ បេក្ខជនមានឈ្មោះក្នុងបញ្ជីរាយនាមជាផ្លូវការបណ្តាបេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភាបានក្រុមប្រឹក្សាបោះឆ្នោតជាតិប្រកាស ប៉ុន្តែលុះដល់ពេលចាប់ផ្តើមបោះឆ្នោតត្រូវចោទជាប់ទោស ត្រូវចាប់ខ្លួន ឃាត់ខ្លួនពីព្រោះបំពាន ទោសមានភ័ស្តុតាង ត្រូវបាត់លទ្ធភាពអំពើស៊ីវិល ស្លាប់ ឬក៏បំពានច្បាប់ធ្ងន់ធ្ងរអំពីការបោះឆ្នោតនោះ ក្រុមប្រឹក្សាបោះឆ្នោតជាតិលុបឈ្មោះអ្នកនោះក្នុងបញ្ជីរាយនាមជាផ្លូវការបណ្តាបេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភា។
បេក្ខជមានឈ្មោះក្នុងបញ្ជីរាយនាមជាផ្លូវការបណ្តាបេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនបានគណៈកម្មាធិការបោះឆ្នោតប្រកាស ប៉ុន្តែដល់ពេលវេលាចាប់ផ្តើមបោះឆ្នោតត្រូវចោទជាប់ទោសត្រូវចាប់ខ្លួន ឃាត់ខ្លួនពីព្រោះបំពាន ទោសមានភ័ស្តុតាង ត្រូវបាត់លទ្ធភាពអំពើស៊ីវិល ស្លាប់ ឬក៏បំពានច្បាប់ធ្ងន់ធ្ងរអំពីការបោះឆ្នោតនោះ គណៈកម្មាធិការបោះឆ្នោត ក្រោយពេលឯកភាពយោបល់ជាមួយអចិន្ត្រៃយ៍គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមថ្នាក់ជាមួយ ដោះស្រាយ លុបឈ្មោះអ្នកនោះក្នុងបញ្ជីរាយនាមជាផ្លូវការបណ្តាបេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជននៅថ្នាក់ខ្លួន។
សំណួរទី ៤៩៖ ការឧទ្ទេសនាមបេក្ខជនរបស់ស្ថាប័ន អង្គការ អង្គភាពចេញឈរឆ្នោតតំណាង រដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជនបានអនុវត្តដូចម្តេច?
ចម្លើយ៖ ការឧទ្ទេសនាបេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភា ចេញឈរឆ្នោត តំណាងក្រុមប្រឹក្សាប្រជាជនរបស់បណ្តាស្ថាប័ន អង្គការ អង្គភាពបានចាប់ផ្តើម ក្នុងអំឡុងពេលចាប់ពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២១ ដល់ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១។
ស្ថាប័ន អង្គការ អង្គភាពបានបត់បែងឧទ្ទេសនាមបេក្ខជនចេញឈរឆ្នោតអនុវត្ត ការឧទ្ទេសនាម របស់បណ្តាស្ថាប័ន អង្គការ អង្គភាពខ្លួនចេញឈរឆ្នោតតំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជនតាមបណ្តាជំហានដូចខាងក្រោម៖
១. គណៈដឹកនាំស្ថាប័ន អង្គការ អង្គភាពប្រជុំដើម្បីព្រាងបេក្ខជនរបស់ស្ថាប័ន អង្គការ អង្គភាពខ្លួនបានឧទ្ទេសនាមចេញឈរឆ្នោត។
២. ចាត់តាំងសន្និបាតយកយោបល់របស់ម្ចាស់ឆ្នោតនៅស្ថាប័ន អង្គការ អង្គភាព ចំពោះបេក្ខជនបានព្រាងឧទ្ទេសនាមចេញឈរឆ្នោត។
៣.ស្ថិតលើមូលដ្ឋានយោបល់ពិនិត្យបញ្ជាក់និងទំនុកចិត្តរបស់សន្និបាតម្ចាស់ឆ្នោត កន្លែងបំពេញការងារ ឬក៏កន្លែងធ្វើការរបស់បេក្ខជនព្រាងនឹងឧទ្ទេសនាមបេក្ខជនចេញឈរឆ្នោតគណៈដឹកនាំស្ថាប័ន អង្គការ អង្គភាពចាត់តាំងសន្និបាតគណៈដឹកនាំបើកទូលាយដើម្បីពិគ្រោះយោបល់ ឧទ្ទេសនាមបេក្ខជនចេញឈរឆ្នោត។
យោងតាមលទ្ធផលរបស់សន្និបាតគណៈដឹកនាំបើកទូលាយ ស្ថាប័ន អង្គការ អង្គភាពមានបន្ទុកណែនាំបេក្ខជនរបស់ស្ថាប័ន អង្គការ អង្គភាពខ្លួនបានជ្រើសរើស ឧទ្ទេសនាមចេញឈរឆ្នោត តំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជនធ្វើសំណុំលិខិតចេញឈរឆ្នោតតាមការកំណត់ត្រង់មាត្រាទី ៣៥ របស់ច្បាប់បោះឆ្នោត តំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជន និងណែនាំរបស់ក្រុមប្រឹក្សាបោះ ឆ្នោតជាតិ។
សំណួរទី ៥០៖ កិច្ចប្រជុំគណៈដឹកនាំស្ថាប័ន អង្គការ អង្គភាពដើម្បី ព្រាងឧទ្ទេសនាមបេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រ ជាជនបានអនុវត្តដូចម្តេច?
ចម្លើយ៖ កិច្ចប្រជុំគណៈដឹកនាំស្ថាប័ន អង្គការ អង្គភាពដើម្បីព្រាងបេក្ខជនឧទ្ទេសនាមចេញឈរឆ្នោតអាស្រ័យអ្នកជាប្រមុខស្ថាប័ន អង្គការ អង្គភាពកោះ ប្រជុំ និងធ្វើជាអធិបតីជាមួយសមាសភាពចូលរួមកិច្ចប្រជុំ រួមមានគណៈដឹកនាំអង្គការចំពោះអង្គការនយោបាយ គណៈកម្មាធិការ រណសិរ្សមាតុភូមិវៀតណាម អង្គការនយោបាយ-សង្គម អង្គការសង្គម គណៈដឹកនាំស្ថាប័ន អង្គការ អង្គភាព និងគណៈប្រតិបត្តិការសហជីពជាមួយស្ថាប័នរដ្ឋ អង្គការសេដ្ឋកិច្ច អង្គភាព បុព្វហេតុ ឬក៏គណៈចង្អុលការអង្គភាពចំពោះអង្គភាពកងកម្លាំងប្រដាប់អាវុធប្រ ជាជន។
សំណុំបែបបទចាត់តាំងកិច្ចប្រជុំគណៈដឹកនាំបានអនុវត្តដូចខាងក្រោម៖
- តំណាងដឹកនាំស្ថាប័ន អង្គការ អង្គភាព បញ្ជាការដ្ឋានអង្គភាពប្រដាប់អាវុធប្រជាជនឧទ្ទេសនាមគោលបំណង សំណូមពររបស់កិច្ចប្រជុំ សេចក្តីព្រាងរចនាបទ សមាសភាព ចំនួនបេក្ខជនបានបត់បែងឧទ្ទេសនាមចេញឈរឆ្នោត សម្បទារបស់តំ ណាងរដ្ឋសភា សម្បទារបស់តំណាងក្រុមប្រឹក្សាប្រជាជន និងបណ្តាជំហានផ្តើម ដើម្បីបង្កើតបញ្ជីរាយនាមឧទ្ទេសនាមបេក្ខជនចេញឈរឆ្នោត។
- បណ្តាអ្នកចូលរួមប្រជុំជជែកយោបល់ស្តីពីការព្រាងឧទ្ទេសនាមបេក្ខជនរបស់ ស្ថាប័ន អង្គការ អង្គភាពខ្លួនឈរឆ្នោតដើម្បីយកយោបល់កត់សម្គាល់របស់សន្និបាត ម្ចាស់ឆ្នោតក្នុងស្ថាប័ន អង្គការ អង្គភាព។
- កិច្ចប្រជុំអនុម័តឆ្លងកំណត់ហេតុ។
សំណួរទី ៥១៖ សន្និបាតយកយោបល់របស់ម្ចាស់ឆ្នោតនៅនឹងស្ថាប័ន អង្គការ អង្គភាពចំពោះបេក្ខជនដែលបានព្រាងឧទ្ទេសនាមចេញឈរឆ្នោតបានចាត់តាំងដូចម្តេច?
ចម្លើយ៖ សន្និបាតម្ចាស់ឆ្នោតនៅកន្លែងបំពេញការងារដើម្បីយកយោបល់ចំពោះបេក្ខជនដែលបានព្រាងឧទ្ទេសនាមចេញឈរឆ្នោតតំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជនបានចាត់តាំងនៅកន្លែងបេក្ខជនចេញឈរឆ្នោតកំពុងបំពេញការងារ ឬក៏ធ្វើការ(បើមាន)។ ករណីបេក្ខជនចេញឈរឆ្នោតមានកន្លែងបំពេញការ ងារច្រើន ឬក៏កន្លែងធ្វើការច្រើននោះ ចាត់តាំងយកយោបល់របស់ ម្ចាស់ឆ្នោតកន្លែង បេក្ខជននោះកំពុងបំពេញការងារ ឬក៏ធ្វើការអចិន្ត្រៃយ៍។
រូបភាពចាត់តាំងសន្និបាតបានកំណត់ដូចខាងក្រោម៖
-ចំពោះកន្លែងដែលមានម្ចាស់ឆ្នោតក្រោមពី ១០០ នាក់នោះ ចាត់តាំងសន្និ បាតទូទាំងម្ចាស់ឆ្នោតដើម្បីយកយោបល់អំពីបេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋ សភា តំណាងក្រុមប្រឹក្សាប្រជាជន រួចត្រូវធានាចំនួនម្ចាស់ឆ្នោតចូលរួមសន្និបាត សម្រេចតិចបំផុតគឺពីរភាគបីនៃចំនួនម្ចាស់ឆ្នោតសរុបដែលបានកោះអញ្ជើញ។
- ចំពោះកន្លែងដែលមានម្ចាស់ឆ្នោតចាប់ពី ១០០ នាក់ឡើងទៅ នោះអាចចាត់ តាំងសន្និបាតទូទាំងម្ចាស់ឆ្នោត ឬក៏សន្និបាតតំណាងម្ចាស់ឆ្នោត រួចធានាម្ចាស់ឆ្នោត ចូលរួមសន្និបាតតិចបំផុត គឺ ៧០ នាក់។ យោងតាមលក្ខណៈពិសេស ស្ថានភាពជាក់ ស្តែងរបស់ស្ថាប័ន អង្គការ អង្គភាព គណៈប្រតិបត្តិការសហជីពសហការជាមួយ អ្នកជាប្រមុខស្ថាប័ន អង្គការ អង្គភាពបត់បែងចំនួន អ្នកដើម្បីឱ្យបណ្តាអង្គការសហជីពស្ថិតក្រោមឱវាទបញ្ជូនតំណាងចូលរួម។ ករណីមិនមានអង្គការសហជីព នោះ អ្នកជាប្រមុខស្ថាប័ន អង្គការ អង្គភាពបត់បែងចំនួនមនុស្សដើម្បីបណ្តាអង្គភាពស្ថិតក្រោមឱវាទបញ្ជូនតំណាងចូលរួម។
- បេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជនបានអញ្ជើញចូលរួមសន្និបាត។
ការកោះអញ្ជើញ និងធ្វើអធិបតីសន្និបាតម្ចាស់ឆ្នោតកន្លែងបំពេញការងារបាន អនុវត្តដូចខាងក្រោម៖
- បេក្ខជនចេញឈរឆ្នោតកំពុងបំពេញការងារទទួលបន្ទុកជំនាញនៅស្ថាប័នបក្ស គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម បណ្តាអង្គការនយោបាយ-សង្គម បណ្តាអង្គការសង្គមនោះ អ្នកជាប្រមុខស្ថាប័ន អង្គការ អង្គភាពសហការជាមួយគណៈប្រតិបត្តិការសហជីពរបស់ស្ថាប័ន ចាត់តាំងកោះអញ្ជើញ និងធ្វើជាអធិបតីសន្និបាត លើកលែងករណីអ្នកបានឧទ្ទេសនាមចេញឈរឆ្នោតគឺជាអ្នកប្រមុខស្ថាប័ន អង្គការ អង្គភាព។
- បេក្ខជនចេញឈរឆ្នោតជាតំណាងរដ្ឋសភាធ្វើសកម្មភាពទទួលបន្ទុកជំនាញនៅក្រុមតំណាងរដ្ឋសភានោះ យកយោបល់ម្ចាស់ឆ្នោតកន្លែងបំពេញការងារអាស្រ័យការិយាល័យក្រុមតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត ឬក៏ការិយា ល័យក្រុមតំណាងរដ្ឋសភា(កន្លែងមិនទាន់បង្កើតការិយាល័យតំណាងរដ្ឋសភា និង ក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត) ចាត់តាំង។ ប្រធានការិយាល័យក្រុមតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត ឬក៏ប្រធានការិយាល័យក្រុមតំណាងរដ្ឋសភា សហ ការជាមួយគណៈប្រិបត្តិការសហជីពស្ថាប័នកោះអញ្ជើញ និងធ្វើជាអធិបតីសន្និបាត។
- បេក្ខជនចេញឈរឆ្នោតកំពុងបំពេញការងារនៅអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជន បណ្តាគណៈក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត ការិយាល័យក្រុមតំណាងរដ្ឋសភា និង តំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត ឬក៏ការិយាល័យក្រុមតំណាងរដ្ឋសភា ការិយា ល័យក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត (កន្លែងមិនទាន់បង្កើតការិយាល័យក្រុមតំណាង រដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត)នោះ ការយកយោបលល់ម្ចាស់ឆ្នោតកន្លែង បំពេញការងារអាស្រ័យការិយាល័យតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនថ្នាក់ ខេត្ត ឬក៏ការិយាល័យក្រុមតំណាងរដ្ឋសភា ការិយាល័យក្រុមប្រឹក្សាប្រជាជនថ្នាក់ ខេត្តចាត់តាំង។ បេក្ខជនចេញឈរឆ្នោតកំពុងបំពេញការងារនៅអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជន បណ្តាគណៈរបស់ក្រុមប្រឹក្សាប្រជាជនថ្នាក់ស្រុកនោះ ការយកយោបល់ម្ចាស់ឆ្នោតកន្លែងបំពេញ ការងារអាស្រ័យការិយាល័យក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជន ថ្នាក់ស្រុកចាត់តាំង។ ប្រធានការិយាល័យក្រុមតំណាងរដ្ឋសភា ប្រធានការិយាល័យក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត ប្រធានការិយាល័យក្រុមប្រឹក្សាប្រជាជន និង គណៈកម្មាធិការប្រជាជនថ្នាក់ស្រុកសហការជាមួយគណៈប្រតិបត្តិការសហជីពស្ថាប័នកោះអញ្ជើញ និងធ្វើជាអធិបតីសន្និបាត។
- បេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជនកំពុងបំពេញការងារជាប្រធាន អនុប្រធានគណៈកម្មាធិការប្រជាជនថ្នាក់ខេត្ត ថ្នាក់ស្រុកនោះ ការយកយោបល់ម្ចាស់ ឆ្នោតកន្លែងបំពេញការងារអាស្រ័យការិយាល័យគណៈ កម្មាធិការប្រជាជនថ្នាក់ខេត្ត ការិយាល័យ ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជនថ្នាក់ស្រុកចាត់តាំង។ អ្នកជាប្រមុខស្ថាប័ន សហការជាមួយគណៈប្រតិបត្តិការសហជីពស្ថាប័នកោះអញ្ជើញ និងធ្វើជាអធិបតីសន្និបាត។
- បេក្ខជនចេញឈរឆ្នោតកំពុងបំពេញការងារនៅតុលាការប្រជាជន សភាត្រួតពិនិត្យប្រជាជនបណ្តាថ្នាក់ បណ្តាស្ថាប័នជំនាញស្ថិតក្រោមឱវាទគណៈកម្មាធិការ ប្រជាជនថ្នាក់ខេត្ត ថ្នាក់ស្រុក និងបណ្តាស្ថាប័នដទៃទៀតរបស់រដ្ឋនោះ អ្នកជាប្រមុខស្ថាប័នសការជាមួយគណៈប្រតិបត្តិកការសហជីពស្ថាប័នកោះអញ្ជើញ និងធ្វើ ជាអធិបតី។
- បេក្ខជនចេញឈរឆ្នោតកំពុងបំពេញការងារនៅអង្គភាពបុព្វហេតុ អង្គការសេដ្ឋ កិច្ចនោះ អ្នកជាប្រមុខអង្គភាព អង្គការសហការជាមួយគណៈប្រតិបត្តិការសហជីព កោះអញ្ជើញ និងធ្វើជា អធិបតីសន្និបាត។
- បេក្ខជនចេញឈរឆ្នោតបំពេញការងារនៅគណៈកម្មាធិការបក្ស អចិន្ត្រៃយ៍ ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម អង្គការនយោបាយ-សង្គម ថ្នាក់ឃុំ ឬក៏ជានិយោជិតឃុំ សង្កាត់ ទីប្រ ជុំជននោះ ការយកយោបល់ម្ចាស់ឆ្នោតកន្លែងបំពេញការងារបានអនុវត្តនៅសន្និបាត សហស្ថាប័នរវាងគណៈកម្មាធិការបក្ស អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជន គណៈកម្មា ធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ អង្គការនយោបាយ-សង្គម ថ្នាក់ ឃុំ។ អ្នកជាប្រមុខគណៈកម្មាធិការបក្សថ្នាក់ឃុំកោះអញ្ជើញ និងធ្វើជាអធិបតី សន្និបាត។
- បេក្ខជនចេញឈរឆ្នោតបំពេញការងារនៅបណ្តាអង្គភាពប្រដាប់អាវុធប្រជាជន នោះ អាស្រ័យថ្នាក់ដឹកនាំ បញ្ជាការដ្ឋានអង្គភាពកោះអញ្ជើញ និងធ្វើជាអធិបតី សន្និបាត។
-ករណីអ្នកជាប្រមុខស្ថាប័ន អង្គការ អង្គភាពជាបេក្ខជនចេញឈរឆ្នោតនោះ ថ្នាក់អនុប្រធាន របស់អ្នកជាប្រមុខស្ថាប័ន អង្គការ អង្គភាព សហការជាមួយ គណៈប្រតិបត្តិការសហជីពកោះអញ្ជើញ និងធ្វើជាអធិបតីសន្និបាត។
- ករណីកន្លែងបំពេញការងារ ឬក៏កន្លែងធ្វើការរបស់បេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជនមិនទាន់បានចាត់តាំងសហជីពនោះ អ្នកជាប្រមុខ ឬថ្នាក់អនុប្រធាន របស់អ្នកជាប្រមុខស្ថាប័ន អង្គការ អង្គភាពកោះ អញ្ជើញ និងធ្វើជាអធិបតីសន្និបាត។ លំដាប់ លំដោយ សំណុំបែបបទចាត់តាំងសន្និបាតម្ចាស់ឆ្នោតកន្លែងបំពេញការងារបានអនុវត្តប្រហាក់ប្រហែលដូចចំពោះសន្និបាតម្ចាស់ឆ្នោតកន្លែងស្នាក់នៅ។ លិខិតកំណត់ហេតុសន្និបាតម្ចាស់ឆ្នោតគប្បីកត់ច្បាស់សមាសភាព ចំនួនអ្នកចូលរួម ការប្រព្រឹត្តឡើង លទ្ធផលសន្និបាត។ ក្នុងនោះ ត្រូវកត់ច្បាស់ចំនួនម្ចាស់ឆ្នោតបានកោះអញ្ជើញ ចំនួនម្ចាស់ឆ្នោតមានមុខ យោបល់ថ្លាថ្លែង និងទំនុកចិត្តរបស់ម្ចាស់ឆ្នោតចំពោះមនុស្សម្នាក់ៗបានព្រាងឧទ្ទេស នាមចេញឈរឆ្នោត (បង្កើតតាមគំរូលេខ ០១/HNCT)។
ករណីបេក្ខជនបានព្រាងឧទ្ទេសនាមចេញឈរឆ្នោតតំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជនរបស់ស្ថាប័ន អង្គការ អង្គភាពដែលមិនសម្រេចទំនុកចិត្ត ៥០% នៃចំនួនម្ចាស់ឆ្នោតចូលរួមសន្និបាតម្ចាស់ឆ្នោតកន្លែងបំពេញការងារនោះ គណៈដឹក នាំស្ថាប័ន អង្គការ អង្គភាពចាត់តាំងជ្រើស ឧទ្ទេសនាមបេក្ខជនដទៃ។ ករណីស្ថាប័ន អង្គការ អង្គភាពមិនមានអ្នកគ្រប់លក្ខណៈដើម្បីព្រាងឧទ្ទេសនាមចេញឈរឆ្នោត តំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជនតាមចំនួនដែលបានបត់បែងនោះ អ្នក ជាប្រមុខស្ថាប័ន អង្គការ អង្គភាពរបាយការណ៍ឱ្យបានទាន់ពេលដល់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមថ្នាក់បានប្រកាសអំពីការបត់បែងភាគកម្រិតឧទ្ទេសនាមបេក្ខជនចេញឈរឆ្នោតដើម្បីស្នើដល់គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា ឬក៏អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនថ្នាក់ប្រហាក់ប្រហែលកែសម្រួលរចនា បទ សមាសភាព ចំនួនបេក្ខជនដែលបានឧទ្ទេសនាមចេញឈរឆ្នោតរបស់ស្ថាប័ន អង្គការ អង្គភាព។
ករណីបេក្ខជនបាននាំចេញយកយោបល់ជាបេក្ខជនចេញឈរឆ្នោតតំណាង រដ្ឋសភាដោយខ្លួនឯង(ចាត់តាំងក្រោយសន្និបាតពិគ្រោះយោបល់លើកទី ២)នោះ សមាសភាព លំដាប់លំដោយ សំណុំបែបបទចាត់តាំងសន្និបាតម្ចាស់ឆ្នោតនៅកន្លែង បំពេញការងារបានអនុវត្តប្រហាក់ប្រហែលជាមួយសន្និបាតយកយោបល់អំពីបេក្ខ ជនបានព្រាងឧទ្ទេសនាមចេញឈរឆ្នោត។ លិខិតកំណត់ហេតុសន្និបាតបេក្ខជនចេញឈរឆ្នោតកន្លែងបំពេញការងារចំពោះបេក្ខជនចេញឈរឆ្នោតដោយខ្លួន ឯងបានបង្កើតតាមគំរូលេខ០២/HNCT និងត្រូវបានផ្ញើទៅកាន់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមថ្នាក់ខេត្តក្រោយពេលបញ្ចប់សន្និបាតម្ចាស់ឆ្នោតភ្លាម។
សំណួរទី ៥២៖ ការព្រាង ឧទ្ទេសនាមបេក្ខជនចេញឈរឆ្នោតតំណាងក្រុម ប្រឹក្សាប្រជាជនថ្នាក់ឃុំនៅភូមិ ក្រុមប្រជាទីក្រុងបានអនុវត្តដូចម្តេច?
ចម្លើយ៖ ប្រធានគណៈការងាររណសិរ្សសហការជាមួយប្រធានសាខាបណ្តាអង្គការមហាជន រួមជាមួយសាខាបក្ស ប្រធានភូមិ ឬក៏ប្រធានក្រុមប្រជាទីក្រុង ដើម្បី ពិភាក្សា ព្រាងបេក្ខជនរបស់ភូមិ ក្រុមប្រជាទីក្រុងឧទ្ទេសនាមបេក្ខជនចេញឈរ ឆ្នោត តំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំតាមសេចក្តី ប្រកាសរបស់អចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមថ្នាក់ឃុំ ស្តីពីការបត់បែង ចំនួន និងរចនាបទ សមាសភាព។
សំណុំបែបបទចាត់តាំងកិច្ចប្រជុំបានអនុវត្តដូចខាងក្រោម៖
-ប្រធានគណៈការងាររណសិរ្សឧទ្ទេសនាមគោលបំណង សំណូមពររបស់សន្និបាត តែងតាំង លេខាកំណត់ហេតុសន្និបាត និងអានសេចក្តីប្រកាសរបស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការរណសិរ្សមាតុភូមវៀតណាមថ្នាក់ឃុំស្តីពីការបត់បែងចំនួនរចនា បទ សមាសភាពអ្នករបស់ភូមិ ក្រុមប្រជាទីក្រុងបានឧទ្ទេសនាមបេក្ខជនចេញឈរ ឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំ សម្បទារបស់តំណាងក្រុមប្រឹក្សាប្រជា ជនតាមការកំណត់របស់ច្បាប់បោះឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សា ប្រជាជន។
- ប្រធានគណៈការងាររណសិរ្សលើកឡើងការព្រាងបេក្ខជនរបស់ភូមិ ក្រុមប្រ ជាទីក្រុងដើម្បីឧទ្ទេសនាមបេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំ។
- បណ្តាសមាជិកចូលរួមកិច្ចប្រជុំពិភាក្សាយោបល់ និងសន្និដ្ឋានកិច្ចប្រជុំ។
- សន្និបាតអនុម័តឆ្លងកំណត់ហេតុសន្និបាត(តាមគំរូលេខ ០៣/HNMT)។
លើមូលដ្ឋានលទ្ធផលរបស់កិច្ចប្រជុំនេះ ប្រធានគណៈការងាររណសិរ្សសហការ ជាមួយប្រធានភូមិ ឬក៏ប្រធានក្រុមប្រជាទីក្រុងផ្ញើលិខិតអញ្ជើញម្ចាស់ឆ្នោតនៅភូមិ ក្រុមប្រជាទីក្រុងចូលរួមសន្និបាតម្ចាស់ឆ្នោតឧទ្ទេសនាមបេក្ខជនរបស់ភូមិ ក្រុមប្រ ជាទីក្រុងចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំ។
ចំពោះកន្លែងដែលមានម្ចាស់ឆ្នោតក្រោមពី ១០០ នាក់នោះ ចាត់តាំងសន្និ បាតទូទាំងម្ចាស់ឆ្នោត និងគប្បីធានាចំនួនម្ចាស់ឆ្នោតចូលរួមសន្និបាតសម្រេចតិចបំផុតគឺ ៥០% នៃចំនួនម្ចាស់ឆ្នោតសរុបបានកោះអញ្ជើញ។ ចំពោះកន្លែងមានម្ចាស់ ឆ្នោតចាប់ពី ១០០ នាក់ឡើងទៅនោះ អាចចាត់តាំងសន្និបាតទូទាំងម្ចាស់ឆ្នោត ឬក៏សន្និបាតម្ចាស់ឆ្នោតតំណាងគ្រួសារ និងគប្បីធានាមានម្ចាស់ឆ្នោតចូលរួមសន្និ បាតតិចបំផុតគឺ ៥៥ នាក់។ សមាជិកគណៈការងាររណសិរ្ស ប្រធាន អនុប្រធាន ភូមិ ឬក៏ប្រធាន អនុប្រធានក្រុមប្រជាទីក្រុងទាំងអស់ ព្រមទាំងតំណាងអចិន្ត្រៃយ៍ក្រុម ប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្ស មាតុភូមិវៀតណាមថ្នាក់ឃុំបានអញ្ជើញចូលរួមសន្និបាតនេះ។
សំណុំបែបបទចាត់តាំងសន្និបាតម្ចាស់ឆ្នោតនៅភូមិ ក្រុមប្រជាទីក្រុងបានអនុវត្ត ដូចខាងក្រោម៖
- ប្រធាន ឬអនុប្រធានគណៈការងាររណសិរ្សចូលរួមជាអធិបតីសន្និបាតម្ចាស់ឆ្នោត ប្រកាសមូលហេតុ និងឧទ្ទេសនាមតំណាងចូលរួមសន្និបាត ឧទ្ទេសនាមគោលបំ ណង សំណូមពររបស់សន្និបាត ឧទ្ទេសនាមលេខាកំណត់ហេតុសន្និបាត ដើម្បីសន្និ បាតសម្រេច របាយការណ៍អំពីចំនួនម្ចាស់ឆ្នោតម្ចាស់ឆ្នោតបានអញ្ជើញ ចំនួនម្ចាស់ ឆ្នោតមានមុខ។
- អ្នកជាអធិបតីសន្និបាតអានសេចក្តីប្រកាសរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមថ្នាក់ឃុំស្តីពីការបត់បែងចំនួន និងរចនាបទ សមាសភាពអ្នករបស់ភូមិ ក្រុម ប្រជាទីក្រុងបានឧទ្ទេសនាមចេញឈរឆ្នោត។ អាន សម្បទាតំណាងក្រុមប្រឹក្សាប្រជាជនកំណត់ត្រង់មាត្រា ៧ របស់ច្បាប់ចាត់តាំង រដ្ឋអំណាចមូលដ្ឋាន និងបណ្តាករណីមិនបានឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនកំណត់ត្រង់មាត្រា ៣៧ របស់ច្បាប់បោះឆ្នោតតំណាងរដ្ឋសភា និងតំណាង ក្រុមប្រឹក្សាប្រជាជន។
- តំណាងគណៈការងាររណសិរ្ស អានបញ្ជីរាយនាមអាស្រ័យគណៈការងារ រណសិរ្សព្រាង បណ្តាអ្នករបស់ភូមិ ក្រុមប្រជាទីក្រុងដើម្បីឧទ្ទេសនាមបេក្ខជនចេញ ឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំ។ ម្ចាស់ឆ្នោតអាចឧទ្ទេសនាមបន្ថែមបេក្ខ ជនចេញឈរឆ្នោតដើម្បីសន្និបាត ពិនិត្យ។
- សន្និបាតជជែកយោបល់អំពីបណ្តាបេក្ខជនបានឧទ្ទេសនាមបេក្ខជនចេញឈរឆ្នោត។
- សន្និបាតសម្រេចយល់ព្រមបញ្ជីរាយនាមជាផ្លូវការបណ្តាបេក្ខជនរបស់ភូមិ ក្រុម ប្រជាទីក្រុងបានឧទ្ទេសនាមដោយរបៀបលើកដៃ ឬក៏យកឆ្នោតសម្ងាត់។ សន្និបាតជ្រើសក្រុមពីនិត្យសន្លឹកឆ្នោតរួមមានមនុស្សពី ៣-៥ នាក់។ ករណីសន្និបាតសម្រេចយល់ព្រមដោយរូបភាពលើកដៃនោះ ក្រុមពិនិត្យសម្លេងឆ្នោត រាប់គិតលទ្ធ ផលយល់ព្រមចំពោះបេក្ខជនបានឧទ្ទេសនាមបេក្ខជនចេញឈរឆ្នោតម្នាក់ៗ។ ករណី សន្និបាតសម្រេចយល់ព្រមដោយរបៀបបោះឆ្នោតសម្ងាត់នោះ សន្លឹកឆ្នោតទំនុក ចិត្តរបស់ម្ចាស់ឆ្នោតត្រូវបោះត្រារបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ថ្នាក់ឃុំ ឬក៏ត្រារបស់គណៈកម្មាធិការប្រជាជនថ្នាក់តែមួយ។ លើសន្លឹកឆ្នោតទំនុក ចិត្តកត់ច្បាស់គោត្ត និងនាមរបស់បេក្ខជនបានសន្និបាតម្ចាស់ឆ្នោតព្រាងឧទ្ទេសនាមបេក្ខជនចេញឈរឆ្នោត។ បើសិនមានបេក្ខជនជាច្រើនបានឧទ្ទេសនាមបេក្ខ ជនចេញឈរឆ្នោតរៀបតាមលំដាប់អក្ខរក្រម A, B, C ។ល។ម្ចាស់ឆ្នោតគូសឈ្មោះ បេក្ខជនបានឧទ្ទេសនាមបេក្ខជនចេញឈរឆ្នោតដែលខ្លួនមិនទំនុកចិត្ត និងបោះ ចូលទៅក្នុងហិបឆ្នោត។ បេក្ខជនបានឧទ្ទេសនាមបេក្ខជនចេញឈរឆ្នោតជាបេក្ខជន មានម្ចាស់ឆ្នោតផ្តល់ទំនុកចិត្តជាង ៥០%។ ករណីមានបេក្ខជនជាច្រើនបានម្ចាស់ ឆ្នោតផ្តល់ទំនុកចិត្តជាង ៥០% ដូចគ្នានោះ បេក្ខជនបានឧទ្ទេសនាមបេក្ខជនចេញឈរឆ្នោតបានកំណត់តាមលទ្ធផលសម្រេចយល់ព្រមគិតពីខ្ពស់ចុះទាបរហូតដល់ពេលគ្រប់ចំនួនដែលបានបត់បែង។
ករណីលទ្ធផលសម្រេចយល់ព្រមស្មើគ្នានោះ អ្នកជាអធិបតីសន្និបាតបង្កើត បញ្ជីរាយនាមបណ្តាបេក្ខជននោះ ដើម្បីសន្និបាតសម្រេចយល់ព្រមមកវិញ រួចយកលទ្ធផលសម្រេចយលព្រមខ្ពស់ជាងដោយមិនចាំបាច់សម្រេចជាង ៥០% នៃ ចំនួនម្ចាស់ឆ្នោតសរុបដែលមានមុខ។
ករណីសម្រេចយល់ព្រមមកវិញ ដោយលទ្ធផលសម្រេចយល់ព្រមនៅតែស្មើគ្នាទៀតនោះ ការសម្រេចយល់ព្រមបន្តទៀតឬទេអាស្រ័យសន្និបាតសម្រេច។
- ប្រធានក្រុមពិនិត្យសន្លឹកឆ្នោតប្រកាសលទ្ធផលសម្រេចយល់ព្រម។
- សន្និបាតអនុម័តឆ្លងលិខិតកំណត់ហេតុសន្និបាត (តាមគំរូលេខ ០៤/HNCT)។
គណៈការងាររណសិរ្សបញ្ជូនលិខិតកំណត់ហេតុសន្និបាតម្ចាស់ឆ្នោតនៅភូមិក្រុម ប្រជាទីក្រុងអំពីការពិភាក្សា ឧទ្ទេសនាមបេក្ខជនចេញឈរឆ្នោតតំណាងក្រុម ប្រឹក្សាប្រជាជនថ្នាក់ឃុំ ដល់អចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀត ណាមថ្នាក់ឃុំ។
សំណួរទី ៥៣៖ សន្និបាតយកយោបល់ម្ចាស់ឆ្នោតកន្លែងស្នាក់នៅចំពោះបេក្ខ ជនចេញឈរឆ្នោតតំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជនបានចាប់ផ្តើមដូចម្តេច?
ចម្លើយ៖ ក្រោយពេលសន្និបាតពិគ្រោះយោបល់លើកទីពីរភ្លាម គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការរណសិរ្សមាតុភូមវៀតណាមថ្នាក់ខេត្ត ចាត់តាំងប្រជុំជាមួយតំ ណាងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមថ្នាក់ស្រុក ថ្នាក់ឃុំ កន្លែងមានបេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភាស្នាក់នៅរួចតំណាង ស្ថាប័ន អង្គការ អង្គភាពមានបេក្ខជនចេញឈរឆ្នោតដើម្បីណែនាំចាត់តាំងយក យោបល់ពិនិត្យបញ្ជាក់ និងទំនុកចិត្តរបស់ម្ចាស់ឆ្នោត។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមថ្នាក់ចាត់តាំងសន្និបាតពិគ្រោះយោបល់ប្រជុំជាមួយអ្នកទទួលបន្ទុកការងារចាត់តាំងកម្មាភិបាលរបស់បណ្តាស្ថាប័ន អង្គការចាត់តាំង អង្គភាពមានបេក្ខជនចេញឈរឆ្នោត តំណាងក្រុមប្រឹក្សាប្រជាជន។ តំណាងគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការរណ សិរ្សមាតុភូមិវៀតណាមថ្នាក់ក្រោមផ្ទាល់ (ចំពោះថ្នាក់ឃុំនោះអញ្ជើញបណ្តាប្រធានគណៈការងាររណសិរ្សលើភូមិសាស្រ្ត) ប្រធានគណៈកម្មាធិការរណសិរ្ស មាតុភូមិថ្នាក់ឃុំមានបេក្ខជនចេញឈរឆ្នោត តំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត ថ្នាក់ស្រុកស្នាក់នៅ ដើម្បីណែនាំការចាត់តាំងយកយោបល់ម្ចាស់ឆ្នោតកន្លែងស្នាក់ចំពោះបណ្តាបេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជា ជនមានឈ្មោះក្នុងបញ្ជីរាយនាមត្រួសត្រាយ យកយោបល់ម្ចាស់ឆ្នោតកន្លែងបំពេញការងារ(បើសិនមាន)ចំពោះបេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សា ប្រជាជន និងអ្នកបានភូមិ ក្រុមប្រជាទីក្រុងឧទ្ទេសនាមចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំ។ ការចាត់តាំងសន្និបាតយកយោបល់ពិនិត្យបញ្ជាក់ និងទំនុកចិត្តរបស់ម្ចាស់ឆ្នោត កន្លែងស្នាក់នៅចំពោះបេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភា អ្នកឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជន និងម្ចាស់ឆ្នោតកន្លែង បំពេញការងារ(បើសិនមាន) ចំពោះបេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភាតំណាងក្រុមប្រឹក្សាប្រជាជនដោយខ្លួនឯង បេក្ខជនបានភូមិ ក្រុមប្រជាទីក្រុងឧទ្ទេសនាមចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំបានអនុវត្តក្នុងអំឡុងពេលចាប់ពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១ ដល់ថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២១ (ចាប់ពីក្រោយបញ្ចប់ការពិគ្រោះយោបល់លើកទីពីរដល់មុនពេលចាប់ផ្តើម សន្និបាតពិគ្រោះយោបល់លើកទីបី)។
សន្និបាតម្ចាស់ឆ្នោតកន្លែងស្នាក់នៅដើម្បីយកយោបល់ចំពោះបេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជន(រួមទាំងបេក្ខជនបានឧទ្ទេស នាមចេញឈរឆ្នោត និងឈរឆ្នោតដោយខ្លួនឯង) បានចាត់តាំងនៅភូមិ ក្រុមប្រជា ទីក្រុងកន្លែងបេក្ខជនចេញឈរឆ្នោតស្នាក់ នៅអចិន្ត្រៃយ៍ ឬបណ្តោះអាសន្ន។ ករណី មិនកំណត់បានកន្លែងស្នាក់នៅអចិន្ត្រៃយ៍ ឬបណ្តោះ អាសន្ននោះ ចាត់តាំងសន្និបាត ម្ចាស់ឆ្នោតនៅភូមិ ក្រុមប្រជាទីក្រុងកន្លែងបេក្ខជនចេញឈរឆ្នោតកំពុងរស់នៅ។ ករណីអ្នកឈរឆ្នោតស្នាក់នៅក្នុងអាគាររួម តំបន់ទីក្រុងមិនទាន់មានក្រុមប្រជាទីក្រុងនោះ ចាត់តាំងសន្និបាតម្ចាស់ឆ្នោតនៅអាគាររួម ឬនៅតំបន់កន្លែងដែលបេក្ខជននោះរស់នៅដើម្បីយកយោបល់ចំពោះបេក្ខជនចេញឈរឆ្នោត។
រូបភាពចាត់តាំងសន្និបាតម្ចាស់ឆ្នោតស្នាក់នៅបានអនុវត្តដូចខាងក្រោម៖
-ចំពោះកន្លែងដែលមានម្ចាស់ឆ្នោតក្រោមពី ១០០ នាក់នោះ ចាត់តាំងសន្និបាត ទូទាំងម្ចាស់ ឆ្នោតដើម្បីយកយោបល់អំពីបេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជន រួចត្រូវធានាចំនួនម្ចាស់ឆ្នោតចូលរួមសន្និបាតសម្រេច តិចបំផុតគឺ ៥០% នៃចំនួនម្ចាស់ឆ្នោតដែលបានកោះអញ្ជើញ។
- ចំពោះកន្លែងដែលមានម្ចាស់ឆ្នោតចាប់ពី ១០០ នាក់ឡើងទៅនោះ អាចចាត់ តាំងសន្និបាតទូទាំងម្ចាស់ឆ្នោតឬក៏សន្និបាតម្ចាស់ឆ្នោតតំណាងគ្រួសារ និងត្រូវធានា ម្ចាស់ឆ្នោតចូលរួមតិចបំផុតគឺ ៥៥ នាក់។
- ប្រធាន អនុប្រធានក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំ បេក្ខជនចេញឈរឆ្នោត តំណាងរដ្ឋសភា បេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជន អ្នកជំនួសមុខ ឱ្យស្ថាប័ន អង្គការចាត់តាំង អង្គ ភាព ភូមិ ក្រុមប្រជាទីក្រុងបានឧទ្ទេសនាមបេក្ខជន ចេញឈរឆ្នោតបានអញ្ជើញចូលរួមសន្និបាត។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមថ្នាក់ឃុំ សហការជាមួយគណៈកម្មាធិការប្រជាជនថ្នាក់ជាមួយគ្នាកោះអញ្ជើញ និងធ្វើជា អធិបតីសន្និបាត។ ប្រធានគណៈការងាររណសិរ្សសហការជាមួយប្រធានភូមិ ប្រធានក្រុមប្រជាទីក្រុងបង្កើតបញ្ជីរាយនាម និងអញ្ជើញម្ចាស់ឆ្នោតចូលរួមសន្និបាត។ ករណីចាត់តាំងសន្និបាតម្ចាស់ឆ្នោតនៅនឹងអាគាររួម ឬក៏តំបន់ ទី ក្រុងមិនទាន់បំបែក ឬបង្កើតក្រុមប្រជាទីក្រុងដោយឡែកនោះ ប្រធានគណៈការងាររណសិរ្សកំពុងទទួល បន្ទុកភូមិសាស្រ្តកន្លែងតំបន់អាគាររួម តំបន់ទីក្រុងសហការជាមួយគណៈអភិបាល ឬក៏គណៈគ្រប់គ្រងតំបន់អាគាររួម គណៈគ្រប់គ្រងតំបន់ទីក្រុង(បើមាន) បង្កើតបញ្ជី រាយនាម និងអញ្ជើញម្ចាស់ស្នាក់នៅនឹងអាគារស្នាក់នៅរួមឬក៏តំបន់ទីក្រុង ចូល រួមសន្និបាត។
សំណុំបែបបទចាត់តាំងសន្និបាតម្ចាស់ឆ្នោតកន្លែងស្នាក់នៅបានអនុវត្តដូចតទៅ៖
- អ្នកធ្វើជាអធិបតីសន្និបាតប្រកាសមូលហេតុ ឧទ្ទេសនាមតំណាងចូលរួមសន្និបាត។ អ្នកធ្វើជាអធិបតីមានបន្ទុកដូចខាងក្រោម៖
+ ឧទ្ទេសនាមគោលបំណង សំណូមពររបស់សន្និបាត។
+ ឧទ្ទេសនាមលេខាកំណត់ហេតុដើម្បីសន្និបាតសម្រេច។
+ របាយការណ៍អំពីចំនួនម្ចាស់ឆ្នោតបានអញ្ជើញ ចំនួនម្ចាស់ឆ្នោតមាន មុខ។
+ ឧទ្ទេសនាមបញ្ជីរាយនាមបេក្ខជនចេញឈរឆ្នោត។
+ អានសម្បទារបស់តំណាងរដ្ឋសភាកំណត់ត្រង់មាត្រា ២២ របស់ច្បាប់ចាត់តាំងរដ្ឋសភា(ចំពោះសន្និបាតម្ចាស់ឆ្នោតយកយោបល់អំពីបេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភា) សម្បទារបស់តំណាងក្រុមប្រឹក្សាប្រជាជនកំណត់ត្រង់មាត្រា ៧ របស់ច្បាប់ចាត់តាំងរដ្ឋអំណាចមូលដ្ឋាន(ចំពោះសន្និបាតម្ចាស់ឆ្នោតយក យោបល់អំពីបេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជន) និងបណ្តាករណី មិនបានចេញឈរឆ្នោតតំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជន កំណត់ ត្រង់មាត្រា ៣៧ របស់ច្បាប់បោះឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សា ប្រជាជន។
- លេខាកំណត់ហេតុសន្និបាតអានជីវប្រវត្តិសង្ខេបរបស់បេក្ខជនចេញឈរឆ្នោត ម្នាក់ៗ។
- ម្ចាស់ឆ្នោតថ្លែងយោបល់ចំពោះបេក្ខជនចេញឈរឆ្នោតម្នាក់ៗ។
ម្ចាស់ឆ្នោតឆ្លុះបញ្ចាំងសម្បទារបស់តំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជន ពិនិត្យ បញ្ជាក់ សម្តែងទំនុកចិត្តចំពោះបេក្ខជនចេញឈរឆ្នោត។
- បេក្ខជនចេញឈរឆ្នោតថ្លែងយោបល់។
- តំណាងស្ថាប័ន អង្គការ អង្គភាពឧទ្ទេសនាមបេក្ខជនចេញឈរឆ្នោតថ្លែងយោបល់។
- សន្និបាតសម្រេចយល់ព្រមដោយរូបភាពលើកដៃ ឬក៏បោះឆ្នោតសម្ងាត់ សន្និ បាតជ្រើសក្រុមពិនិត្យប្រអប់សន្លឹកឆ្នោតរួមមានគ្នាពី ៣-៥ នាក់។ ករណីសន្និបាតសម្រេចយល់ព្រមដោយរូបភាពលើកដៃនោះ ក្រុមពិនិត្យរាប់ គិតលទ្ធផលសម្រេចយល់ព្រមចំពោះបេក្ខជនចេញឈរឆ្នោតនីមួយៗ។ ករណីសន្និបាតសម្រេចយល់ ព្រមដោយរូបភាពបោះឆ្នោតសម្ងាត់នោះ សន្លឹកឆ្នោតទំនុកចិត្តរបស់ម្ចាស់ឆ្នោត កន្លែងបំពេញការងារត្រូវបោះត្រារបស់ស្ថាប័ន អង្គការ អង្គភាព ឬក៏គណៈប្រតិបត្តិ ការសហជីពរបស់ស្ថាប័ន អង្គការ អង្គភាពនោះ។ សន្លឹកឆ្នោតទំនុកចិត្តរបស់ម្ចាស់ ឆ្នោតកន្លែងស្នាក់នៅ ត្រូវបោះត្រារបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ថ្នាក់ឃុំ ឬក៏របស់គណៈកម្មាធិការប្រជាជនថ្នាក់ជាមួយ។ លើសន្លឹកឆ្នោតទំនុក ចិត្ត កត់ច្បាស់គោត និងនាមបេក្ខជនចេញឈរ ឆ្នោត។ បើសិនមានបេក្ខជនចេញឈរឆ្នោតច្រើនរូបនោះ កត់ច្បាស់បណ្តា រៀបតាមអក្ខរាក្រម A, B, C។ល។ ម្ចាស់ឆ្នោតគូសឈ្មោះបេក្ខជនចេញឈរឆ្នោតដែលខ្លួនមិនទំនុកចិត្ត រួចដាក់ចូលទៅក្នុងហិបសន្លឹកឆ្នោត។
- ប្រធានក្រុមពិនិត្យសន្លឹកឆ្នោត ប្រកាសលទ្ធផលសម្រេចយល់ព្រម។
- សន្និបាតអនុម័តឆ្លងលិខិតកំណត់ហេតុសន្និបាតម្ចាស់ឆ្នោត(តាមគំរូលេខ ០២/HNCT)។
លិខិតកំណត់ហេតុសន្និបាតម្ចាស់ឆ្នោតត្រូវកត់ច្បាស់សមាសភាព ចំនួនអ្នកចូលរួម ការប្រ ព្រឹត្តឡើង លទ្ធផលសន្និបាត ក្នុងនោះ ត្រូវកត់ច្បាស់ម្ចាស់ ឆ្នោតរួមដែលបានកោះអញ្ជើញ ចំនួន ម្ចាស់ឆ្នោតមានមុខ យោបល់ថ្លាថ្លែង និងទំនុកចិត្តរបស់ម្ចាស់ឆ្នោតចំពោះអ្នកឈរឆ្នោតម្នាក់ៗ។
លិខិតកំណត់ហេតុសន្និបាតម្ចាស់ឆ្នោតកន្លែងស្នាក់នៅយកយោបល់អំពីបេក្ខ ជនចេញឈរឆ្នោតតំណាងរដ្ឋសភាបានស្ថាប័ន អង្គការ អង្គភាពមជ្ឈិមឧទ្ទេសនាម ត្រូវបានផ្ញើទៅគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀត ណាម។ លិខិតកំណត់ហេតុសន្និបាតម្ចាស់ឆ្នោតកន្លែងស្នាក់អាស្រ័យយកយោបល់អំពីបេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភាបានស្ថាប័ន អង្គការ អង្គភាពនៅ មូលដ្ឋានឧទ្ទេសនាម បេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភាដោយខ្លួនឯងផ្ញើទៅកាន់អចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមថ្នាក់ខេត្ត ក្រោយពេលបញ្ចប់សន្និបាតម្ចាស់ឆ្នោតភ្លាម។
លិខិតកំណត់ហេតុសន្និបាតម្ចាស់ឆ្នោតកន្លែងស្នាក់នៅយកយោបល់អំពីបេក្ខជនដែលបានស្ថាប័ន អង្គការ អង្គភាពឧទ្ទេសនាមចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជន លិខិតកំណត់ហេតុសន្និបាតម្ចាស់ឆ្នោតយកយោបល់អំពីបេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនដោយខ្លួនឯងត្រូវបានផ្ញើទៅគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមថ្នាក់ចាត់តាំងសន្និបាតពិគ្រោះយោ បល់ ក្រោយពេលបញ្ចប់សន្និបាតម្ចាស់ឆ្នោតភ្លាម។
សំណួរទី ៥៤៖ បំផុសចលនាបោះឆ្នោតគឺអ្វី និងត្រូវធានាបណ្តាសំណូមពរអ្វី?
ចម្លើយ៖ បំផុសចលនាបោះឆ្នោតរបស់បេក្ខជនចេញឈរឆ្នោតគឺសកម្មភាពជួប ប្រស្រ័យសំណេះសំណាលជាមួយម្ចាស់ឆ្នោតឬតាមរយៈមធ្យោបាយព័ត៌មានមហា ជន ដើម្បីបេក្ខជនចេញឈរឆ្នោត តំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជនរបាយ ការណ៍ជាមួយម្ចាស់ឆ្នោតអំពីគម្រោងកម្មវិធីធ្វើ សកម្មភាពរបស់ខ្លួនសំដៅអនុវត្តបន្ទុកតំណាងប្រសិនបើបានជាប់ឆ្នោតធ្វើជាតំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជន និងសំណេះសំណាលអំពីបណ្ដាបញ្ហាដែលម្ចាស់ឆ្នោតបានយកចិត្តទុកដាក់ បង្ក លក្ខណៈដើម្បីម្ចាស់ឆ្នោតជួបសំណេះសំណាលជាមួយបេក្ខជនចេញឈរឆ្នោត យល់ច្បាស់ជាងទៀត អំពីបេក្ខជនចេញឈរឆ្នោត យោងលើមូលដ្ឋាននោះ ហាត់ ពត់ជ្រើសរើសបោះជ្រើសបណ្ដាអ្នកដែលគ្រប់សម្បទាធ្វើជាតំណាងរដ្ឋសភា តំ ណាងក្រុមប្រឹក្សាប្រជាជន។
ការចាត់តាំងចលនាបោះឆ្នោតត្រូវធានាបណ្ដាសំណូមពរខាងក្រោម៖
-ការចលនាបោះឆ្នោតបានដំណើរការប្រកបដោយប្រជាធិបតេយ្យ ចំហ សមភាព ត្រូវតាម ច្បាប់ ធានាសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម។
-បេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភា បេក្ខជនចេញឈរឆ្នោត តំណាងក្រុមប្រឹក្សាប្រជាជននៅអង្គភាពបោះឆ្នោតណាគឺអនុវត្តការចលនាបោះឆ្នោតនៅអង្គភាព បោះឆ្នោតនោះ។
-ពេលវេលាចលនាបោះឆ្នោតបានចាប់ផ្ដើមចាប់ពីថ្ងៃប្រកាសបញ្ជីរាយនាមជាផ្លូវការបណ្ដាបេក្ខជនចេញឈរឆ្នោត និងបញ្ចប់ មុនពេលបោះសន្លឹកឆ្នោត ២៤ ម៉ោង។
-បណ្ដាអង្គការចាត់តាំងទទួលបន្ទុកការបោះឆ្នោត និងសមាជិករបស់បណ្ដាអង្គការចាត់តាំងនេះគ្មានសិទ្ធិចលនា ឲ្យបេក្ខជនចេញឈរឆ្នោត ។
សំណួរទី ៥៥៖ បេក្ខជនចេញឈរឆ្នោតអាចប្រើប្រាស់បណ្ដារូបភាពចលនាបោះឆ្នោតណា?
ការចលនាបោះឆ្នោតរបស់បេក្ខជនចេញឈរឆ្នោតបានដំណើរការដោយ បណ្ដារូបភាពខាង ក្រោម៖
ចម្លើយ៖ ការជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅក្នុងសន្និបាតជួបសំ ណេះសំណាលជាមួយម្ចាស់ឆ្នោតនៅមូលដ្ឋាន កន្លែងដែលខ្លួនចេញឈរឆ្នោត។
-តាមរយៈមធ្យោបាយព័ត៌មានមហាជន។
សំណួរទី ៥៦៖ សន្និបាតជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតក្នុងការចលនាបោះឆ្នោតអាស្រ័យដោយអ្នក ណាចាត់តាំង និងមានខ្លឹមសារអ្វីខ្លះ?
ចម្លើយ៖ អាស្រ័យដោយគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុ ភូមិវៀតណាមថ្នាក់ ខេត្ត ធ្វើជាអធិបតីសហការជាមួយគណៈកម្មាធិការប្រជាជននៅអង្គភាពបោះឆ្នោតចាត់តាំងសន្និបាតជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតជូនបេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភា បេក្ខជន ចេញឈរឆ្នោត តំណាងក្រុម ប្រឹក្សាប្រជាជនថ្នាក់ខេត្ត។ ភាគចំណែកចូលរួមសន្និបាតជួបសំណេះ សំណាលជាមួយម្ចាស់ឆ្នោតរួមមានតំណាងបណ្ដាស្ថាប័ន អង្គការចាត់តាំង អង្គភាព និង ម្ចាស់ ឆ្នោតនៅមូលដ្ឋាន។
គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមថ្នាក់ស្រុក ថ្នាក់ឃុំសហការជា មួយគណៈកម្មាធិ ការប្រជាជនថ្នាក់ឃុំនៅអង្គភាពបោះឆ្នោតចាត់ តាំងសន្និបាតជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតជូនបណ្ដាបេក្ខជនចេញឈរ ឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់របស់ខ្លួន។ សមាសភាពចូលរួមសន្និបាត ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតរួមមានតំណាងបណ្ដាស្ថាប័ន អង្គការ ចាត់តាំង អង្គភាព និងម្ចាស់ឆ្នោតនៅមូលដ្ឋាន។ គណៈកម្មាធិការប្រជាជនកន្លែង ចាត់តាំងសន្និបាតជួបសំណេះសំណាល ជាមួយម្ចាស់ឆ្នោតមានបន្ទុកជូនដំណឹង អំពី ពេលវេលា កន្លែងចាត់តាំងសន្និបាតដើម្បីម្ចាស់ឆ្នោតចូលរួមគ្រប់គ្រាន់។
សំណួរទី ៥៧៖ ការចលនាបោះឆ្នោតតាមរយៈមធ្យោបាយព័ត៌មានមហាជន បានកំណត់ដូចម្ដេចខ្លះ?
ចម្លើយ៖ បេក្ខជនចេញឈរឆ្នោត តំណាងរដ្ឋសភារាយការណ៍ជម្រាបជាមួយ ម្ចាស់ឆ្នោតអំពីគម្រោងកម្មវិធីធ្វើសកម្មភាពរបស់ខ្លួនប្រសិន បើបានបោះឆ្នោតធ្វើជាតំណាងរដ្ឋសភាពេលឆ្លើយ បទសម្ភាសលើបណ្ដាមធ្យោបាយព័ត៌មានមហាជន នៅមូលដ្ឋានកន្លែងដែលខ្លួនចេញឈរឆ្នោត និងលើទំព័រព័ត៌មានអេលិកត្រូនិចស្ដីពីការបោះឆ្នោតតំណាងរដ្ឋសភារបស់ក្រុមប្រឹក្សាបោះឆ្នោត ជាតិ។
បេក្ខជនចេញឈរឆ្នោត តំណាងក្រុមប្រឹក្សាប្រជាជនរបាយការណ៍ជម្រាបជាមួយ ម្ចាស់ឆ្នោតស្ដីពីគម្រោងកម្មវិធីធ្វើសកម្មភាព របស់ខ្លួនប្រសិនបើបានជាប់ឆ្នោតធ្វើជាតំណាងក្រុមប្រឹក្សាប្រជាជនពេលឆ្លើយបទសម្ភាសលើបណ្ដាមធ្យោបាយ ព័ត៌មានមហាជននៅមូលដ្ឋាននិងលើទំព័រព័ត៌មានអេលិចត្រូនិចរបស់គណៈកម្មា ធិការបោះឆ្នោត (ប្រសិនបើមាន )។ ក្រុមប្រឹក្សាបោះឆ្នោតជាតិ គណៈកម្មាធិការបោះ ឆ្នោតមានបន្ទុកចង្អុលការស្ថាប័នគ្រប់គ្រងទំព័រព័ត៌មានអេលិចត្រូនិចអនុវត្តត្រូវតាម កំណត់របស់ច្បាប់ស្ដីពីការចុះផ្សាយខ្លឹមសារចលនាបោះឆ្នោត។
គណៈកម្មាធិការប្រជាជនថ្នាក់ខេត្តចាត់តាំងការចុះផ្សាយព័ត៌មានកម្មវិធីធ្វើសកម្មភាពរបស់បេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភា បេក្ខជនចេញឈរឆ្នោត តំណាងក្រុមប្រឹក្សាប្រជាជនលើ បណ្ដាមធ្យោបាយព័ត៌មានមហាជនរបស់មូលដ្ឋាន។
សំណួរទី ៥៨៖ ក្នុងការចលនាបោះឆ្នោត ច្បាប់ហាមនូវបណ្ដាទង្វើអ្វីខ្លះ?
ចម្លើយ៖ បណ្ដាទង្វើដែលត្រូវហាមក្នុងការចលនាបោះឆ្នោតរួមមាន៖
-ឆ្លៀតចលនាបោះឆ្នោតដើម្បីផ្សព្វផ្សាយខុសពីរដ្ឋធម្មនុញ្ញ និងច្បាប់ឬធ្វើឲ្យប៉ះពាល់ដល់កិត្តិយស ចរិយាសម្បត្តិ ប្រជាប្រិយភាព សិទ្ធិផលប្រយោជន៍ស្រប ច្បាប់ដទៃរបស់អង្គការចាត់តាំង បុគ្គលផ្សេងៗ។
-ឆ្លៀតយកតំណែង សិទ្ធិអំណាចដើម្បីប្រើប្រាស់មធ្យោបាយព័ត៌មានមហាជន ក្នុងការចលនាបោះឆ្នោត។
-ឆ្លៀតចលនាបោះឆ្នោតដើម្បីចលនាឧបត្ថម្ភ រួមវិភាគទាននៅក្នុងប្រទេស និងក្រៅប្រទេសឲ្យបណ្ដាអង្គការចាត់តាំងបុគ្គលខ្លួន។
-ប្រើប្រាស់ឬក៏សន្យាជូនឲ្យឧបត្ថម្ភប្រាក់ ទ្រព្យសម្បត្តិឬផលប្រយោជន៍សម្ភារដើម្បីអូសទាញ សូកសំណូកម្ចាស់ឆ្នោត។
-ក្រុមប្រឹក្សាបោះឆ្នោតជាតិ គណៈកម្មាធិការបោះឆ្នោត គណៈកម្មការបោះឆ្នោត ក្រុមបោះឆ្នោត គ្មានសិទ្ធិចលនាបោះឆ្នោតឲ្យបណ្ដាបេក្ខជនចេញឈរឆ្នោត ។ សមា ជិករបស់បណ្ដាអង្គការចាត់តាំងទទួលបន្ទុកបោះឆ្នោតដែលបានពោលខាងលើមិន ត្រូវឆ្លៀតយកតំណែង សិទ្ធិអំណាចរបស់ខ្លួន ដើម្បីចលនាបោះឆ្នោតឲ្យបណ្ដា បេក្ខជនចេញឈរឆ្នោតសំដៅធានាឲ្យមានយុត្តិធម៌ សមភាពចំពោះបណ្ដាបេក្ខជន ចេញឈរឆ្នោត។
សំណួរទី ៥៩៖ ថ្ងៃបោះឆ្នោតបានកំណត់ដូចម្ដេចខ្លះ?
ចម្លើយ៖ ច្បាប់បោះឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនកំណត់ថ្ងៃបោះឆ្នោតត្រូវជាថ្ងៃអាទិត្យ និងបានប្រកាសយឺតបំផុត ១១៥ ថ្ងៃមុនថ្ងៃបោះ ឆ្នោត។ ចំពោះករណីពិសេសដែលត្រូវផ្អាកថ្ងៃបោះសន្លឹកឆ្នោតឬបោះសន្លឹកឆ្នោត ឆាប់ជាងថ្ងៃកំណត់នោះ គណៈកម្មាធិការបោះឆ្នោតជម្រាបក្រុមប្រឹក្សាបោះឆ្នោត ជាតិពិនិត្យសម្រេច។ យោងតាមបណ្ដាសេចក្ដីកំណត់ដូចបានពោលមកខាងលើរដ្ឋ សភានីតិកាលទី ១៤ បានផ្សាយ សេចក្ដីសម្រេចចិត្តលេខ ១៣៣/២០២០/QH14 ចុះថ្ងៃទី ១៧ ខែវិច្ឆិកាឆ្នាំ ២០២០ សម្រេចច្បាស់ទិវាបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦ គឺនៅថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១។
សំណួរទី ៦០៖ នៅថ្ងៃបោះឆ្នោត ការបោះសន្លឹកឆ្នោតបានចាប់ផ្ដើម និង បញ្ចប់ពេលណា? ការបោះសន្លឹកឆ្នោត អាចចាប់ផ្ដើមឆាប់ និងបញ្ចប់ឆាប់ឬយឺត ជាងបានឬទេ?
ចម្លើយ៖ ក្នុងថ្ងៃបោះឆ្នោតបានស្ថាប័នមានសមត្ថកិច្ចសម្រេច ប្រកាសការបោះ សន្លឹកឆ្នោត នឹងបានចាប់ផ្ដើមពីម៉ោង ០៧ ព្រឹក និងអនុវត្តជាបន្តបន្ទាប់ដល់ម៉ោង ០៧ ល្ងាចនៃថ្ងៃជាមួយ។ យោងតាមស្ថានភាពមូលដ្ឋាន ក្រុមបោះឆ្នោត អាចសម្រេច ឲ្យចាប់ផ្ដើមបោះសន្លឹកឆ្នោតឆាប់ជាង ប៉ុន្តែគ្មានសិទ្ធិបោះមុនម៉ោង ០៥ ព្រឹកឬក៏ បញ្ចប់យឺតជាង ប៉ុន្តែមិនឲ្យហួសពីម៉ោង ០៩ ល្ងាចនៃថ្ងៃជាមួយ។
ករណីជិតដល់ម៉ោងបញ្ចប់ការបោះសន្លឹកឆ្នោតតាមកំណត់ ប៉ុន្តែនៅតែមានម្ចាស់ឆ្នោតមិនទាន់អនុវត្តរួចរាល់ការបោះសន្លឹកឆ្នោតនោះ ក្រុមបោះឆ្នោតមានបន្ទុកជូនដំណឹងដល់បណ្ដាម្ចាស់ ឆ្នោតដែលនៅក្នុងតំបន់បន្ទប់បោះសន្លឹកឆ្នោត អំពីការត្រៀមបម្រុងបញ្ចប់ពេលវេលាបោះសន្លឹកឆ្នោត និងស្នើឲ្យម្ចាស់ឆ្នោតប្រញាប់សម្រេចការបោះសន្លឹកឆ្នោត។ ក្រុមបោះឆ្នោតអនុវត្តការបិទហិបសន្លឹក ឆ្នោតត្រូវតាមពេលដែលបានកំណត់ មិនយោងទៅតាមការដែលម្ចាស់ឆ្នោតបានបោះសន្លឹកឆ្នោតអស់ឬនៅ។
ការបោះសន្លឹកឆ្នោតត្រូវបានដំណើរការជាបន្តបន្ទាប់។ ក្នុងករណីមានព្រឹត្តិការណ៍ចៃដន្យធ្វើឲ្យរអាក់រអួលការបោះសន្លឹកឆ្នោតនោះ ក្រុមបោះឆ្នោតត្រូវបិទផ្ជិតហិបសន្លឹកឆ្នោតភ្លាម ឯកសារ ទាក់ទងផ្ទាល់ដល់ការបោះឆ្នោត រួចរបាយការណ៍ជូនគណៈកម្មការបោះឆ្នោតជាបន្ទាន់ ទន្ទឹមនឹងនោះត្រូវមានបណ្ដាវិធានការចាំបាច់ដើម្បីការបោះសន្លឹកឆ្នោតបានបន្ត។
ចំពោះករណីមិនទាន់អស់ពេលបោះសន្លឹកឆ្នោតតាមកំណត់ ប៉ុន្តែអ្នកដែលមានឈ្មោះក្នុងបញ្ជីម្ចាស់ឆ្នោតនៅតំបន់បោះសន្លឹកឆ្នោតបានចូលរួមបោះសន្លឹក ឆ្នោតនោះ ក្រុមបោះឆ្នោតក៏គ្មានសិទ្ធិប្រកាសបញ្ចប់ការបោះសន្លឹកឆ្នោត និងដំណើរការពិនិត្យសន្លឹកឆ្នោតមុនម៉ោង ០៧ ល្ងាចនៃ ថ្ងៃជាមួយ។ អាស្រ័យហេតុ នោះ អំពីលក្ខការណ៍ បណ្ដាក្រុមបោះឆ្នោត សមាជិកបណ្ដាក្រុមបោះ ឆ្នោតអាច ចលនាផ្សព្វផ្សាយដើម្បីម្ចាស់ឆ្នោតសកម្មចូលរួមបោះសន្លឹកឆ្នោត អនុវត្តសិទ្ធិបោះ ឆ្នោត របស់ខ្លួន ប៉ុន្តែគ្មានសិទ្ធិសង្ខុញ បង្ខំឲ្យម្ចាស់ឆ្នោតត្រូវទៅបោះសន្លឹកឆ្នោត ឆាប់ដើម្បីឆាប់បានបញ្ចប់ការបោះសន្លឹកឆ្នោតឡើយ។
សំណួរទី ៦១៖ ការបោះសន្លឹកឆ្នោតបានអនុវត្តដូចម្ដេចខ្លះ?
ចម្លើយ៖ ច្បាប់បោះឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនកំណត់អំពីលក្ខន្តិកៈបោះសន្លឹកឆ្នោតដូចខាងក្រោម៖
-ម្ចាស់ឆ្នោតម្នាក់ៗមានសិទ្ធិបោះសន្លឹកឆ្នោតមួយសន្លឹកបោះតំណាងរដ្ឋសភា និង បោះសន្លឹកឆ្នោត មួយសន្លឹកបោះ តំណាងក្រុមប្រឹក្សាប្រជាជន ប្រហាក់ប្រហែល នឹងក្រុមប្រឹក្សាប្រជាជនថ្នាក់នីមួយៗ។
-ម្ចាស់ឆ្នោតត្រូវទៅបោះឆ្នោតដោយខ្លួនឯង មិនត្រូវពឹងអ្នកដទៃបោះឆ្នោតជំនួស។
-ពេលម្ចាស់ឆ្នោតគូសសន្លឹកឆ្នោត គ្មាននរណាមានសិទ្ធិមើល ព្រមទាំងសមាជិក ក្រុមបោះឆ្នោត។
-ប្រសិនបើគូសខូច ម្ចាស់ឆ្នោតមានសិទ្ធិប្ដូរសន្លឹកឆ្នោតផ្សេងវិញ។
-ពេលម្ចាស់ឆ្នោតបោះសន្លឹកឆ្នោតរួច ក្រុមបោះឆ្នោតមានភារបោះត្រា “បានបោះ សន្លឹកឆ្នោត” លើប័ណ្ណម្ចាស់ឆ្នោត។
-អ្នករាល់គ្នាត្រូវអនុវត្តតាមលក្ខន្តិកៈបន្ទប់បោះសន្លឹកឆ្នោត។
សំណួរទី ៦២៖ ការដែលម្ចាស់ឆ្នោតគូសសន្លឹកឆ្នោតបានអនុវត្តដូចម្ដេចខ្លះ?
ចម្លើយ៖ ក្រុមបោះឆ្នោតមានបន្ទុកណែនាំជាក់ស្ដែងដល់ម្ចាស់ឆ្នោតអំពីរបៀបបោះ សន្លឹកឆ្នោត។ ប្រសិនបើម្ចាស់ឆ្នោតមិនទំនុកចិត្តដល់បេក្ខជនចេញឈរឆ្នោតរូបណាគឺគូសទទឹងទាំងគោត និង នាមបេក្ខជនចេញឈរឆ្នោតនោះ (គូសលើជួរអក្សរ គោត និងនាមបេក្ខជនចេញឈរឆ្នោត) មិនគូសជារង្វង់មូល មិនត្រូវគូសសញ្ញា លើសន្លឹកឆ្នោត មិនត្រូវសរសេរបន្ថែម មិនត្រូវសរសេរឈ្មោះអ្នកក្រៅពីបញ្ជីបេក្ខជនចេញឈរឆ្នោតចូលក្នុងសន្លឹកឆ្នោត មិនត្រូវបោះហួសពីចំនួនតំណាងដែល បាន់កំណត់ក្នុងសន្លឹកឆ្នោត មិនទុកឲ្យសន្លឹកឆ្នោតនៅដូចដើមចំពោះសន្លឹកឆ្នោតមានចំនួនលើសបេក្ខជនចេញឈរឆ្នោត (មិនគូសឈ្មោះបេក្ខជនចេញឈរឆ្នោតរូប ណា) ឬគូសទាំងអស់បេក្ខជនចេញឈរឆ្នោតក្នុងសន្លឹកឆ្នោត។
ករណីមានសន្លឹកឆ្នោតគូសខ្វែង គូសបញ្ឆៀង គូសបណ្ដោយឬក៏គូសទទឹង ប៉ុន្តែគូសអស់ទាំងគោត និងនាមរបស់បេក្ខជនចេញឈរឆ្នោតនោះនៅតែបានចាត់ ជាសន្លឹកឆ្នោតស្របច្បាប់។
ចំពោះករណីបេក្ខជនចេញឈរឆ្នោតមានឈ្មោះពីរ (ឈ្មោះបញ្ជីកំណើត ឈ្មោះធ្លាប់ហៅ) ឬក៏ មានតំណែង តួនាទី នាមបញ្ញត្តិតាមសាសនា ប្រសិនបើម្ចាស់ ឆ្នោតមិនទំនុកចិត្តបេក្ខជននេះ គប្បីណែនាំដល់ម្ចាស់ឆ្នោតឲ្យគូសទាំងឈ្មោះតាម បញ្ជីកំណើតឈ្មោះធ្លាប់ហៅឬក៏ឈ្មោះតាមតួនាទី នាមបញ្ញត្តិសាសនារបស់បេក្ខជន ចេញឈរឆ្នោតនោះ។ ថ្វីត្បិតដូច្នោះក្ដី ចំពោះករណីម្ចាស់ឆ្នោតគូសតែមួយបន្ទាត់ ឈ្មោះតាមបញ្ជីកំណើតឬឈ្មោះធ្លាប់ហៅ គូសតែបន្ទាត់ឈ្មោះតាមបញ្ជីកំណើត ឬបន្ទាត់មានតំណែង តួនាទី នាមបញ្ញត្តិ (ចំពោះសមណស័ក្ដិសាសនា) នោះ សន្លឹកឆ្នោត នោះចាត់ទុកជាស្របច្បាប់។
ចំពោះករណីនៅក្បែរគោត និងនាមរបស់បេក្ខជនចេញឈរឆ្នោតមានទាំងថ្ងៃ ខែ ឆ្នាំកំណើត សរសេរក្នុងវង់ក្រចកអាស្រ័យដោយមានការដូចគ្នាទាំងគោត និងឈ្មោះប្រសិនបើម្ចាស់ឆ្នោតមិនទំនុកចិត្តអ្នកនេះ ត្រូវណែនាំឲ្យម្ចាស់ឆ្នោតគូសទាំងគោត និងនាមព្រមទាំងថ្ងៃ ខែ ឆ្នាំកំណើត ក្នុងវង់ក្រចក។ ថ្វីត្បិតដូច្នោះក្ដី ប្រ សិនបើម្ចាស់ឆ្នោតគូសតែគោត និងនាម មិនគូសថ្ងៃ ខែ ឆ្នាំកំណើត ក្នុងវង់ក្រចកនោះ សន្លឹកឆ្នោតនោះក៏ចាត់ទុកជាស្របច្បាប់ដែរ។
ប្រសិនបើម្ចាស់ឆ្នោតសំណូមពរឲ្យប្ដូរសន្លឹកឆ្នោតផ្សេងអាស្រ័យដោយគូសខូច ក្រុមបោះឆ្នោត ត្រូវប្រមូលសន្លឹកឆ្នោតដែលគូសខូចរបស់ម្ចាស់ឆ្នោត បន្ទាប់ពីនោះទើបចែកសន្លឹកឆ្នោតផ្សេងឲ្យ។
សំណួរទី ៦៣៖ ចំពោះករណីណាម្ចាស់ឆ្នោតអាចពឹងអ្នកដទៃគូសសន្លឹកឆ្នោត ជំនួស បោះសន្លឹកឆ្នោតជំនួស?
ចម្លើយ៖ ចំពោះម្ចាស់ឆ្នោតដែលមិនអាចគូសសន្លឹកឆ្នោតបានអាចពឹងអ្នកផ្សេង គូសជំនួស ហើយអ្នកគូសជំនួសត្រូវធានាការសម្ងាត់សន្លឹកឆ្នោតរបស់ម្ចាស់ឆ្នោត។
ចំពោះករណីម្ចាស់ឆ្នោតពិការមិនអាចទៅបោះសន្លឹកឆ្នោតបាននោះអាចពឹងអ្នក ផ្សេងបោះសន្លឹកឆ្នោតទៅក្នុងហិបឆ្នោត។
សំណួរទី ៦៤៖ បណ្ដាសន្លឹកឆ្នោតណាជាសន្លឹកឆ្នោតមិនស្របច្បាប់?
ចម្លើយ៖ អំពីលក្ខន្តិកៈ សន្លឹកឆ្នោតស្របច្បាប់គឺជាសន្លឹកឆ្នោតឆ្លើយតបគ្រប់បណ្ដាលក្ខណៈដូចខាងក្រោម៖
-សន្លឹកឆ្នោតតាមគំរូកំណត់អាស្រ័យក្រុមបោះឆ្នោតចែកឲ្យ។
-សន្លឹកឆ្នោតមានបោះត្រារបស់ក្រុមបោះឆ្នោត។
-សន្លឹកឆ្នោតគ្រប់ឬតិចជាងចំនួនតំណាងដែលបានកំណត់ឲ្យអង្គភាពបោះឆ្នោត។
-សន្លឹកឆ្នោតគ្មានសរសេរបន្ថែមឈ្មោះអ្នកផ្សេងក្រៅបញ្ជីបណ្ដាបេក្ខជនចេញឈរឆ្នោត ឬសរ សេរបន្ថែមខ្លឹមសារផ្សេង។
សំណួរទី ៦៥៖ បណ្ដាសន្លឹកឆ្នោតណាជាសន្លឹកឆ្នោតមិនស្របច្បាប់?
ចម្លើយ៖ បណ្ដាសន្លឹកឆ្នោតមិនស្របច្បាប់គឺ៖
-សន្លឹកឆ្នោតមិនតាមគំរូកំណត់អាស្រ័យដោយក្រុមបោះឆ្នោតចែកឲ្យ។
-សន្លឹកឆ្នោតគ្មានបោះត្រារបស់ក្រុមបោះឆ្នោត។
-សន្លឹកឆ្នោតទុកឲ្យចំនួនអ្នកបានបោះច្រើនជាងចំនួនតំណាងបានបោះបាន កំណត់ឲ្យអង្គភាពបោះឆ្នោត។
-សន្លឹកឆ្នោតគូសលុបគោត ឈ្មោះបេក្ខជនចេញឈរឆ្នោតទាំងអស់សន្លឹកឆ្នោត មានសរសេរបន្ថែមឈ្មោះក្រៅបញ្ជីរាយនាមបណ្ដាបេក្ខជនចេញឈរឆ្នោតឬសន្លឹក ឆ្នោតមានសរសេរបន្ថែមខ្លឹមសារផ្សេង។
សំណួរទី ៦៦៖ បណ្ដាសេចក្តីបណ្ដឹង តវ៉ា ថ្កោលទោសនៅនឹងកន្លែងអំពីការពិនិត្យសន្លឹកឆ្នោតបានដោះស្រាយដូចម្ដេច?
ចម្លើយ៖ បណ្ដាសេចក្តីបណ្ដឹងតវ៉ា ថ្កោលទោសនៅនឹងកន្លែងអំពីបណ្ដាទង្វើដែលមានសញ្ញា បំពានច្បាប់ក្នុងការពិនិត្យសន្លឹកឆ្នោត អាស្រ័យក្រុមបោះឆ្នោត ទទួលដោះស្រាយនិងកត់ត្រាខ្លឹមសារដោះស្រាយចូលក្នុងសេចក្ដីកំណត់ហេតុ។ ក្នុងករណីក្រុមបោះឆ្នោតមិនដោះស្រាយបាននោះ ត្រូវសរសេរច្បាស់លាស់យោ បល់របស់ក្រុមបោះឆ្នោតចូលក្នុងសេចក្ដីកំណត់ហេតុដោះ ស្រាយសេចក្តីបណ្ដឹងតវ៉ា ថ្កោលទោសរួចផ្ញើឡើងឲ្យគណៈកម្មការបោះឆ្នោត។
សំណួរទី ៦៧៖ ការប្រកាសលទ្ធផលបោះឆ្នោត បញ្ជីរាយនាមបណ្ដាបេក្ខ ជនជាប់ឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦ បានដំណើរការនៅពេលណា?
ចម្លើយ៖ ក្រុមប្រឹក្សាបោះឆ្នោតជាតិយោងទៅលើសេចក្ដីកំណត់ហេតុបូកសរុប ការបោះឆ្នោត ទូទាំងប្រទេសប្រកាសលទ្ធផលបោះឆ្នោតនិងបញ្ជីរាយនាម បណ្ដា បេក្ខជនដែលជាប់ឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្តយឺតបំផុតនៅថ្ងៃទី ១២ ខែមិថុនាឆ្នាំ ២០២១ (ឬ ២០ ថ្ងៃក្រោយថ្ងៃបោះឆ្នោត)។
គណៈកម្មាធិការបោះឆ្នោតថ្នាក់ខេត្ត ក្រុងស្ថិតក្រោមឱវាទមជ្ឈិមយោងទៅលើសេចក្ដីកំណត់ហេតុបូកសរុបការបោះឆ្នោតប្រកាសលទ្ធផលបោះឆ្នោត និងបញ្ជីរាយនាមបណ្ដាបេក្ខជនដែលជាប់ឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្តយឺតបំផុតនៅថ្ងៃទី ០២ ខែមិថុនាឆ្នាំ ២០២១ (ឬ ១០ ថ្ងៃក្រោយថ្ងៃបោះឆ្នោត)។
គណៈកម្មការបោះឆ្នោតថ្នាក់ស្រុក ខ័ណ្ឌ ទីផ្សាររួមខេត្ត ទីក្រុងស្ថិតក្រោមឱវាទ ខេត្ត ទីក្រុង ស្ថិតក្រោមឱវាទទីក្រុង ស្ថិតក្រោមឱវាទមជ្ឈិមយោងទៅលើសេចក្ដីកំណត់ហេតុបូកសរុបការបោះឆ្នោតប្រកាសលទ្ធផលបោះឆ្នោត និង បញ្ជីរាយ នាមបណ្ដាបេក្ខជនជាប់ឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ស្រុកយឺតបំផុតនៅ ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២១ (ឬ ១០ ថ្ងៃក្រោយ ថ្ងៃបោះឆ្នោត)។
គណៈកម្មការបោះឆ្នោតថ្នាក់ឃុំ សង្កាត់ ទីប្រជុំជនយោងទៅលើសេចក្ដីកំណត់ ហេតុបូកសរុបលទ្ធផលការបោះឆ្នោតប្រកាសលទ្ធផលបោះឆ្នោត និងបញ្ជីរាយនាមបណ្ដាបេក្ខជនជាប់ឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំយឺតបំផុតនៅថ្ងៃ ទី ០២ ខែមិថុនាឆ្នាំ ២០២១ (ឬ ១០ ថ្ងៃ ក្រោយថ្ងៃបោះឆ្នោត)។
សំណួរទី ៦៨៖ ពេលវេលាដោះស្រាយសេចក្តីបណ្ដឹងតវ៉ា ថ្កោលទោសអំពីលទ្ធផលបោះឆ្នោតបានកំណត់ដូចម្ដេចខ្លះ?
ចម្លើយ៖ សេចក្តីតវ៉ាអំពីលទ្ធផលបោះឆ្នោតតំណាងរដ្ឋសភាត្រូវបានផ្ញើទៅក្រុមប្រឹក្សាបោះឆ្នោតជាតិយឺតបំផុត ០៥ ថ្ងៃចាប់ពីថ្ងៃប្រកាសលទ្ធផលបោះឆ្នោត តំណាងរដ្ឋសភា។ សេចក្តីតវ៉ាអំពីលទ្ធផលបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជន ត្រូវបានផ្ញើដល់គណៈកម្មាធិការបោះឆ្នោតយឺតបំផុត ០៥ ថ្ងៃចាប់ពីថ្ងៃប្រកាសលទ្ធ ផលបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជន។
ក្រុមប្រឹក្សាបោះឆ្នោតជាតិមានភារពិនិត្យ ដោះស្រាយសេចក្តីបណ្ដឹងតវ៉ាអំពីលទ្ធផលបោះឆ្នោតតំណាងរដ្ឋសភាក្នុងរង្វង់ ៣០ ថ្ងៃចាប់ពីថ្ងៃទទួលបានសេចក្តីបណ្ដឹងតវ៉ា។ គណៈកម្មាធិការបោះឆ្នោតមានភារពិនិត្យ ដោះស្រាយសេចក្តីបណ្ដឹង តវ៉ាអំពីលទ្ធផលបោះឆ្នោតំណាងក្រុមប្រឹក្សាប្រជាជនក្នុងរង្វង់ ២០ ថ្ងៃ ចាប់ពីថ្ងៃ ទទួលបានសេចក្តីបណ្ដឹងតវ៉ា។
សម្រេចដោះស្រាយសេចក្តីបណ្ដឹងតវ៉ារបស់ក្រុមប្រឹក្សាបោះឆ្នោតជាតិ គណៈកម្មាធិការបោះឆ្នោតជាការសម្រេចចុងក្រោយបំផុត។
សំណួរទី ៦៩៖ ការដោះស្រាយបញ្ហាថ្កោលទោស បណ្ដឹងតវ៉ាអំពីការបោះឆ្នោតបានកំណត់ដូចម្ដេច?
ចម្លើយ៖ អនុវត្តតាមសេចក្ដីណែនាំលេខ ១៣/HD/UBKTTW ចុះថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២០ របស់គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមស្ដីពីការដោះស្រាយ បញ្ហាថ្កោលទោស តវ៉ាអំពីការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦ របស់គណៈកម្មាធិការ អង្គការចាត់តាំងបក្ស គណៈកម្មាធិការត្រួតពិនិត្យគ្រប់ លំដាប់ថ្នាក់។
-ចំពោះការតវ៉ា ថ្កោលទោស សំណើទាក់ទងដល់បេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភា ការបង្កើតបញ្ជីរាយនាមបណ្ដាបេក្ខជនចេញឈរឆ្នោតតំណាង រដ្ឋសភាបានផ្ញើដល់គណៈកម្មការបោះឆ្នោតតំណាងរដ្ឋសភា គណៈកម្មាធិការបោះ ឆ្នោតថ្នាក់ខេត្ត ក្រុមប្រឹក្សាបោះឆ្នោតជាតិអាស្រ័យបណ្ដាស្ថាប័ននេះដោះស្រាយ របស់គណៈកម្មការបោះឆ្នោត គណៈកម្មាធិការបោះឆ្នោតនោះមានសិទ្ធិតវ៉ាដល់ក្រុមប្រឹក្សាបោះឆ្នោតជាតិ។
ការសម្រេចរបស់ក្រុមប្រឹក្សាបោះឆ្នោតជាតិជាការសម្រេចចុងក្រោយបង្អស់។
-ចំពោះការតវ៉ា ថ្កោលទោស សំណើទាក់ទងដល់បេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជន ការបង្កើតបញ្ជីរាយនាមបណ្ដាបេក្ខជនចេញឈឆ្នោតតំ ណាងក្រុមប្រឹក្សាប្រជាជននៅថ្នាក់ណាបានផ្ញើដល់គណៈកម្មការបោះឆ្នោតតំណាង ក្រុមប្រឹក្សាប្រជាជនថ្នាក់នោះ។
ចំពោះករណីអ្នកតវ៉ា ថ្កោលទោស សំណើមិនយល់ព្រមជាមួយនឹងលទ្ធផលដោះស្រាយរបស់គណៈកម្មការបោះឆ្នោតនោះមានសិទ្ធិតវ៉ាដល់គណៈកម្មាធិការ បោះឆ្នោតនៅថ្នាក់នោះ។
ការសម្រេចរបស់គណៈកម្មាធិការបោះឆ្នោតជាការសម្រេចចុងក្រោយបង្អស់។
ក្នុងរយៈពេល ១០ ថ្ងៃមុនថ្ងៃបោះឆ្នោត ក្រុមប្រឹក្សាបោះឆ្នោតជាតិ គណៈកម្មា ធិការបោះឆ្នោត គណៈកម្មការបោះឆ្នោតផ្អាកការពិនិត្យដោះស្រាយបណ្ដឹងតវ៉ា ថ្កោល ទោស សំណើអំពីបេក្ខជន ចេញឈរឆ្នោត និងការបង្កើតបញ្ជីបណ្ដាបេក្ខជនចេញ ឈរឆ្នោត ។
សំណួរទី ៧០៖ ការបញ្ជាក់ឋានៈរបស់បេក្ខជនជាប់ឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ តំណាងក្រុមប្រឹក្សាប្រជាជន អាណត្តិកាល ២០២១-២០២៦ បានអនុវត្តដូចម្ដេច?
ចម្លើយ៖ យោងលើលទ្ធផលបូកសរុបការបោះឆ្នោតតំណាងរដ្ឋសភានីតិកាល ទី ១៥ លទ្ធផល ដោះស្រាយបណ្ដឹងតវ៉ា ថ្កោលទោសទាក់ទងដល់បេក្ខជនជាប់ឆ្នោត តំណាងរដ្ឋសភា ក្រុមប្រឹក្សាបោះឆ្នោតជាតិដំណើរការបញ្ជាក់ឋានៈរបស់បេក្ខជន ជាប់ឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ ផ្ដល់លិខិតបញ្ជាក់តំណាងរដ្ឋសភានីតិកាលទី ១៥ ដល់បេក្ខជនជាប់ឆ្នោតរួចរបាយការណ៍ដល់រដ្ឋសភានីតិកាលទី ១៥ អំពីលទ្ធផលបញ្ជាក់ឋានៈតំណាងរដ្ឋសភាក្នុងសម័យប្រជុំដំបូងបង្អស់របស់ រដ្ឋសភា។
យោងតាមលទ្ធផលបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជន អាណត្តិកាល ២០២១-២០២៦ នៅថ្នាក់ខ្លួន លទ្ធផលដោះស្រាយបណ្ដឹងតវ៉ា ថ្កោលទោសទាក់ទងដល់បេក្ខជនជាប់ឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ដំណើការបញ្ជាក់ឋានៈរបស់បេក្ខជនជាប់ឆ្នោតតំណាង ក្រុមប្រឹក្សាប្រជាជន អាណត្តិកាល ២០២១-២០២៦ នៃថ្នាក់ដែលខ្លួនទទួលខុសត្រូវចាត់តាំងបោះឆ្នោត ផ្ដល់លិខិតបញ្ជាក់តំណាងក្រុមប្រឹក្សាប្រជាជនអាណត្តិកាល ២០២១-២០២៦ ដល់បេក្ខជនជាប់ឆ្នោតរួចរបាយការណ៍ដល់ក្រុម ប្រឹក្សាប្រជាជននីតិកាលថ្មីអំពីលទ្ធផលបញ្ជាក់ឋានៈតំណាងក្រុមប្រឹក្សាប្រជាជន ក្នុងសម័យប្រជុំដំបូងបង្អស់របស់ក្រុមប្រឹក្សាប្រជាជន។
ចំពោះករណីមានលិខិតថ្កោលទោសចំពោះបេក្ខជនជាប់ឆ្នោតតំណាងក្រុមប្រឹក្សា ប្រជាជន ប៉ុន្តែ មិនទាន់មានការសន្និដ្ឋាន លទ្ធផលបញ្ជក់ភស្តុតាង ឆ្លើយជាផ្លូវការ របស់ស្ថាប័ន អង្គការចាត់តាំង មានសមត្ថកិច្ច គណៈកម្មាធិការបោះឆ្នោត គ្រប់ថ្នាក់ នៅតែដំណើរការបញ្ជាក់ឋានៈរបស់បេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជននៅថ្នាក់ខ្លួនយោងតាមបណ្ដាឯកសារ សេចក្ដី សន្និដ្ឋានធរមាន។ បណ្ដាខ្លឹមសារថ្កោលទោសមិនទាន់មានការសន្និដ្ឋានឬមិនទាន់បានដោះស្រាយបានបញ្ជូនឲ្យអចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជននីតិកាលថ្មីដើម្បីបន្តពិនិត្យដោះស្រាយតាមសមត្ថកិច្ច។
ចំពោះករណីស្ថាប័នសមត្ថកិច្ចមានការសន្និដ្ឋានត្រួតពិនិត្យបញ្ជាក់បេក្ខជនជាប់ ឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនមានបំពាន និងត្រូវពិន័យដោយរូបភាពពីក្រើន រំលឹកឡើងទៅ គណៈកម្មាធិការបោះឆ្នោតគប្បីពិនិត្យវាយតម្លៃជាក់ ស្ដែងអំពីលក្ខណៈ កម្រិតនៃអំពើបំពាន។
ប្រសិនបើនោះជាអំពើបំពានច្បាប់ មិនសមស្របជាមួយនឹងសម្បទារបស់តំណាង ក្រុមប្រឹក្សាប្រជាជនគឺត្រូវមានអត្តចរិត សីលធម៌ល្អ ព្យាយាម ប្រិតសំចៃ ស្មោះ ត្រង់ យុត្តិធម៌ ជាគំរូប្រតិបត្តិ ច្បាប់បានកំណត់ត្រង់អនុប្រយោគទី ២ មាត្រាទី ៧ នៃ ច្បាប់ចាត់តាំងរដ្ឋអំណាចមូលដ្ឋាន គណៈកម្មាធិការបោះឆ្នោតមិនទួលស្គាល់ឋានៈ តំណាងក្រុមប្រឹក្សាប្រជាជនចំពោះអ្នកនោះ។
ចំពោះករណីក្រោយពេលបេក្ខជនជាប់ឆ្នោតបានបញ្ជាក់ឋានៈជាតំណាងក្រុមប្រឹក្សាប្រជាជនដែលស្ថាប័នមានសមត្ថកិច្ចទើបមានសេចក្ដីសន្និដ្ឋានបញ្ជាក់អ្នកនេះ មានបំពានច្បាប់ មិនឆ្លើយតបគ្រប់សម្បទារបស់តំណាងក្រុមប្រឹក្សាប្រជាជន មិន ស័ក្ដិសមនឹងការទំនុកចិត្តរបស់ប្រជាជននោះ អចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជននីតិកាលថ្មីនឹងពិនិត្យសម្រេចការ របាយការណ៍ដោយខ្លួនឯងដើម្បីក្រុមប្រឹក្សាប្រជាជនដាក់តំណែងតំណាងក្រុមប្រឹក្សាប្រជាជនឬតាមសំណើរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមរួមថ្នាក់របាយការណ៍ដើម្បីម្ចាស់ឆ្នោតដាក់តំណែង តំណាងក្រុមប្រឹក្សាប្រជាជនចំពោះអ្នកដែលមានបំពានតាមការកំណត់ត្រង់មាត្រា ទី ១០២ នៃច្បាប់ចាត់តាំងរដ្ឋអំណាចមូលដ្ឋាន។
សំណួរទី ៧១៖ ក្រុមប្រតិភូតំណាងរដ្ឋសភានីតិកាលទី ១៥ (អាណត្តិ កាល ២០១៦-២០២១) អង្គភាពខេត្តត្រាវិញបានចាត់តាំងដូចម្ដេច?
ចម្លើយ៖ ក្រុមប្រតិភូតំណាងរដ្ឋសភានីតិកាលទី ១៤ (អាណត្តិកាល ២០១៦-២០២១) អង្គភាពខេត្តត្រាវិញបានបង្កើតក្រោយពេលមានលទ្ធផលបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៤ និងបានទទួលស្គាល់ពីសំណាក់គណៈ កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភារួមមានតំណាង ០៦ រូប ក្នុងនោះ មានតំណាងនារី ០២ រូប តំណាងជនជាតិខ្មែរ ០២ រូប។
+តំណាងមជ្ឈិមមានសមមិត្តង្វៀងទៀនញ៉ឹង (បំពេញការការងារនៅគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិមាតុភូមិវៀតណាម) នៅថ្ងៃទី ១៥ ឧសភាឆ្នាំ ២០១៧ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានផ្សាយសេចក្ដីសម្រេចចិត្តបញ្ជូនលោក ង្វៀងទៀនញ៉ឹងទៅប្រជុំជីវភាពនៅក្រុមប្រតិភូ តំណាងរដ្ឋសភាទីក្រុងហូជីមិញ ចាប់តាំងពីពេលនោះ ក្រុមប្រតិភូតំណាងរដ្ឋសភាខេត្តត្រាវិញ បន្ថយ ចុះនៅ ០៥ រូបបំពេញការងារនៅបណ្ដាស្ថាប័ននៅមូលដ្ឋាន។
+ តំណាងនៅមូលដ្ឋានមាន ០៥ រូបរួមមាន៖ សមមិត្តង៉ូជីកឿង ថាច់ភឿកបិញ តាំងធីង៉ុកម៉ាយ ហឿវុាំងង៉ៀ ត្រឹងធីហ្វៀងត្រឹង។
-ក្រុមប្រតិភូបានបោះឆ្នោតលោកង៉ូជីកឿង អនុលេខាប្រចាំការបក្សខេត្តធ្វើជាប្រ ធានក្រុម (ក្នុងអង្គមហាសន្និបាតតំណាងបក្ខភាគខេត្តត្រាវិញលើកទី ១១ អណត្តិកាល ២០២០-២០២៥ លោកបានបោះឆ្នោតរក្សាតំណែងលេខាបក្សខេត្ត និងមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ លោកបានបោះឆ្នោត ចូលក្នុងគណៈប្រតិបត្តិការមជ្ឈិមបក្ស) បោះឆ្នោតលោកថាច់ភឿកបិញធ្វើជាតំណាងរដ្ឋសភាជំនាញការនៅមូលដ្ឋាន (ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៩ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាចេញផ្សាយសេចក្ដីសម្រេចចិត្តផ្ដល់សច្ចាប័នលទ្ធផលបោះឆ្នោតលោក ថាច់ភឿកបិញ សមាជិកគណៈប្រតិបត្តិការបក្សខេត្ត តំណាងរដ្ឋសភាជំនាញការរក្សាតំណែងអនុ ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភាជំនាញការនីតិកាលទី ១៤ អង្គភាពខេត្តត្រាវិញ)។
សំណួរទី ៧២៖ រចនាចាត់តាំងរបស់ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០១៦-២០២១?
ចម្លើយ៖ ចំនួនតំណាងក្រុមប្រឹក្សាប្រជាជនទាំងអស់គឺ ៣.២២៥ រូប ក្នុងនោះថ្នាក់ខេត្តមាន ៤៩ រូប ថ្នាក់ស្រុក ២៩៧ រូប ថ្នាក់ឃុំ ២.៨៧៩ រូប (ក្នុងនោះ មានតំណាងនារី ៧៧១ រូប តំណាងក្រៅបក្ស ១១០ រូប តំណាង ជនជាតិភាគតិច ៧២៦ រូប តំណាងជាប់ឆ្នោតសាជាថ្មី ១.៤៨១ រូប តំណាង សាសនា ១០៥ រូប)។ ប្រៀបនឹងអាណត្តិកាល ២០១១-២០១៦ ចំនួនតំណាង ក្រុមប្រឹក្សាប្រជាជនកើន ៨៧ រូប។
ការរចនាតំណាងសមស្របនឹងអត្រាតំណាងនារីភេទកើន ៦,២២% ជនជាតិភាគតិច កើន ១,១១%។
-ថ្នាក់ខេត្ត៖ មានតំណាងក្រុមប្រឹក្សាប្រជាជន ១១ រូបធ្វើសកម្មភាពជំនាញការ។ ក្នុងនោះ៖
+អចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត៖ រួមានសមាជិក ០៨ រូប ក្នុងនោះ មាន ប្រធានក្រុមប្រឹក្សា ប្រជាជនដោយសមមិត្តលេខាបក្សខេត្តស្ដីទី មានសមាជិក ០៧ រូបធ្វើសកម្មភាពជំនាញការរួម មាន៖ អនុប្រធាន ០២ រូប ប្រធានបណ្ដា គណៈនិងប្រធានការិយាល័យក្រុមប្រឹក្សាប្រជាជនខេត្ត។
+បណ្ដាគណៈក្រុមប្រឹក្សាប្រជាជនខេត្ត៖ រួមមាន ០៤ គណៈ (សេដ្ឋកិច្ច ថវិកា វប្បធម៌-សង្គម នីតិច្បាប់ ជនជាតិ) រួមមានប្រធានគណៈ ០៤ រូប អនុប្រធានគណៈ ០៤ រូបធ្វើសកម្មភាពជំនាញ។
-អចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជន បណ្ដាគណៈរបស់ក្រុមប្រឹក្សាប្រជាជនថ្នាក់ស្រុក៖ មានប្រ ធានក្រុមប្រឹក្សាប្រជាជន ០៩ រូប (មានប្រធានក្រុមប្រឹក្សាប្រជាជន ០១ រូបធ្វើសកម្មភាពជំនាញ) អនុប្រធានក្រុមប្រឹក្សាប្រជាជនជំនាញការ ១៦ រូប ប្រធានគណៈ ២៦ រូប (ជំនាញការ ០១ រូប) អនុប្រធានគណៈជំនាញការ ២៤ រូប (មាន ២/៩ អង្គភាពខ្វះអនុប្រធានគណៈជនជាតិក្រុម ប្រឹក្សាប្រជាជនជំ នាញការ)។
-អចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជន បណ្ដាគណៈរបស់ក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំ៖ ខេត្តត្រាវិញ មាន ១០៦ ឃុំ សង្កាត់ ទីប្រជុំជន អង្គភាពនីមួយៗសុទ្ធសឹងមាន ប្រធានក្រុមប្រឹក្សាប្រជាជនធ្វើសកម្មភាពស្ដីទី អនុប្រធានក្រុមប្រឹក្សាប្រជាជន ០១ រូបធ្វើសកម្មភាពជំនាញ ប្រធានគណៈ ០២ រូប និងអនុប្រធានគណៈ ០២ រូប ធ្វើសកម្មភាពស្ដីទី។
-ចំនួនក្រុមតំណាងក្រុមប្រឹក្សាប្រជាជន
+ក្រុមតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត៖ បង្កើត ០៩ ក្រុមតំណាងប្រហាក់ ប្រហែលនឹងចំនួនស្រុក ទីផ្សាររួមខេត្ត ទីក្រុង។
+ក្រុមតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ស្រុក៖ បង្កើត ៩១ ក្រុមតំណាង។
សំណួរទី ៧៣៖ កំណត់ទិសដៅអំពីចំនួនរចនាសម្ព័ន្ធ សមាសភាពតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត?
ចម្លើយ៖ ១.ក្រុមប្រតិភូតំណាងរដ្ឋសភាខេត្ត
+អំពីចំនួន៖ ០៦ រូប
+អំពីរចនាសមាសភាពតំណាងអនុវត្តតាមមាត្រាទី ៨ នៃច្បាប់បោះឆ្នោតតំណាង រដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជន និងតាមសេចក្ដីសម្រេចចិត្តលេខ ១១៨៥/ NQ-UBTVQH១១ ចុះថ្ងៃទី ១១ មករាឆ្នាំ ២០២១ របស់គណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភា។ ខិតខំបេក្ខជនដែលបានឧទ្ទេសនាមចេញឈរឆ្នោតសម្រេចតាមការរចនាសម្ព័ន្ធ៖ នារីពី ៣៥% ឡើងទៅ ជនជាតិ ខ្មែរពី ២០% ឡើងទៅ រចនាសម្ព័ន្ធ និងចំណែកផ្សេងអនុវត្តតាមការកំណត់រួម។
២.តំណាងក្រុមប្រឹក្សាប្រជាជន
-អំពីចំនួនមាន ៥០ រូប
-កំណត់ទិសដៅរចនាសម្ព័ន្ធសមាសភាព៖
+ថ្នាក់ខេត្ត៖ អនុលេខាបក្សខេត្តស្ដីទីប្រធានក្រុមប្រឹក្សាប្រជាជន ថ្នាក់ដឹកនាំក្រុម ប្រឹក្សាប្រជា ជនខេត្តមាន ច្រើនបំផុតតំណាង ០២ រូបធ្វើសកម្មភាពជំនាញការ គណៈ នីមួយៗរបស់ក្រុមប្រឹក្សាប្រជាជនខេត្តមានច្រើនបំផុតតំណាង ០២ រូបធ្វើសកម្មភាពជំ នាញ។ ចំនួនតំណាងក្រៅពីនោះធ្វើសកម្មភាពមិន ជំនាញការ។
+ថ្នាក់ស្រុក៖ លេខាគណៈកម្មាធិការបក្សស្រុកស្ដីទីប្រធានក្រុមប្រឹក្សាប្រជាជន (កន្លែងណាមិនលៃលកបានលេខាបក្សស្រុក គឺអនុលេខាគណៈកម្មាធិការបក្សស្ដីទីជាប្រធានក្រុមប្រឹក្សាប្រជាជន) ថ្នាក់ដឹកនាំគណៈនីមួយៗរបស់ក្រុមប្រឹក្សាប្រជាជន មានច្រើនបំផុតតំណាងក្រុមប្រឹក្សាប្រជាជន ០២ រូបធ្វើសកម្មភាពជំនាញ។ ចំនួនតំណាងក្រៅពីនោះធ្វើសកម្មភាពមិនជំនាញ។
+ថ្នាក់ឃុំ៖ លៃលកអនុប្រធានក្រុមប្រឹក្សាប្រជាជនធ្វើសកម្មភាពជំនាញ។
+ខិតខំបេ្ខជនដែលបានឧទ្ទេសនាមចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជន ០៣ ថ្នាក់ក្នុងខេត្តសម្រេចតាមរចនាសម្ព័ន្ធរួមដូចខាងក្រោម៖ វ័យក្មេង (អាយុក្រោម ៤០ ឆ្នាំ) មិនក្រោមពី ១៥% នារីតិចបំផុត ៣៥% ជនជាតិ (ថ្នាក់ខេត្តពី ២០% ឡើង ទៅ ថ្នាក់ស្រុក ថ្នាក់ឃុំកន្លែងដែលមានជនរួមជាតិខ្មែររស់នៅជាង ៣០% គឺជនជាតិ ស្រូបយកអត្រាពី ២០% ឡើងទៅ កន្លែងដែលមានជនរួមជាតិពី ២០% - ៣០% គឺមានជនរួមជាតិស្រូបយកអត្រាពី ១៥% ឡើងទៅ កន្លែងមានជនរួមជាតិខ្មែរពី ១០% ដល់ក្រោម ២០% គឺមានជនរួមជាតិស្រូបយកអត្រាពី ១០% ឡើងទៅ កន្លែងមានជនរួមជាតិរស់នៅក្រោម ១០% យោងទៅតាមលក្ខណៈជាក់ស្ដែងហើយ ឧទ្ទេសនាមសមស្រប)។ តំណាងក្រៅបក្សខិត ខំមិនឲ្យទាបជាង ១០% តំណាងចេញ ឈរឆ្នោតឡើងវិញខិតខំសម្រេចពី ៣០% ឡើងទៅ។
+កាត់បន្ថយអត្រាបេក្ខជនដែលបានឧទ្ទេសនាមចេញឈរឆ្នោតតំណាងក្រុម ប្រឹក្សាប្រជាជនបំពេញការងារនៅបណ្ដាស្ថាប័នគ្រប់គ្រងរដ្ឋប្រៀបនឹងអាណត្តិកាល ២០១៦-២០២១។
សំណួរទី ៧៤៖ ត្រាវិញបង្កើតអង្គការចាត់តាំងណាសម្រាប់ដឹកនាំ ចង្អុលការ ទទួលបន្ទុកការបោះឆ្នោត ការងារបម្រើការបោះឆ្នោត ការងារធានាសន្តិសុខសណ្ដាប់ធ្នាប់?
ចម្លើយ៖ -គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្តបង្កើគណៈចង្អុលការ បោះឆ្នោត គណៈកម្មាធិការប្រជាជនខេត្តបង្កើតគណៈកម្មាធិការបោះឆ្នោតខេត្ត។
-គណៈកម្មាធិការប្រជាជនគ្រប់លំដាប់ថ្នាក់បង្កើតបណ្ដាអង្គការចាត់តាំងទទួល បន្ទុកការបោះឆ្នោតត្រូវតាមសមាសភាព និងពេលវេលាតាមច្បាប់កំណត់។ ក្រោយ ពេលបង្កើតបណ្ដាអង្គការចាត់តាំងទទួលបន្ទុកការបោះឆ្នោតកសាងផែនការធ្វើសកម្ម ភាពជាក់ស្ដែង។ ចង្អុលការអនុវត្តល្អភារកិច្ចបោះឆ្នោត ធានាអំពីលក្ខណៈ អំពីថវិកា មធ្យោបាយ ឯកសារបម្រើការងារចង្អុលការ និងការបោះឆ្នោត។ ត្រូវមានផែនការ ធានាអំពីសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងរយៈពេលបោះឆ្នោត។
សំណួរទី ៧៥៖ ចំនួនអង្គភាព បញ្ជីរាយនាមបណ្ដាអង្គភាពបោះឆ្នោត ចំនួនតំណាងបាន បោះនៅអង្គភាពបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនខេត្តត្រា វិញ នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ នីមួយៗបានកំណត់ដូចម្ដេច?
ចម្លើយ៖ ១.ចំនួនអង្គភាពបោះឆ្នោត៖ មាន ១៤ អង្គភាព។
២.ចំនួនតំណាងបានបោះឆ្នោត៖ ៥០ រូប។
៣.បញ្ជីរាយនាមបណ្ដាអង្គភាពបោះឆ្នោត និងចំនួនតំណាងបានបោះឆ្នោតនៅ អង្គភាពបោះឆ្នោតនីមួយៗ៖
-អង្គភាពបោះឆ្នោតលេខ ១៖ ទីក្រុងត្រាវិញ រួមមាន៖ សង្កាត់ទី ១ សង្កាត់ទី ២ សង្កាត់ទី ៣ សង្កាត់ទី ៤ សង្កាត់ទី ៥ សង្កាត់ទី ៦ សង្កាត់ទី ៧ សង្កាត់ទី ៨ សង្កាត់ ទី ៩ និងឃុំឡុងឌឹក ចំនួន តំណាងបានបោះ ០៥ រូប។
-អង្គភាពបោះឆ្នោតលេខ ២៖ ស្រុកកាងឡុងរួមមាន៖ ទីប្រជុំជនកាងឡុង ឃុំ ម៉ីកឹម ឃុំអាងទ្រឿង ឃុំអាងទ្រឿង (អា) ឃុំតឹងបិញ ឃុំតឹងអាង ឃុំហ្វៀងហោយ ចំនួនតំណាងបានបោះ ០៥ រូប។
-អង្គភាពបោះឆ្នោតលេខ ៣៖ ស្រុកកាងឡុង រួមមាន៖ ឃុំភឿងថាញ់ ឃុំ បិញភូ ឃុំញ៉ីឡុងភូ ឃុំដាយភឿក ឃុំដាយភុក ឃុំឌឹកម៉ី ចំនួនតំណាងបានបោះ ០៣ រូប។
-អង្គភាពបោះឆ្នោតលេខ ៤៖ ស្រុកកូវកែរួមមាន៖ ទីប្រជុំជនកូវកែ ឃុំ ថាញ់ភូ ឃុំថុងហ្វា ឃុំហ្វាអឹង ឃុំតាមង៉ាយ ឃុំអាងភូតឹង ចំនួនតំណាងបាន បោះ ០៣ រូប។
-អង្គភាពបោះឆ្នោតលេខ ៥៖ ស្រុកកូវកែ រួមមាន៖ ឃុំហ្វាតឹង ឃុំចូវដៀង ឃុំផុងភូ ឃុំផុងថាញ់ ឃុំនិញថើយ ចំនួនតំណាងបានបោះ ០៣ រូប។
-អង្គភាពបោះឆ្នោតលេខ ៦៖ ស្រុកទីវកឹង រួមមាន៖ ទីប្រជុំជនទីវកឹង ទីប្រ ជុំជនកូវក្វាង ឃុំឡុង ថើយ ឃុំភូកឹង ឃុំហ៊ីវទឺ ឃុំហ៊ីវទ្រុង ឃុំតឹងហ៊ុង ឃុំហ៊ុងហ្វា ឃុំតឹងហ្វា ឃុំតឹបង៉ាយ ឃុំង៉ាយហ៊ុង ចំនួនតំណាងបានបោះ ០៥ រូប។
-អង្គភាពបោះឆ្នោតលេខ ៧៖ ស្រុកចូវថាញ់ រួមមាន៖ ឃុំឡុងហ្វា ឃុំ ហ្វាមិញ ឃុំហ៊ឹងម៉ី ឃុំភឿកហាវ ឃុំហ្វាឡើយ ឃុំហ្វាធ្វឹង ចំនួនតំណាងបាន បោះ ០៣ រូប។
-អង្គភាពបោះឆ្នោតលេខ ៨៖ ស្រុកចូវថាញ់ រួមមាន៖ ទីប្រជុំជនចូវថាញ់ ឃុំថាញ់ម៉ី ឃុំម៉ីចាញ់ ឃុំដាឡុក ឃុំលឿងហ្វា ឃុំលឿងហ្វា (អា) ឃុំង្វៀកហ្វា ឃុំស៊ុងឡុក ចំនួនតំណាងបានបោះ ០៤ រូប។
-អង្គភាពបោះឆ្នោតលេខ ៩៖ ស្រុកកូវង៉ាង រួមមាន៖ ទីប្រជុំជនកូវង៉ាង ទីប្រ ជុំជនម៉ីឡុង ឃុំម៉ី ឡុងណាម ឃុំម៉ីឡុងបាក់ ឃុំម៉ីហ្វា ឃុំវិញគីម ឃុំហ៊ីបម៉ីតី ឃុំ ហ៊ីបម៉ីដុង ចំនួនតំណាងបានបោះ ០៣ រូប។
-អង្គភាពបោះឆ្នោតលេខ ១០៖ ស្រុកកូវង៉ាង រួមមាន៖ ឃុំញ៉ីទ្រឿង ឃុំទ្រឿងទ័រ ឃុំគីមហ្វា ឃុំ ហ៊ីបហ្វា ឃុំឡុងសើុង ឃុំថាញ់ហ្វាសើុង ឃុំធ្វឹងហ្វា ចំនួនតំណាង បានបោះ ០៣ រូប។
-អង្គភាពបោះឆ្នោតលេខ ១១៖ ស្រុកថ្កូវ រួមមាន៖ ឃុំភឿកហ៊ឹង ឃុំតឹងហ៊ីប ឃុំឡុងហ៊ីប ឃុំ ហាមយ៉ាង ឃុំហាម តឹង ឃុំង៉ុកបៀង ចំនួនតំណាងបានបោះ ០៣ រូប។
-អង្គភាពបោះឆ្នោតលេខ ១២៖ ស្រុកថ្កូវរួមមាន៖ ទីប្រជុំជនថ្កូវ ទីប្រជុំជន ឌិញអាង ឃុំឌិញ អាង ឃុំដាយអាង ឃុំថាញ់សើុង ឃុំគីមសើុង ឃុំង៉ាយស្វៀង ឃុំលឺវង៉ីបអាញ់ ឃុំអាងក្វាងហ៊ឺវ ឃុំតឹងសើុង ឃុំតឹបសើុង ចំនួនតំណាងបានបោះ ០៤ រូប។
-អង្គភាពបោះឆ្នោតលេខ ១៣៖ ស្រុកយ្វៀងហាយ រួមមាន៖ ទីប្រជុំជនឡុងថាញ់ ឃុំឡុងខាញ់ ឃុំដុងហាយ ឃុំឡុងវិញ ឃុំង៉ូវឡាក ឃុំដូងស្វឹង ឃុំដូងចូវ ចំនួនតំណាង បានបោះ ០៣ រូប។
-អង្គភាពបោះឆ្នោតលេខ ១៤៖ ទីផ្សាររួមខេត្តយ្វៀងហាយ រួមមាន៖ សង្កាត់ទី ១ សង្កាត់ទី ២ ឃុំយ៉ឹងថាញ់ ឃុំឡុងហ៊ឺវ ឃុំឡុងត្វង ឃុំទ្រឿងឡុងហ្វា ឃុំហ៊ីប ថាញ់ ចំនួនតំណាងបានបោះ ០៣ រូប។
សំណួរទី ៧៦៖ ការបង្កើត និងប្រកាសបញ្ជីរាយនាមជាផ្លូវការបណ្ដាបេក្ខ ជនចេញឈរឆ្នោតតំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជនលើភូមិសាស្រ្ដខេត្តបានអនុវត្តដូចម្ដេច?
ចម្លើយ៖ ក) ចំពោះបេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥៖ ក្រុម ប្រឹក្សាបោះឆ្នោតជាតិបង្កើតរួចប្រកាសបញ្ជីរាយនាមជាផ្លូវការបណ្ដាបេក្ខជន ចេញឈរឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១០ តាមអង្គភាពបោះឆ្នោតនីមួយៗក្នុង ទូទាំងប្រទេសតាមបញ្ជីរាយនាម ដែលអាស្រ័យដោយគណៈអចិន្រ្តៃយ៍នៃគណៈកម្មា ធិការ មជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងគណៈកម្មាធិការបោះឆ្នោតរបស់ខេត្ត ផ្ញើ យឺតបំផុតនៅថ្ងៃទី ២៨ ខែមេសាឆ្នាំ ២០២១ មុនថ្ងៃបោះឆ្នោត ២៥ ថ្ងៃ។
ខ)ចំពោះបេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦៖ គណៈកម្មាធិការបោះឆ្នោតខេត្តត្រាវិញបង្កើតរួចប្រកាសបញ្ជីរាយនាមជាផ្លូវការបណ្ដាបេក្ខជនចេញឈរឆ្នោត តំណាងក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ តាមអង្គភាពបោះឆ្នោតនីមួយៗក្នុងខេត្ត តាមបញ្ជីរាយនាមដែលអាស្រ័យ ដោយគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តផ្ញើឲ្យយឺតបំផុតនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២១ មុនថ្ងៃបោះឆ្នោត ២៥ ថ្ងៃ។
គ) ចំពោះបេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ស្រុក ថ្នាក់ ឃុំ អាណត្តិកាល ២០២១-២០២៦៖ គណៈកម្មាធិការបោះឆ្នោតរួមថ្នាក់បង្កើតរួចប្រកាសបញ្ជីរាយនាមជាផ្លូវការបណ្ដាបេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនរួមថ្នាក់អាណត្តិកាល ២០២១-២០២៦ តាមអង្គភាពបោះឆ្នោតរួមថ្នាក់ នីមួយៗ តាមបញ្ជីរាយនាម ដែលអាស្រ័យដោយគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមរួមថ្នាក់ផ្ញើឲ្យយឺតបំផុតនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២១ មុនថ្ងៃបោះឆ្នោត ២៥ ថ្ងៃ៕ ចប់
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។