30/12/2021 14:56
ពិនិត្យប្រព័ន្ធអគ្គិសនី ។ រូបថត៖ ឡេត្វឹង
ការអនុវត្តន៍បច្ចេកវិទ្យាព័ត៌មានក្នុងការផលិតធ្វើអាជីវកម្ម គ្រប់គ្រងបញ្ជាការរបស់ក្រុមហ៊ុននាំមកលទ្ធផលគួរឲ្យ កត់សម្គាល់។ ជាក់ស្ដែងគឺសំណេះសំណាល ផ្ដល់ព័ត៌មាន ទំនាក់ទំនង និងទទួលការលាតត្រដាងរបស់អតិថិជន និងផ្ទុយមកវិញ បានផ្សព្វផ្សាយពហុបណ្ដាញដូចជា៖ ស្ថានីយ ១៩០០១០០៦ និង ១៩០០៩០០ អនុវត្តថែទាំអតិថិជន វែបសៃថែទាំអតិថិជន អីមែល SMS, Zalo និងទ្វារសេវាសាធារណជាតិ (www.dichvucong.gov.vn)។ ក្រុមហ៊ុនបានម្ចាស់ការផ្ដល់ព័ត៌មានដល់អតិថិជនតាមរយៈបណ្ដាញទំនាក់ទំនងនេះ ទទួលដោះស្រាយ សំណូមពររបស់អតិថិជនបានរហ័ស ជំនាញ ស្និទ្ធស្នាលដោយរូបភាពជាច្រើន អតិថិជនមិនចាំបាច់ទៅផ្ទាល់ បណ្ដាកន្លែងទំនាក់ទំនង ប្រិតសំចៃបានប្រាក់ចំណាយផង រួមចំណែកបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ផង។
គិតមកទល់ពេលនេះ ក្រុមហ៊ុនផ្គត់ផ្គង់ ១០០% សេវាបន្តផ្ទាល់កម្រិត ៤ ដោយមាន ១២ រូបភាព សេវាអំពីអគ្គិសនី អនុវត្តបណ្ដាវិធីសាស្រ្តទូទាត់ ប្រាក់អគ្គិសនីអេឡិចត្រូនិចលើគ្រឹះធារបច្ចេកវិទ្យាព័ត៌មានឧបត្ថម្ភអតិថិជនទូទាត់ប្រាក់អគ្គិសនីដោយមិនប្រើប្រាក់មុខ បច្ចុប្បន្នមានអតិថិជន ៩៣,២៥% អនុវត្ត។ ព័ត៌មានសន្ទស្សន៍លេខ ជូនដំណឹងប្រាក់ អគ្គិសនី ព័ត៌មានទូទាត់ប្រាក់អគ្គិសនី បកតិទិន ផ្អាកបន្ថយផ្គត់ផ្គង់អគ្គិសនី ជាពិសេសគឺបណ្ដាសេវា អគ្គិសនីបន្តផ្ទាល់ដូចជា៖ ផ្គត់ផ្គង់អគ្គិសនីថ្មី ជូនដំណឹងអំពីការជួសជុលអគ្គិសនីរេនាឡិកា អគ្គិសនី និងដោះស្រាយបណ្ដាសំណូមពរអំពីអគ្គិសនី។ គិតមកទល់ពេលនេះ ទូទាំងខេត្តមានអតិថិជន ៩៤.១២៨ នាក់ដំឡើង កម្មវិធី Zalo/App ថែទាំអតិថិជនស្មើ ៤៨,៣% អតិថិជនទំនាក់ទំនង ១២ សេវាផ្គត់ផ្គង់អគ្គិសនីតាមមជ្ឈមណ្ឌលថែទាំអតិថិជន និងបណ្ដាមជ្ឈមណ្ឌលទ្វារសេវាសាធារណជាតិ សម្រេច ៩៩,៨៨%។ អតិថិជនប្រើសេវាផ្គត់ផ្គង់អគ្គិសនីបន្តផ្ទាល់កម្រិត ៤ សម្រេច ៩៩,៧៩%។ អតិថិជនទំនាក់ទំនងតាមទ្វារសេវាសាធារណ ជាតិសម្រេច ៤៩,៧១% អេឡិចត្រូនិចទាំងស្រុងក្នុងដំណាក់កាលផ្គត់ផ្គង់សេវាអគ្គិសនីសម្រេច ៧៧,៨៧%។
ជាពិសេស ក្រុមហ៊ុនគ្រប់គ្រងអតិថិជនប្រើអគ្គិសនីជាង ២០០.០០០ នាក់ ដើម្បីងាយស្រួលឲ្យអតិថិជន ក្រុមហ៊ុនបានផ្គុំដាក់នាឡិកាអគ្គិសនី ១១០.៨៤៦ គ្រឿង ស្មើ ៥៥,៦៧% ក្នុងចំនួននាឡិកាដែលកំពុងធ្វើសកម្មភាព។ ការផ្គុំដាក់នាឡិកាអគ្គិសនីមិនត្រឹមតែជួយវាស់អគ្គិសនីដោយ ស្វ័យប្រវត្ត ប្រមូលទិន្នន័យអតិថិជន ហើយនៅ ទាំង បន្ថយកម្លាំងមនុស្សទៅកត់លេខនាឡិកា បន្ថយប្រាក់ចំណាយក្នុងការផលិត និងបង្កើនទិន្ន ផលពលកម្មទៀតផង ។ ក្រៅពីនោះ ប្រព័ន្ធនេះ នៅទាំងរកឃើញទាន់ពេលបណ្ដាហានិភ័យប្រព័ន្ធវាស់ ពិនិត្យម៉ត់ចត់របបប្រើប្រាស់អគ្គិសនីរបស់អតិថិជន បំផុតគឺអតិថិជនធំៗ ផ្ដើមពីនោះ វិនិច្ឆ័យទាន់ពេល កាត់ការអន្តរាយដល់អតិថិជន ជៀសវាងការឆេះផ្ទុះ រួមចំណែកប្រិតសំចៃអគ្គិសនី ប្រើប្រាស់អគ្គិសនីសុវត្ថិភាព និងមានប្រសិទ្ធភាព ក្នុងការផលិតធ្វើអាជីវកម្មរបស់អតិថិជន៕ ប្រែសម្រួល៖ ថាច់ហ្វាង
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។