• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

កូវកែខិតខំកសាងសម្រេចលក្ខឋានស្រុកជនបទថ្មីកម្រិតខ្ពស់ក្នុងឆ្នាំ ២០២៣

31/01/2023 13:14

ក្នុងឆ្នាំ ២០២២​ ប្រាក់ចំណូលជាមធ្យមរបស់ប្រជាជនម្នាក់ៗ​នៅស្រុកកូវកែសម្រេច ៦៥,៦៩ លានដុង សម្រច ១០១,០៥% បើប្រៀបនឹងសេចក្តីសម្រេចចិត្តឆ្នាំ ២០២១ កើន ២,៨៣ លានដុង។ សរុបទុនវិនិយោគអភិវឌ្ឍន៍ទូទាំងសង្គមសម្រេច ២.៩៦៨ ពាន់លានដុង សម្រេច ១០៦% នៃសេចក្តីសម្រេចចិត្ត កើន ១២% បើប្រៀបជាមួយឆ្នាំ ២០២១ (កើន ២៣៥ ពាន់លានដុង)។ ជាមួយលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ ២០២២ ស្រុកកូវកែបានផ្តុំកម្លាំងដឹកនាំចង្អុលការអនុវត្តសម្រេចនិងសម្រេចលើស២១/២១ កម្រិតផែនការសេចក្តីសម្រេចចិត្តដែលបក្ខភាគបានដាក់ចេញ ក្នុងនោះមាន១៥ ភាគកម្រិតបានអនុវត្តសម្រេចលើសពីផែន​ការដាក់ចេញ។ ការអនុវត្តសម្រេចជោគជ័យសេចក្តីសម្រេចចិត្តរបស់គណ:កម្មាធិការបក្សស្រុកឆ្នាំ២០២២​មានអត្ថន័យសំខាន់ បង្ករបានជាគ្រឹះធារដ៏រឹងមាំ ដើម្បីឆ្នាំ ២០២៣ ស្រុកកូវកែអនុវត្តសម្រេចលក្ខឋានស្រុកជនបទថ្មីកម្រិតខ្ពស់។

     ក្នុងឆ្នាំ២០២២​ ស្រុកកូវកែផ្តុំកម្លាំងវិនិយោគទុនកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើការពង្រីកសេដ្ឋកិច្ច។  វិស័យវប្បធម៌ សង្គម​ មានភាពវិវឌ្ឍន៍យ៉ាងសកម្ម។ ស្រុកបានយកចិត្តទុកដាក់គិតគូរជីវភាពសម្ភារ ស្មារតីជូនប្រជាជន គិតគូរដល់គ្រួសារគោលនយោបាយ គ្រួសារមានសគុណចំពោះបដិវត្តន៍ អនុវត្តល្អគោលនយោ​បាយ​ធានាសុខុមាលភាពសង្គម។ល។ គិតដល់ចុងឆ្នាំ ២០២២ អត្រាគ្រួសារក្រីក្របានកាត់បន្ថយ​នៅត្រឹមតែ ០,៩៤%។ ទន្ទឹមនឹងនោះចលនាកសាងជនបទថ្មី ជនបទថ្មីកម្រិតខ្ពស់និងជនបទថ្មីខ្នាតគំរូពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានស៊ីជម្រៅនិងទាក់ទាញប្រជាជនចូលរួមជ្រោមជ្រែងយ៉ាងសកម្ម។​ ស្រុកផ្តុំកម្លាំងចង្អុលការឃុំចូវដៀងនិងហ្វាតឹង កសាងលក្ខឋានជនបទថ្មីកម្រិតខ្ពស់។ តាមការប៉ាន់ស្មានដំណាច់ឆ្នាំនេះ មានឃុំ ០២​     កសាងសម្រេចលក្ខឋានជនបទថ្មីកម្រិតខ្ពស់ ០១ ឃុំកសាងសម្រេចលក្ខឋានជនបទថ្មីខ្នាតគំរូ​ សម្រេច ១០០%​ បើប្រៀ​ប​នឹងសេចក្តីសម្រេចចិត្ត កើនចំនួនមកទល់ពេលនេះ ទូទាំងស្រុក មានភូមិ ៦១/៦១ សម្រេចលក្ខឋានជនបទថ្មី ក្នុងនោះមានភូមិចំនួន ២២​ សម្រេចលក្ខឋានជនបទថ្មីខ្នាតគំរូ មានឃុំចំនួន ០៨ សម្រេចជនបទថ្មីកម្រិតខ្ពស់ និងមានឃុំ ០១ សម្រេចលក្ខឋានជនបទថ្មីខ្នាតគំរូ ស្រុកកូវកែបានអនុវត្តសម្រេចលក្ខឋាន ស្រុកជនបទថ្មីនៅឆ្នាំ២០២១និងខិតខំអនុវត្តសម្រេចលក្ខឋានស្រុកជនបទថ្មីកម្រិតខ្ពស់នៅក្នុងឆ្នាំ ២០២៣។

ទិដ្ឋភាពផ្លូវគមនាគមន៍ជនបទនាឱកាសបុណ្យតេត។

     កិច្ចការពារប្រទេសសន្តិសុខបានរក្សាខ្ជាប់ សកម្មភាពរបស់ប្រព័ន្ធគោលនយោបាយពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានប្រសិទ្ធភាព ការងារកសាងរៀបចំបក្សពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានអនុវត្តល្អ។ ប្រជាជន សហគមន៍អាជីវកម្មជឿជាក់ទៅលើគោលមាគ៌ា ការដឹកនាំ បញ្ជាការរបស់បក្សនិងរដ្ឋ និង តែងពង្រឹកស្មារតីសាមគ្គីរួមកម្លាំងជាមួយបក្ខភាគ​រដ្ឋអំណាចកសាងស្រុកកូវកែឲ្យកាន់តែមានភាពសម្បូរ​​​​​​​​​​​​​​​​​​​​​​​​​សប្បាយ។

     ជាមួយនឹងគោលដៅប្តេជ្ញាកសាងស្រុកកូវកែសម្រេចលក្ខឋានស្រុកជនបទថ្មីកម្រិតខ្ពស់ ក្នុងឆ្នាំ២០២៣​ស្រុកនឹងផ្តុំកម្លាំងផ្សព្វផ្សាយបណ្តាកម្មវិធីទម្លុះទម្លាយឆ្ពោះទៅមុខ ជាពិសេស​ គឺអនុវត្តបណ្ដាសំណង់សំខាន់ៗដែលសេចក្តីសម្រេចមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់អាណត្តិកាលឆ្នាំ២០២២-២០២៥ បានដាក់ចេញ បង្កើនការកែទម្រង់រដ្ឋបាល បង្កលក្ខណៈងាយស្រួលបំផុតជូនប្រជាជននិងសហគមន៍អាជីវកម្មក្នុងការផ្តើមអាជីពវិនិយោគទុនផលិត ធ្វើអាជីវកម្មលើភូមិសាស្រ្តស្រុក ពង្រឹងស្មារតីសាមគ្គីរួមកម្លាំងរបស់ប្រព័ន្ធនយោបាយក្នុងការចូលរួមកសាងស្រុកជនបទថ្មីកម្រិតខ្ពស់៕

ហ៊ឹងក្វៀង- សុខា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

Chi bộ Ban Tổ chức Tỉnh ủy hoàn thành xuất sắc nhiệm vụ chính trị nhiệm kỳ 2020 - 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.