20/08/2021 08:50
បណ្ដាសាខាបក្សស្ថិតក្រោមឱវាទបក្ខភាគឃុំ ទីប្រជុំជនចែកចេញជា ០៣ ក្រុម៖ ក្រុមទី ១ រួមមានបក្ខភាគទីប្រជុំជនកាងឡុង បក្ខភាគឃុំញីឡុងភូ និងបក្ខភាគឃុំម៉ីកឹម។ ក្រុមទី ២ រួមមានបក្ខភាគឃុំអាងត្រឿង បក្ខភាគឃុំអាងត្រឿង (អា) បក្ខភាគឃុំតឹងបិញ និងបក្ខ ភាគឃុំតឹងអាង។ ក្រុមទី ៣ រួមមាន បក្ខភាគឃុំភឿងថាញ់ បក្ខភាគឃុំបិញភូ និងបក្ខភាគឃុំ ហ្វៀងហោយ។ ក្រុមទី ៤ រួមមានបក្ខភាគឃុំ ឌឹកម៉ី បក្ខភាគឃុំដាយភឿក បក្ខភាគឃុំដាយ ភុក និងបក្ខភាគឃុំញីឡុង។ ខ្លឹមសារសន្និបាតគឺផ្ដុំរបាយការណ៍ស្ថានភាពដឹកនាំអនុវត្តភារកិច្ចនយោបាយសំខាន់ៗរបស់សាខាបក្សក្នុងត្រីមាស ក្នុងនោះវាយតម្លៃច្បាស់បណ្ដាលទ្ធផលសម្រេចបាន និងមិនទាន់សម្រេចបាន មូលហេតុ បទពិសោធន៍ជាក់ស្ដែង និងដាក់ ចេញទិសដៅ ភារកិច្ចសម្រាប់ត្រីមាសបន្ទាប់។ ការអនុវត្តលក្ខការណ៍ ចាត់តាំងប្រជុំជីវភាព បក្ស ប្រជុំជីវភាពគណៈប្រតិបត្តិការសាខាបក្ស ស្ថានភាពបក្ខជនចូលរួមប្រជុំជីវភាព គុណ ភាពប្រជុំជីវភាពសាខាបក្ស ការងារផ្សព្វផ្សាយ អប់រំនយោបាយ សតិអារម្មណ៍ និងការងារ គ្រប់គ្រងបក្ខជនរបស់សាខាបក្ស ការប្រតិបត្តិ លក្ខន្តិកៈបក្ស បែបបទធ្វើការរបស់គណៈប្រតិបត្តិការសាខាបក្ស និងការអនុវត្តភារកិច្ចដែលសាខាបក្សប្រគល់ឲ្យបក្ខជន តួនាទីធ្វើជាគំរូរបស់កម្មាភិបាល បក្ខជនចូលរួមកសាងជនបទថ្មី ការអនុវត្តលក្ខការណ៍ប្រមូលផ្ដុំប្រជាធិបតេយ្យ និងបែបបទប្រជាធិបតេយ្យនៅមូលដ្ឋាន ការងារបង្កប្រភពពង្រីកបក្ខជន ក្នុងនោះស៊ីជម្រៅ បញ្ហាងាយស្រួល លំបាកក្នុងការពង្រីកបក្ខជននារីនៅបណ្ដាសាខាបក្សដែលមិនទាន់មានបក្ខជននារី ប្រធានសាខាសមាគមនារីភូមិ អនុសង្កាត់ ម្ចាស់អាជីវកម្មឯកជន សមណស័ក្តិ អ្នកមុខអ្នកការសាសនា ការងារចលនាមហាជន ចលនាកសាងជនបទថ្មី ជីវភាពវប្បធម៌នៅតំបន់អាសយជន កសាងទីផ្សារអារ្យធម៌។ ការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញភ្ជាប់ជាមួយការជម្នះ កែកុនគុណវិបត្តិក្រោយពេលបានពិនិត្យគុណសម្បត្តិ គុណវិបត្តិស្វ័យទិតៀន និងទិតៀនតាមស្មារតីសេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៤ (នីតិកាលទី ១២) ការពិនិត្យឲ្យបក្ខជនដែលមានសុខភាពខ្សោយ បក្ខជនទៅរកស៊ីឆ្ងាយលើកលែងការងារ លើកលែងប្រជុំជីវភាពបក្ស ការងារត្រួតពិនិត្យអង្កេតរបស់សាខាបក្ស ការងារបង្កើនគុណភាពប្រជុំជីវភាពរបស់បណ្ដាអង្គការមហាជនភូមិ អនុសង្កាត់ គុណភាពប្រជុំជីវភាពរបស់សាខា ក្រុមសមាគម និងគុណភាពសម្ព័ន្ធយុវជន សមាជិកសមាគមចូលរួមបណ្ដាចលនាសកម្មភាពនៅមូលដ្ឋាន។
សន្និបាតប្ដូរវេនរវាងអចិន្រ្តៃយ៍បក្សស្រុកជាមួយនឹងលេខាសាខាបក្សស្ថិតក្រោមឱវាទបក្ខភាគឃុំ ទីប្រជុំជនដែលអចិន្រ្តៃយ៍បក្សស្រុកធ្វើអធិបតីផ្ទាល់ ថ្នាក់ដឹកនាំគណៈកម្មាធិការ ប្រជាជនស្រុក ថ្នាក់ដឹកនាំបណ្ដាស្ថាប័នធ្វើសេនាធិការ ជំនួយការគណៈកម្មាធិការបក្សស្រុកចូលរួមចង្អុលការសន្និបាត៕
ប្រែសម្រួល៖ ថាច់ហ្វាង