12/09/2023 08:58
ពិធីជូនរង្វាន់ដល់បណ្ដាបេក្ខជនមានស្នាដៃឆ្នើម។ រូបថត៖ ង្វៀនហ៊ឹង
ដើម្បីជ្រើសរើសបេក្ខជនឆ្នើមចូលរួមពិធីប្រឡងលេខាសាខាបក្សពូកែថ្នាក់ស្រុកឆ្នាំ ២០២៣ គិតមកដល់ពេលនេះ ស្រុកកូវកែមាន ១៤/១៤ បក្ខភាគមូលដ្ឋានស្ថិតក្រោមឱវាទបក្ខភាគស្រុក ចាត់តាំងសម្រេចពិធីប្រឡងលេខាសាខាបក្សពូកែថ្នាក់
ពិធីប្រឡងលេខាសាខាបក្សពូកែឆ្នាំ ២០២៣ គឺជាលើកប្រជុំជីវភាពនយោបាយស៊ីជម្រៅ ទូលំទូលាយក្នុងទូទាំងបក្ខភាគស្រុក ដើម្បីលើកកម្ពស់ការយល់ដឹង បន្ទុករបស់គណៈកម្មាធិការបក្ស អង្គការចាត់តាំងបក្ស កងជួរកម្មាភិបាល បក្ខជនអំពី តួនាទី មុខងារ ភារកិច្ចរបស់សាខាបក្ស។ ផ្សព្វផ្សាយ ពង្រីកនិងដាក់ចេញសេចក្ដីសម្រេច សារាចរសេចក្ដីកំណត់ សេចក្ដីណែ នាំរបស់បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋក្នុងភាពជាក់ស្ដែង រួមចំណែក អនុវត្តមានប្រសិទ្ធភាពកម្មវិធីសកម្មភាពលេខ ៣៩-CTr/TU ចុះថ្ងៃទី១៩ ខែតុលាឆ្នាំ ២០២២ របស់គណៈកម្មាធិការបក្សខេត្ត និងផែនការលេខ ១១១-KH/HU ចុះថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុកកូវកែ “ស្ដីពីបង្កើនពង្រឹងការកសាងអង្គការចាត់តាំង មូលដ្ឋានបក្សនិងលើកកម្ពស់គុណភាពកងជួរបក្ខជនក្នុងស្ថានភាពថ្មី”។
តាមផែនការ ពិធីប្រឡងលេខាសាខាបក្សពូកែស្រុកកូវកែឆ្នាំ ២០២៣ នឹងប្រព្រឹត្តឡើង នៅចុងខែកញ្ញាឆ្នាំ ២០២៣៕
ង្វៀនហ៊ឹង- សុខា
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។