• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ក្រុមហ៊ុនអគ្គិសនីត្រាវិញ៖ បូកសរុបបែបបទសហការជាមួយអង្គការមហាជនទាំង ០៥ ដំណាក់កាល ២០១៨-២០២០

01/01/2021 09:01

                                   សន្និបាតស្ងើចសរសើរជូនរង្វាន់ដល់សមូហភាពនិងបុគ្គល ។​ រូបថត៖ ហ្វីហ្វាង

    កាលពីថ្ងៃទី ២៤ ធ្នូឆ្នាំ ២០២០ ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសន្និបាតបូកសរុបការអនុវត្តន៍បែបបទសហការរវាងក្រុមហ៊ុនអគ្គិសនីត្រាវិញជាមួយអង្គការមហាជនទាំង ០៥ របស់ខេត្តត្រាវិញ (សមាគមសហព័ន្ធនារី សម្ព័ន្ធយុវជន សម្ព័ន្ធពលករ សមាគមកសិករនិងសមាគមអតីតយុទ្ធជន) អំពីការងារផ្សព្វផ្សាយចលនាប្រើប្រាស់អគ្គិសនីសុវត្ថិភាពប្រិតសំចៃ មានប្រសិទ្ធភាពពិនិត្យអង្កេតសកម្មភាពប្រើប្រាស់អគ្គិសនីនិងផ្គត់ផ្គង់អគ្គិសនីដំណាក់កាល ២០១៨-២០២០។
    តាមរបាយការណ៍របស់ក្រុមហ៊ុនអគ្គិសនីត្រាវិញ អស់រយៈកាល ០៣ ឆ្នាំ (២០១៨-២០២០) ទូទាំងខេត្តប្រិតសំចៃអគ្គិសនីបាន ៥៩,៧១ លាន គីឡូវ៉ាត ប្រហាក់ប្រហែលនឹងចំនួនប្រាក់ប្រមាណ ១០០,៦ ពាន់លានដុង។ សម្រេចបានលទ្ធផលនោះ ក្រុមហ៊ុននិងអង្គការមហាជនទាំង ០៥ បាន ផ្សព្វផ្សាយសកម្មភាពជាច្រើន ដូចជា៖ ផ្សព្វផ្សាយបណ្ដាសារលិខិត ឯកសារពាក់ព័ន្ធដល់ការប្រើប្រាស់អគ្គិសនីសុវត្ថិភាពប្រិតសំចៃមានប្រសិទ្ធភាព៖ ច្បាប់ប្រើប្រាស់ថាមពលប្រិតសំចៃ និងមានប្រសិទ្ធភាព អនុក្រឹត្យលេខ ១៣៤/២០១៣/NĐ-CP ចុះថ្ងៃទី ១៧ តុលាឆ្នាំ ២០១៣ សេចក្ដីកំណត់អំពីការវិនិច្ឆ័យបទបំពានរដ្ឋបាលក្នុងវិស័យអគ្គិសនីសុវត្ថិភាពទំនប់អគ្គិសនីប្រើប្រាស់ថាមពលប្រិតសំចៃនិងមានប្រសិទ្ធភាពសារាចរលេខ ៣៤/ CT-TTg ចុះថ្ងៃទី ០៧ សីហាឆ្នាំ ២០១៧ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលស្ដីពីបង្កើនការប្រិតសំចៃអគ្គិសនីសេចក្ដីណែនាំលេខ ១១១/២០០៩/  TTLT/BTC-BCT ចុះថ្ងៃទី ០១ មិថុនាឆ្នាំ ២០០៩ របស់អន្តរក្រសួងហិរញ្ញវត្ថុ-ឧស្សាហកម្មស្ដីពីការណែនាំអនុវត្តប្រិតសំចៃអគ្គិសនីក្នុងបណ្ដាស្ថាប័នរដ្ឋ អង្គភាពបុព្វហេតុរដ្ឋបង្កើតនិងបណ្ដាសារលិខិតរបស់គណៈកម្មាធិការប្រជាជនខេត្តត្រា​វិញស្ដីពីការងារប្រិតសំចៃអគ្គិសនីផ្សាយខិត្តប័ណ្ណ ស្ដីពីការប្រិតសំចៃអគ្គិសនីផ្សព្វផ្សាយការពាររបាំងសុវត្ថិភាពបណ្ដាញអគ្គិសនីកម្រិតខ្ពស់ សៀវ ភៅបង្កាន់ដៃស្ដីពីសុវត្ថិភាពប្រិតសំចៃអគ្គិសនី បន្ទះថាមពលអគ្គិសនីពន្លឺព្រះអាទិត្យ ទូទាត់ប្រាក់អគ្គិសនីដោយបិនប្រើប្រាក់មុខ។
    ផ្សព្វផ្សាយបណ្ដាសកម្មភាពផ្សព្វផ្សាយអំពីប្រិតសំចៃនិងសុវត្ថិភាពអគ្គិសនី៖ ជ្រោមជ្រៃងយុទ្ធ សាស្រ្ដម៉ោងផែនដីជារៀងរាល់ឆ្នាំកម្មវិធី “គ្រួសារប្រិតសំចៃអគ្គិសនី” ដំណាក់កាល ២០១៨ -២០២០ ដោយមានគ្រួសារ ១៣៦.០៣៣ គ្រួចុះឈ្មោះអនុវត្ត។ ឆ្លងតាមរយៈបូកសរុបវាយតម្លៃកម្មវិធីនេះ ក្រុមហ៊ុនបានស្ងើចសរសើរជូនរង្វាន់ ដល់គ្រួសារ ១៨០ គ្រួ និង ០៩ ភូមិអនុវត្តសម្រេច លក្ខឋាន “គ្រួសារប្រិតសំចៃអគ្គិសនី” ជាមួយប្រាក់ចំណាយរួម ៥៥,៥ លានដុង។ លទ្ធផលបណ្ដាអង្គការមហាជនបានផ្សព្វផ្សាយ ចាត់តាំងជូនខិត្តប័ណ្ណផ្សព្វផ្សាយ អំពីសុវត្ថិភាពប្រិតសំចៃអគ្គិសនី ៧៥.០១៣ ច្បាប់ និងជូនសៀវភៅបង្កាន់ដៃ ស្ដីពីប្រើប្រាស់អគ្គិសនីប្រិតសំចៃ សុវត្ថិភាពមានប្រសិទ្ធភាព ៩.២៣១ ក្បាល ទន្ទឹមនឹងនោះ ចាត់តាំងផ្សព្វផ្សាយ ២៣.១៧២ លើកជូនដល់សមាជិកសមាគម សមាជិកយុវជននិងមហាជន ៧៤៥.២៣៤ នាក់។
    ក្រៅពីនោះ ក្រុមហ៊ុនអគ្គិសនីត្រាវិញនៅទាំង សហការជាមួយមន្ទីរអប់រំនិងបណ្ដុះបណ្ដាលខេត្ត ត្រាវិញផ្សព្វផ្សាយកម្មវិធី “ប្រិតសំចៃអគ្គិសនីក្នុងសាលារៀន” សហការចាត់តាំងផ្សព្វផ្សាយអំពីប្រិតសំចៃអគ្គិសនី សុវត្ថិភាពអគ្គិសនី និងបន្ទះអគ្គិសនីប្រើដោយថាមពលពន្លឺព្រះអាទិត្យនៅម៉ោងប្រជុំជីវភាពគោរពទង់នៅ ៨១ សាលាបឋមសិក្សាអនុវិទ្យាល័យ វិទ្យាល័យលើភូមិសាស្រ្ដខេត្ត ផ្គុំដាក់បដាផ្សព្វផ្សាយអំពីប្រិតសំចៃអគ្គិសនី និងសុវត្ថិភាពអគ្គិសនីចំនួន ៣០ បដានៅតាមសាលារៀនចាត់តាំងប្រជុំជីវភាពក្រៅម៉ោងរៀនជាមួយបធានបទ “រួមដៃប្រិតសំចៃអគ្គិសនី” នៅសាលាអនុវិទ្យាល័យត្រឹងភូ (ទីក្រុងត្រាវិញ) អនុ វិទ្យាល័យជូវុាំងអាង (ទីផ្សាររួមខេត្តយ្វៀងហាយ) និងវិទ្យាល័យង្វៀងដាង (ស្រុកកាងឡុង)។
    ក្នុងអង្គសន្និបាតនេះ ក្រុមហ៊ុនអគ្គិសនីត្រាវិញ បានស្ងើចសរសើរជូនរង្វាន់ដល់សមូហភាព ៣១ កន្លែងនិងបុគ្គល ៣៤ រូបដែលមានស្នាដៃអនុវត្តល្អបែបបទសហការឆ្នាំ ២០២០ ជាមួយទឹកប្រាក់សរុប ៥១,៦ លានដុង ទន្ទឹមនឹងនោះ​ ចុះហត្ថលេខាសហការដំណាក់កាល ២០២១-២០២៥ ដើម្បីផ្សព្វផ្សាយអនុវត្តក្នុងពេលខាងមុខទៀត៕ 
                                                                                                                                         ហ្វីហ្វាង-ថាច់ហ្វាង 

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.