11/07/2023 09:36
ថាញ់ហ្វាស៊ើង ស្រុកកូវង៉ាង ជាឃុំមួយ ដែលមានជនរួមជាតិខ្មែររស់នៅ ជាង ៥០%។ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ជនរួមជាតិខ្មែរមានជីវភាពលំនឹង ការអនុវត្តន៍គោលនយោបាយជនជាតិ និងការងារជនជាតិ សាសនាត្រូវបានឃុំថាញ់ហ្វាស៊ើងយកចិត្តទុកដាក់។ អាស្រ័យហេតុនេះ ជីវភាពសម្ភារ និងស្មារតីរបស់ប្រជាជនក្នុងតំបន់កាន់តែមានភាពប្រសើរឡើង។
ជនរួមជាតិខ្មែរសាងសង់លំនៅឋានថ្មី។
លោក ឡេវ៉ាំងភឿក ប្រធានគណៈកម្មាធិការប្រជាជនឃុំ ថាញ់ហ្វាស៊ើង បានឲ្យដឹងថា៖ អនុវត្តគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ និងបណ្ដាកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ជនរួមជាតិខ្មែរ គិតតាំងពីដើមឆ្នាំ ២០២៣ មកទល់ពេលនេះ ឃុំ តែង យកចិត្តទុកដាក់ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ ឧបត្ថម្ភ វិនិយោគលើវិស័យផលិតកម្ម ដីសាងសង់ផ្ទះ លំនៅឋាន ទឹកស្អាត។ល។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៣ ធនាគារគោលនយោបាយសង្គមស្រុក ដោះស្រាយ ឱ្យ ៦២ គ្រួសារបានបុលទុនថ្មី ជាង ០៦ ពាន់លានដុង ដើម្បីទុកឱ្យគ្រួសារខ្វះដើមទុន គ្រួសារក្រីក្រ គ្រួសារជិត ក្រ និងគ្រួសារជនរួមជាតិខ្មែរមានលក្ខណៈអភិវឌ្ឍយ៉ាងពេញលេញ។ ក្រៅពីនោះ ឃុំនៅទាំងឆ្លៀតយកកម្មវិធី និងគម្រោងការអភិវឌ្ឍន៍ក្នុងតំបន់ជនរួមជាតិខ្មែរ ដើម្បីអនុវត្ត មានប្រសិទ្ធភាពនិងទាន់ពេល។
នៅខែសីហា ឆ្នាំ ២០២២ ដោយបានការឧបត្ថម្ភពីអង្គការ Care អន្តរជាតិនៅប្រទេសវៀតណាម បានបើកដំណើរការគម្រោងការពង្រឹងសិទ្ធិមនុស្សសម្រាប់នារីជនជាតិភាគតិច (EMWE) សមាគមសហព័ន្ធន៍នារីឃុំ ថាញ់ហ្វាស៊ើង បំផុសចលនាសមាជិកាចំនួន ២០ នាក់ (ក្នុងនោះមានសមាជិកា ជនជាតិខ្មែរចំនួន ១៦ នាក់) ចូលរួមក្នុងក្រុមសហការដាំដំណាំនៅភូមិវាលលាក់។ ចូលរួមក្នុងក្រុមសហការ សមាជិកាសមាគម នារីបានបំពាក់ចំណេះដឹងបច្ចេកទេសដាំដំណាំ និងឧបត្ថម្ភទិញប្រព័ន្ធស្រោចស្រព ផ្ទាំងគម្របកសិកម្មជាដើម ដើម្បីវិនិយោគដាំម្ទេសដៃនាងនិងដាំប៉េងប៉ោះគិតជាទឹកប្រាក់សរុបរួម ១៥៥លានដុង ។
បងស្រី ថាច់ធីហ្វៀង នៅភូមិវាលលាក់ ឱ្យដឹងថា៖ ឆ្នាំនេះប៉េងប៉ោះផ្ដល់ទិន្នផលខ្ពស់ ដោយសារគ្រួសារខ្ញុំ បានគម្រោងការ EMWE និងសមាគមសហព័ន្ធន៍នារីឃុំ ថាញ់ហ្វាស៊ើងឧបត្ថម្ភម៉ូទ័រ ផ្ទាំងគម្របកសិកម្ម ធុងបាញ់ថ្នាំ ប្រព័ន្ធបំពង់ទឹកស្រោចស្រព បានជាដំណាំ ប៉េងប៉ោះផ្តល់ផ្លែ ច្រើន។ តាមការប៉ាន់ស្មានការដាំប៉េងប៉ោះក្នុងមួយកុងផ្តល់ទិន្នផលប្រហែល ៣,៥តោន។ ក្រោយពីទូទាត់ខ្ទង់ចំណាយរួច គ្រួសារខ្ញុំនៅចំណេញប្រហែល ២៥លានដុងក្នុងមួយកុង។
ទន្ទឹមនឹងពង្រីកការផលិតដោយរូបភាពបំផុសចលនាជាច្រើន ពិសេសគឺផ្តើមពីកម្មវិធី គម្រោងការឧបត្ថម្ភ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំ ថាញ់ហ្វាស៊ើង ប្រមូលប្រភពធនធានដើម្បីរួមកម្លាំងគ្នា សាងសង់ផ្ទះជូនដល់បណ្តាគ្រួសារដែលមានការលំបាកអំពីលំនៅឋាន ជាពិសេសគឺគ្រួសារជនរួមជាតិខ្មែរ។ ក្នុងរយៈពេល៦ ខែដើមឆ្នាំ ឃុំប្រគល់ជូនផ្ទះដល់បណ្តាគ្រួសារក្រីក្របាន ២៥ ខ្នង។ ទន្ទឹមនឹងនោះ ផ្តើមពីមូលនិធិសុខុមាលភាពសង្គមខេត្តឧបត្ថម្ភឃុំសាងសង់ផ្ទះបាន ១៥ ខ្នង ។
អ្នកមីង ស៊ើងធីកាង នៅភូមិកូវវី បានចែករំលែកថា៖ ផ្តើមពីប្រភពមូលនិធិសុខុមាលភាពសង្គមខេត្ត គ្រួសារខ្ញុំបានឧបត្ថម្ភប្រាក់ ៤០លានដុង ហើយកំពុងចាប់ផ្តើមសាងសង់ផ្ទះថ្មី។ ជីវភាពគ្រួសារលំបាកណាស់ គ្មានលទ្ធភាពសង់ផ្ទះឲ្យបានរឹងមាំទេ ឥឡូវបានការឧបត្ថម្ភពីរដ្ឋ ខ្ញុំសប្បាយចិត្តណាស់។
ការងារសុខុមាលភាពសង្គមត្រូវបានឃុំថាញ់ហ្វាស៊ើងអនុវត្តទាន់ពេល និងមានប្រសិទ្ធភាព។ ឆ្លងតាមរយៈនោះ ផ្ដើមពីប្រភពបំផុសចលនា ឃុំ ឧបត្ថម្ភអង្ករចំនួន ១៦ តោន និងអំណោយជាច្រើនចំណែក ព្រមទាំងសម្ភារប្រើប្រាស់ជាច្រើនទៀតសម្រាប់គ្រួសារក្រីក្រ ជិត ក្រ និងគ្រួសារជនរួមជាតិខ្មែរ ដោយគិតជាតម្លៃជាង ១៥០ លានដុង។ នេះមិនត្រឹមតែជាជំនួយខាងសម្ភារប៉ុណ្ណោះទេ ថែមទាំងជាប្រភពលើកទឹកចិត្តខាងស្មារតីយ៉ាងធំធេង បង្កជាថាមពលបន្ថែម សម្រាប់គ្រួសារក្រីក្រ ស្ងប់ចិត្ត ខិតខំពលកម្មផលិត និងជឿជាក់លើការដឹកនាំរបស់បក្ស និងការបញ្ជាការ របស់រដ្ឋ៕
អត្ថបទ-រូបថត៖ សុខា
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។