23/09/2022 09:52
ជូនអំណោយដល់សិស្សានុសិស្ស។ រូបថត៖ ហ្វីហ្វាង
ខ្លឹមសារ និងរបៀបផ្សព្វផ្សាយ៖ (១) ផ្សព្វផ្សាយ ក្នុងម៉ោងគោរពទង់ដើមសប្ដាហ៍។ មុខសញ្ញាផ្សព្វផ្សាយគឺកម្មាភិបាលគ្រប់គ្រងវិស័យអប់រំ គ្រូបង្រៀន បុគ្គលិក សិស្សានុសិស្ស ដែលកំពុងរៀនសូត្រ បំពេញការងារនៅ ២៧ សាលា (សាលាបឋមសិក្សា ០៤ កន្លែង សាលាអនុវិទ្យាល័យ ០៩ កន្លែង សាលាវិទ្យាល័យ ១៩ កន្លែង)។ សាលានីមួយៗផ្សព្វផ្សព្វផ្សាយមិនលើសពី ២០ នាទី ផ្ដោតទៅលើ ខ្លឹមសារសំខាន់ៗស្ដីពីការប្រិតសំចៃអគ្គិសនី សុវត្ថិភាពអគ្គិសនីក្នុងសាលារៀន និងគ្រួសារ ផ្សព្វផ្សាយការប្រើប្រាស់គ្គិសនីដោយថាមពលពន្លឺព្រះអាទិត្យ។ វិធីសាស្រ្តអនុវត្ត៖ បណ្ដាអគ្គិសនីស្រុក ទីផ្សាររួមខេត្ត ក្រុងចាត់ឲ្យកម្មាភិបាលទៅកាន់ សាលារៀនដែលបានជ្រើសដើម្បីផ្សព្វផ្សាយផ្ទាល់ គួបផ្សំជាមួយការចែកខិត្តបណ្ណមានខ្លឹមសារផ្សព្វផ្សាយអំពីប្រិតសំចៃអគ្គិសនីសុវត្ថិភាពអគ្គិសនី ដាក់សំណួរ-ឆ្លើយទទួលរង្វាន់ ២០ ចំណែក និងជូនសិក្ខូបករណ៍ដែលមានផ្តិតខ្លឹមសារស្ដីពីរបៀប ប្រិតសំចៃអគ្គិសនីចំនួន ១០ ចំណែកដល់សិស្សា នុសិស្ស។ (២) អំពីការអនុវត្តន៍កម្មវិធីប្រជុំជីវភាព មួយក្រៅសាលា មានបធានបទ “រួមដៃគ្នាប្រិតសំចៃអគ្គិសនីឆ្នាំ ២០២២ ទីតាំងចាត់តាំងនៅសាលាវិទ្យាល័យទីវកឹង ស្រុកទីវកឹង រយៈពេលចាត់ តាំង ១២០ នាទី។ ខ្លឹមសារកម្មវិធីរួមមានសំដែង សិល្បៈមានខ្លឹមសារស្ដីពីប្រិតសំចៃអគ្គិសនីសួរ- ឆ្លើយទទួលរង្វាន់ ៤០ ចំណែក និង ជូនអំណោយសិស្សឆ្នើម ២០ រូប។
តាមប្រសាសន៍របស់លោក ប៊ូយហ្វីវ៉ូ អនុប្រធានការិយាល័យអាជីវកម្មក្រុមហ៊ុនអគ្គិសនីត្រាវិញ ផែនការដាក់ចេញពេលវេលាផ្សព្វផ្សាយអនុវត្ត ចាប់ផ្ដើមពីខែតុលា ឆ្នាំ ២០២២ និងសម្រេចមុនថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២២។សរុបថវិកា អនុវត្ត ១៧០,៧៥ លាន ដុង ក្នុងនោះ ខ្លឹមសារផ្សព្វផ្សាយក្នុងម៉ោងគោរពទង់ក្នុងថ្ងៃដើមសប្ដាហ៍ ១១៤,៣ លាន ដុង និងកម្មវិធីប្រជុំជីវភាពក្រៅ សាលា ៥៦,៤៥ លានដុង៕ ហ្វីហ្វាង-ថាច់ហ្វាង
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។