• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

កាសែតត្រាវិញចាត់តាំងសន្និបាតនិយោជិត ពលករឆ្នាំ ២០២៥

14/02/2025 15:03

កាលពីថ្ងៃទី ១២ ខែកុម្ភៈ ស្ថាប័នកាសែត​ត្រាវិញចាត់តាំងសន្និបានិយោជិត ពលករឆ្នាំ ២០២៥។ សមមិត្តត្រឹងវ៉ាំងភឿង អគ្គនិពន្ធនា​យកកាសែតត្រាវិញនិងសមមិត្តហូបាធី ប្រធានសហជីពមូលដ្ឋានកាសែតត្រាវិញធ្វើអធិបតីសន្និបាត។

ក្នុងឆ្នាំ ២០២៤ កាសែតត្រាវិញបានសកម្ម អនុវត្តឌីជីថលសារព័ត៌មានកសាងផ្នែកទន់ ការិយាល័យរៀបរៀងអេឡិចត្រូនិចមូលផ្ដុំ ដំណើរ​ការប្រើប្រាស់ចាប់ពីខែធ្នូ ឆ្នាំ ២០២៤ ។ អនុវត្តកាសែតបោះពុម្ពផ្សាយចំនួន ២៥៩ លើក (កាសែតអក្សរវៀត ណាម ១៥៥ លើក អក្សរខ្មែរ  ១០៤ លើក) ដោយមានជិត ៩.០០០ វណ្ណកម្ម។ បើកថ្មីទំព័រឯកទេសបទ ០១ ទំព័រស្ដីពី  “ដើម្បីអធិបតេយ្យភាព សន្ដិសុខ កោះសមុទ្រ”  ០៣ មាតិកា “ឈានដល់មហាសន្និបាតរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់”  រូប ថតស្ដីពី “ជនបទនាពេលបច្ចុប្បន្ននេះ” “ឈានដល់មហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់”។  កាសែតត្រាវិញអនឡៃចុះផ្សាយ ២៤/៧។ល។

សមមិត្ត ត្រឹងវុាំងភឿង អគ្គនិពន្ធនា​យកកាសែតត្រាវិញ ជូនលិខិតសរសើរដល់បុគ្គលដែលសម្រេចស្នាដៃឆ្នើម។
អំពីសកម្មភាពរបស់សហជីពគឺបានសហ ការជាមួយគណៈរៀបរៀងផ្សព្វផ្សាយផែនការប្រឡងប្រណាំងនិងបំផុសចលនាចុះឈ្មោះ ប្រឡងប្រណាំងបណ្ដាកិត្តិនាមក្នុងទូទាំងកម្មាភិបាល និយោជិតចាប់តាំងពីដើមឆ្នាំ។ ឆ្លងតាមរយៈនោះ កម្មាភិបាល និយោជិតគ្រប់រូបបានចុះឈ្មោះបណ្ដាកិត្តិនាមប្រឡងប្រណាំង។  អនុវត្តបណ្ដាសកម្មភាពសង្គមគិតគូរផលប្រយោជន៍របស់សមាជិកសហជីព ទៅសួរសុខទុក្ខអ្នកម្ដាយវៀតណាមវីរភាព សួរសុខទុក្ខគ្រួ សារកម្មាភិបាល និយោជិត ពលករស្ថាប័នតាម ត្រីមាសនីមួយៗភ្ជាប់ជាមួយបណ្ដាពិធីបុណ្យតេត សួរសុខទុក្ខគ្រាមានទុក្ខលំបាក។ល។
ឆ្នាំ ២០២៥ សន្និបាតបានឯកភាពអនុវត្ត ០៩ ភាគកម្រិតប្រឡងប្រណាំងក្នុងនិយោជិតពលករស្ថាប័ន ក្នុងនោះមានភាគកម្រិត៖ កម្មា  ភិបាល និយោជិត ពលករគ្រប់រូបបានផ្សព្វផ្សាយជ្រួតជ្រាបបណ្ដាសារលិខិតទាក់ទងដល់ផ្នែក ស្រាវជ្រាវ រៀនសូត្រ ជ្រួតជ្រាប សារាចរ សេចក្ដីសម្រេចចិត្តរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋតាមកំណត់។  បន្តផ្សព្វផ្សាយអនុវត្ត ផែនការលេខ ៥២៦-KH/BTV ចុះថ្ងៃទី ០២  ខែវិច្ឆិកាឆ្នាំ ២០២១ របស់កាសែតត្រាវិញស្ដីពីការចាត់តាំងអនុវត្តគោលលំនាំសកម្មភាព របស់គណៈកម្មាធិការបក្សខេត្ត អាណត្តិកាល ២០២០- ២០២៥ “សាមគ្គីក្រឹត្យវិន័យ ធ្វើសកម្មភាព ច្នៃ ប្រតិដ្ឋ ទម្លុះទម្លាយទៅមុខអភិវឌ្ឍន៍ ”។ល។
ថ្លែងយោបល់ក្នុងអង្គសន្និបាត សមមិត្តត្រឹងវ៉ាំងភឿង អគ្គនិពន្ធនាយកកាសែតត្រាវិញ ចង្អុលការ៖ ក្នុងពេលខាង បណ្ដាការិយាល័យស្ថិតក្រោមឱវាទស្ថាប័នកសាងផែនការផ្សព្វផ្សាយឲ្យផ្ទាល់នឹងភាពជាក់ស្ដែង។ ការិយាល័យរដ្ឋបាល– គ្រប់គ្រងប្រញាប់សម្រេច សំណុំបែបបទសុំការអនុញ្ញាតដំណើរការជាផ្លូវការកាសែតត្រាវិញអនឡៃភាសាខ្មែរ។ ធានាអនុវត្តល្អបណ្ដា ភាគកម្រិតប្រឡងប្រណាំង។ កម្មាភិបាល និយោជិតគ្រប់រូបបញ្ចេញកម្លាំងប្រឡងប្រណាំងបង្កើតស្នាដៃអំណរមហាសន្និបាតបក្សគ្រប់ លំដាប់ថ្នាក់ អំណរខួបអនុស្សាវរីយ៍ឆ្នាំទី ១០០ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម។ល។

សមមិត្ត ត្រឹងវុាំងភឿង អគ្គនិពន្ធនា​យកកាសែតត្រាវិញ ជូនបណ្ណសរសើរដល់បុគ្គលដែលសម្រេចស្នាដៃឆ្នើម។
នាឱកាសនេះ ស្ថាប័នកាសែតត្រាវិញបានស្ងើចសរសើរជូនរង្វាន់ដល់សមូហភាព បុគ្គល ០៦ កន្លែងនិងរូបអនុវត្តល្អការងារបំផុសចលនាផ្សាយកាសែត សមូហភាព បុគ្គល ១៣ កន្លែង និងរូបអនុវត្តល្អទម្រង់ “ប៉ិនប្រសប់ការងារប្រជាចលនា”  សមូហភាពនិងបុគ្គល ២០ កន្លែង និងរូបអនុវត្តល្អទម្រង់ “រៀនសូត្រនិងធ្វើតាម សតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” ។ ជូនកិត្តិនាម “ពលកម្មជឿនលឿន” ដល់សមូហភាព ០៥ កន្លែងនិងបុគ្គល ៣០ រូបនិងជូនកិត្តិ នាម “យុទ្ធជនប្រឡងប្រណាំងមូលដ្ឋាន” ដល់បុគ្គល ០៩ រូប។ សហជីពមូលដ្ឋានកាសែត ត្រាវិញជូនលិខិតសរសើរដល់សមាជិកសហជីព ១២ រូបមានស្នាដៃឆ្នើមក្នុងចលនាប្រឡង ប្រណាំងពលកម្មពូកែនិងកសាងអង្គការសហ ជីពរឹងមាំក្នុងឆ្នាំ ២០២៤៕
                                                                                                                                             ដំណឹង-រូបថត៖ ថាច់ហ្វាង

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.