• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ក្រុមប្រតិភូការងារស្រាវជ្រាវ ពិនិត្យមើលរបស់ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមធ្វើការជាមួយខេត្តត្រាវិញ

25/07/2023 08:12

កាលពីថ្ងៃទី ១៩ ខែកក្កដា សាស្ត្រាចារ្យ បណ្ឌិត តាង៉ុកតឹង អនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមធ្វើជាប្រធានក្រុមប្រតិភូមានពេលធ្វើការជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្តត្រាវិញ។

      ទទួលបដិសណ្ឋារកិច្ច និងធ្វើការជាមួយក្រុមប្រតិភូមានសមមិត្តឡឹមមិញដាំង អនុលេ ខាបក្សខេត្ត តំណាងអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត បណ្តាស្ថាប័នសេនាធិការ ជំនួយការងារគណៈកម្មាធិការបក្សខេត្ត ថ្នាក់ដឹកនាំមន្ទីរ ផ្នែកខេត្តមួយចំនួន។

ក្រុមប្រតិភូការងារស្រាវជ្រាវ ពិនិត្យមើលរបស់ក្រុមប្រឹក្សា ទ្រឹស្តីមជ្ឈិមធ្វើការជាមួយខេត្តត្រាវិញ។

      មានយោបល់ក្នុងពិធីធ្វើការ  សាស្ត្រាចារ្យ បណ្ឌិត តាង៉ុកតឹងបានសង្កត់ធ្ងន់ថា៖ ក្រុមប្រតិភូការងារចង់ស្តាប់ឡើងវិញស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្ត អាណត្តិកាល ២០២០-២០២៥ បណ្តាលទ្ធផលសម្រេចបាន និង​បណ្តា​ការលំបាក ថមថយ ដាក់ចេញវិធានការដើម្បីអនុវត្តសម្រេចជោគជ័យ​ភាគកម្រិតសេចក្តីសម្រេចចិត្តរួមចំណែកអនុវត្តសម្រេចគោលដៅសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៣ របស់បក្ស។  ទន្ទឹមនឹងនោះស្វែងយល់ទម្រង់មួយចំនួនក្នុងការបង្វែររចនាសម្ព័ន្ធផលិតកសិកម្ម ឧស្សាហកម្ម ការពង្រីកបណ្តាផ្នែកឧស្សាហកម្មថាមពលបង្កបង្កើតឡើងវិញ ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មបៃតងស្និទ្ធស្នាលជាមួយនឹងបរិស្ថាន ការដោះស្រាយការងារធ្វើ ផលិតមុខទីនិញនីហរ័ណ។ ការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយ កំណត់ទិសដៅ ធ្វើច្បាស់បន្ថែមខ្លឹមសារមួយចំនួនក្នុង​ពេល​ខាងមុខ។

      តាមសេចក្តីរបាយការណ៍ ការផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាត​លើក​ទី ១៣ របស់បក្ស សេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ គិតមកដល់ពេលនេះ ខេត្តអនុវត្តសម្រេចលទ្ធផលសំខាន់ៗជាច្រើននៅលើគ្រប់វិស័យ មាន ០៧/២៤  ភាគកម្រិតសេដ្ឋកិច្ច-សង្គមអនុវត្តសម្រេច និងសម្រេចលើសសេចក្តីសម្រេចចិត្ត មាន ១០/១៤ ភាគកម្រិតសម្រេចពី ៧០% ឡើងទៅ មាន ០៣/២៤ ភាគកម្រិតសម្រេចពី ៥១,៩% ដល់ក្រោម ៧០% បណ្តាភាគកម្រិតក្រៅពីនោះសម្រេចពី ៤១% ឡើងទៅ។  ការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយតែងបានយកចិត្តទុកដាក់ ពង្រឹងអង្គការចាត់តាំងយន្ត​ការដោយភ្ជាប់ជាមួយនឹងបន្សុទ្ធក្របខ័ណ្ឌ។ អនុវត្តសម្រេចការងារគ្រោងផែនការ​គណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២០-២០២៥ និងអាណត្តិកាល ២០២៥-២០៣០។  អនុវត្តសម្រេចការ​ចាត់តាំងសន្និបាតបូកសរុបលទ្ធផលពាក់កណ្តាល់អាណត្តិកាលអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគបណ្តាថ្នាក់។ ដឹកនាំដាក់ចេញគោលការណ៍ វិធានការជា​ច្រើនដើម្បីពង្រឹង លើកកម្ពស់លទ្ធភាពដឹកនាំ កម្លាំងប្រយុទ្ធរបស់បណ្តាប្រភេទ​អង្គការ​ចាត់តាំងបក្ស បក្ខជន ចង្អុលការអនុវត្តស្វ័យទិតៀន និងទិតៀនក្នុងផ្ទៃក្នុងបក្ស និងបញ្ជូនបក្ខជនចេញស្វ័យទិតៀន និងទិតៀនចំពោះមុខមហាជន ប្រជាជន យកចិត្តទុកដាក់ដល់ការលើកកម្ពស់គុណភាពប្រជុំជីវភាពសាខាបក្ស។  

      ស្ថានភាពសេដ្ឋកិច្ចបានស្តារឡើងក្រោយពីមហាអាសន្នរោគជំងឺកូវីដ-១៩ ទ្រង់ទ្រាយខឿនសេដ្ឋកិច្ចតាមការវាយតម្លៃជាធរមានប៉ាន់ស្មានសម្រេចបាន ៧៧.៤៧៥ ពាន់លានដុង រួមបំពេញប្រមាណ ០,៨% ទៅក្នុងតម្លៃ GDP ក្នុងទូទាំងប្រទេស និង ៦,៣% GDP ក្នុងតំបន់វាលទំនាបទន្លេគឺវឡុង។ ផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចបង្វែរត្រឹមត្រូវតាមគោលដៅ។ តម្លៃ  GRDP គិតជាមធ្យមក្នុងមនុស្សម្នាក់ប៉ាន់ស្មានសម្រេចបាន ៧៥,៩៧ លានដុងក្នុងមួយឆ្នាំ បើប្រៀបធៀបជាមួយនឹងឆ្នាំ ២០២០ កើន ១៣,៣១ លានដុង។ ប្រមូលផ្តុំកម្លាំងផ្លាស់ប្តូររចនាសម្ព័ន្ធផ្នែកកសិកម្មតាមទិសដៅពង្រីកស្ថិរភាព។ កសាង និងរក្សាខ្ជាប់យីហោកសិផល លេខកូដតំបន់ដាំ និងផលិតផល OCOP។ ក្នុងទូទាំងខេត្តមានផលិតផល OCOP ចំនួន ១៨៤ ប្រភេទ។ អត្រាពលកម្មកសិកម្មបានបណ្តុះបណ្តាលសម្រេច ៦២% បើប្រៀបធៀបជាមួយនឹងឆ្នាំ ២០២០ កើន ០៥%។  ប្រភពចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់នៅតំបន់ជនបទតែងបានកើនខ្ពស់។ កេណ្ឌប្រមូលប្រជាជនសកម្មចូលរួមកសាងជនបទថ្មី គិតមកដល់ពេលនេះ មានឃុំ ១០០% សម្រេចលក្ខឋានឃុំជនបទថ្មី (សម្រេចលើសផែនការ) មាន ០៨/០៩ ស្រុក ទីផ្សាររួមខេត្ត ទីក្រុងអនុវត្តសម្រេចភារកិច្ចកសាងជនបទថ្មី និងសម្រេចលក្ខឋានជនបទថ្មី។ ខេត្តអនុវត្តសម្រេចបាន ០៥/០៨ លក្ខឋានខេត្តជនបទថ្មី។

     ប្រមូលផ្តុំកម្លាំងវិនិយោគកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមដោយព្រមៗគ្នា។ អនុវត្តគម្រោងការផ្លូវទឹកសម្រាប់នាវាមានចំណុះច្រើនបើកបរចេញចូលតាមទន្លេហូវ-ខេត្តត្រាវិញ (ដំណាក់កាលទី ២)។ គម្រោងការជួសជុល លើកកម្ពស់ផ្លូវជាតិលេខ ៥៣ កំណាត់ត្រាវិញ-ឡុងត្វង (ដាក់ឱ្យទាញយកផលកាលពីឆ្នាំ ២០២១) ត្រៀមបម្រុងបើកការដ្ឋានស្ពានដាយង៉ាយ។ អប់រំ-បណ្តុះបណ្តាលតែងបានយកចិត្តទុកដាក់ ទទួលស្គាល់ ៥៤ សាលារៀនសម្រេចសម្បទាជាតិកម្រិតទី ១។  សាកលវិទ្យាល័យត្រាវិញបន្តលើកកម្ពស់គុណភាពដែលស្ថិតក្នុងក្រុម ២០០ សាកលវិទ្យល័យបៃតងអភិវឌ្ឍន៍ស្ថិរភាព។ ប្រមូលផ្តុំកម្លាំងថែទាំសុខភាពជូនប្រជាជន ដាក់ឱ្យប្រើប្រាស់មន្ទីរពហុព្យាបាលពេទ្យទ្រង់ទ្រាយ ៧០០ គ្រែជំងឺ។ បង្កការងារធ្វើជូនកម្លាំងពលករបាន ៥៩.៦៩៣ នាក់ សម្រេច ៥១,៩% នៃសេចក្តីសម្រេចចិត្ត។ ផ្សព្វផ្សាយអនុវត្តកម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រស្ថិរភាពដំណាក់កាល ២០២១-២០២៥។ គិតមកដល់ចុងឆ្នាំ ២០២២ កាត់បន្ថយគ្រួសារក្រីក្របាន ១,៦៨% ក្នុងនោះ គ្រួសារជនរួមជាតិខ្មែរ ៣,៥៩% បច្ចុប្បន្ននេះ ខេត្តនៅមានគ្រួសារក្រីក្រ ១,៨៨% ប្រហាក់ប្រហែលនឹង ៥.៤០៤ គ្រួ។ ខេត្តផ្តល់គោលការណ៍ឱ្យប្រើប្រាស់មូលនិធិសុខុមាលភាពសង្គមខេត្តដើម្បីឧបត្ថម្ភកសាងលំនៅឋានជូនបណ្តាគ្រួសារជួបលំបាកអំពីលំនៅឋានបាន ១.៤០០ ខ្នង ជាមួយនឹងថវិកាជិត ៦០ ពាន់លានដុង និងឧបត្ថម្ភដល់មុខសញ្ញាគាំពារសង្គមមានអាយុច្រើនដែលគ្មានអ្នកថែទាំជាង ២.០០០ លើកនាក់ ជាមួយនឹងថវិកាជិត ១៤ ពាន់លានដុង។

     ព្រព័ន្ធការពារជាតិ សន្តិសុខរក្សាលំនឹង សន្តិសុខនយោបាយ និងសុវត្ថិភាពសង្គមបានរក្សាខ្ជាប់ បណ្តាបញ្ហាតប់ប្រមល់ក្នុងកម្មាភិបាល បក្ខជន និងប្រជាជនបានប្រមូលផ្តុំដោះស្រាយទាន់ពេល និងមានប្រសិទ្ធភាព។ ចាត់តាំងធ្វើសមយុទ្ធការពារតំបន់ថ្នាក់ខេត្ត និងស្រុកកូវង៉ាងធានាតាមសំណូមពរដាក់ចេញ និងសុវត្ថិភាពដាច់អហំការ ត្រៀមបម្រុងធ្វើសមយុទ្ធបង្ការទប់ទល់ភ្លៀងព្យុះស្រុកយ្វៀងហាយឆ្នាំ ២០២៣។ អនុវត្តការឧបត្ថម្ភគម្រោងផែនការ “ឧបត្ថម្ភការអនុវត្តន៍ឧបករណ៍គ្រឿងម៉ាស៊ីនជឿនលឿនទៅក្នុងការផលិតទឹកដមផ្កាដូង”នៅនឹងក្រុមហ៊ុនចំកាតត្រាវិញ Farm (ភូមិកញ្ចោង ឃុំភូកឹង ស្រុកទីវកឹង)។ ទម្រង់ដាំផ្កាប្រទាលផ្ញើប្រាណក្នុងផ្ទះសំណាញ់ដោយប្រើប្រាស់ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិនៅនឹងឃុំឡុងឌឹក ទីក្រុងត្រាវិញ។

     មានយោបល់ក្នុងពិធីធ្វើការ អនុលេខាបក្សខេត្ត ឡឹមមិញដាំងជូនព័ត៌មានអំពីស្ថានភាពពង្រីកសេដ្ឋកិច្ច-សង្គម សន្តិសុខ-ការពារជាតិរបស់ខេត្តក្នុងពេលកន្លង ខិតខំលើកស្ទួយត្រាវិញក្លាយជាខេត្តអភិវឌ្ឍន៍ក្នុងក្រុមមុខនៃតំបន់វាលទំនាបទន្លេគឺវឡុង និងសម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ​ ២០២៥។  បច្ចុប្បន្ននេះ ប្រមូលថវិការដ្ឋរបស់ខេត្តចំណាត់ថ្នាក់ទី ៧ ក្នុងតំបន់ និងប្រភពចំណូលគិតជាមធ្យមមនុស្សម្នាក់ចំណាត់ថ្នាក់ទី ៤ ក្នុងតំបន់វាលទំនាបទន្លេគឺវឡុង។  ខេត្តកំពុងបង្កភាពទម្លុះទម្លាយលើវិស័យទេសចរណ៍( ទេសចរណ៍សមុទ្រ ទេសចរណ៍ជីវបរិស្ថាន ទេសចរណ៍សហគមន៍) ទម្លុះទម្លាយកាត់បន្ថយភាពក្រីក្រ អនុវត្តល្អការងារសុខុមាលភាពសង្គម ឧបត្ថម្ភលំនៅឋានជូនគ្រួសារក្រីក្រ ឧបត្ថម្ភបណ្ណគាំពារសុខាភិបាលដល់គ្រួសារទើបរួចផុតពីភាពក្រីក្រ។  យកចិត្តទុកដាក់ដល់ជនរួមជាតិ ពង្រីកលើវិស័យតំបន់ជនរួមជាតិខ្មែរ បង្កភាពសាមគ្គីរវាងបណ្តាជនជាតិ។ ផ្លាស់ប្តូរថ្មីវិធីសាស្ត្រដឹកនាំរបស់បក្ស បណ្តាសាខាបក្សដែលមានជនរួមជាតិខ្មែរច្រើនតែងមានបក្ខជនជនជាតិខ្មែរ។ បណ្តាស្ថាប័ន មន្ទីរ ផ្នែករបស់ខេត្តសុទ្ធតែមានកម្មាភិបាលជនជាតិខ្មែរ។ បង្កើនការត្រួតពិនិត្យ ឃ្លាំមើលបណ្តាអង្គភាព មូលដ្ឋាន ចាត់តាំងសន្និបាតប្តូរវេនជាមួយនឹងបណ្តាផ្នែក មូលដ្ឋាន បង្កើនការចង្អុលការមូលដ្ឋាន ជិតដិតជាមួយនឹងភាពជាក់ស្តែង បណ្តាអង្គការចាត់តាំងមហាជនចូលរួមប្រជុំជីវភាពនៅនឹងសាខា ក្រុម សមាគមនៅមូលដ្ឋាន៕

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.