25/10/2022 09:07
ចូលរួមក្នុងពិធីប្រឡងមានបេក្ខនារី ១០ ក្រុម ជាកម្មាភិបាលសមាគមសហព័ន្ធន៍នារីស្រុក ទីផ្សាររួមខេត្ត ទីក្រុង និងសមាគមសហព័ន្ធន៍នារីនគរបាលខេត្ត។
បណ្តាក្រុមបានឆ្លងកាត់ ០៣ វគ្គប្រឡង៖ ផ្នែកទេពកោសល្យឧទ្ទេសនាមអំពីក្រុម ដោយរូបភាពសម្តែងសិល្បៈ ពិធីប្រឡងអំពីចំណេះដឹងមុខជំនាញ និងពិធីប្រឡងដោះស្រាយសភាពការណ៍ ជាក់ស្តែង។
អ្នកស្រីគាងធីមិញង្វៀក ជូនរង្វាន់ដល់អង្គភាពស្រុកកូវកែ។
ពិធីប្រឡងជាឱកាសសម្រាប់កម្មាភិបាលសមាគមគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តជួបសំណេះសំណាល ចែករំលែកបទពិសោធន៍ទៅវិញទៅមក ក្នុងការអនុបវត្តបណ្តាសកម្មភាព ការងារសមាគម។ ឆ្លងតាមនោះបង្កើនចំណេះដឹងអំពីមុខជំនាញ របៀបផ្សព្វផ្សាយ ដោះស្រាយសភាពការណ៍ ចលនាប្រជាជនចូលរួមសមាគម រួមចំណែកបង្កើនគុណភាពជូនកងជួរកម្មាភិបាលសមាគម រួមចំណែកកសាងសមាគមរឹងមាំ ឆ្លើយតបតម្រូវការ ភារកិច្ច ការងារសមាគមឲ្យបានរឹងមាំក្នុងស្ថានភាពថ្មី។ ទន្ទឹមនឹងនោះ បង្កភាពសាយភាយ បណ្តាចលនា ប្រឡងប្រណាំងស្នេហាជាតិ ដោយមានរបៀបធ្វើពូកែ និងមានប្រសិទ្ធភាព។
បញ្ចប់ពិធីប្រឡង គណៈចាត់តាំង ជូនរង្វាន់លេខ ១ ដល់អង្គភាពស្រុកកូវកែ រង្វាន់លេខ ២ (០២ រង្វាន់) ដល់អង្គភាពមកពីស្រុកថ្កូវ និងទីផ្សាររួមខេត្តយ្វៀងហាយ ជូនរង្វាន់លេខ ៣ (០៣ រង្វាន់) និងរង្វាន់លើកទឹកចិត្ត ០៤ រង្វាន់។ ក្រៅពីនោះ គណៈចាត់តាំងនៅទាំងជូនរង្វាន់សម្តែងឆ្នើមបណ្តាវគ្គប្រឡងដល់អង្គភាព ០១ កន្លែងនិងបុគ្គល ០៤ រូប៕
ប្រែសម្រួល៖ សុខា
កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ២០១៧-QĐ/TU ស្ដីពីការចាត់សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្តទទួលបន្ទុកចង្អុលការភូមិសាស្រ្ត (កម្មាភិបាលទទួលបន្ទុក)។ ក្រោយរយៈកាលជិត ០៣ ឆ្នាំដែលអនុវត្តសេចក្ដីសម្រេចចិត្តនេះ កម្មាភិ បាលទទួលបន្ទុកចង្អុលការភូមិសាស្រ្តពង្រីកបានតួនាទីដឹកនាំ ជ្រោងខ្ពស់ស្មារតីទទួលបន្ទុក រួមជាមួយមូលដ្ឋានអនុវត្តសម្រេចជោគជ័យបណ្ដាភាគកម្រិតដែលសេចក្ដីសម្រេចចិត្តដាក់ចេញ។ ជុំវិញបញ្ហានេះ យើងខ្ញុំមានឱកាសជួបសំណេះសំណាលជាមួយសមមិត្តគឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈ កម្មាធិការបក្សខេត្ត។