• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្តចំពោះសមាគមអ្នកកាសែត និងសារព័ត៌មានខេត្តត្រាវិញ

20/06/2023 09:29

រួមជាមួយបរិយាកាសរីករាយរបស់បណ្ដាអ្នកធ្វើកាសែតក្នុងទូទាំងប្រទេស បណ្ដាអ្នកធ្វើកាសែតនៅខេត្តត្រាវិញមានមោទនភាពអំណរអនុស្សាវរីយ៍ឆ្នាំទី ៩៨ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម(២១/៦/១៩២៥-២១/៦/២០២៣)។ នេះជាឱកាសសម្រាប់យើងរលឹកដល់ស្នាដៃធំធេងរបស់លោកប្រធានហូជីមិញ អ្នកកាសែតមហិមារបស់ជនជាតិ បណ្ដាអ្នកកាសែតវៀតណាមគ្រប់ជំនាន់ ទន្ទឹមនឹងនោះ រួមគ្នាសម្លឹងមើលមកវិញពីរយៈពេល ៩៨ ឆ្នាំកសាង និងអភិវឌ្ឍខឿនសារព័ត៌មានបដិវត្តន៍ ទូទាំងប្រទេស និងសារព័ត៌មានរបស់ខេត្តយើង។

សមមិត្តង្វៀងត្រុងងៀ លេខាមជ្ឈិមបក្ស ប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្ស (កណ្តាល) និងសមមិត្តឡេក្វឹកមិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្ស ប្រធានសមាគមអ្នកាសែតវៀតណាម ( ទី ២ ខាងស្តាំ) សួរសុខទុក្ខ និងថតរូបអនុស្សាវរីយ៍ជាមួយនឹងអ្នកកាសែតត្រាវិញ បេនត្រែ វិញឡុង ក្នុងសមោសរកាសែតទូទាំងប្រទេស។

    ចាប់ពីពេលបង្កើតឡើងរហូតមកទល់ពេលនេះ សារព័ត៌មានបដិវត្តន៍វៀតណាមតែងទទួលបានការដឹកនាំដាច់អហង្ការ និងទាំងស្រុងរបស់បកក្សកុម្មុយនិស្តវៀតណាម បម្រើបុព្វហេតុតស៊ូរំដោះវណ្ណ រំដោះជន​ជាតិ កសាង និងការពារមាតុប្រទេសវៀតណាមសង្គមនិយម។ លោកប្រធានហូជីមិញ និងអ្នកដឹកនាំបុព្វបុរសរបស់បក្ស សំខាន់គឺជាគំរូដែលលេចឡើងក្នុងការប្រើប្រាស់យ៉ាងលម្អិត និងមានប្រសិទ្ធភាពសារព័ត៌​មានដូចជាឧបករណ៍យ៉ាងសំខាន់ក្នុងការតស៊ូរំដោះវណ្ណ រំដោះជន​ជាតិ។

   នៅខេត្តតា្រវិញ សារព័ត៌មាន(កាសែតត្រាវិញ សា្ថនីយវិទ្យុ-ទូរទស្សន៍ត្រាវិញ។ល។) និងអង្គការចាត់តាំងរបស់បណ្ដាអ្នកធ្វើកាសែត-សមាគមអ្នកកាសែតខេត្តក៏តែងទទួលបានការយកចិត្តទុកដាក់ចង្អុលការរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត និងរបស់បណ្ដាសមមិត្តថ្នាក់ដឹកនាំ ជាពិសេសក្នុងបណ្ដាឆ្នាំដំបូងទើបបង្កើតខេត្ត។

សមមិតិ ឡឹមមិញដាំង អនុលេខាបក្សខេត្ត អញ្ជើញមកសួរសុខទុក្ខអ្នកកាសែត។ ស៊ើងត្វៀង

   ថ្ងៃទី ២៦/១២/១៩៩១ នៅក្នុងសម័យប្រជុំលើកទី ១០ រដ្ឋសភានីតិកាលទី ៨ ប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម ចេញសេចក្ដីសម្រេចចិត្តស្ដីពីការចែកខេត្តគឺវឡុងទៅជាពីរខេត្ត យកឈ្មោះជាខេត្តវិញឡុង និងខេត្តត្រាវិញ។ ក្រោយពេលមានគោលការណ៍បង្កើតខេត្តឡើងវិញ ថ្ងៃទី ១៦/៣/១៩៩២ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តគឺវឡុងចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ៧០៣-QĐ/TU “ស្ដីពីការចង្អុលការតែងតាំងថ្នាក់ដឹកនាំកាសែតត្រាវិញ”។ បន្ទាប់មក នៅថ្ងៃទី ១៩/៣/១៩៩២ គណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្តគឺវឡុងចេញផ្សាយសេចក្ដី​សម្រេចចិត្តលេខ ២២/QĐ-TU “ស្ដីពីការបែងចែកកងកម្លាំងកម្មាភិបាល បុគ្គលិកសម្រាប់បណ្ដាផ្នែកប្រព័ន្ធបក្ស អង្គការចាត់តាំងមហាជនខេត្តវិញឡុង និងត្រា​វិញ”។ តាមសេចក្ដីសម្រេចចិត្ត កាសែត្រាវិញមានអ្នកយកសារព័ត៌មាន បុគ្គលិកចំនួន ១៥ រូប។ ដល់ថ្ងៃទី ០១/៦/១៩៩២ គណៈកម្មាធិការបក្សខេត្តតា្រវិញចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ៣៥-QĐ/TU “ស្ដីពីការតែងតាំងគណៈរៀបរៀងកាសែតត្រាវិញ” រួមមានបណ្ដាសមមិត្ត៖ ឡេមិញខាញ់ អតីតនាយិការងស្ថានីយ៍វិទ្យុ-ទូរទស្សន៍ត្រាវិញរក្សាតំណែងជាអគ្គនិពន្ធនាយិកាស្ដីទី។ បណ្ដាសមមិត្ត៖ ង៉ូថាញ់ហ្វា ហ្វិញភឿកឡុងរក្សាតំណែងជាអគ្គនិពន្ធនាយករង។ សមមិត្តផាមវ៉ាំងហឿង អគ្គនិពន្ធនាយកកាសែតត្រាវិញបានបញ្ជូនទៅស្ថានីយវិទ្យុ -ទូរទស្សន៍រក្សាតំណែងជានាយកស្ថានីយ។

   ស្ថានីយវិទ្យុ-ទូរទស្សន៍ត្រាវិញបានបង្កើតឡើងតាមសេចក្ដីសម្រេចចិត្តលេខ ៤៤៩/QĐ-UBT ចុះថ្ងៃទី ៣១/១០/១៩៩២ របស់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ។ ទោះជាដូច្នោះក៏ដោយរយៈពេលមុននោះ ចាប់ពីដើមខែឧសភា ឆ្នាំ ១៩៩២ ការចាត់តាំងធ្វើសកម្មភាពរបស់ស្ថានីយវិទ្យុ-ទូរ​ទស្សន៍ត្រាវិញបានបង្កើតឡើង អាស្រ័យសមមិត្ត ២ រូបគឺ ឡេមិញខាញ់ និងហិ្វញខាង ជានាយិកា-នាយករង    (មិនទាន់តែងតាំងនាយក) រួមជាមួយសមមិត្តកម្មាភិបាល អ្នកយកព័ត៌មាន អ្នកបច្ចេកទេស អ្នកផ្សាយសំឡេងចំនួន ១៨ រូប រីឯឧបករណ៍សម្ភារមានភាពសាមញ្ញបង្គួរ។ ពេលវេលាផ្សាយដំបូងបង្អស់នៅថ្ងៃទី ០១ ខែឧសភាឆ្នាំ ១៩៩២។

សមមិត្ត ឡឹមមិញដាំង  (ទី ១ ខាងស្តាំ) អនុលេខាបក្សខេត្ត ទស្សនាកាសែត អំណរបុណ្យតេតគ្វីម៉ាវនៅស្ថាប័នសែតត្រាវិញ។ រូបថត៖ សុជា

 

   សមាគមអ្នកកាសែតត្រាវិញបានបង្កើតឡើងតាមសេចក្ដីសម្រេចចិត្តលេខ ៥១/QĐ-UBT ចុះថ្ងៃទី ១៣/៥/១៩៩២ របស់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញគណៈប្រតិបត្តិបណ្ដោះអាសន្នរួមមានសមមិត្ត ៥ រូប។ អ្នកកាសែត ផាមជីហឿង នាយកស្ថានីយវិទ្យុ-ទូរទស្សន៍ខេត្តជាលេខាធិការ អ្នកកាសែត ឡេមិញខាញ់ អគ្គនិពន្ធនាយិកាកាសែតត្រាវិញ ជាលេខាធិការិនីរង។ ដូច្នេះ តាំងតែពីបណ្ដាថ្ងៃបង្កើតខេត្តដំបូង បណ្ដាស្ថាប័នសារព័ត៌មាន និងសមាគមអ្នកកាសែតខេត្តបានបង្កើតឡើង ធ្វើសកម្មភាពបានឆាប់រហ័ស។

   ក្នុងបណ្ដាថ្ងៃធ្វើសកម្មភាពដំបូងរបស់បណ្ដាស្ថាប័នសារព័ត៌មាន និងសមាគមអ្នកកាសែត ក្នុងលក្ខណៈដ៏លំបាក ខ្វះខាតអំពីទីស្នាក់ការធ្វើការ មូលដ្ឋានសម្ភារ ឧបករណ៍ និងកងជួរថ្នាក់ដឹកនាំ អ្នកយកសារព័ត៌មាន អ្នករៀបរៀង។ល។ ប៉ុន្តែបានការយកចិត្តទុកដាក់ដឹកនាំ ជំរុញទឹកចិត្ត និងបង្កលក្ខណៈរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការបប្រជាជនខេត្ត ជាពិសេសគឺការយកចិត្តទុកដាក់ផ្ទាល់របស់បណ្ដាសមមិត្តថ្នាក់ដឹកនាំខេត្តបានជួយឱ្យបណ្ដាស្ថាប័នសារព័ត៌មាន និងសមាគមអ្នកកាសែតឆ្លងកាត់បានបណ្ដាការលំបាក សាកល្បង ខិតខំសម្រេចភារកិច្ចដែលបានប្រគល់ជូន។

   បង្កើតខេត្តជាថ្មីបានរយៈពេលជាង ០១ ខែ សមាគមអ្នកកាសែតខេត្ត ចាត់តាំងការជួបជុំបណ្ដាអ្នកធ្វើកាសែតក្នុងខេត្តនាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៦៧ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម(២១/៦/១៩២៥-២១/៦/១៩៩២)។ បើទុកជាមានការមមាញឹកជាមួយបណ្ដាការងាររបស់ខេត្តមួយដែលទើបបង្កើតក៏ដោយ ប៉ុន្តែសមមិត្តប៊ូយក្វាងហ្វី លេខាគណៈកម្មាធិការបក្សខេត្ត បានឆ្លៀតពេលអញ្ជើញទៅចូលរួមជាមួយសមាគមអ្នកកាសែតខេត្ត និងថ្លែងយោបល់ក្នុងពិធីជួបជុំ។ នេះជាកិត្តិយស និងជាការជំរុញស្មារតីមួយចំពោះសមាគមអ្នកកាសែត និងបណ្ដាអ្នកធ្វើកាសែតរបស់ខេត្ត។ តមកទៀត នៅថ្ងៃទី ២៥/៨/១៩៩៣ សមមិត្តលេខាគណៈកម្មាធិការបក្សខេត្ត រួមជាមួយគណៈ ផ្នែកមួយចំនួនអញ្ជើញទៅធ្វើការផ្ទាល់ជាមួយគណៈរៀបរៀង និងកម្មាភិបាល អ្នកយកសារព័ត៌មានកាសែតត្រាវិញ។ នៅក្នុងជំនួបធ្វើការ លេខាគណៈកម្មាធិការបក្សខេត្តចង្អុលការកាសែតត្រាវិញរៀបចំឡើងវិញការងារបោះពុម្ព ចេញផ្សាយ។ ទន្ទឹមនឹងនោះ ផ្ដុំកែប្រែខ្លឹមសារ និងរូបភាពកាសែតទាំងពីរភាសាសកល និងភាសាខ្មែរ ឆ្លើយតបសំណូមពរកាន់តែបានល្អប្រសើរជាងទៀតតាមតម្រូវការរបស់មិត្តអ្នកអាន ខ្លឹមសារប្រកបដោយភាពរស់រវើក ជាក់ស្ដែង ស៊ីជម្រៅទៅក្នុងជីវភាព ត្រូវមានទស្សនៈកំណត់ទិសដៅច្បាស់លាស់ត្រូវតាមស្មារតីសារាចរលេខ ០៧-CT/TU ចុះថ្ងៃទី ២៥/៨/១៩៩៣ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត។

អ្នកកាសែតកំពុងបំពេញការងារ។

   ក្នុងបណ្ដាថ្ងៃដំបូងទើបបង្កើតខេត្ត ប្រភពថវិការបស់ខេត្តនៅជួបលំបាកយ៉ាងច្រើន ប៉ុន្តែថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តនៅតែយកចិត្តទុកដាក់លៃលកប្រភពថវិកាសម្រាប់ស្ថានីយវិទ្យុ-ទូរទស្សន៍ខេត្តវិនិយោគមូលដ្ឋានសម្ភារ ទិញឧបករណ៍សម្ភារ។

   ចំពោះសមាគមអ្នកកាសែតខេត្ត ក្រោយពេលអស់អាណត្តិកាល ខេត្តបានបង្កលក្ខណៈដើម្បីសមាគមចាត់តាំងមហាសន្និបាត។ នៅក្នុងមហាសន្និបាត សមាគមអ្នកកាសែតខេត្តត្រាវិញលើកទី ៣ អាណត្តិកាល ១៩៩៤-១៩៩៩ បានចាត់តាំងនៅក្នុងខែកញ្ញា ឆ្នាំ ១៩៩៤ សមមិត្ត ត្រឹងក្វាងទៀង សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តអញ្ជើញចូលរួម និងថ្លែងយោបល់ចង្អុលការ។ បន្តមកទៀត បណ្ដា មហាសន្និបាតលើកទី ៤ (អាណត្តិកាល ១៩៩៩-២០០៤) មហាសន្និបាតលើកទី ៥ (អាណត្តិកាល ២០០៥-២០១០) និងបណ្ដាអាណត្តិកាលបន្តបន្ទាប់ទៀត ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្តតែងអញ្ជើញចូលរួម និងថ្លែងយោបល់ចង្អុលការ។

   ក្រៅពីការចូលរួម ចង្អុលការមហាសន្និបាតសមាគមអ្នកកាសែតខេត្តដោយផ្ទាល់ គណៈកម្មាធិការបក្សខេត្តបានចេញផ្សាយបណ្ដាឯកសារបទដ្ឋានចង្អុលការចំពោះកាសែត ស្ថានីយវិទ្យុ-ទូរទស្សន៍ ចំពោះសមាគមអ្នកកាសែត។ អញ្ជើញទៅធ្វើការផ្ទាល់ជាមួយកាសែត ស្ថានីយវិទ្យុ-ទូរទស្សន៍ ឬរៀបចំពេលវេលាស្ដាប់កាសែត ស្ថានីយវិទ្យុ-ទូរទស្សន៍របាយការណ៍ស្ថានភាពធ្វើសកម្មភាព បណ្ដាភាពលំបាក ងាយស្រួល ផ្ដល់យោបល់វិនិច្ឆ័យទាន់ពេល ដោះស្រាយបណ្ដាសំណើ សំណូមពររបស់កាសែត ស្ថានីយវិទ្យុ-ទូរទស្សន៍។ ឆ្លងតាមរយៈនោះ ពង្រីកបណ្ដាស្នាដៃដែលសម្រេចបាន រួមយោបល់កែប្រែ ជម្នះបណ្ដាភាពអន់ខ្សោយ ខ្វះចន្លោះក្នុងសកម្មភាពរបស់សមាគមអ្នកកាសែត របស់បណ្ដាស្ថាប័នសារព័ត៌មាន។ ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យតេត និងឱកាសអនុស្សាវរីយ៍ទិវាអ្នកកាសែតវៀតណាម(២១/៦) គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តតែងចាត់តាំងពិធីជួបជុំជាមួយអ្នកកាសែត ជាមួយបណ្ដាអ្នក​បំពេញការងារនៅតាមបណ្ដាស្ថាប័នសារព័ត៌មានរបស់ខេត្ត ដើម្បីជំរុញទឹកចិត្ត ស្ងើចសរសើរជូនរង្វាន់ ស្ដាប់ពីបំណង ប្រាថ្នារបស់សមាគម របស់ស្ថាប័នសារព័ត៌មាន និងបណ្ដាអ្នកធ្វើកាសែត អញ្ជើញទៅផ្ទាល់ស្ថាប័នសមាគម ស្ថាប័នកាសែត ស្ថានីយវិទ្យុ-ទូរទស្សន៍ដើម្បីសួរសុខទុក្ខ ប្រសិទ្ធពរ។

   ក្រៅពីការយកចិត្តទុកដាក់ផ្សព្វផ្សាយបណ្ដាឯកសារបទដ្ឋានចង្អុលការ អញ្ជើញទៅធ្វើការ​ផ្ទាល់ដើម្បីដឹកនាំ កំណត់ទិសដៅសម្រាប់សមាគមអ្នកកាសែត សមា្រប់ស្ថាប័នសារព័ត៌មាន ស្ថានីយវិទ្យុ-ទូរទស្សន៍ធ្វើសកម្មភាពត្រូវតាមគោលដៅ និងគោលបំណង។ ថ្នាក់ដឹកនាំខេត្តតែងបង្កលក្ខណៈឱ្យអ្នកយកសារព័ត៌មានកាសែត ស្ថានីយវិទ្យុ-ទូរទស្សន៍ចូលរួមបណ្ដាពិធីប្រជុំរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត និងអមដំណើរជាមួយបណ្ដាសមមិត្តថ្នាក់ដឹកនាំទៅបំពេញសកម្មភាពនៅមូលដ្ឋាន ឬក៏ឆ្លើយបទសម្ភាសរបស់អ្នកយកសារព័ត៌មានកាសែត ស្ថានីយវិទ្យុ-ទូរទស្សន៍។ល។ ជួយឱ្យអ្នកយកសារព័ត៌មានក្ដាប់សកម្មភាពរបស់ថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត បណ្ដាមន្ទីរ ផ្នែក ស្រុក ទីផ្សាររួមមខេត្ត បណ្ដាសកម្មភាពផលិត-ធ្វើអាជីវកម្មរបស់ប្រជាជន របស់អាជីវកម្មបានទាន់ពេល ដើម្បីសរសេរដំណឹង អត្ថបទ។ល។ ជាពិសេស បណ្ដាសមមិត្តថ្នាក់ដឹកនាំខេត្តក៏តែងសរសេរអត្ថបទជូនស្ថាប័នកាសែតផងដែរ។ ជាតួយ៉ាងក្នុងគំរូទាំងនោះគឺសមមិត្តប៊ូយក្វាងហ្វី លេខាគណៈកម្មាធិការបក្សខេត្ត សមមិត្តត្រេវវ៉ាំងបែ (បែកឹង) សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានស្ដីទីគណៈកម្មាធិការប្រជាជនខេត្ត(ដល់ខែកញ្ញាឆ្នាំ ១៩៩២ ជាអនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត) សមមិត្ត ត្រឹងក្វាងទៀង (ណឹមចៀង) សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស(ដល់ឆ្នាំ ១៩៩៦ ជាអនុលេខាគណៈកម្មាធិការបក្សខេត្ត) សមមិត្ត ង្វៀងថាញ់ផុង ប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត (ដល់ខែសីហា ឆ្នាំ ១៩៩២ ជាប្រធានគណៈ)។ល។

   នៅក្នុងលេខចេញផ្សាយដំបូង(ចេញផ្សាយថ្ងៃទី ១១/៥/១៩៨២) សមមិត្តត្រេវវ៉ាំងបែ មានអត្ថបទ “រំពឹងគិតពីថ្ងៃស្អែកលើទឹកដីត្រាវិញ”។ អត្ថបទបានលើកឡើងពីបណ្ដាសមិទ្ធផលរបស់ខេត្តត្រាវិញសម្រេចបានក្រោយរយៈពេល ១៦ ឆ្នាំតាំងពីពេលខេត្តត្រាវិញ និងវិញឡុងបានរួមបញ្ចូលទៅជាខេត្តគឺវឡុង បណ្ដាការលំបាក សាកល្បងរបស់ខេត្តត្រាវិញ ពេលបានបង្កើតសាឡើងវិញ និងបណ្ដាការកំណត់ទិសដៅដើម្បីត្រាវិញរីកចម្រើននាពេលអនាគត។ ក្រៅពីអត្ថបទសម្រាប់លេខដំបូង សមមិត្តត្រេវវ៉ាំងបែ នៅទាំងមានអត្ថបទជាច្រើនបានចុះផ្សាយលើកាសែតត្រាវិញដូចជា៖ “បណ្ដាកម្មវិធីអាទិភាពលំនឹង និងអភិវឌ្ឍ” (កាសែតនិទាឃរដូវ ១៩៩៣) អត្ថបទ “បញ្ហាអម្បាលម៉ានស្ដីពីកសិកម្ម ជនបទត្រាវិញ” (កាសែតថ្ងៃ ១៩/៧/១៩៩៣) អត្ថបទ “ខិតខំបំបែរខេត្តក្រទៅជាខេត្តមាន” (លេខកាសែតនិទាឃរដូវ ១៩៩៤) អត្ថបទ “ខិតខំជម្នះលំបាក នាំយកខេត្តយើងចូលក្នុងសម័យកាលរីកចម្រើនថ្មីរបស់ប្រទេសជាតិ” (កាសែតថ្ងៃ ២២/១២/១៩៩៤) ។ល។

   ក្នុងបណ្ដាសមមិត្តថ្នាក់ដឹកនាំខេត្ត សមមិត្តប៊ូយក្វាងហ្វី លេខាគណៈកម្មាធិការបក្សខេត្តជាមួយនាមនិពន្ធ ប៊ូយញ៉ឹក ជាអ្នកមានអត្ថបទច្រើនបំផុតសម្រាប់កាសែតដូចជា៖ អត្ថបទ “ពង្រីកប្រវេណីកិញ-ខ្មែរដើម្បីបុព្វ​ហេតុប្រជាជនស្ដុកស្ដម្ភ ប្រទេសជាតិមាំមួន” (កាសែតថ្ងៃទី ១១/៩/១៩៩២) អត្ថបទ “ត្រឡប់មកត្រាវិញ” (កាសែតនិទាឃរដូវ ១៩៩៣) អត្ថបទ “ទៅកំពង់ជ្រៃនឹកសមមិត្តគាងសាង” (កាសែតរដូវកាល ខែមេសា ប្រធានបទសន្តិសុខសណ្ដាប់ធ្នាប់) អត្ថបទ “បដិវត្តន៍ជាបុព្វហេតុរបស់មហាជន” (កាសែតថ្ងៃទី ០៦/៩/១៩៩៣) អត្ថបទ “ត្រាវិញឈានចូលនិទាឃរដូវ ១៩៩៤”(កាសែតនិទាឃរដូវ ១៩៩៤)។ល។ រួចមិនត្រឹមតែក្នុងបណ្ដាឆ្នាំដំបូងទើបបង្កើតឡើយ ព្រមទាំងក្នុងទូទាំងដំណាក់កាលធ្វើសកម្មភាពជាមួយមុខតំណែងលេខាគណៈកម្មាធិការបក្សខេត្ត ឬក៏ពេលផ្ទេរបញ្ជូនទៅបំពេញការងារនៅខេត្តកាម៉ៅ គណៈចង្អុលកាតីណាមបូ ឬក៏ចូលនិវត្តន៍ក៏ដោយ សមមិត្តនៅតែបន្តសរសេរអត្ថបទជាច្រើនជូនកាសែតត្រាវិញរហូតមកទល់សព្វថ្ងៃ។ ជាពិសេសក្នុងអាណត្តិកាលទី ៦ (២០១១-២០១៦)របស់សមាគមអ្នកកាសែតខេត្ត សមមិត្តចូលរួមសមាគមជាមួយឋានៈជាប្រធានកិត្តិយស។

   សមមិត្តត្រឹងក្វាងទៀង (ណឹមចៀង)​ ជាមួយបណ្ដាអត្ថបទ៖ “ផ្លាស់ថ្មី រៀបចំបក្សសំណូមពរចាំបាច់មួយ” (និទាឃរដូវឆ្នាំ ១៩៩៣) អត្ថបទ “គប្បីសក្ដិសមជាអង្គការចាត់តាំងនយោបាយ ជាសាលារៀនសង្គមនិយមរបស់វណ្ណកម្មករ” កាសែតថ្ងៃទី ១៤/៦/១៩៩៣)។

   សមមិត្តង្វៀងថាញ់ផុង(ហាយផុង) ក៏ដូចជាអត្ថបទជាច្រើនលើកាសែត្រាវិញ ដូចជា៖ អត្ថបទ “កំណត់ទិសដៅការងារសតិអារម្មណ៍វប្បធម៌ឆ្នាំ ១៩៩៣” (កាសែតថ្ងៃទី ១០/៥/១៩៩៣) “រំលឹកឡើងវិញប្រវេណីថ្ងៃមុន បង្កើនបន្ទុកថ្ងៃនេះ” (កាសែតថ្ងៃទី ២៥/៨/១៩៩៤) អត្ថបទ “ត្រាវិញជាមួយចង្វាក់រាំឡាំថូន” (កាសែតថ្ងៃទី ១១/៤/១៩៩៤) អត្ថបទ “ត្រាវិញបន្តលើកកម្ពស់ជីវភាពវប្បធម៌ក្នុងជនរួមជាតិខ្មែរ” (កាសែតលេខ ២៩/៩/១៩៩៤)។ល។

   អាស្រ័យការយកចិត្តទុកដាក់ ការជំរុញទឹកចិត្ត ការក្រើនរំលឹកទាន់ពេលរបស់បណ្ដាសមមិត្តថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តចំពោះសមាគមអ្នកកាសែត ជាពិសេសគឺការចូលរួមសរសេរ​អត្ថបទជាលក្ខណៈកំណត់ទិសដៅ បានជួយឱ្យបណ្ដាស្ថាប័នសារព័ត៌មានរបស់ខេត្តជម្នះបានបណ្ដាការលំបាក សាកល្បងក្នុងបណ្ដាឆ្នាំដំបូងដែលទើបបង្កើតខេត្ត អនុវត្តល្អសមត្ថកិច្ច ភារកិច្ចដែលបានប្រគល់ជូនគឺការផ្សព្វផ្សាយគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស និងរដ្ឋ ភារកិច្ចនយោបាយរបស់មូលដ្ឋាន ផ្សព្វផ្សាយកត្តាថ្មី គំរូល្អ ជំរុញឱ្យប្រជាជនអនុវត្តភារកិច្ចនយោបាយ សេដ្ឋកិច្ច វប្បធម៌សង្គមរបស់ខេត្ត បម្រើល្អភារកិច្ចនយោបាយរបស់មូលដ្ឋាន។

    សព្វថ្ងៃនេះ ក្នុងលក្ខណៈសម្ភារស្មារតី ឧបករណ៍ របបគោលនយោបាយល្អជាង សកម្មភាពរបស់សមាគមអ្នកកាសែត របស់បណ្ដាស្ថាប័នសារព័ត៌មានមានភាពងាយស្រួលជាងមុន ក្នុងការអនុវត្តន៍សមត្ថកិច្ច ភារកិច្ចបានប្រគល់ជូន។ ទោះជាដូច្នោះក៏ដោយ សកម្មភាពរបស់សមាគមអ្នកកាសែត របស់ស្ថាប័នសារព័ត៌មានខេត្តយើងក៏ត្រូវប្រឈមមុខជាមួយភាពលំបាក សាកល្បងច្រើន។ សាកល្បងដំបូងបង្អស់គឺបណ្ដាខឿនគ្រឹះបច្ចេកវិទ្យា សារព័ត៌មានប្រវេណីត្រូវប្រជែងយ៉ាងពេញទំហឹងជាមួយបណ្ដាញសង្គម។ សាកល្បងទីពីរគឺដំណឹងក្លែងក្លាយពេញពាស ភារកិច្ចរបស់សារព័ត៌មានមិនត្រឹមតែជាការខិតខំ​ចុះផ្សាយព័ត៌មានពិតឡើយ នៅទាំងត្រូវរកឃើញ និងបកអាក្រាតដំណឹងមិនពិត រួមចំណែកធ្វើឱ្យបរិសុទ្ធបរិស្ថានព័ត៌មាន។ សាកល្បងទីបីគឺការត្រិះរិះពីបច្ចេកវិទ្យា ទាមទារអ្នកធ្វើកាសែតគប្បីមានចំណេះដឹង និងចេះប្រើប្រាស់បច្ចេកវិទ្យាក្នុងការបំពេញសកម្មភាព។ សាកល្បងទីបួនគឺការផ្លាស់ថ្មីច្នៃប្រតិដ្ឋ សារព័ត៌មានត្រូវបង្កចេញបណ្ដាផលិតផលថ្មីដើម្បីទាក់ទាញអ្នកប្រើប្រាស់ រិះគិតចេញបណ្ដារូបភាពស្វាហាប់ គួបផ្សំច្នៃប្រតិដ្ឋរបស់មនុស្សជាមួយបច្ចេកវិទ្យាថ្មី(តាមឡេក្វឹកមិញ អគ្គនិពន្ធនាយកកាសែតញ៉ឹងយ៉ឹង)។ ទន្ទឹមនឹងនោះ ការសាកល្បងដ៏ធំមួយចំនួនចំពោះសារ​ព័ត៌មានបដិវត្តន៍ នោះគឺបណ្ដាសា្ថប័នសារព័ត៌មាន និងបណ្ដាអ្នកធ្វើកាសែតត្រូវម្ចាស់ការ និងសកម្មចូលរួមបណ្ដាការតស៊ូការពារ គ្រឹះស្ថានសតិអារម្មណ៍របស់បក្សនៅចំពោះមុខការប្រឆាំងបំផ្លាញយ៉ាងលម្អិត ប្ដូរផ្ដាច់របស់បណ្ដាអានុភាពអមិត្ត។ នៅចំពោះមុខការសាកល្បងនោះ ទាមទារបណ្ដាស្ថាប័នសារព័ត៌មាន និងបណ្ដាអ្នកធ្វើកាសែតក្នុងដំណាក់កាលបំពេញសកម្មភាពត្រូវអនុវត្តម៉ឺងម៉ាត់ត្រូវតាមសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកកាសែតបានកំណត់ត្រង់មាត្រាទី ២៥ ច្បាប់សារព័ត៌មាន(ឆ្នាំ ២០១៦) ក្នុងនោះគប្បីយកចិត្តទុកដាក់៖ ព័ត៌មានពិតអំពីស្ថានភាពប្រទេសជាតិ និងពិភពលោក ស្ថានភាពមូលដ្ឋានសមស្របជាមួយផលប្រយោជន៍របស់ប្រទេសជាតិ របស់បក្ខភាគ និងប្រជាជនខេត្តខ្លួន។ លាតត្រដាងយោបល់ ក្ដីប្រាថ្នាសក្ដិសមរបស់ប្រជាជន។ ការពារទស្សនៈ គោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ រកឃើញ ផ្សព្វផ្សាយ និងការពារកត្តាសកម្ម។ តស៊ូបង្ការ ប្រឆាំងបណ្ដាសតិអារម្មណ៍ អំពើខុសបំពាន។ អនុវត្តម៉ឺងម៉ាត់ការកំណត់ ១០ យ៉ាងស្ដីពីសីលធម៌អាជីពសម្រាប់អ្នកធ្វើកាសែតវៀតណាម។ ស្មោះត្រង់ជាមួយបុព្វហេតុកសាង និងការពារមាតុភូមិវៀតណាមសង្គមនិយមក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ ដើម្បីសុភមង្គលរបស់ប្រជាជន រួមចំណែកលើកកម្ពស់ប្រជាប្រិយភាព កិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិ។

   ក្រៅពីការខិតខំរបស់សមាគមអ្នកកាសែត បណ្ដាស្ថាប័នសារព័ត៌មាន កងជួរបណ្ដាអ្នកធ្វើកាសែតក៏សែនត្រូវការដល់ការយកចិត្តទុកដាក់ចង្អុលការរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត គណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត មន្ទីរព័ត៌មាន និងឃោសនាការ ជាពិសេសគឺបណ្ដាសមមិត្តថ្នាក់ដឹកនាំខេត្តផ្ទាល់ដូចបណ្ដាសមមិត្តថ្នាក់ដឹកនាំខេត្តកាលពីមុនបានអនុវត្ត។ ពីព្រោះនោះជាប្រភពកម្លាំងជំរុញស្មារតី ជាថាមពលធំធេងដើម្បីឱ្យសមាគមអ្នកកាសែត បណ្ដាស្ថាប័នសារព័ត៌មាន និងកងជួរបណ្ដាអ្នកធ្វើកាសែតសម្រេចភារកិច្ចដែលបានប្រគល់ជូន៕

ត្រឹងបិញត្រុង-ថាច់សម្បត្តិ

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

Chi bộ Ban Tổ chức Tỉnh ủy hoàn thành xuất sắc nhiệm vụ chính trị nhiệm kỳ 2020 - 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.