26/02/2021 10:07
អូសចរន្តអគ្គិសនីចុះជនបទ ។ រូបថត៖ ហ្វីហ្វាង
ដើម្បីអនុវត្តល្អការងារបង្ការពន្លត់អគ្គិភ័យក្នុងអង្គភាពនិងបង្កើនស្មារតីភ្ញាក់រលឹក តួនាទី បន្ទុកចំណេះដឹង ជំនាញ អំពីការងារបង្ការពន្លត់អគ្គិភ័យ ជូនកម្មាភិបាល បុគ្គលិក ពលករ ក្រុមហ៊ុនបានបង្កើតគណៈបញ្ជាការបង្ការពន្លត់អគ្គិសភ័យនិង សង្រ្គោះជនរងគ្រោះសម្រាប់ក្រុមហ៊ុនដោយមានសមាជិក ២៥ នាក់និងគណៈចង្អុលការបង្ការពន្លត់អគ្គិភ័យ ១១ គណៈនៅតាមអគ្គិសនីស្ថិតក្រោមឱវាទទាំង ០៩ កន្លែង ក្រុមគ្រប់គ្រងបញ្ជាការ បណ្ដាញអគ្គិសនី មានថាមពលកម្រិតខ្ពស់ មណ្ឌល ការិយាល័យក្រុមហ៊ុន។ ទន្ទឹមនឹងនោះនៅតាមបណ្ដាអង្គភាពស្ថិតក្រោមឱវាទ ក្រុមហ៊ុនចេញសេចក្ដីសម្រេចចិត្តបង្កើតក្រុមបង្ការពន្លត់អគ្គិភ័យ ១២ ក្រុម និងក្រុមបង្ការពន្លត់អគ្គិភ័យនៅតាម បណ្ដាដំណាក់បំបែរថាមពល ១១០ គីឡូវ៉ាតឡុងឌឹក កូវកែ កូវង៉ាង យ្វៀងត្រា ឃ្លាំងសម្ភារក្រុម ហ៊ុន។ ក្រុមនី មួយៗសុទ្ធសឹងបានប្រគល់ភារកិច្ច ជាក់ស្ដែងឲ្យសមាជិកម្នាក់ៗ។
ក្នុងមួយឆ្នាំម្ដង បណ្ដាអង្គភាពស្ថិតក្រោមឱវាទ ចាត់តាំងធ្វើសមយុទ្ធការងារបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះជនរង គ្រោះជូនដល់បណ្ដាក្រុមពន្លត់អគ្គិភ័យ។ ឆ្នាំ ២០២០ ក្រុមហ៊ុនបានផ្សព្វផ្សាយ ហ្វឹកហាត់អំពីវិធីសាស្រ្ដបង្ការ ពន្លត់អគ្គិភ័យនិង សង្រ្គោះជនរងគ្រោះនៅ ១១/១១ អង្គភាពស្ថិត ក្រោមឱវាទ។ សហការជាមួយស្ថាប័នតម្រួត បង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះជនរងគ្រោះខេត្ត ចាត់តាំងវគ្គបំពាក់បំប៉នច្បាប់រដ្ឋ ស្ដីពីការងារបង្ការពន្លត់អគ្គិភ័យ និងហ្វឹកហាត់អំពីជំនាញជូន កម្មាភិបាល បុគ្គលិក និយោជិត ២០៧ រូប។
ហ្វឹកហាត់ពន្លត់អគ្គិភ័យ ។ រូបថត៖ ថាច់ហ្វាង
អំពីការងារវិនិយោគទិញឧបករណ៍ មធ្យោបាយ សម្រាប់បង្ការពន្លត់អគ្គិភ័យគឺបានចំណាយថវិកា ៦៤ លានដុង។ ទាំងក្រុមហ៊ុននិងបណ្ដាអង្គភាព ស្ថិតក្រោមឱវាទតែងចាត់តាំងត្រួតពិនិត្យ បណ្ដាឧបករណ៍និងមធ្យោបាយសម្រាប់ បង្ការពន្លត់អគ្គិ ភ័យតាមកំណត់រួចរបាយការណ៍ស្នើជម្នះបណ្ដា ឧបករណ៍ មធ្យោបាយបង្ការពន្លត់អគ្គិភ័យមិន សម្រេចតាមសំណូមពរសំដៅឆ្លើតតបល្អការងារ បង្ការពន្លត់អគ្គិភ័យ។ បិទលក្ខន្តិកៈស្ដីពីបង្ការ ពន្លត់អគ្គិភ័យ អនុអាជ្ញាពន្លត់អគ្គិភ័យ ផែនទីលៃ លកឧបករណ៍និងមធ្យោបាយបង្ការពន្លត់អគ្គិភ័យ ត្រូវតាមកំណត់។ បច្ចុប្បន្ន ក្រុមហ៊ុនគ្រប់គ្រងកំ ប៉ុងសម្រាប់បង្ការពន្លត់អគ្គិភ័យ ៥២០ កំប៉ុង។
សហការជាមួយការិយាល័យតម្រួតបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះជនរងគ្រោះនគរបាលខេត្តត្រាវិញ ចាត់តាំងត្រួតពិនិត្យសុវត្ថិភាពក្នុងការបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះជនរងគ្រោះបានទៅត្រួតពិនិត្យ ០២ លើកនៅបណ្ដា អគ្គិសនីស្ថិត ក្រោមឱវាទ បណ្ដាដំណាក់បំបែរថាមពល ១១០ គីឡូវ៉ាតត្រាវិញ កូវង៉ាង យ្វៀងត្រា ឡុងឌឹក កូវកែ ឆ្លងតាមរយៈនោះ ណែនាំបណ្ដាអង្គភាពអំពីការ រក្សាទុកសំណុំឯកសារ ត្រួតពិនិត្យសុវត្ថិភាពអំពី បង្ការពន្លត់អគ្គិ ភ័យនិងសង្រ្គោះជនរងគ្រោះនៅ នឹងអង្គភាពដើម្បីប្រធានក្រុមបង្ការពន្លត់អគ្គិភ័យ ក្ដាប់អនុវត្តល្អភារកិច្ច រួមចំណែកលំនឹងនិងធានាសុវត្ថិភាពការងារបង្ការពន្លត់អគ្គិភ័យនៅនឹងអង្គភាព។
ទន្ទឹមនឹងនោះ គឺជំរុញមាំការងារផ្សព្វផ្សាយ អប់រំច្បាប់និងចំណេះដឹងស្ដីពីបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះជនរង គ្រោះតាមរយៈសកម្មភាពជាក់ ស្ដែងជាច្រើនដូចជា៖ ផ្សព្វផ្សាយអំពីចំណេះដឹងអំពីការងារបង្ការពន្លត់អគ្គិភ័យនាឱកាស “សប្ដាហ៍ ជាតិសុវត្ថិភាពអនាម័យពលកម្ម បង្ការពន្លត់ការឆេះផ្ទុះ” ចាត់តាំងផ្សព្វផ្សាយអំពីធានាសុវត្ថិភាព ក្នុងការប្រើអគ្គិសនីនិងធានារបៀងការពារសុវត្ថិភាព បណ្ដាញអគ្គិសនី ផ្ដើមពីនោះ ទប់ស្កាត់បណ្ដាករណីឆេះផ្ទុះ អាស្រ័យប៉ះអគ្គិសនី មិនទុកឲ្យកើត ហានីភ័យអន្តរាយជីវិតមនុស្សនិងទ្រព្យសម្បត្តិគួរឲ្យសោកស្ដាយ។
តាមប្រសាសន៍លោក វិញជីហាយ នាយកក្រុមហ៊ុនអគ្គិសនីត្រាវិញ នៅពេលខាងមុខ ក្រុមហ៊ុនបន្តផ្សព្វផ្សាយ ព្រមៗគ្នាបណ្ដាវិធីសាស្រ្ដ៖ បង្កើន ការងារផ្សព្វផ្សាយ បង្កើនការយល់ដឹង បន្ទុករបស់ សមូហភាពនិងពលករម្នាក់ៗ អំពីការងារបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះជនរងគ្រោះ សហការ ធ្វើល្អការងារត្រួតពិនិត្យសុវត្ថិភាពបង្ការពន្លត់ការឆេះផ្ទុះ រកឃើញមូលហេតុទាន់ពេលដើម្បីជម្នះ៕ ហ្វីហ្វាង-ថាច់ហ្វាង
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។