• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ការពារខឿនសតិអារម្មណ៍របស់បក្សភ្ជាប់ជាមួយការពង្រីកវប្បធម៌ជនជាតិ

23/03/2023 15:46

ការពារខឿនសតិអារម្មណ៍របស់បក្សតែងបានបក្ខភាគ រដ្ឋអំណាចឃុំលឿងហ្វា ស្រុកចូវថាញ់ភ្ជាប់ជាមួយការផ្សព្វផ្សាយគោលការការណ៍ គោលមាគ៌ា គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ បង្ករាល់លក្ខណៈដើម្បីប្រជាជននិយាយរួម ជនរួមជាតិខ្មែរនិយាយដោយឡែក លើកស្ទួយជីវភាព។ ទន្ទឹមនឹងនោះ មូលដ្ឋានក៏តែងយកចិត្តទុកដាក់ដល់ការពង្រីកបណ្ដាប្រភេទវប្បធម៌សិល្បៈ បណ្ដាលក្ខណៈល្អល្អះនៃប្រពៃណីរបស់ជនរួមជាតិខ្មែរ។ល។ ផ្ដើមពីនោះកាន់តែបង្កបានទំនុកចិត្តទៅលើប្រជាជនពីការដឹកនាំរបស់បក្ស ការគ្រប់គ្រងរបស់រដ្ឋ សិទ្ធិធ្វើម្ចាស់របស់ប្រជាជន។

     លោកថាច់សាមី ប្រធានសមាគមអ្នកមានវ័យចាស់ឃុំលឿងហ្វា ជាអ្នកតំណាងឱ្យការប្រមូលផ្ដុំបណ្ដាបញ្ញវន្តខ្មែរ ជ្រោមជ្រែងអនុវត្តល្អគោលការណ៍ គោលមាគ៌ា គោលនយោបាយរបស់បក្ស និងបណ្ដាចលនាដែលមូលដ្ឋានផ្សព្វ​ផ្សាយ។ ផ្ដើមពីនោះ លោកកាន់តែអះអាងបានពីតម្លៃធំធេងនៃសតិអារម្មណ៍ និងតួនាទីដឹកនាំរបស់បក្សគឺដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ របស់ប្រជាជន ធ្វើឱ្យតម្លៃនៃការដឹកនាំរបស់បក្សកាន់តែបានជ្រួតជ្រាបយ៉ាងជ្រាលជ្រៅជាងទៅក្នុងទឹកចិត្តប្រជាជន។

   លោកថាច់សាមីចែករំលែក៖ លឿងហ្វាជាឃុំដែលមានជនរួមជាតិខ្មែររស់នៅច្រើន។ រយៈពេលកន្លងបណ្ដាគោលនយោបាយចំពោះជនរួមជាតិ សាសនា អ្នកមានប្រជាប្រិយភាព។ល។បានផ្សព្វផ្សាយទាន់ពេល ជួយឱ្យជនរួមជាតិខ្មែរ​បានកែលម្អសេដ្ឋកិច្ចគ្រួសារគួរពណ៌នា។ ផ្ដើមពីនោះ ជនរួមជាតិខ្មែរកាន់តែលំនឹងសតិអារម្មណ៍ ទឹកចិត្តឆ្ពោះទៅរកការកសាងសង្គមឱ្យកាន់តែជឿនលឿន រីកចម្រើន។ ពេលប្រជាជនបានទទួលផលគោលនយោបាយពាក់ព័ន្ធដល់ជីវភាពគ្រប់សព្វ ប្រជាជននឹងនរសតិអារម្មណ៍ នឹងប្ដេជ្ញាចិត្តមួយថ្លើមមួយដើរតាមបក្ស មិនជឿទៅលើការសង្ខុញពីបណ្ដាអានុភាពជាអមិត្ត។

លោកថាច់សាមី តែងស្រាវជ្រាវអំពីគោលនយោបាយរបស់រដ្ឋដើម្បីផ្សព្វផ្សាយដល់សមាជិកអ្នកមានវ័យចាស់

និងជន​រួមជាតិខ្មែរ។

   ដោយអាស្រ័យមានគោលការណ៍ គោលនយោបាយយ៉ាងត្រឹមត្រូវ ម៉្លោះហើយវិស័យវប្បធម៌ ការកម្សាន្តសប្បាយប្រកបដោយភាពគត់មត់ចំពោះជនរួមជាតិខ្មែរឃុំលឿងហ្វា កាន់តែរីកចម្រើនជាលំដាប់។ គិតដោយឡែកតែនៅភូមិព្រះស្រែ (អា) បច្ចុប្បន្ន មានគ្រប់សព្វបណ្ដារូបភាពវប្បធម៌សិល្បៈដូចជា៖ ក្រុមឆៃយ៉ាំ ក្រុមតន្រ្តី មានសិប្បករឆ្នើមជំនាញខាងកែច្នៃបណ្ដាឧបករណ៍វប្បធម៌ភណ្ឌ។ល។ឆ្លើយតបបានគ្រប់គ្រាន់ពីការក្រេបយកលក្ខណៈវប្បធម៌ជនជាតិរបស់ជនរួមជាតិខ្មែរកាន់តែខ្ពស់។ វត្តបទុមវង្សកំពង់ថ្ម(ទ័ពថ្ម) ស្ថិតនៅភូមិព្រះស្រែ (អា) ជាកន្លែងប្រមូលផ្ដុំជនរួមជាតិខ្មែរចូលទៅបំពេញពិធីកិច្ចវប្បធម៌ ជំនឿសាសនា ជាកន្លែងដែលមានជួរកំពែង បានក្រសួងវប្បធម៌​ កីឡា និងទេសចរណ៍ទទួលស្គាល់ជាកេរដំណែលថ្នាក់ជាតិ។ ចំពោះស្នាដៃក្នុងសម័យសង្គ្រាម រយៈពេលថ្មីៗនេះ វត្តក៏បានគណៈកម្មាធិការប្រជាជនខេត្ត ចេញសេចក្ដីសម្រេចរៀបចំណាត់ថ្នាក់កេរដំណែលថ្នាក់ខេត្ត ហើយបានទួលស្គាល់។ នោះជាតម្លៃមួយក្នុងបណ្ដាតម្លៃប្រពៃណីក្នុងការពង្រីកស្មារតីសាមគ្គីរវាងបណ្ដាជនជាតិក្នុងអតីតកាល ហើយខិតខំរក្សាបន្តរហូតមកទល់សព្វថ្ងៃ។

   ព្រះតេជគុណ ថាច់ត្រិន ព្រះចៅអធិការវត្តទ័ពថ្មមានថេរដីកាថា៖ ការធ្វើសម្រេចពីប្រវត្តិរបស់វត្ត និងបានទទួលស្គាល់ជាកេរដំណែលថ្នាក់ខេត្ត គឺជាដំណាក់កាលស្រាវជ្រាវមួយពីអតីតកាល។ ក្នុងនោះ មានការស្វែងរកអ្នកជាសាក្សីប្រវត្តិសាស្រ្តអ្នកធ្លាប់ជ្រកនៅក្នុងវត្ត បណ្ដាសាក្សីអ្នកមានការបរិច្ចាគក្នុងការចិញ្ចឹមលាក់បំពួនកម្មាភិបាលបដិវត្តន៍ ការចាត់តាំងបណ្ដាចលនាតស៊ូ។ បច្ចុប្បន្ន វត្តបានទទួលស្គាល់ជាកេរដំណែលថ្នាក់ខេត្តពីការបរិច្ចាគក្នុងសម័យសង្គ្រាម បានទទួលស្គាល់ជាកេរដំណែលថ្នាក់ជាតិអំពីជួរកពែង គឺជាកិត្តិយសរបស់ព្រះសង្ឃ ពុទ្ធបរិស័ទខ្មែរនៅទីនេះ។ ទន្ទឹមនឹងនោះ បច្ចុប្បន្នក្នុងការចាត់តាំងបណ្ដាសកម្មភាពនៅក្នុងវត្ត ក៏មានការចូលរួមរបស់កម្មាភិបាលចូលនិវត្តន៍ អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិធ្វើជាគណៈកម្មការវត្ត កាន់តែពូតផ្ដុំបន្ថែមទៀតពីកម្លាំងសាមគ្គីរឹងមាំ ជួយ គ្នាបង្កើនការយល់ដឹងជាងទៀតអំពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ជាពិសេសលើកកម្ពស់ស្មារតីការពារខឿនសតិអារម្មណ៍របស់បក្ស។

   លោកហ្វិញគីមជុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំលឿងហ្វា បានលើកឡើង៖ តួនាទីរបស់បក្សគឺគិតគូរពីជីវភាពរបស់ប្រជាជន ទើបប្រជាជនពង្រីកល្អការគាំទ្រ និងការពារសតិអារម្មណ៍របស់បក្សបានល្អប្រសើរ។ ផ្ដើមពីទស្សនៈនោះ រយៈពេលកន្លង មូលដ្ឋានក៏ផ្សព្វផ្សាយអនុវត្តល្អបណ្ដាគោលការណ៍ គោលនយោបាយដល់ប្រជាជន ជួយឱ្យប្រជាជនមានការវិវឌ្ឍន៍លើបណ្ដាវិស័យជីវភាព។ ទន្ទឹមនឹងនោះ អត្តសញ្ញាណវប្បធម៌ជនជាតិក៏កាន់តែបានរីកចម្រើន ឆ្លើយតប ទៅនឹងតម្រូវការក្រេបយកអំពីលក្ខណៈពិចិត្ររបស់ប្រជាជន។ ទន្ទឹមនឹងនោះមូលដ្ឋានក៏តែងយកចិត្តទុកដាក់ដល់ការពង្រីកតួនាទីរបស់អ្នកមានប្រជាប្រិយភាពដែលជាកម្លាំងស្នូលដើម្បីធ្វើល្អការងារផ្សព្វផ្សាយ ប្រមូលផ្ដុំប្រជាជនគ្រប់ជាន់ស្រទាប់ចូលរួមការពារខឿនសតិអារម្មណ៍របស់បក្សឱ្យកាន់តែមានប្រសិទ្ធភាពជាងទៀត។

   ដើម្បីអនុវត្តល្អជាងទៀតការងារការពារខឿនសតិអារម្មណ៍របស់បក្ស ឃុំលឿងហ្វាក៏បានដាក់ចេញគោលដៅ៖អនុវត្តមានប្រសិទ្ធភាពជាងទៀតគោលការណ៍ គោលនយោបាយ កម្មវិធីបន្ថយភាពក្រីក្រស្ថិរភាព ដោះស្រាយការងារធ្វើ ផ្ដុំពង្រីកប្រភពធនធានក្នុងជនរួមជាតិ ធានាសន្តិសុខសង្គម លំនឹងនយោបាយ សន្តិសុខការពារជាតិ ពង្រីកសេដ្ឋកិច្ចសង្គម ជ្រោងខ្ពស់ការពង្រីក អត្តសញ្ញាណវប្បធម៌ជនជាតិដើម្បីពញ្ញាក់ស្មារតីស្នេហាជាតិក្នុងប្រជាជន ឲ្យមានភាពស្វាហាប់ជាងទៀតក្នុងការរួមដំណើរអនុវត្តសម្រេចគោលដៅដែលបក្ខភាគ រដ្ឋអំណាចបានផ្សព្វផ្សាយ៕

 ​​​​អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.