15/12/2020 08:16
កន្លងហើយ ក្រុមប្រតិភូត្រួតពិនិត្យមន្ទីរអប់រំ-បណ្តុះបណ្តាលត្រួតពិនិត្យការងារឧត្តានកម្មអប់រំ-បំបាត់ភាពអនក្ខរកម្ម និងឧត្តានកម្មមធ្យមសិក្សាឆ្នាំ ២០២០ នៅលើ ភូមិសាស្រ្ដស្រុកទីវកឹង។
របាយការណ៍ជាមួយក្រុមប្រតិភូត្រួតពិនិត្យ តំណាងគណៈចង្អុលការផ្លាស់ថ្មីការអប់រំ-បណ្តុះបណ្តាលឧត្តានកម្មអប់រំ-បំបាត់ភាពអនក្ខរកម្ម និងកសាងសង្គមរៀនសូត្រស្រុកទីវកឹងបានឲ្យដឹង៖ បច្ចុប្បន្នមូលដ្ឋានសម្ភាររបស់សាលារៀននៅលើភូមិសាស្រ្តស្រុកឆ្លើយតបតម្រូវការបង្រៀននិងរៀន។ មាន ១១/ ១១ ឃុំ ទីប្រជុំជនធានាបានចំនួនគ្រូបង្រៀនអនុវត្តការងារថែទាកុមារ និងចាត់ឲ្យគ្រូបង្រៀនទទួលបន្ទុកការងារឧត្តានកម្មអប់រំថ្នាក់ពន្លកសម្រាប់កុមារមានអាយុ ៥ ឆ្នាំ មានគ្រូបង្រៀន ១០០% សំរេចសម្បទាមុខរបរតាមការកំណត់។ មាន ១១/១១ ឃុំ ទីប្រជុំជនមានសាលាពន្លកគ្រប់បន្ទប់រៀនសម្រេច ១០០%។ អត្រាកេណ្ឌប្រមូលកុមារមានអាយុ ៥ ឆ្នាំទៅរៀនសម្រេច ៩៩,៩៤% ចំនួនកុមារមានអាយុ ៥ ឆ្នាំសម្រេចកម្មវិធីអប់រំពន្លកសម្រេច ១០០%។ល។
ទិដ្ឋភាពអង្គសន្និបាត។ រូបថត៖ ថាញ់ក្វាង
អំពីឧត្តានកម្មបឋមសិក្សា មានកុមារអាយុ ៦ ឆ្នាំចូលរៀនថ្នាក់ទី ១ សម្រេច ១០០% កុមារអាយុ ១១ ឆ្នាំសម្រេចកម្មវិធីបឋមសិក្សា ៩៤,៤% កុមារអាយុ ១១ ឆ្នាំកំពុងរៀនបឋមសិក្សាសម្រេច ៥,៥៥%, កុមារអាយុពី ១១-១៤ ឆ្នាំសម្រេចកម្មវិធីបឋមសិក្សាស្មើ ៩៧,៨២%។ មាន ១១/១១ ឃុំ ទីប្រជុំជនបានទទួលស្គាល់សម្រេចសម្បទាឧត្តានកម្មអប់រំបឋមសិក្សាកម្រិតទី ៣។ ចំពោះសកម្មភាពឧត្តានកម្មអប់រំ-បំបាត់ភាពអនក្ខរកម្ម ស្រុកទីវកឹងសម្រេចបំបាត់ភាពអនក្ខរកម្មកម្រិតទី ២។ អំពីបំបាត់ភាពអនក្ខរកម្មអនុវិទ្យាល័យ ចំនួនយុវកុមារមានអាយុពី ១៥-១៨ ឆ្នាំបានទទួលស្គាល់ប្រឡងជាប់សញ្ញាប័ត្រអនុវិទ្យាល័យ សម្រេច ៩៦,៨៥%។ មាន ១១/១១ ឃុំ ទីប្រជុំជនសម្រេចឧត្តានកម្មអប់រំមធ្យមសិក្សាកម្រិតទី៣។ ដោយឡែកការងារឧត្តានកម្មអប់រំអនុវិទ្យាល័យក្នុងឆ្នាំ ២០២០ ទូទាំងស្រុកមានសិស្ស ៩៧,៥៥% ប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សា និងបានចូលរៀនថ្នាក់ទី១០។ល។
ក្រោយពេលត្រួតពិនិត្យការងារគ្រប់គ្រងរបស់បណ្តាឃុំ-ទីប្រជុំជនតាមការកំណត់ ក្រុមប្រតិភូត្រួតពិនិត្យនៃមន្ទីរអប់រំ-បណ្តុះបណ្តាល បន្តត្រួតពិនិត្យជាក់ស្តែងនៅសាលារៀនមួយចំនួននៅឃុំឡុងថើយដើម្បីវាយតម្លៃ បូកសរុបអំពីលទ្ធផលអនុវត្ត ទន្ទឹមនឹងនោះ បូកសរុប របាយការណ៍លទ្ធផល ដើម្បីមន្ទីរអប់រំ-បណ្តុះបណ្តាលស្នើគណៈកម្មាធិការប្រជាជនខេត្តទទួលស្គាល់ស្រុកទីវកឹងសម្រេចសម្បទាឧត្តានកម្មអប់រំ-បំបាត់ភាពអនក្ខរកម្ម ឆ្នាំ ២០២០៕ ថាញ់ក្វាង-សុខា