02/09/2020 12:55
របាយការណ៍ជូនក្រុមការងារ ស្រុកទីវកឹងបានឲ្យដឹង៖ ដើម្បីឆ្លើយតបល្អសំណូមពរ ភារកិច្ចផ្សព្វផ្សាយ ជារៀងរាល់ឆ្នាំ ស្រុកទីវកឹងតែងរៀបចំក្រុមប្រឹក្សាសហការផ្សព្វផ្សាយអប់រំច្បាប់ថ្នាក់ស្រុករួមមានសមា ជិក ៣១ នាក់ (ប្រធាន ០១ អនុប្រធាន ០១ សមាជិក ២៩ )។ ទន្ទឹមនឹងនោះ រៀបចំកងជួរអ្នករបាយ ការណ៍ច្បាប់រួមមានសមាជិក ១៥ នាក់និងអ្នកផ្សព្វផ្សាយច្បាប់ ៥៨៣ នាក់តាមសារលិខិតណែនាំ លេខ ១០ របស់ក្រសួងយុត្តិធម៌។
យោងលើមូលដ្ឋានភារកិច្ចប្រគល់ជូន ពីដើមឆ្នាំ ២០២០ មកទល់ពេលនេះ ក្រុមប្រឹក្សាសហការផ្សព្វ ផ្សាយច្បាប់ស្រុកទីវកឹងចង្អុលការឲ្យកងជួរអ្នករបាយការណ៍ អ្នកផ្សព្វផ្សាយច្បាប់ពីថ្នាក់ស្រុកដល់មូល ដ្ឋានចាត់តាំងផ្សព្វផ្សាយអប់រំច្បាប់បានចំនួន ៨២១ លើក មានមនុស្សជាង ២៥.២៨០ នាក់ចូលរួម ជូនខិត្តបណ្ណឯកសារផ្សព្វផ្សាយច្បាប់ ១.៥០០ ច្បាប់។ ចំពោះការងារសម្រុះសម្រួលនៅមូលដ្ឋាន បច្ចុប្បន្ន ស្រុកទីវកឹងមានអ្នកហ្វឹកហាត់ ០៨ នាក់និងក្រុមសម្រុះសម្រួល ៨០ ក្រុមដោយមានអ្នក សម្រុះសម្រួលចំនួន ៥៨៣ នាក់។ គិតតាំងពីដើមឆ្នាំមកទល់ពេលនេះ បណ្ដាក្រុមសម្រុះសម្រួលបាន ទទួល ១១៤ ករណី ក្នុងនោះសម្រុះសម្រួលសម្រេច ៨០ ករណី សម្រុះសម្រួលមិនសម្រេច ២៦ ករណី ០៨ ករណីកំពុងរកភ័ស្តុតាងដើម្បីបន្តសម្រុះសម្រួល។ ដោយឡែកការអនុវត្តន៍សេចក្ដីសម្រេច ចិត្តលេខ ១១៩ របស់នាយករដ្ឋមន្រ្ដីនៃរដ្ឋាភិបាលស្ដីពីការកសាងឃុំ សង្កាត់ ទីប្រជុំជនសម្រេចសម្បទា ប្រសព្វច្បាប់ មកដល់ចុងឆ្នាំ ២០១៩ ស្រុកទីវកឹងមាន ១១/១១ ឃុំ ទីប្រជុំជនសម្រេចសម្បទា។
សរុបសេចក្ដីក្នុងពេលធ្វើការ ក្រុមប្រតិភូបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលស្រុកទីវ កឹងសម្រេចបា នក្នុងពេលកន្លង។ ថ្វីត្បិតដូច្នោះក្ដី ក្នុងពេលខាងមុខ ក្រុមប្រឹក្សាសហការផ្សព្វផ្សាយអប់រំច្បាប់ស្រុកទីវ កឹងគប្បីបន្តយកចិត្តទុកដាក់ចង្អុលការអនុវត្តល្អការងារសម្រុះសម្រួលនៅមូលដ្ឋាន ទន្ទឹមនឹងនោះ ជំរុញមាំការងារផ្សព្វផ្សាយច្បាប់ជូនយុវជន កម្មករ ជនជាតិភាគតិច។ល។ ដើម្បីបង្កើនការយល់ដឹងក្នុងការ ប្រតិបត្តិច្បាប់ យកចិត្តទុកដាក់កសាង ផ្សព្វផ្សាយមានប្រសិទ្ធភាព បំផុតរបស់ផ្នែកនគរបាល រណសិរ្ស មាតុភូមិនិងបណ្ដាផ្នែកអង្គការមហាជន៕ថាញ់ក្វាង- ថាច់ហ្វាង