01/01/2021 09:14
ក្រុមប្រតិភូអញ្ជើញទៅធ្វើការជាមួយស្រុកថ្កូវនឹងស្រុកទីវកឹង។
សប្តាហ៍កន្លងហើយ ក្រុមប្រតិភូការងាររបស់គណៈកម្មាធិការបក្សខេត្តអាស្រ័យដោយសមមិត្ត ង៉ូជីកឿង លេខាបក្សខេត្តធ្វើជាប្រធាន និងបណ្តាអនុលេខាបក្សខេត្ត បណ្តាគណៈកម្មាធិការបក្សរបស់គណៈកម្មាធិការបក្សខេត្តបានអញ្ជើញទៅធ្វើការជាមួយនឹងបក្ខភាគស្រុកថ្កូវដើម្បីត្រួតពិនិត្យស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្តឆ្នាំ ២០២០។
តាមថ្នាក់ដឹកនាំគណៈកម្មាធិការបក្សស្រុកថ្កូវ បានឲ្យដឹង៖ ឆ្នាំ ២០២០ បញ្ហាផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋឡើងវិញ ពិសេសគឺផ្លាស់ប្តូររចនាសម្ព័ន្ធកសិកម្មដោយភ្ជាប់ជាមួយនឹងកសាងជនបទថ្មីតែងបានស្រុកបញ្ជាក់គឺជាភារកិច្ចយ៉ាងសំខាន់ដើម្បីប្រមូលផ្តុំកម្លាំងចង្អុលការ។ ឆ្លងតាមនោះរចនាសម្ព័ន្ធផ្នែកកសិកម្មរបស់ស្រុកសន្សឹមៗ នឹងបានវិវឌ្ឍន៍តាមគោលដៅលើកកម្ពស់តម្លៃបង្កើន និងពង្រីកស្ថិរភាពសមស្របជាមួយនឹង សក្តានុពល ភាពមានព្រៀបរបស់តំបន់នីមួយៗ ក្នុងឆ្នាំបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំបណ្តាប្រភេទដើមឈើហូបផ្លែផ្សេងៗផ្តល់ផលខ្ពស់បានជាង ១.០០០ ហិកតា។ អំពីការកសាង ជនបទថ្មី គិតមកដល់ពេលនេះក្នុងទូទាំងស្រុកមាន ៨០ ភូមិ និង ០៦ ឃុំសម្រេចលក្ខឋានជនបទថ្មីមាន ០៣ ឃុំជាសារវន្តសម្រេចបាន ១៩/១៩ លក្ខឋាននៅ ០៦ ឃុំសម្រេចបានពី ១០-១៤ លក្ខឋាន។ គិតមកដល់ចុងឆ្នាំ ២០២០ នេះប្រភពចំណូលរបស់មនុស្សម្នាក់ក្នុងមួយឆ្នាំសម្រេចបាន ៤៥,៣១ លានដុង។ ក្នុងឆ្នាំអត្រាគ្រួសារក្រីក្រកាត់បន្ថយចុះនៅ ១,៩៤% ប្រហាក់ប្រហែលនឹង ៧២២ គ្រួសារ និងគ្រួសារជិតក្របន្ថយចុះ ២,២៥% ប្រហាក់ប្រហែលនឹង ៧៤០ គ្រួសារ បច្ចុប្បន្ននេះ ស្រុកកំពុងប្រមូលផ្តុំកម្លាំងចង្អុលការ កសាងស្រុកវប្បធម៌តំបន់ជនរួមជាតិខ្មែរសម្រេច បាន ៣៥/៤០ លក្ខឋាន។
មានយោបល់សន្និដ្ឋានក្នុងពេលធ្វើការនេះ សមមិត្តង៉ូជីកឿង លេខាបក្សខេត្តបានសង្កត់ធ្ងន់ថា៖ ពិតជាការផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តស្ថិតក្នុងលក្ខណៈនៅជួបការលំបាកច្រើន ប៉ុន្តែបក្ខភាគស្រុកថ្កូវគង់តែដឹកនាំចង្អុលការអនុវត្តសម្រេចបាន ១៣/២៣ កម្រិតផែនការសេចក្តីសម្រេចចិត្ត។ ក្នុងនោះមាន ១០ កម្រិតផែនការមិនទាន់បានសម្រេចគឺមាន ០៧ កម្រិតផែនការសម្រេចលើស ៨០% និង ០១ កម្រិតផែនការអាចនឹងមានសមត្ថភាពសម្រេចបន្ថែមនាចុងឆ្នាំនេះ។ នៅពេលខាងមុខនេះ សមមិត្តលេខាបក្សខេត្តបានចង្អុលការស្រុកថ្កូវគប្បីប្រមូលផ្តុំកម្លាំង ចង្អុលការជ្រួតជ្រាបអនុវត្តដោយមានប្រសិទ្ធភាព បណ្តាសេចក្តីសម្រេចចិត្តរបស់បក្សដើម្បីបង្កជាចលនាប្រឡងប្រណាំងយ៉ាងសុះសាយ។ ក្នុងដំណាក់កាលផ្សព្វផ្សាយ គប្បីយកចិត្តទុកដាក់ដល់ការពង្រឹងរៀបចំកងជួរកម្មាភិបាលត្រឹមត្រូវតាមតួនាទី សមត្ថកិច្ចនិងធានាត្រឹមត្រូវតាមបែបបទសម្បទា ត្រៀមបម្រុងល្អប្រភពបេក្ខភាពដើម្បីបោះឆ្នោតជាតំណាងរដ្ឋសភាតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ត្រឹមត្រូវតាមសេចក្តីកំណត់ និងចាត់ទុកការងាររៀនសូត្រធ្វើតាមសតិ អារម្មណ៍សីលធម៌ ឥរិយាបថហូជីមិញ គឺជាភារកិច្ចជាប្រចាំបន្តបន្ទាប់ជានិច្ចកាល។
លើវិស័យសេដ្ឋកិច្ច សមមិត្តលេខាបក្សខេត្តបានចង្អុលការថា៖ ផ្លាស់ប្តូរឡើងវិញការផលិតសេដ្ឋកិច្ចកសិកម្មត្រូវតាមទិសដៅស្អាត សុវត្ថិភាព កាត់បន្ថយប្រាក់ចំណាយបង្កើនតម្លៃនឹងប្រាក់ កម្រៃលើអង្គភាពផ្ទៃដីតែមួយ។ ស្រុកថ្កូវគប្បីជំរុញមាំការសំណើស្នើគោលនយោបាយឧបត្ថម្ភក្នុងការបង្វែរផ្ទៃដីដាំអំពៅនិងចិញ្ចឹមត្រីផ្ទក់ពីព្រោះ សព្វថ្ងៃនេះមានកសិករភាគច្រើនជួបលំបាកអំពីបញ្ហានេះ។ ក្នុងនោះគប្បីម្ចាស់ការចំពោះភាពប្រែប្រួលរបស់ស្ថានភាពរាំងស្ងួតជ្រាបជាតិជូរប្រៃ ស្រុកគប្បីបង្កើនការផ្សព្វផ្សាយដើម្បីទុកឲ្យប្រជាជនបានដឹងនឹងក្តាប់ខ្ជាប់និងយល់ព្រមរួមជាមួយនឹងរដ្ឋអំនាចគ្រប់លំដាប់ថ្នាក់ក្នុងស្រុកម្ចាស់ ការផ្សព្វផ្សាយបណ្តាវិធីសាស្ត្រដើម្បីស្តុកទឹកធា នាគ្រប់ប្រភពទឹកសាបផ្គត់ផ្គង់ជូនប្រជាជន៕
*កាលពីថ្ងៃទី ២៩ ធ្នូ សមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្ត សមមិត្តយឿងធីង៉ុកធើ អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តរួមជាមួយនឹងបណ្តាសមាជិកក្នុងក្រុមប្រតិភូការងារបានចុះទៅ ធ្វើការត្រួតពិនិត្យស្ថានភាពអនុវត្តសេចក្តីសម្រេច ចិត្តឆ្នាំ ២០២០ នៅនឹងបក្ខភាគស្រុកទីវកឹង។
មុនពេលធ្វើការក្រុមប្រតិភូការងារបានទៅត្រួតពិនិត្យផ្ទាល់អំពីសន្ទុះកំណើនកសាងបណ្តាសំណង់សំខាន់ៗមួយចំនួននៅលើភូមិសាស្ត្រស្រុក ដូចជា៖សំណង់លើកកម្ពស់ផ្លូវជាតិលេខ ៦០ សំណង់ពង្រាបទីធ្លាកសាងមណ្ឌលឧស្សាហកម្មភូកឹង សំណង់កសាងសាលាអនុវិទ្យាល័យទីប្រជុំជនទីវកឹង ផ្លូវខ្សែក្រវាត់ភាគខាងកើតដែលបានតភ្ជាប់ជាមួយនឹងផ្លូវខេត្តលេខ ៩១២ដល់ផ្លូវជាតិ លេខ ៦០ និងកំណាត់ផ្លូវមួយចំនួនដែលកំពង់បានលើកកម្ពស់ក្នុងផ្ទៃក្នុងទីប្រជុំជនទីវកឹង។
ស្ថិតនៅនឹងពេលធ្វើការក្រោយបានស្តាប់ថ្នាក់ដឹកនាំស្រុករបាយការណ៍អំពីលទ្ធផលអនុវត្តសេចក្តីសម្រេចចិត្តឆ្នាំ ២០២០ និងសេចក្តីសំ ណើស្នើដល់គណៈកម្មាធិការបក្សផងនោះ សមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្តបានបញ្ជាក់ថា៖ ឆ្នាំ ២០២១ នេះស្រុកទីវកឹងគប្បីត្រូវខិតខំច្រើនជាងទៀតដើម្បីឆាប់សម្រេចបណ្តាលក្ខឋាន ទីផ្សាររួមខេត្តត្រឹមត្រូវតាមគោចរណ៍ ផែនការដែលបានដាក់ចេញ។ ច្បាមខ្ជាប់សេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការបក្សខេត្តដើម្បីកសាងសេចក្តីសម្រេចចិត្តរបស់ស្រុកឲ្យសមស្របជាមួយមូល ដ្ឋាន កសាងកម្មវិធីធ្វើសកម្មភាពជាក់ស្តែង លម្អិត ដើម្បីអនុវត្តសម្រេចតាមសេចក្តីសម្រេចចិត្តបានដាក់ចេញ។ បន្តកសាងកែទម្រង់គម្រោកផែនការទីក្រុងឲ្យសមស្របជាមួយនឹងលក្ខណៈពង្រីកសេដ្ឋកិច្ចរបស់ស្រុក កន្លែងណាគប្បីត្រូវវិនិយោគឡើងសង្កាត់កន្លែងណាគម្រោងផែនការជាឃុំស្ថិតក្រោមឪវាទទីផ្សាររួមខេត្ត ដើម្បីទាញយកសមិទ្ធផលភាពមានព្រៀបរបស់មូលដ្ឋានបន្តអនុវត្តលក្ខឋានកសាងជនបទថ្មីលើកកម្ពស់ភូមិជនបទថ្មីខ្នាតគំរូតាមគោចរណ៍។ ស្រុកគប្បី ពង្រីកស្មារតីសាមគ្គីប្រមូលផ្តុំកម្លាំងដើម្បីកសាង សម្រេចបណ្តាលក្ខឋានទីក្រុងដើម្បីទុកឲ្យស្រុក ទីវកឹងក្លាយជាទីផ្សាររួមខេត្តមុនឆ្នាំ ២០១៥។ ទន្ទឹមនឹងនោះយកចិត្តទុកដាក់ដល់បណ្តាវិធីសាស្ត្រធានាការពារជាតិ សន្តិសុខសណ្តាប់ធ្នាប់ បង្ការដោយមានប្រសិទ្ធភាពបណ្តាប្រភេទគ្រោះអបាយមុខសង្គម ពិសេសគឺគ្រោះអបាយមុខសង្គមគ្រឿង ញៀន៕ ប្រែសម្រួល៖ រតនា