• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ការិយាល័យតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្តបានពេញសិទ្ធិដាក់ឱ្យធ្វើសកម្មភាពចាប់ពីថ្ងៃទី ០១ កក្កដាឆ្នាំ ២០២១

09/07/2021 08:24

*អចិន្ត្រៃយ៍នៃក្រុមប្រឹក្សាប្រជាជនខេត្តប្រកាសសេចក្តីសម្រេចចិត្តស្តីពីតែងតាំងមានរយៈពេលចំពោះបុគ្គលិក

       កាលពីថ្ងៃទី ៣០ ឧសភា កន្លងហើយ អចិន្ត្រៃយ៍នៃក្រុមប្រឹក្សាប្រជាជនខេត្តចាត់តាំងអង្គប្រជុំប្រកាសសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនខេត្តស្តីពីតែងតាំងមានរយៈពេលចំពោះបុគ្គលិក ០៤ រូបរួមមាន៖ (១) សេចក្តីសម្រេចចិត្តលេខ ១៣៦/QĐ-HĐND ស្តីពីតែងតាំងមានរយៈពេលចំពោះលោកគឹមយូយ ប្រធានការិយាល័យតំណាងរដ្ឋសភាអង្គភាពខេត្តត្រាវិញរក្សាតួនាទីប្រធានការិយាល័យតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញចាប់ពីថ្ងៃទី ០១ កក្កដាឆ្នាំ ២០២១។ (២) សេចក្តីសម្រេចចិត្តលេខ ១៤១/QĐ-HĐND ស្តីពីតែងតាំងមានរយៈពេលចំពោះលោកង្វៀងវ៉ាំងត្វឹងអនុប្រធានការិយាល័យក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ រក្សាតួនាទីអនុប្រធានការិយាល័យតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ។ (៣) សេចក្តីសម្រេចចិត្តលេខ ១៤២/QĐ-HĐND ស្តីពីតែងតាំងមានរយៈពេលចំពោះអ្នកស្រីង្វៀងធីថាញ់ថ្វង អនុប្រធានការិយាល័យតំណាងរដ្ឋសភាអង្គភាពខេត្តត្រាវិញរក្សាតួនាទីអនុប្រធានការិយាល័យតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ។ ​(៤) សេចក្តីសម្រេចចិត្តលេខ ១៤៣/QĐ-HĐND ស្តីពីតែងតាំងមានរយៈពេលចំពោះអ្នកស្រីត្រឹងធីក្វៀងអនុប្រធានការិយាល័យក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ រក្សាតួនាទីអនុប្រធានការិយាល័យតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ។ ភារកិច្ចជាក់ស្តែងរបស់បណ្តាអនុប្រធានការិយាល័យតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ។ អាស្រ័យដោយប្រធានការិយាល័យតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញប្រគល់ការងារ។

ជូនសេចក្តីសម្រេចចិត្តដល់កម្មាភិបាល ៤០​​ រូប។ រូបថត៖ កីមឡង

           សេចក្តីសម្រេចចិត្តលេខ ០៤/QĐ-HĐND ចុះថ្ងៃទី ១៩ មីនាឆ្នាំ ២០២១ របស់ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ (បានអនុម័តិឆ្លងនៅក្នុងសម័យប្រជុំលើកទី ១៩-ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ៩ អាណត្តិកាល ២០១៦-២០២១) ស្តីពីការបង្កើតការិយាល័យតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ ការបង្កើតការិយាល័យតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញបានអនុវត្តលើមូលដ្ឋានឯកូបនីយកម្មការិយាល័យតំណាងរដ្ឋសភាត្រាវិញ និងការិយាល័យក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ។ ការិយាល័យតំណាងរដ្ឋសភាត្រាវិញ និងការិយាល័យក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញគឺជាស្ថាប័នប្រហាក់ប្រហែលមន្ទីរ ស្ថិតក្រោមការដឹកនាំ ចង្អុលការរបស់ប្រធាន អនុប្រធានក្រុមប្រតិភូតំណាងរដ្ឋសភាខេត្តត្រាវិញ និងរបស់អចិន្ត្រៃយ៍នៃក្រុមប្រឹក្សា​ប្រជាជនខេត្ត មានសមត្ថកិច្ចធ្វើសេនាធិការ ជំនួយកិច្ចការ បម្រើសកម្មភាពរបស់ក្រុមប្រតិភូតំណាងរដ្ឋសភា តំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្ត អចិន្ត្រៃយ៍នៃក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាគណៈរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត តំណាងក្រុមប្រឹក្សាប្រជាជនខេត្តដែលមានលក្ខណៈនីតិបុគ្គល មានត្រា និងបានបើកគណនេយ្យនៅនឹងឃាំងប្រាក់រដ្ឋតាមសេចក្តីកំណត់របស់ច្បាប់។ ភារកិច្ចសិទ្ធិអំណាចរបស់ការិយាល័យតំណាងរដ្ឋសភា និងការិយាល័យក្រុម​ប្រឹក្សាប្រជាជនខេត្តត្រាវិញបានអនុវត្តតាមសេចក្តីកំណត់នៅនឹងមាត្រាទី ២ សេចក្តីសម្រេចចិត្តលេខ ១០០៤/២០២០/UBTVQH១៤ ចុះថ្ងៃទី ១៨ កញ្ញាឆ្នាំ ២០២០ របស់គណៈអចន្ត្រៃយ៍នៃរដ្ឋសភា និងបណ្តាឯកសារច្បាប់មានការទាក់ទិន។

          រចនាសម្ព័ន្ធអង្គការចាត់តាំងរបស់ការិយាល័យតំណាងរដ្ឋសភា និងការិយាល័យក្រុម​ប្រឹក្សា​ប្រជាជនខេត្តត្រាវិញបានអនុវត្តតាមសេចក្តីកំណត់នៅមាត្រាទី ៣ សេចក្តីសម្រេចចិត្តលេខ ១០០៤/២០២០/UBTVQH១៤ ចុះថ្ងៃទី ១៨ កញ្ញាឆ្នាំ ២០២០ របស់គណៈ អចន្ត្រៃយ៍នៃរដ្ឋសភា រួមមាន៖ ដឹកនាំការិយាល័យ (មានប្រធាន និងអនុប្រធាន ០៣ រូប) និងបន្ទប់ជំនាញការ ០៣ បន្ទប់ (ការិយាល័យ កិច្ចការរដ្ឋសភា ការិយាល័យកិច្ចក្រុមប្រឹក្សាប្រជាជន ការិយាល័យរដ្ឋបាល-ចាត់តាំង-គ្រប់គ្រង)។ ក្របខ័ណ្ឌបុគ្គលិករបស់ការិយាល័យតំណាងរដ្ឋសភា និងការិយាល័យក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញស្ថិតក្នុងចំនួនក្របខ័ណ្ឌរដ្ឋបាលរបស់ខេត្តអាស្រ័យដោយក្រុមប្រឹក្សាប្រជាជនខេត្តសម្រេចចិត្ត។ ក្របខ័ណ្ឌតំណាងរដ្ឋសភាធ្វើសកម្មភាពជំនាញការនៅនឹងក្រុមតំណាងរដ្ឋសភា និងក្របខ័ណ្ឌតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្តធ្វើសកម្មភាពជំនាញការមិនស្ថិតក្នុងក្របខ័ណ្ឌបុគ្គលិករបស់ការិយាល័យតំណាងរដ្ឋសភា និងការិយាល័យក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ ប៉ុន្តែស្ថិតក្នុងក្របខ័ណ្ឌផែនថ្នាក់ដឹកនាំបណ្តាស្ថាប័នប្រជាជនបោះឆ្នោតក្នុងចំនួនក្របខ័ណ្ឌកម្មាភិបាល បុគ្គលិករបស់ខេត្ត។

         ការិយាល័យតំណាងរដ្ឋសភា និងការិយាល័យក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញចាប់ផ្តើមធ្វើសកម្មភាពចាប់ពីថ្ងៃទី ០១ កក្កដាឆ្នាំ ២០២១៕             

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.