13/01/2023 13:34
ដាក់ប្រព័ន្ធន៍ប្រិតសំចៃអគ្គិសនី។ រូបថត៖ ហ្វីហ្វាង
ឆ្នាំ ២០២២ ទូទាំងក្រុមហ៊ុនអគ្គិសនីត្រាវិញ ប្រិតសំចៃអគ្គិសនីបានចំនួន ២៧.៧០១. ៩៩៨ គីឡូវ៉ាតសម្រេច ១១១,៧៩% ផែនការឆ្នាំ (២៤,៧៨ លានគីឡូវ៉ាត) និងសម្រេច ២,៣% បរិមាណអគ្គិសនីពាណិជ្ជផល។ ក្នុងនោះ បណ្ដាស្ថាប័នរដ្ឋបាល បុព្វហេតុប្រិតសំចៃបាន ៧១២.៤៩០ គីឡូវ៉ាត ប្រព័ន្ធបំភ្លឺសាធារណៈប្រិតសំចៃបាន ២១៨.៤៨០ គីឡូវ៉ាត ក្នុងវិស័យប្រជុំជីវភាព ធ្វើអាជីវកម្ម សេវាកម្មប្រិតសំចៃបាន ១៥.៨៨១.៨៣០ គីឡូវ៉ាត បណ្ដាមូលដ្ឋានអាជីវកម្មផលិតប្រិតសំចៃបាន ១០.៨៨៩.១៩២ គីឡូវ៉ាត។ បណ្ដាអគ្គិសនីស្ថិត ក្រោមឱវាទសុទ្ធសឹងអនុវត្តសម្រេច និងសម្រេចលើសកម្រិតផែនការ ២,១% បរិមាណអគ្គិសនី ពាណិជ្ជផល។
ទន្ទឹមនឹងនោះ ក្នុងឆ្នាំ ២០២២ ក្រុមហ៊ុនអគ្គិសនីត្រាវិញធានាផ្គត់ផ្គង់អគ្គិសនីគ្រប់ចំនួន សម្រាប់ពង្រីកសេដ្ឋកិច្ច សង្គម និងប្រជុំជីវភាព ផលិតរបស់ប្រជាជនក្នុងខេត្ត។ បរិមាណអគ្គិសនីពាណិជ្ជផលក្នុងឆ្នាំ ២០២២ សម្រេច ១,២ ពាន់លានគី ឡូវ៉ាតកើន ៨,៧៣% ប្រៀបជាមួយឆ្នាំ ២០២១។ អំពីការងារពង្រីកអតិថិជនប្រើប្រាស់អគ្គិសនី ក្នុងឆ្នាំ ២០២២ ពង្រីកបាន ៤.៨៩០ នាក់ បង្កើនចំនួនមកទល់នឹងពេលនេះ ក្រុមហ៊ុន កំពុងគ្រប់គ្រងអតិថិជនចំនួន ២០៤.៦៥៣ នាក់។
ក្រុមហ៊ុនបានអនុវត្តសម្រេចល្អការងារវិនិយោគដាក់ឲ្យប្រើប្រាស់សំណង់ខ្សែអគ្គិសនី កម្រិតមធ្យមប្រវែង ៤០,១ គីឡូម៉ែត្រ ខ្សែកម្រិតទាបប្រវែង ៧២,០ គីឡូម៉ែត្រ ដំណាក់បំបែរថាមពល និង បណ្ដាញអគ្គិសនី ៧,៩ MVA ដាក់នាឡិកាបំបាត់ ស្ថានភាពអន្ទងអគ្គិសនីបន្តកន្ទុយឲ្យប្រជាជន ២០៩ គ្រួសារ។ គិតដល់ចុងឆ្នាំ ២០២២ ចំនួន ឃុំដែលមានអគ្គិសនីប្រើប្រាស់សុវត្ថិភាពសម្រេច ១០០% ចំនួនគ្រួសារប្រជាជនប្រើប្រាស់អគ្គិសនី សុវត្ថិភាពសម្រេច ៩៩,៥% ក្នុងនោះ ចំនួនគ្រួសារនៅជនបទមានអគ្គិសនីប្រើ ប្រាស់សម្រេច ៩៩,៤៣%៕ ហ្វីហ្វាង-ថាច់ហ្វាង
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។