• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ការលំបាកអាស្រ័យដោយមហាសន្នរោគកូវីដ-១៩៖ បណ្ដាគោលនយោបាយឧបត្ថម្ភពលករ អ្នកប្រើប្រាស់ពលករ

07/09/2021 06:06

កាលពីថ្ងៃទី ០៧ កក្កដា ឆ្នាំ ២០២១ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលផ្សាយសេចក្ដីសម្រេចចិត្តលេខ ២៣/ QĐ-TTg កំណត់អំពីការអនុវត្តគោលនយោបាយមួយចំនួនឧបត្ថម្ភពលករ និងអ្នកប្រើប្រាស់ពលករជួបការលំបាក អាស្រ័យដោយមហា សន្នរោគកូវីដ-១៩ គឺកាត់បន្ថយកម្រិតប្រាក់វាល់គាំពារគ្រោះថ្នាក់ ពលកម្ម ជំងឺមុខរបរ ឧបត្ថម្ភពលករ និងអ្នកប្រើប្រាស់ ពលករផ្អាកការវាល់មូលនិធិចូលនិវត្តន៍ និងមរណ ភាព ឧបត្ថម្ភអ្នកប្រើប្រាស់ពលករបណ្ដុះបណ្ដាលបំប៉ន បង្កើនចំណេះជំនាញមុខរបរដើម្បីរក្សាការងារឲ្យពលករ ឧបត្ថម្ភពលករផ្អាកបណ្ដោះអាសន្នការអនុវត្តកិច្ចសន្យាពលកម្ម សម្រាកការ ងារមិនទទួលបៀវត្ស គោលនយោបាយឧបត្ថម្ភពលករផ្អាកការងារ។ល។ ដើម្បីជួយឲ្យពលករ អ្នកប្រើប្រាស់ពលករយល់​ច្បាស់ជាងទៀត បណ្ដាសេចក្ដីកំណត់ដែលបានឧបត្ថម្ភតាមសេចក្ដីសម្រេចចិត្តលេខ ២៣ យើងខ្ញុំបានជួបសំណេះសំ ណាលជាមួយលោកស្រី ង្វៀងធីដាងធឿង នាយករងគាំពារសង្គមខេត្តត្រាវិញជុំវិញ ខ្លឹមសារនោះ។

លោកស្រី ង្វៀងធីដាងធឿង នាយករងគាំពារសង្គមខេត្តត្រាវិញ ។ រូបថត៖ ហុងឌឹម

     អ្នកយកសារព័ត៌មាន៖ អនុវត្តសេចក្ដីសម្រេចចិត្តលេខ ២៣ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល សូមលោកស្រីឲ្យដឹង អំពីមុខសញ្ញាណាខ្លះបានកាត់ បន្ថយ ០,៥% កម្រិតប្រាក់វាល់មូលនិធិគាំពារគ្រោះថ្នាក់ពលកម្ម ជំងឺមុខរបរ និងពេលវេលាអនុវត្ត?
     លោកស្រី ង្វៀងធីដាងធឿង៖
     យោងតាមសេចក្ដីកំណត់ក្នុងមាត្រាទី ១ ជំពូកទី ១ សេចក្ដីសម្រេចចិត្តលេខ ២៣ មុខសញ្ញាឧបត្ថម្ភ បន្ថយកម្រិតប្រាក់វាល់មូលនិធិគាំពារគ្រោះថ្នាក់ ពលកម្មជំងឺមុខរបររួមមាន៖
     អ្នកប្រើប្រាស់ពលករវាល់ប្រាក់មូលនិធិគាំពារ គ្រោះថ្នាក់ពលកម្ម ជំងឺរបរឲ្យពលករស្ថិតក្នុងក្របខ័ណ្ឌ មុខសញ្ញាអនុវត្តរបបគាំពារគ្រោះថ្នាក់ពលកម្ម ជំងឺដោយសារមុខរបរតាមសេចក្ដីកំណត់របស់ច្បាប់ស្ដីពី គាំពារសង្គម និងច្បាប់ស្ដីពីសុវត្ថិភាព អនាម័យពលកម្ម (លើកលែងកម្មាភិបាល បុគ្គលិក និយោជិត កងកម្លាំងប្រដាប់អាវុធប្រជាជន ពលករ ក្នុងបណ្ដាស្ថាប័នរបស់បក្ស រដ្ឋ ស្ថាប័នរដ្ឋបាល អង្គភាព អាស្រ័យរដ្ឋបង្កើតបានទទួលបៀវត្សពីថវិការដ្ឋ)។
     ចំនួនប្រាក់កាត់បន្ថយវាល់មូលនិធិគាំពារគ្រោះ ថ្នាក់ពលកម្ម ជំងឺអាស្រ័យដោយមុខរបរ (បន្ថយ ពី ០,៥% ចុះដល់ ០%) គឺអង្គភាពប្រើប្រាស់ពលករចំណាយទាំងស្រុងចំនួនប្រាក់ដែលទទួលបានពីការបន្ថយកម្រិតវាល់ឲ្យពលករក្នុងការបង្ការទប់ ស្កាត់ជំងឺកូវីដ-១៩ ធានាទាន់ពេល។
     ពេលវាលាអនុវត្ត ១២ ខែ ចាប់ពីថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២១ ដល់អស់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២។ ក្នុងពេលវេលាបន្ថយកម្រិតវាល់ ពលករនៅតែបានទទួលរបបគាំពារគ្រោះថ្នាក់ពល កម្ម ជំងឺ ដោយសារអាជីពពេលមានគ្រោះថ្នាក់ពល កម្ម ជំងឺដោយសារអាជីព។
     អ្នកយកសារព័ត៌មាន៖ ជម្រាបលោកស្រី ដើម្បីបានផ្អាកការវាល់មូលនិធិចូលនិវត្តន៍ និងមរណភាព តើអង្គភាពប្រើប្រាស់ពលករត្រូវការលក្ខណៈអ្វីខ្លះ? ពេលវាលាផ្អាកវាល់មូលនិធិចូលនិវត្តន៍ និងមរណភាពក៏ដូចជាបណ្ដាសេចក្ដីកំណត់នៃការវាល់បំពេញពេលអស់ពេលផ្អាកបណ្ដោះអាសន្នបានអនុវត្តដូចម្ដេច?
     លោកស្រី ង្វៀងធីដាងធឿង៖
     អំពីលក្ខណៈដើម្បីបានផ្អាកបណ្ដោះអាសន្នវាល់មូលនិធិចូលនិវត្តន៍ និងមរណភាពក្នុងមាត្រា ទី ៥ របស់សេចក្ដីសម្រេចចិត្តលេខ ២៣ កំណត់៖ អ្នកប្រើប្រាស់ពលករបានគបគ្រប់គាំពារសង្គមឬកំពុងផ្អាកវាល់មូលនិធិចូលនិវត្តន៍ និងមរណភាពបណ្ដោះអាសន្នដល់អស់ខែមេសាឆ្នាំ ២០២១ ដែលត្រូវរងជះទ្ធិពល ដោយសារមហាសន្នរោគកូវីដ-១៩ បណ្ដាលឲ្យត្រូវបន្ថយពី ១៥% ចំនួន ពលករចូលរួមគាំពារសង្គមឡើងទៅនៅខណៈ ដែលគបសំណុំលិខិតស្នើប្រៀបជាមួយនឹងខែមេសា ឆ្នាំ ២០២១។ ចំនួនពលករចូលរួមគាំពារសង្គមគិតបន្ថយរួមមាន៖ ពលករផ្អាកកិច្ចសន្យាពលកម្មបណ្ដោះអាសន្ន សម្រាកការងារដោយ គ្មានទទួលបៀវត្ស ផ្អាកការងារពី ១៤ ថ្ងៃធ្វើការឡើងទៅក្នុងខែ និងពលករផ្ដាច់កិច្ចសន្យាសហការធ្វើការលើកលែងពលករដែលទើបចុះកិច្ចសន្យា ពលកម្ម ចុះកិច្ចសហការធ្វើការក្នុងរយៈពេលចាប់ ពីថ្ងៃទី ០១ ឧសភា ឆ្នាំ ២០២១ ដល់ថ្ងៃអ្នកប្រើប្រាស់ពលករមានសារលិខិតស្នើ មិនរាប់ទាំងពល ករដែលសម្រាក ការងារទទួលបៀវត្សចូលនិវត្តន៍ ចាប់ពីថ្ងៃទី ០១ ឧសភា ឆ្នាំ ២០២១។
     ពេលវេលាផ្អាកវាល់មូលនិធិចូលនិវត្តន៍ និងមរណភាពបណ្ដោះអាសន្នបានកំណត់ក្នុងមាត្រា ទី ៦ របស់សេចក្ដីសម្រេចចិត្តលេខ ២៣៖ មាន ០៦ ខែ គិតតាំងពីខែដែលអង្គភាពគបសំណុំលិ ខិតស្នើ។ ចំពោះ អង្គភាពដែលបានដោះស្រាយ បណ្ដោះអាសន្នការផ្អាកវាល់មូលនិធិចូលនិវត្តន៍ និងមរណភាពតាមសេចក្ដីសម្រេចចិត្តលេខ ៤២/ NQ-CP ចុះថ្ងៃទី ០៩ មេសា ឆ្នាំ ២០២០  និងសេចក្ដីសម្រេចចិត្តលេខ ១៥៤/NQ-CP ចុះថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០ របស់រដ្ឋាភិបាល ប្រសិនបើគ្រប់លក្ខណៈគឺ នៅតែបានដោះស្រាយតាមសេច ក្ដីសម្រេចចិត្តលេខ ២៣ ប៉ុន្តែសរុបពេលផ្អាកវាល់មូលនិធិចូលនិវត្តន៍ និងមរណភាពបណ្ដោះអាសន្ន មិនលើសពី ១២ ខែ។
     អំពីការវាល់បំពេញបន្ថែមទៅក្នុងមូលនិធិចូល និវត្តន៍ និងមរណភាពបានកំណត់ក្នុងមាត្រាទី ៧ នៃសេចក្ដីសម្រេចចិត្តលេខ ២៣ ជាក់ស្ដែងដូច ខាងក្រោម៖
     អស់ពេលវាល់មូលនិធិចូលនិវត្តន៍ និងមរណភាពបណ្ដោះអាសន្ន ពលករ និងអ្នកប្រើប្រាស់ ពលករបន្តវាល់ចូលមូលនិធិចូលនិវត្តន៍ និងមរ ណភាព និងវាល់បំពេញបន្ថែមឲ្យពេលដែលផ្អាក វាល់បណ្ដោះអាសន្ន (ទាំងពលករផ្អាកការងារប៉ុន្តែបានទទួលបៀវត្សតាមមាត្រាទី ៩៩ ក្រម ច្បាប់ពលកម្ម) ចំនួនប្រាក់វាល់ បំពេញបន្ថែមមិនមែនគិតប្រាក់ការដែលក្រវាលតាមកំណត់ក្នុងខ្ទង់លេខ ៣ មាត្រាទី ១២២ នៃច្បាប់គាំពារសង្គម។
     ក្នុងរយៈពេលផ្អាកវាល់មូលនិធិចូលនិវត្តន៍ និង មរណភាពបណ្ដោះអាសន្ន ពលករគ្រប់លក្ខណៈ ទទួលរបបចូលនិវត្តន៍ របបមរណភាពឬផ្ដាច់កិច្ចសន្យាសហការពលកម្មនោះ អ្នកប្រើប្រាស់ពលករ និងពលករ អនុវត្តការបំពេញបន្ថែមឲ្យពេល វេលាដែលផ្អាក់បណ្ដោះអាសន្នដើម្បីដោះស្រាយ របបឲ្យពលករ។
      អ្នកយកសារព័ត៌មាន៖ ប្រសិនបើអង្គភាព អាជីវកម្មត្រូវផ្អាកសកម្មភាពតាមតាមសំណូមពររបស់ស្ថាប័ន រដ្ឋដើម្បីអនុវត្តការងារបង្ការទប់ស្កាត់ ជំងឺនិងឲ្យពលករសម្រាកការងារដោយគ្មានទទួលបៀវត្ស។ ដូច្នោះតើពលករមានស្ថិតក្នុងមុខសញ្ញាបានថវិការដ្ឋឧបត្ថម្ភឬទេ? សូមលោកស្រី មានប្រសាសន៍។
     លោកស្រី​ ង្វៀងធីដាងធឿង៖
     តាមខ្លឹមសារបានពោលខាងលើ យោងតាមមាត្រាទី ១៣ ជំពូកទី ៤ នៃសេចក្ដីសម្រេចចិត្ត លេខ ២៣ ប្រសិនបើអង្គភាពត្រូវផ្អាកសកម្មភាព តាមសំណូមពររបស់ស្ថាប័នរដ្ឋមានសិទ្ធិអំណាច ដើម្បីបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ នោះ ពលករធ្វើការនៅអង្គភាពដែលមានចូលរួមគាំពារសង្គម ដោយចាប់បង្ខំនៅក្នុង ខែបន្តបន្ទាប់មុនពេលពល ករផ្ដាច់កិច្ចសហការពលកម្មបណ្ដោះអាសន្ន សំ រាកការងារដោយគ្មានទទួល បៀវត្សគ្រប់លក្ខណៈ បានថវិការដ្ឋឧបត្ថម្ភតាមមាត្រាទី ១៤ ជំពូកទី ៤ នៃសេចក្ដីសម្រេចចិត្តលេខ ២៣ ជាមួយកម្រិត ឧបត្ថម្ភជាក់ស្ដែង៖
     ម្នាក់ៗ បានឧបត្ថម្ភ ១.៥៥០.០០០ ដុងចំពោះ ពលករផ្អាកអនុវត្តកិច្ចសហការពលកម្ម សម្រាកការងារ ដោយគ្មានទទួលបៀវត្សពី ១៥ ថ្ងៃបន្តបន្ទាប់ឡើងទៅដល់ក្រោមមួយខែ (៣០ ថ្ងៃ)។
     ម្នាក់ៗបានឧបត្ថម្ភ ៣.៧១០.០០០ ដុងចំពោះ ពលករផ្អាក់ការអនុវត្តកិច្ចសហការពលកម្ម សម្រាកការងារធ្វើដោយគ្មានទទួលបៀវត្សពី ០១ ខែ (៣០ ថ្ងៃ) ឡើងទៅ។
     ចំពោះពលករកំពុងមានផ្ទៃពោះ ម្នាក់ៗបាន ឧបត្ថម្ភបន្ថែម ១.០០០.០០០ ដុង។ ពលករកំពុង ចិញ្ចឹមកូន បង្កើតឬកូនចិញ្ចឹមឬថែទាំជំនួសកុមារ ដែលមានអាយុមិនទាន់គ្រប់ ០៦ ឆ្នាំបានឧបត្ថម្ភ បន្ថែម ១.០០០. ០០០ ដុង។
      អ្នកយកសារព័ត៌មាន៖ សូមលោកស្រីឲ្យដឹងបន្ថែម ដើម្បីបណ្ដាក្រុមមុខសញ្ញាបានប្រសព្វគោលនយោបាយរហ័សបំផុត ដូច្នោះគាំពារសង្គមខេត្ត បានសហការផ្សព្វផ្សាយដូចម្ដេចខ្លះ?
      លោកស្រី ង្វៀងធីដាងធឿង៖
     រយៈពេលកន្លង គាំពារសង្គមខេត្តបានម្ចាស់ ការផ្សព្វផ្សាយអនុវត្ត និងបានសហការជាមួយ បណ្ដាមន្ទីរ ផ្នែកពាក់ព័ន្ធក្នុងការផ្សព្វផ្សាយអនុវត្តគោលនយោបាយឧបត្ថម្ភពលករ អាជីវកម្មតាម សេចក្ដីសម្រេចចិត្តលេខ ៦៨/NQ-CP និងសេច ក្ដីសម្រេចចិត្តលេខ ២៣ ជាក់ស្ដែងដូចជា៖
     គាំពារសង្គមខេត្តក៏បានផ្សព្វផ្សាយសារលិខិត ណែនាំអនុវត្តទាន់ពេលការឧបត្ថម្ភតាមសេចក្ដីសម្រេចចិត្តលេខ ៦៨ និងសេចក្ដីសម្រេចចិត្តលេខ ២៣ ដល់បណ្ដាអង្គភាពប្រើប្រាស់ពលករ លើភូមិសាស្រ្តខេត្ត។ ផ្សព្វផ្សាយធ្វើការទាំងថ្ងៃ សៅរ៍ អាទិត្យ និងធ្វើការនៅពេលយប់ដើម្បីអនុវត្តការពិនិត្យឡើងវិញ និងប្រញាប់ផ្ញើសេចក្ដីជូន ដំណឹងអំពីចំនួនប្រាក់បន្ថយកម្រិតវាល់គាំពារ គ្រោះថ្នាក់ពលកម្ម មានជំងឺដោយសារ មុខរបរ ជូនដល់អង្គភាព ៨៩៤ កន្លែង ដោយមានពលករ ចំនួន ៤២.៣៨៩ នាក់បានបន្ថយកម្រិតប្រាក់វាល់ ចំនួនគិតបណ្ដោះអាសន្នបានបន្ថយកម្រិតវាល់ ១២ ខែ (ចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០) ជាង ១៣ ពាន់លានដុង សម្រាប់បណ្ដាអង្គភាពប្រើ ប្រាស់ពលករ ចំណាយឧបត្ថម្ភទាន់ពេលដល់ពលករក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩។ ទន្ទឹមនឹងនោះ ម្ចាស់ការពិនិត្យឡើងវិញបណ្ដាអង្គភាព អាជីវកម្មកំពុងគ្រប់គ្រងគ្រប់លក្ខណៈផ្អាកវាល់ មូលនិធិចូលនិវត្តន៍ និងមរណភាពហើយគិតដល់ ពេលនេះបានផ្ញើសេចក្ដីជូនដំណឹងដល់អង្គភាព ៤០ កន្លែងដែលគ្រប់លក្ខណៈតាមសេចក្ដីកំណត់។
      ក្រៅពីនោះ គាំពារសង្គមខេត្តនៅទាំងសហ ការជាមួយមន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គម កិច្ចធ្វើសេ នាធិការឲ្យគណៈកម្មាធិការប្រជាជន ខេត្តកសាងផែនការលេខ ៥៩/KH-UBND ចុះ ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១ ផែនការអនុវត្ត សេចក្ដីសម្រេចចិត្តលេខ ៦៨ របស់រដ្ឋាភិបាល និងសេចក្ដីសម្រេចិត្តលេ ខ ២៣ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល។
     ចូលរួមសន្និបាតផ្សាយបន្តផ្ទាល់អាស្រ័យដោយ មន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចធ្វើអធិបតី ផ្សព្វផ្សាយសេចក្ដីសម្រេចចិត្តលេខ ៦៨ របស់ រដ្ឋាភិបាល និងសេចក្ដីសម្រេចចិត្តលេខ ២៣ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល។ ចូលរួមចាត់តាំង សន្និបាតផ្សាយបន្តផ្ទាល់ សន្ទនាជាមួយបណ្ដាអង្គភាព អាជីវកម្មនៅលើភូមិសាស្រ្តខេត្តដើម្បីដោះ ស្រាយបញ្ហាលំបាក រវាក់រវិនដល់បណ្ដាអាជីវកម្ម។
     ទន្ទឹមនឹងនោះ ដើម្បីដោះស្រាយទាន់ពេលសំដៅបង្កលក្ខណៈងាយស្រួលដល់ពលករ អ្នកប្រើប្រាស់ ពលករបានទទួលផលពីគោលនយោបាយ ឧបត្ថម្ភ ស្ថាប័នគាំពារសង្គមពីថ្នាក់ខេត្តដល់ថ្នាក់ ស្រុកអនុវត្ត ដោះស្រាយក្នុងរយៈពេលមិនឲ្យហួសពី ០១ ថ្ងៃធ្វើការពេលទទួលបានសំណុំលិខិតស្នើដោះស្រាយ បណ្ដាគោលនយោបាយរបស់ អង្គភាព។ ចំពោះករណីសំណុំលិខិតនៅខ្វះ មាន ការឆ្លៀតឆ្លកនោះបញ្ជូនសារជាថ្មីភ្លាម ដើម្បីអង្គ ភាពបំពេញបន្ថែមឲ្យគ្រប់គ្រាន់៕                     

                                                                                                                         ប្រែសម្រួល៖ ថាច់ហ្វាង

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.