01/01/2021 09:09
អនាម័យដំណាក់បំបែរថាមពល ។
កាលពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៦ ធ្នូឆ្នាំ ២០២០ ក្រុមហ៊ុនអគ្គិសនីត្រាវិញផ្សព្វផ្សាយអនាម័យឧស្សាហកម្មដំណាក់បំបែរថាមពលដោយឥតគិតថ្លៃជូនអតិថិជន ២៧ នាក់ជាអាជីវកម្មប្រើអគ្គិសនីច្រើនលើភូមិសាស្រ្ដខេត្តត្រាវិញ ជាមួយទឹកប្រាក់ ៤០,៤ លានដុង (អគ្គិសនីស្ថិតក្រោមឱវាទនីមួយៗអនាម័យឲ្យអតិថិជន ០៣ នាក់)។ អគ្គិសនីនីមួយៗបញ្ជូនបុគ្គលិកទៅកាន់មូលដ្ឋានផលិតធ្វើអាជីវកម្មរបស់អតិថិជនឧបត្ថម្ភការអនាម័យជួសជុល ដំណាក់បំបែរថាមពលនិងបណ្ដាឧបករណ៍របស់អតិថិជន ទន្ទឹមនឹងនោះណែនាំអតិថិជនប្រើប្រាស់អគ្គិសនីសុវត្ថិភាពប្រិតសំចៃនិងមានប្រសិទ្ធភាព។
ជាអង្គភាពមួយក្នុងបណ្ដាអង្គភាពស្ថិតក្រោមឱវាទអនុវត្តការងារនេះ គឺអគ្គិសនីទីផ្សាររួមខេត្តយ្វៀងហាយបានដំណើរការធ្វើអនាម័យឧស្សាហកម្ម ជួសជុលបណ្ដាដំណាក់បំបែរថាមពលជូនអតិថិជន ០៣ នាក់នៅលើភូមិសាស្រ្ដ។ នេះជាអគ្គិសនីស្ថិតនៅតំបន់មាត់សមុទ្របណ្ដាឧបករណ៍បណ្ដាញអគ្គិសនីត្រូវជួសជុលជាញឹកញាប់ ដើម្បី ធានាធ្វើសកម្មភាពលំនឹង។ លោកឡឹមវុាំងញ៉ាញ់នាយកអគ្គិសនីទីផ្សររួមខេត្តយ្វៀងហាយបានឲ្យដឹង៖ ការងារអនាម័យបណ្ដាញដំណាក់បំផុតនៅតំបន់ជ្រាបជាតិប្រៃត្រូវអនុវត្តជាញឹកញាប់តាមកាលកំណត់ដើម្បីនាំមកនូវប្រសិទ្ធភាពក្នុងការកាត់បន្ថយនិន្នាការកើតឡើងហានិភ័យដំណាក់ បំបែរថាមពលធានាការផ្គត់ផ្គង់អគ្គិសនីសុវត្ថិភាពបន្តបន្ទាប់ ឆ្លើយតបតម្រូវការប្រើប្រាស់អគ្គិសនី របស់អតិថិជន។
ក្រុមហ៊ុនភាគហ៊ុនធ្វើឲ្យកកគ្រឿងសមុទ្រឡុង ត្វង នៅសង្កាត់ទី ១ ទីផ្សាររួមខេត្តយ្វៀងហាយ បានអគ្គិសនីទីផ្សាររួមខេត្តយ្វៀងហាយដំណើរការពិនិត្យទាំងស្រុងប្រព័ន្ធអគ្គិសនីឧបករណ៍ វាស់អគ្គិសនី។ល។ សំដៅធានាឲ្យប្រព័ន្ធអគ្គិសនីធ្វើសកម្មភាពលំនឹង។ លោកត្រឿងមិញតឹង នាយកក្រុមហ៊ុនបានឲ្យដឹង៖ ប៉ុន្មានឆ្នាំជិតៗនេះ ផ្នែកអគ្គសនីមានការផ្លាស់ថ្មីជាច្រើនក្នុងការបម្រើអតិថិជនជាមួយសេវាងាយស្រួលទូទាត់ប្រាក់ អគ្គិសនីដោយមិនប្រើប្រាក់មុខ តម្លើងបណ្ដាញ អង្សាឡូថែទាំអតិថិជន សេវាផ្គត់ផ្គង់អគ្គិសនីបន្តផ្ទាល់កម្រិត ៤ ។ល។ អាស្រ័យមានការយកចិត្តទុកដាក់ ម៉្លោះហើយការផ្គត់ផ្គង់អគ្គិសនីឲ្យក្រុមហ៊ុនយើងខ្ញុំបានលំនឹងរួមចំណែកបង្កើនប្រភពចំណូលនិងប្រាក់ចំណេញជារៀងរាល់ឆ្នាំ។ ការធ្វើអនាម័យដោយមិនគិតថ្លៃដំណាក់បំបែរថាមពលនេះ ខ្ញុំសែនពេញចិត្តនិងអរគុណដល់អគ្គិសនី។
នេះជាកន្សោមបណ្ដាសកម្មភាពក្នុងខែ “រំលឹកគុណអតិថិជន” បានអនុវត្តតាមកាលកំណត់ជារៀងរាល់ឆ្នាំ។ ការធ្វើអនាម័យឧស្សាហកម្មដំណាក់បំបែរថាមពលជំនាញការជូនអតិថិជនធំៗ ជាសកម្មភាពមួយក្នុងបណ្ដាសកម្មភាពជាក់ស្ដែង ដែលក្រុមហ៊ុនអគ្គិសនីត្រាវិញធ្លាប់បានអនុវត្តជាច្រើនឆ្នាំកន្លង នាំមកនូវក្ដីជឿជាក់ដើម្បីអតិថិជនប្រើអគ្គិសនីនិងបង្កការផ្សារភ្ជាប់ស្ថិរភាពរវាងផ្នែកអគ្គិសនីនិងអតិថិជនប្រើអគ្គិសនី៕
ហ្វីហ្វាង-ថាច់ហ្វាង